38 C
Phnom Penh

TAG

ទោស​ប្រហារ​ជីវិត

តុលាការ​ប្រជាជន​វៀតណាម ផ្ដន្ទាទោស​ប្រហារ​ជីវិត​សេដ្ឋិនី​រកស៊ី​បោក​ប្រាក់​ខ្ទង់​ធំ

ប្រទេស​ណា​មិន​ដឹង​ទេ តែ​សម្រាប់​ប្រទេស​វៀតណាម មិន​អនុគ្រោះ​ដាច់ខាត​ទោះ​ជា​បុគ្គល​នោះ​មាន​ប្រាក់​មហាសាល​ក៏ដោយ ឱ្យ​តែ​កិបកេង​បោក​ប្រាក់​ឆបោក ដើម្បី​ក្លាយ​ខ្លួន​ជា​សេដ្ឋី ត្រូវតែ​មាន​ទោស។ នៅ​ថ្ងៃទី​១១ មេសា នេះ បណ្ដាញ​ផ្សាយ​ព័ត៌មាន ABC News បាន​ចុះផ្សាយ​ថា មហា​សេដ្ឋិនី​ម្នាក់​ឈ្មោះ Truong My Lan អាយុ ៦៧​ឆ្នាំ អ្នកជំនួញ​ក្នុង​វិស័យ​អចលនទ្រព្យ​នៃ​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ មេសា នេះ ត្រូវ​បាន​តុលាការ​សម្រេច​ផ្ដន្ទាទោស​ប្រហារ​ជីវិត​ក្នុង​សំណុំរឿង​ពុករលួយ​ឆបោក​ដ៏​ធំ​បំផុត​មួយ។ នេះ​ជា​សំណុំរឿង​ដ៏​អាស្រូវ​បំផុត​ចំពោះ​បុគ្គល​មាន​ប្រាក់​មហាសាល​រូប​នេះ...

លោក ហ៊ុន សែន ថា​កិច្ចព្រមព្រៀង​ឯកច្ឆន្ទ​៥​ចំណុច​របស់​អាស៊ាន​មិន​មាន​ភាព​ជឿនលឿន

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា ក្នុង​នាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន មិន​អាច​ធ្វើ​ឱ្យ​កិច្ចព្រមព្រៀង​ឯកច្ឆន្ទ​ទាំង ៥​ចំណុច​របស់​អាស៊ាន​ដែល​តម្រូវ​ឱ្យ​របប​សឹក​ភូមា​យក​ទៅ​អនុវត្ត ឲ្យ​មាន​ភាព​ជឿនលឿន​តាម​អ្វី​ដែល​ប្រទេស​ជា​សមាជិក​អាស៊ាន​ចង់​បាន​នោះ​ទេ។ ការ​អះអាង​របស់​លោក ហ៊ុន សែន ធ្វើឡើង​នៅ​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៥៥ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០២២ ដោយ​មាន​ការ​ចូលរួម​ពី​អគ្គលេខាធិការ​អាស៊ាន និង​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ចំនួន ៩​រូប លើកលែងតែ​រដ្ឋមន្ត្រី​ការបរទេស​មីយ៉ាន់ម៉ា ដែល​មិន​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម។ លោក ហ៊ុន សែន អះអាង​ថា...

UN ថ្កោលទោស​របប​សឹក​ភូមា​ករណី​ប្រហារ​ជីវិត​អ្នកទោស​នយោបាយ និង​ជំរុញ​អាស៊ាន​បន្ត​ដាក់​គំនាប​លើ​ពួក​យោធា

កាលពី​ថ្ងៃ​ពុធ ទី​២៧ កក្កដា ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​ឯកច្ឆន្ទ ដោយ​ថ្កោលទោស​របប​សឹក​ភូមា ដែល​បាន​ប្រហារ​ជីវិត​អ្នក​ទោស​នយោបាយ​ចំនួន ៤​នាក់។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ដដែល​នេះ​ក៏​បាន​ជំរុញ​ទៅ​ពួក​យោធា​ភូមា ឱ្យ​បញ្ឈប់​អំពើ​ហិង្សា និង​ត្រូវ​គោរព​សិទ្ធិ​របស់​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ឱ្យ​ស្រប​នឹង​ច្បាប់​អន្តរជាតិ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AP ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​២៨ កក្កដា នេះ។ តាម​ប្រភព​ដដែល​នេះ សេចក្ដី​ថ្លែងការណ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដែល​ថ្កោលទោស​របប​សឹក​ដូចនេះ គឺ​ធ្វើឡើង​ដោយ ១៥​ប្រទេស គឺ​ពុំ​មាន​ប្រទេស​ណា​ជំទាស់​នោះ​ទេ។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នេះ​ក៏​បាន​អំពាវនាវ​ទៅ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ឱ្យ​បន្ត​ដាក់​គំនាប​ឱ្យ​បាន​ខ្លាំង​ទៅ​លើ​របប​សឹក​ភូមា គឺ​ឱ្យ​អនុវត្ត​នូវ​គោលការណ៍​ឯកច្ឆន្ទ ៥​ចំណុច​របស់​មេដឹកនាំ​អាស៊ាន​ដែល​បាន​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង...

អង្គការ​ក្រៅ​រដ្ឋាភិបាល​ថ្កោលទោស​របប​សឹក​ភូមា​ដែល​ប្រហារ​ជីវិត​សកម្មជន​នយោបាយ​៤​រូប

អង្គការ​សមាគម​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក ថ្កោលទោស​លើ​របប​យោធា​ភូមា ដែល​បាន​ប្រហារ​ជីវិត​សកម្មជន​នយោបាយ ៤​រូប​មកពី​គណបក្ស​សម្ពន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ ដោយ​ចាត់ទុក​ការ​ប្រហារ​ជីវិត​នេះ​ជា​អំពើ​អមនុស្សធម៌ រំលោភ​លើ​សិទ្ធិមនុស្ស និង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្ស​ជាតិ ព្រមទាំង​សិទ្ធិ​ចូលរួម​ក្នុង​វិស័យ​នយោបាយ​របស់​ពលរដ្ឋ​ភូមា។ សេចក្ដី​ថ្លែងការណ៍​រួម​របស់​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ក្រុម​ខ្មែរ​ថាវរៈ ចលនា​មាតា​ធម្មជាតិ សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា និង​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ចេញ​កាលពី​ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០២២។ អង្គការ​សមាគម​មិនមែន​រដ្ឋាភិបាល​បាន​បង្ហាញ​ការ​សោកស្ដាយ និង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សេចក្ដី​សម្រេច​ប្រហារ​ជីវិត​សកម្មជន​នយោបាយ​ភូមា ៤​រូប​ពី​សំណាក់​របប​យោធា​ភូមា ដោយ​ថា​ការ​ប្រហារ​ជីវិត​នេះ​ជា​អំពើ​អមនុស្សធម៌ រំលោភ​លើ​សិទ្ធិមនុស្ស និង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្ស​ជាតិ ព្រមទាំង​សិទ្ធិ​ចូលរួម​ក្នុង​វិស័យ​នយោបាយ​របស់​ពលរដ្ឋ​ភូមា។ សកម្មជន​នយោបាយ​ដែល​របប​សឹក​ភូមា​ប្រហារ​ជីវិត​នោះ​មាន​លោក ភ្យូ ហ្សេយ៉ា លោក...

ពិភពលោក​ថ្កោលទោស​របប​សឹក​ភូមា ប៉ុន្តែ​ចិន​មិនទាន់​ចេញ​សេចក្ដី​ថ្លែងការណ៍​រឿង​ភូមា​ប្រហារ​ជីវិត​ក្រុម​ប្រឆាំង​នៅឡើយ

ដំណឹង​នៃ​ការ​ប្រហារ​ជីវិត​អ្នកទោស​នយោបាយ​នៅ​ក្នុង​ប្រទេស​ភូមា ដោយ​របប​សឹក នាំ​ឱ្យ​ពិភពលោក​ប្រតិកម្ម និង​ថ្កោលទោស​ពួក​យោធា​ដោយ​ហៅថា​ជា​អំពើ​ឃោរឃៅ​បំផុត និង​ជា​ការ​ប្រព្រឹត្ត​នូវ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ ប្រទេស​ដែល​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​របប​សឹក​ភូមា គេ​អាច​រាប់​ពី​ប្រទេស​នៃ​សមាគម​អាស៊ាន ដែល​សេចក្ដី​ថ្លែងការណ៍​របស់​សមាគម​នេះ​ធ្វើឡើង​ដោយ​ប្រទេស​កម្ពុជា ព្រោះ​កម្ពុជា​នៅ​ឆ្នាំ​២០២២ ជា​ប្រធាន​អាស៊ាន។ គេ​អាច​រាប់​បញ្ជូន​ថែម​ទៀត​នៃ​សេចក្ដី​ថ្លែងការណ៍​រួម​របស់​រដ្ឋមន្ត្រី​ការបរទេស​មួយ​ចំនួន ដូចជា​ប្រទេស​កាណាដា ន័រវែស ជប៉ុន ញូវហ្សេឡេន កូរ៉េ​ខាងត្បូង អង់គ្លេស និង​សហរដ្ឋ​អាមេរិក។ ចំណែក​សហភាព​អឺរ៉ុប​ដែល​ជា​សហគមន៍​មួយ​ដ៏​ធំ​មាន ២៧​ប្រទេស ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​របប​សឹក​ជា​ខ្លាំង​ផង​ដែរ។ ក្រៅ​ពី​នេះ​មាន​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ជាច្រើន រួម​មាន​អង្គការ Human Rights Watch អង្គការ...

ប្រធាន​អាស៊ាន​ថា​ការ​អនុវត្ត​ទោស​ប្រហារ​ជីវិត​អ្នក​ប្រឆាំង​នឹង​របប​ខ្លួន​ជា​ទង្វើ​មិន​អាច​អត់ឱន​ឱ្យ​បាន

កម្ពុជា​ក្នុង​នាម​ប្រធាន​អាស៊ាន​ប្តូរ​វេន​ឆ្នាំ​២០២២ នេះ ព្រមាន​ថា ការ​អនុវត្ត​ទោស​ប្រហារ​ជីវិត​លើ​អ្នក​ដែល​ប្រឆាំង​នឹង​របប​ខ្លួន គឺជា​ទង្វើ​មិន​អាច​អត់ឱន​ឱ្យ​បាន និង​បង្ខំ​ឲ្យ​អនុវត្ត​តាម​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥​ចំណុច និង​ធម្មនុញ្ញ​របស់​អាស៊ាន ដើម្បី​ទប់ស្កាត់​ការ​បាត់បង់​ជីវិត​មនុស្ស​កាន់តែ​ច្រើន និង​បំបាត់​នូវ​ទុក្ខ​វេទនា​របស់​ពលរដ្ឋ​ភូមា។ ប្រធាន​អាស៊ាន​ប្តូរ​វេន លោក ហ៊ុន សែន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា ក្នុង​នាម​ប្រធាន​អាស៊ាន​ពិត​ជា​មាន​ក្តី​តក់ស្លុត និង​សោកសៅ​យ៉ាង​ក្រៃលែង ដោយសារ​ការ​ប្រហារ​ជីវិត​លើ​អ្នក​ដែល​ប្រឆាំង​នឹង​របប​សឹក​ភូមា​ចំនួន ៤​រូប​នៅ​ពេលនេះ ហើយ​បញ្ហា​នេះ គឺជា​កិច្ចការ​ដ៏​សំខាន់​បំផុត​មួយ​ដែល​អាស៊ាន​ត្រូវតែ​យកចិត្ត​ទុកដាក់​ឱ្យ​កាន់តែ​ខ្លាំង​បន្ថែម​ទៀត។ មេដឹកនាំ​កម្ពុជា លោក...

របប​សឹក​ភូមា​ប្រហារ​ជីវិត​ក្រុម​ប្រឆាំង ៤​នាក់ ក្នុង​នោះ​២​នាក់​ជា​មន្ត្រី​ជាន់ខ្ពស់​បក្ស​អ្នកស្រី ស៊ូជី

តុលាការ​នៃ​របប​សឹក​ភូមា បាន​ប្រហារ​ជីវិត​សកម្មជន​ប្រជាធិបតេយ្យ​ចំនួន ៤​នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ចូលរួម​អនុវត្ត​អំពើ​ភេរវកម្ម​នៅ​ក្នុង​ប្រទេស ដែល​ពួក​យោធា​ប្លន់​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល​កាលពី​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១។ ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​នៃ​ប្រទេស​ភូមា គឺ Myanmar Now បាន​ធ្វើ​សេចក្ដី​រាយការណ៍​ថា មនុស្ស ៤​នាក់​នោះ គឺ ២​នាក់​ជា​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) ដឹកនាំ​ដោយ​អ្នកស្រី អ៊ុងសាន ស៊ូជី ដែល​អ្នកស្រី​ក៏​រង​ការ​កាត់ទោស​ឱ្យ​មាន​ទោស​ជាច្រើន​រាប់​សិប​ឆ្នាំ​ជុំវិញ​សំណុំរឿង​ច្រើន​ករណី។ លោក Ko Jimmy អាយុ ៥២​ឆ្នាំ​ជា​មេដឹកនាំ​ម្នាក់​នៃ​ចលនា​បះបោរ​ប្រឆាំង​ពួក​យោធា កាលពី​ឆ្នាំ​១៩៨៨...

Latest news