TAG
ទណ្ឌកម្មប្រទេសលោកសេរី
តំណាងរាស្ត្រអូស្ត្រាលីជំរុញដាក់ទណ្ឌកម្មរឹតត្បិតលិខិតឆ្លងដែននិងបង្កកទ្រព្យសម្បត្តិមន្ត្រីរដ្ឋាភិបាលថ្មីរបស់កម្ពុជា
តំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរ ជំរុញឱ្យរដ្ឋាភិបាលអូស្ត្រាលីដាក់ទណ្ឌកម្មទៅលើរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតមិនត្រឹមត្រូវ និងមិនយុត្តិធម៌ ដោយការរឹតត្បិតលិខិតឆ្លងដែន និងបង្កកទ្រព្យសម្បត្តិមន្ត្រីនៃរដ្ឋាភិបាលថ្មីទាំងនោះ។
តំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរប្រចាំរដ្ឋវិចតូរីយ៉ា លោក តាក់ ម៉េងហ៊ាង បានលើកឡើងក្នុងកិច្ចប្រជុំរដ្ឋសភានៃប្រទេសអូស្ត្រាលី កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ថា លោកក្រោកឈរឡើងនៅពេលនេះ គឺដើម្បីថ្កោលទោសការបោះឆ្នោតក្លែងក្លាយនៅកម្ពុជា ត្បិតការបោះឆ្នោតនៅកម្ពុជាកាលពីចុងខែកក្កដា កន្លងទៅនេះ មិនមែនជាការបោះឆ្នោតដើម្បីលើកស្ទួយលទ្ធិប្រជាធិបតេយ្យនោះទេ ប៉ុន្តែជាការបោះឆ្នោតបន្លំភ្នែកអន្តរជាតិក្នុងបំណងផ្ទេរអំណាចពីលោក ហ៊ុន សែន ទៅកូនប្រុសរបស់គាត់ គឺលោក ហ៊ុន...
IDEA TALK៖ តើអ្វីខ្លះដែលជាគំនាបថ្មីរបស់អន្តរជាតិមកលើប្រព័ន្ធរដ្ឋាភិបាលបែបគ្រួសារនិយម?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ស្តីអំពី៖ «តើអ្វីខ្លះដែលជាគំនាបថ្មីរបស់អន្តរជាតិមកលើប្រព័ន្ធរដ្ឋាភិបាលបែបគ្រួសារនិយម?»។
IDEA TALK៖ ឥទ្ធិពលនៃសម្ពាធអន្តរជាតិមកលើកម្ពុជាក្រោយការបោះឆ្នោត
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ស្តីអំពី៖ «ឥទ្ធិពលនៃសម្ពាធអន្តរជាតិមកលើកម្ពុជាក្រោយការបោះឆ្នោត»។
ក្រសួងការបរទេសកម្ពុជាថាដំណើរការបោះឆ្នោតមានលក្ខណៈសេរីត្រឹមត្រូវនិងយុត្តិធម៌ ខណៈបារាំង-អូស្ត្រាលី-អាល្លឺម៉ង់សម្ដែងការខកចិត្ត
ក្រសួងការបរទេសកម្ពុជា លើកឡើងថា ដំណើរការបោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃទី២៣ កក្កដា កន្លងទៅមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងមានគណបក្សនយោបាយច្រើនបានចូលរួម ខណៈប្រទេសបារាំង អូស្ត្រាលី និងអាល្លឺម៉ង់ បានសម្ដែងការខកចិត្តដោយសារការបោះឆ្នោតនេះគ្មានបក្សប្រឆាំងចូលរួម។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២៤ កក្កដា នេះថា ការបោះឆ្នោតជាតិនៅកម្ពុជាក្នុងឆ្នាំ២០២៣ នេះ បានឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដពីភាពចាស់ទុំខាងប្រជាធិបតេយ្យរបស់កម្ពុជា តាមរយៈចំនួនអ្នកចូលរួមបោះឆ្នោតដ៏ច្រើនលើសលប់ដែលជាការស្ម័គ្រចិត្តរបស់ពលរដ្ឋម្ចាស់ឆ្នោតគ្រប់រូប។
ប្រភពដដែលលើកឡើងថា កម្ពុជានៅតែប្រកាន់ខ្ជាប់នូវការប្ដេជ្ញាចិត្តឥតងាករេរបស់ខ្លួនចំពោះពហុបក្សនយោបាយ និងប្រជាធិបតេយ្យប្រកបដោយសន្តិភាព ក្នុងនាមជាប្រទេសអធិបតេយ្យ និងឯករាជ្យ...
អាមេរិកប្រកាសរឹតត្បិតទិដ្ឋាការមន្ត្រីកម្ពុជាដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យបន្ទាប់ពីការបោះឆ្នោតគ្មានភាពសេរីនិងយុត្តិធម៌
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក ប្រកាសរឹតត្បិតលើទិដ្ឋាការមន្ត្រីមួយចំនួនដែលបានបំផ្លាញលទ្ធិប្រជាធិបតេយ្យ ហើយនិងផ្អាកលើកម្មវិធីជំនួយបរទេសមួយចំនួនបន្ទាប់ពីការបោះឆ្នោតជាតិនៅកម្ពុជាប្រព្រឹត្តទៅគ្មានភាពសេរី និងយុត្តិធម៌។
ក្នុងសេចក្ដីថ្លែងការណ៍អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក ស្ដីពីការបោះឆ្នោតនៅកម្ពុជា លោក Matthew Miller ដែលចេញផ្សាយជាសាធារណៈនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ឲ្យដឹងថា សហរដ្ឋអាមេរិកមានការរំខានចិត្តដោយការបោះឆ្នោតជាតិនៅកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ធ្វើឡើងគ្មានភាពសេរី និងយុត្តិធម៌។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតុន អះអាងថា នៅមុនការបោះឆ្នោត អាជ្ញាធរកម្ពុជាបានធ្វើការគំរាមកំហែង និងយាយីជាបន្តបន្ទាប់ទៅលើគណបក្សនយោបាយប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល...
លោក ហ៊ុន ម៉ានី ថាលទ្ធផលបោះឆ្នោតឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីជំនឿទុកចិត្តពលរដ្ឋលើបក្សប្រជាជនកម្ពុជា
កូនប្រុសពៅរបស់មេដឹកនាំក្រាញអំណាចផ្ដាច់មុខនៅកម្ពុជា លោក ហ៊ុន ម៉ានី អះអាងថា លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នេះ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីជំនឿទុកចិត្តឥតងាករេរបស់ពលរដ្ឋម្ចាស់ឆ្នោតមកលើការខិតខំប្រឹងប្រែង និងសមត្ថភាពដឹកនាំប្រកបដោយភាពម្ចាស់ការ ម៉ឺងម៉ាត់ និងចាស់ទុំរបស់បក្សប្រជាជនកម្ពុជាក្នុងរយៈកាលកន្លងមកនេះ។
បេក្ខជនតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺរបស់បក្សប្រជាជនកម្ពុជា លោ ហ៊ុន ម៉ានី សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៤ កក្កដា នេះថា ផ្អែកលើលទ្ធផលបណ្ដោះអាសន្នកាលពីថ្ងៃទី២៣ ខែកក្កដា នេះ អាចសន្និដ្ឋានបានថាបក្សប្រជាជនកម្ពុជាទទួលបានអាសនៈច្រើនលើសលប់ ដែលធានាបាននូវជ័យជម្នះក្នុងការរៀបចំរដ្ឋាភិបាលសម្រាប់អាណត្តិទី៧ ឆ្នាំ២០២៣ នេះ។
លោក...
អូស្ត្រាលី អាមេរិក អង់គ្លេស និងអឺរ៉ុបបង្កើនទណ្ឌកម្មលើរបបសឹកភូមាក្នុងខួប២ឆ្នាំរដ្ឋប្រហារ
ប្រទេសជាច្រើនបានបង្កើនការដាក់ទណ្ឌកម្មទៅលើរបបសឹកភូមា ដែលបានធ្វើរដ្ឋប្រហារដោយប្លន់អំណាចពីរដ្ឋាភិបាលរបស់អ្នកប្រជាធិបតេយ្យដឹកនាំដោយអ្នកស្រី អ៊ុងសាន ស៊ូជី ជាជើងឯកប្រជាធិបតេយ្យក្នុងតំបន់អាស៊ីក្នុងខួបពីរឆ្នាំនៃការគ្រប់គ្រងដោយរបបសឹក។
ក្នុងខួប ២ឆ្នាំនេះ ប្រទេសអូស្ត្រាលី បានសម្រេចដាក់ទណ្ឌកម្មទៅលើពួកយោធាភូមា ចំនួន ១៦នាក់ ក្នុងនោះមានឧត្តមសេនីយ៍ មីន អ៊ុងឡាំង មេរដ្ឋប្រហារ និងអនុប្រធានរបស់លោក គឺឧត្តមសេនីយ៍ សរ វិន។ ទណ្ឌកម្មនេះមានដូចជា ការបង្កកទ្រព្យសម្បត្តិ ការបិទទិដ្ឋាការចូលប្រទេសអូស្ត្រាលី រួមទាំងការដាក់ទណ្ឌកម្មទៅលើក្រុមសាជីវកម្មប្រេង និងឧស្ម័ន និងសហគ្រាសរុករករ៉ែដែលជាប្រាក់ចំណូលដ៏ធំរបស់ពួកយោធា។
នេះបើយោងតាមការចុះផ្សាយរបស់បណ្ដាញផ្សាយព័ត៌មាន...
IDEA TALK៖ តើទណ្ឌកម្មសហភាពអឺរ៉ុប អាចមានឥទ្ធិពលកម្រិតណាដល់ប្រព័ន្ធអំណាចនៅប្រទេសកម្ពុជា?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ស្តីអំពី៖ «តើទណ្ឌកម្មសហភាពអឺរ៉ុប អាចមានឥទ្ធិពលកម្រិតណាដល់ប្រព័ន្ធអំណាចនៅប្រទេសកម្ពុជា?»។
តើទណ្ឌកម្មរបស់បស្ចិមប្រទេសមានប៉ុន្មានយ៉ាង ហើយមានប្រសិទ្ធភាពប៉ុនណា?
ក្នុងពិភពលោកនេះ ប្រទេសទទួលរងទណ្ឌកម្ម គឺប្រទេសដែលមានមេដឹកនាំរំលោភសិទ្ធិមនុស្ស ឬទន្ទ្រានឈ្លានពានត្រួតត្រាកាន់កាប់ រំលោភអធិបតេយ្យ ឯករាជភាព បូរណភាពដែនដីប្រទេសដទៃ។ ទណ្ឌកម្មមានពីអង្គការសហប្រជាជាតិ តាមសេចក្តីសម្រេចពីក្រុមប្រឹក្សាសន្តិសុខ ឬពីប្រទេសមហាអំណាចដែលមានសេដ្ឋកិច្ចជឿនលឿន និងមានទំហំធំ។
លោក ហាស់ សាន មានសេចក្តីរាយការណ៍អំពីទណ្ឌកម្មនៃបស្ចិមប្រទេសលើប្រទេសរុស្ស៊ី ក្រោយពីឈ្លានពានប្រទេសអ៊ុយក្រែន ថាតើមានឥទ្ធិពល និងប្រសិទ្ធភាពកម្រិតណា។
សហរដ្ឋអាមេរិកជាប្រទេសមហាអំណាចមានធនធានដ៏សម្បើមអស្ចារ្យ មានទំហំសេដ្ឋកិច្ចធំជាងគេលើសកលលោក មានអាវុធយុទ្ធភណ្ឌទំនើបជាងគេក្នុងសកលលោក។ ដោយសារតែទំហំសេដ្ឋកិច្ចធំជាងគេលើលោក ហើយប្រទេសតូចៗមិនសូវជឿនលឿន ច្រើនតែពឹងពាក់លើសហរដ្ឋអាមេរិកដើម្បីប្រើទីផ្សារលក់ទំនិញ ជាពិសេសគ្រឿងសម្លៀកបំពាក់។ ព្រោះតែទំហំផលិតកម្មធំ...
បទវិភាគ៖ តើទណ្ឌកម្មរបស់បណ្តាប្រទេសលោកសេរីមានឥទ្ធិពលកម្រិតណា?
ប្រទេសរុស្ស៊ីទទួលរងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីប្រទេសលោកសេរី ហើយនេះមិនមែនលើកទីមួយនោះទេ ក្នុងទសវត្សឆ្នាំ១៩៨០ ដែលពលរដ្ឋក្នុងអតីតសហភាពសូវៀតធ្លាប់រងទណ្ឌកម្មពីលោកខាងលិចរហូតដល់ឈរបន្តកន្ទុយរាប់គីឡូម៉ែត្រចាំទទួលយកការចែករបបនំប៉័ង។
ជាង ១០ថ្ងៃហើយ កងទ័ពរុស្ស៊ីឈ្លានពានប្រទេសអ៊ុយក្រែន មិនទាន់អាចត្រួតត្រាបានទាំងស្រុងនៅឡើយទេ ហើយទទួលរងទណ្ឌកម្មយ៉ាងធ្ងន់។ តើមេដឹកនាំរុស្ស៊ី គន់គូរខុសថាទណ្ឌកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុមិនអាចប៉ះពាល់ដល់ជីវភាពពលរដ្ឋខ្លួនឬយ៉ាងណា?
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) សម្រេចចិត្តបញ្ជូនទ័ពជិត ២សែននាក់ទាំងជើងគោក ទាំងជើងទឹក ទាំងជើងអាកាស ឡោមព័ទ្ធ វាយលុកលុយ ទន្រ្ទានឈ្លានពានប្រទេសអ៊ុយក្រែន ដែលបានឯករាជ្យ...