28 C
Phnom Penh

TAG

តំបន់​ពាក់ស្នែង

ពលរដ្ឋ​ដែល​ជម្លៀស​ដោយ​បង្ខំ​ពី​តំបន់​អង្គរ​ឱ្យ​ទៅ​រស់នៅ​ឃុំ​រុនតាឯក ភ័យ​ខ្លាច​រដ្ឋាភិបាល​យក​ពួកគេ​ទៅ​បោះបង់​ចោល

ពលរដ្ឋ​ដែល​ត្រូវ​បាន​ជម្លៀស​ដោយ​បង្ខំ​ពី​តំបន់​អង្គរ ឱ្យ​ទៅ​រស់នៅ​ឃុំ​រុនតាឯក កំពុង​បារម្ភ​ខ្លាច​រដ្ឋាភិបាល​យក​ពួកគេ​ទៅ​បោះបង់​ចោល​តាម​វិធី​កាត់បន្ថយ ឬ​កាត់ផ្ដាច់​ប្រាក់​ប័ណ្ណ​សមធម៌ ខណៈ​បំណុល​ធនាគារ​របស់​ពួកគេ​កំពុង​រឹត​បន្តឹង។ ពលរដ្ឋ​រងគ្រោះ​ដែល​កំពុង​រស់នៅ​ក្នុង​ឃុំ​រុនតាឯក ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​២៩ មករា នេះ​ថា ពួកគេ​កំពុង​ប្រឈម​នឹង​វិបត្តិ​ធ្ងន់ធ្ងរ​គ្រប់​បែប​យ៉ាង​ដោយ​គ្មាន​ការ​ដោះស្រាយ​ពី​រដ្ឋាភិបាល ក្នុង​នោះ ថវិកា​ដែល​ពួកគេ​ធ្លាប់​ទទួល​បាន​តាមរយៈ​ប័ណ្ណ​ក្រីក្រ ឬ​ប័ណ្ណ​សមធម៌ ត្រូវ​បាន​កាត់បន្ថយ​ស្ទើរតែ​អស់​នៅ​ពេលនេះ ចំណែក​ដី​ដែល​រដ្ឋាភិបាល​ចែក​ឱ្យ ក៏​គ្មាន​សិទ្ធិ​លក់ មុខរបរ​ក៏​មិន​អាច​ធ្វើ​បាន ខណៈ​បំណុល​ធនាគារ​ក៏​ត្រូវ​តែ​សង​ជា​រៀងរាល់​ខែ​ថែម​ទៀត។ ពលរដ្ឋ​ទាំងនោះ​អះអាង​ថា ពលរដ្ឋ​ដែល​ព្រម​ចាកចេញ​ពី​តំបន់​អង្គរ​ស្ទើរតែ​គ្រប់​ក្រុម​គ្រួសារ សុទ្ធតែ​ជំពាក់​លុយ​ធនាគារ​ស្រាប់​ទៅ​ហើយ ដូច្នេះ​ការ​ផ្លាស់​ទី​មក​នៅ​ទីតាំង​ថ្មី​នេះ...

អត្ថបទ​ស៊ើបអង្កេត៖ រដ្ឋាភិបាល​ជួល​ដី​ក្នុង​តំបន់​អង្គរ​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន​កាន់កាប់​៥០​ឆ្នាំ បន្ទាប់ពី​ជម្លៀស​ពលរដ្ឋ​រាប់​ម៉ឺន​គ្រួសារ​ចេញពី​លំនៅឋាន

អត្ថបទ​ដោយ៖ ហាស់ សាន រដ្ឋាភិបាល​បាន​ជម្លៀស​ពលរដ្ឋ​រាប់​ម៉ឺន​គ្រួសារ​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ក្រោម​លេស​ថា ដើម្បី​កុំ​ឱ្យ​ប្រាសាទ​អង្គរ​ត្រូវ​គេ​ដក​ចេញ​ពី​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ (UNESCO)។ ផ្ទុយទៅវិញ គេ​បាន​រក​ឃើញ​ថា តំបន់​ទេសចរណ៍​មួយ​នេះ រាជរដ្ឋាភិបាល​បាន​ជួល​ដី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ឱ្យ​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​ល្បែង​ស៊ីសង​ណាហ្គា​ខប (Naga Corp.) រយៈពេល ៥០​ឆ្នាំ ហើយ​ដាក់​ឈ្មោះ​ថាAngkor Lake of Wonder ដែល​ប្រែ​ថា បឹង​អង្គរ​អច្ឆរិយ ឬ​សួន​ទឹក​អង្គរ​អច្ឆរិយ ក្រោម​ទុន​វិនិយោគ​ប្រមាណ​ជាង ៣០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក...

អង្គការ​អន្តរជាតិ​ថា​ការ​មិន​ធានា​បាន​នូវ​ប្រព័ន្ធ​ច្បាប់​គ្រប់គ្រង​សិទ្ធិ​ដីធ្លី​នៅ​កម្ពុជា​គឺ​ស្រដៀង​នឹង​របប​ខ្មែរ​ក្រហម​ដែល​បាន​លុប​ចោល​កម្មសិទ្ធិ​ឯកជន

អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) លើកឡើង​ថា កម្ពុជា​កំពុង​ខ្វះ​ប្រព័ន្ធ​ច្បាប់​គ្រប់គ្រង​សិទ្ធិ​ដីធ្លី​ច្បាស់លាស់​យ៉ាង​ធ្ងន់ធ្ងរ​សព្វថ្ងៃ​នេះ បើ​ទោះបីជា​ប្រទេស​នេះ​បាន​ទទួល​យក​របប​ប្រជាធិបតេយ្យ​កាលពី​ជាង ៣០​ឆ្នាំ​មុន​ហើយ​ក៏ដោយ ក៏​ប្រទេស​នេះ​នៅតែ​ដឹកនាំ​ស្រដៀង​គ្នា​ទៅ​នឹង​របប​ខ្មែរក្រហម ដែល​បាន​លុប​ចោល​កម្មសិទ្ធិ​ឯកជន​ក្រោយ​ពួកគេ​កាន់កាប់​ប្រទេស​កម្ពុជា​អំឡុង​ទសវត្សរ៍​១៩៧០ ដូច្នោះ​ដែរ។ អង្គការ​សិទ្ធិមនុស្ស​ខាងលើ​បាន​បញ្ជាក់​ថា ការ​បណ្ដេញ​ពលរដ្ឋ​ចេញពី​តំបន់​អង្គរ​ដោយ​គ្មាន​សំណង​ច្បាស់លាស់ ក្រោម​លេស​ពលរដ្ឋ​រស់នៅ​ដោយ​ខុស​ច្បាប់ និង​ការ​ចាកចេញ​ដោយ​ស្ម័គ្រចិត្ត ខណៈ​អង្គការ​យូណេស្កូ​ក៏​បរាជ័យ​ក្នុង​ការ​ត្រួតពិនិត្យ​លើ​កិច្ចការ​នេះ​ដែរ។ សារព័ត៌មាន​អន្តរជាតិ The Diplomat កាលពី​ថ្ងៃទី​១៩ ខែ​ធ្នូ បាន​ចុះផ្សាយ​របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​លើកលែង​ទោស​អន្តរជាតិ (Amnesty International) ដែល​បាន​រៀបរាប់​ពី​ការ​បណ្ដេញ​ពលរដ្ឋ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ថា ការ​បណ្ដេញ​ពលរដ្ឋ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ចេញ​ដោយ​បង្ខំ​ដែល​មាន​ចំនួន​ប្រមាណ​ជា ១​ម៉ឺន​គ្រួសារ...

អាជ្ញាធរ​ជាតិ​អប្សរា​ថា​ពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​សៀមរាប ៥០% មិន​ទាន់​មាន​ទឹក​ស្អាត​ប្រើ​ដូច​ពលរដ្ឋ​នៅ​តំបន់​ពាក់ស្នែង​និង​រុនតាឯក

អាជ្ញាធរ​ជាតិ​អប្សរា លើកឡើង​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ក្រុង​សៀមរាប​ប្រមាណ​ជា ៥០​ភាគរយ មិន​ទាន់​មាន​ឱកាស​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់​ដូច​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​ជម្លៀស​ចេញពី​តំបន់​អង្គរ​ឱ្យ​ទៅ​រស់នៅ​តំបន់​ពាក់ស្នែង និង​តំបន់​រុនតាឯក ទេ ដែល​កត្តា​នេះ​បង្ហាញ​ថា រដ្ឋាភិបាល​បាន​យកចិត្ត​ទុកដាក់​លើ​ប្រជាពលរដ្ឋ​ដែល​បាន​ជម្លៀស​ចេញពី​តំបន់​អង្គរ​យ៉ាង​ខ្លាំង។ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​លោក ហង់ ពៅ បាន​លើកឡើង​ក្នុង​សន្និសីទ​អន្តរ​រដ្ឋាភិបាល​លើក​ទី​៤ ស្តីពី​ការ​អភិរក្ស​រមណីយដ្ឋាន​អង្គរ ដែល​រៀបចំ​ឡើង​នៅ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​យូណេស្កូ (UNESCO) ទីក្រុង​ប៉ារីស កាលពី​សប្តាហ៍​កន្លង​ទៅ​ថា រចនាសម្ព័ន្ធ​សាធារណៈ​នៅ​តំបន់​រុនតាឯក និង​តំបន់​ពាក់ស្នែង ត្រូវ​បាន​រដ្ឋាភិបាល​ផ្តល់​ជូន​ទាំងអស់ ដូចជា ផ្លូវថ្នល់ ទឹក​ស្អាត អគ្គិសនី...

អ្នក​ឃ្លាំមើល៖ ដើម្បី​អភិវឌ្ឍ​តំបន់​រុនតាឯក រដ្ឋ​ត្រូវ​ធ្វើ​ប្រព័ន្ធ​លូ ប្រព័ន្ធ​ទឹក​ស្អាត និង​បង្កើត​មុខរបរ​ជូន​ពលរដ្ឋ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ដើម្បី​អភិវឌ្ឍ​តំបន់​រុនតាឯក និង​តំបន់​ពាក់ស្នែង សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ​ស្រាប់ និង​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​ជម្លៀស​មកពី​តំបន់​អង្គរ មិន​មែន​ត្រឹមតែ​ដាំ​កូនឈើ​នោះ​ទេ ព្រោះ​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​នៅ​ទីនោះ គឺ​ពួកគេ​ត្រូវការ​ប្រព័ន្ធ​អគ្គិសនី ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​ទឹក​ស្អាត រួម​ទាំង​ការ​ធានា​នូវ​ការ​បង្កើត​មុខរបរ​សម្រាប់​ចិញ្ចឹម​ជីវិត។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១១ តុលា នេះ​ថា ប្រជាពលរដ្ឋ​ដែល​បាន​ផ្លាស់​លំនៅឋាន​ពី​តំបន់​អង្គរ​ទៅ​រស់នៅ​តំបន់​រុនតាឯក...

Latest news