ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
31.4
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
ប៉ាគីស្ថាន
ព័ត៌មានអន្តរជាតិ
អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានមានទំនោរខ្លាំងទៅរកចិន ជាប់ទោស ១៤ឆ្នាំករណីពុករលួយ
ឌឹ ខេមបូឌា ដេលី
-
January 18, 2025
លោក អ៊ីមរ៉ាន់ ខាន់ អតីតនាយករដ្ឋមន្ត្រី និងជាប្រមុខបក្សប្រឆាំងដ៏ធំជាងគេនៅប៉ាគីស្ថាន ដែលមានទំនោរខ្លាំងទៅរកចិន កាលលោកកាន់អំណាច ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ១៤ឆ្នាំក្នុងសំណុំរឿងពុករលួយ។ សាលក្រមរបស់តុលាការដាក់ទោសទៅលើអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានរូបនេះ ចំពេលមានពាក្យលេចឮថា បក្សប្រឆាំងចាប់ផ្តើមចរចាជាមួយក្រុមយោធាដ៏មានអំណាចបំផុតនៅប៉ាគីស្ថាន ស្វែងរកកិច្ចព្រមព្រៀងរវាងលោក អ៊ីមរ៉ាន់ ខាន់ និងបក្សកាន់អំណាច ដើម្បីរកច្រកចេញពីភាពតានតឹងនយោបាយដែលឈានដល់កិច្ចព្រមព្រៀង ក៏ចំពេលតុលាការប្រកាសសាលក្រមដ៏ភ្ញាក់ផ្អើលដាក់ពន្ធនាគារលោក ១៤ឆ្នាំក្នុងបទពុករលួយ។ លោក អ៊ីមរ៉ាន់ ខាន់ (Imran Khan) ត្រូវបានជាប់ឃុំតាំងពីខែសីហា ឆ្នាំ២០២៣...
ព័ត៌មានជាតិ
ជនបរទេស៥៧នាក់រត់ចេញពីកាស៊ីណូអូស្មាច់របស់អ្នកឧកញ៉ា លី យ៉ុងផាត់ ដោយបារម្ភពីការកេងប្រវ័ញ្ចការងារ
ឌឹ ខេមបូឌា ដេលី
-
January 9, 2025
ស្នងការខេត្តឧត្ដរមានជ័យ អះអាងថា ករណីជនជាតិប៉ាគីស្ថាន និងណេប៉ាល់ ចំនួន ៥៧នាក់ បាននាំគ្នារត់ចេញពីកាស៊ីណូអូស្មាច់រីសត របស់ឧកញ៉ា លី យ៉ុងផាត់ ក្នុងស្រុកសំរោង ខេត្តឧត្ដរមានជ័យ ប្រដាប់ដោយដំបងឈើ ឆ្ពោះទៅផ្លូវភ្លោះនៃផ្លូវច្រកអន្តរជាតិអូស្មាច់ ដោយសារតែពួកគេបារម្ភពីការកេងប្រវ័ញ្ចការងារ និងមិនបើកប្រាក់ខែឱ្យពួកគេ។ អ្នកនាំពាក្យ និងក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ បានចេញសេចក្តីបំភ្លឺព័ត៌មានកាលពីថ្ងៃទី៧ ខែមករា ថា មូលហេតុដែលជនជាតិប៉ាគីស្ថាន ៥៣នាក់ និងណេប៉ាល់ ៤នាក់...
ព័ត៌មានអន្តរជាតិ
បាតុកម្មបះបោរមហាជននៅប៉ាគីស្ថាន បណ្តាលឱ្យកម្លាំងសន្តិសុខប្រដាប់អាវុធស្លាប់៤នាក់
ឌឹ ខេមបូឌា ដេលី
-
November 27, 2024
រលកបះបោរប្រឆាំងសាលក្រមតុលាការ កំពុងផ្ទុះខ្លាំងនៅរដ្ឋធានី Islamabad នៃប្រទេសប៉ាគីស្ថាន ដែលឈានដល់ការប៉ះទង្គិចគ្នាជាមួយកងកម្លាំងសមត្ថកិច្ច។ នេះជាការងើបឡើងរបស់ប្រជាពលរដ្ឋប៉ាគីស្ថាន ជាថ្មីទៀត ដែលដាក់សម្ពាធលើតុលាការ និងសមាជិកសភាប្រទេសនេះ ឱ្យដោះលែងមេបក្សប្រឆាំង គឺលោក Imran Khan អតីតនាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្លាមមួយនេះ។ តាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ទាហាន ៤នាក់ត្រូវបានសម្លាប់ នៅថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា នេះ នៅពេលក្បួនរថយន្តរបស់ក្រុមបាតុករសម្រុកចូលរដ្ឋធានី Islamabad ដើម្បីតវ៉ាទាមទារឱ្យដោះលែងលោក...
ព័ត៌មានអន្តរជាតិ
ការបោះឆ្នោតនៅប៉ាគីស្ថាន ជាការកំណត់ភូមិសាស្ត្រនយោបាយចិន និងអាមេរិក
ឌឹ ខេមបូឌា ដេលី
-
February 13, 2024
នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈ ការបោះឆ្នោតសភានៅក្នុងប្រទេសប៉ាគីស្ថាន បានចាប់ផ្ដើមហើយដោយការិយាល័យបោះឆ្នោតជាង ៩ម៉ឺនកន្លែងនៅទូទាំងប្រទេស ដើម្បីឱ្យប្រជាជនប៉ាគីស្ថាន ដែលមានសិទ្ធិបោះឆ្នោតជាង ១២៨លាននាក់ ទម្លាក់សន្លឹកឆ្នោតរបស់ពួកគេចូលក្នុងហិបបោះឆ្នោត។ តាមទីភ្នាក់ងារព័ត៌មាន AFP ការិយាល័យបោះឆ្នោតបានបើកទ្វារម៉ោង ៨ព្រឹកនៅថ្ងៃព្រហស្បតិ៍ ទី៨ កុម្ភៈ ម៉ោងនៅក្នុងប្រទេសប៉ាគីស្ថាន ហើយនឹងត្រូវបិទទ្វារដើម្បីរាប់សន្លឹកឆ្នោតនៅម៉ោង ៦ល្ងាចថ្ងៃដដែល។ ការបោះឆ្នោតនេះដែរ ធ្វើឡើងចំពេលអ្នកនយោបាយដ៏មានប្រជាប្រិយភាពម្នាក់ គឺអតីតនាយករដ្ឋមន្ត្រី លោក Imran Khan កំពុងជាប់ឃុំក្នុងពន្ធនាគារ...
ព័ត៌មានអន្តរជាតិ
អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានរងការចោទថាអាយ៉ងចិន ត្រូវបានប្ដឹងឱ្យដកសិទ្ធិដឹកនាំបក្សសម្រាប់ការបោះឆ្នោតខាងមុខ
ឌឹ ខេមបូឌា ដេលី
-
July 27, 2023
អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan ត្រូវបានគណៈកម្មការបោះឆ្នោតរបស់ប្រទេសបានសម្រេចប្ដឹងទៅតុលាការកំពូល ឱ្យរំលាយដីកាដែលអនុញ្ញាតឱ្យបុរសនេះបាននៅក្រៅឃុំករណីប្រមាថស្ថាប័នជាតិមួយនេះ។ បណ្ដឹងនេះដែលនាំឱ្យលោក Imran Khan អាចបាត់បង់សិទ្ធិដឹកនាំគណបក្សសម្រាប់ការបោះឆ្នោតសភា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោក Imran Khan ជាមេដឹកនាំគណបក្ស PTI ដែលបានឈ្នះសភានៅក្នុងការបោះឆ្នោតឆ្នាំ២០១៨។ លោកត្រូវបានក្រុមប្រឆាំង និងប្រជាជនប៉ាគីស្ថានមួយចំនួនចោទថា ជាមេដឹកនាំដែលស្ថិតនៅក្រោមឥទ្ធិពលរបស់ចិនជាខ្លាំង ដែលគេនិយមហៅថាអាយ៉ងចិន។ លោកជាមេដឹកនាំទាញប្រទេសប៉ាគីស្ថាន ធ្លាក់ក្នុងបំណុលចិនវ័ណ្ឌក។ លោកត្រូវបានសភាក្រុមប្រឆាំងរួមគ្នាដកហូតអំណាចនៅខែមេសា...
ព័ត៌មានអន្តរជាតិ
អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានរងការបាញ់ប្រហារដែលនាំឱ្យមានការរំឭកពីការបាញ់សម្លាប់អ្នកស្រី Benazir Bhutto
ឌឹ ខេមបូឌា ដេលី
-
November 8, 2022
ឃាតកម្មនយោបាយ និងគំនុំនយោបាយនៅប្រទេសប៉ាគីស្ថាន ទៅលើមេដឹកនាំកំពូលៗ គឺជារឿងផុយស្រួយបំផុត។ ប្រទេសអាស៊ីខាងត្បូងមួយនេះ បានដើរឆ្លងកាត់រដ្ឋប្រហារ និងការកាត់ទោសមេដឹកនាំកំពូលក៏ជារឿងងាយបំផុត។ តុលាការកំពូលរបស់ប្រទេសនេះហ៊ានជល់ជាមួយប្រធានាធិបតី និងនាយករដ្ឋមន្ត្រី ឲ្យតែស្រាវជ្រាវរកឃើញកំហុសរំលោភរដ្ឋធម្មនុញ្ញ និងករណីពុករលួយ ក្បត់ជាតិ ដែលកន្លងមកមេដឹកនាំនយោបាយកំពុងកាន់អំណាចជាច្រើននាក់ហើយត្រូវបានតុលាការរបស់ប្រទេសនេះកាត់ទោស ហើយរុញឲ្យធ្លាក់ពីអំណាចតែម្ដង។ ជាក់ស្ដែង នាយករដ្ឋមន្ត្រី Imran Khan បានខ្ទាតចេញពីអំណាចកាលពីខែមេសា ឆ្នាំ២០២២ ដោយញត្តិស្ដីបន្ទោសលោកធ្លាក់ចូលរដ្ឋសភា គឺមួយថ្ងៃបន្ទាប់ពីតុលាការកំពូលចេញដីកាបង្គាប់ឲ្យសភាបោះឆ្នោតសម្ដែងសេចក្ដីទុកចិត្តលោកជាថ្មីមានឋានៈនាយករដ្ឋមន្ត្រី។ នៅពេលនោះ សភាក្រុមប្រឆាំងប្រមូលកម្លាំងគ្នាក៏រុញលោកធ្លាក់ពីអំណាចតែម្ដង ដោយសារគេបន្ទោសលោកថាដឹកនាំប្រទេសកើនបំណុលគរដូចភ្នំ ហើយភាគច្រើនជាប់បំណុលរបស់ចិន។ លើសពីនេះទៅទៀតនោះ...
ព័ត៌មានអន្តរជាតិ
ជំនន់ទឹកភ្លៀងវាយលុកប៉ាគីស្ថាន ស្លាប់មនុស្សជាង១ពាន់នាក់ រុញឱ្យប្រទេសនេះសុំជំនួយជាបន្ទាន់ពី IMF
ឌឹ ខេមបូឌា ដេលី
-
August 30, 2022
ខណៈពិភពលោកមិនទាន់ដោះខ្លួនបានផងនូវការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ដែលផ្ទុះចេញដំបូងពីប្រទេសចិន ឥឡូវនេះ ពិភពលោកជួបគ្រោះអាសន្នមួយទៀត គឺភាពរាំងស្ងួត ការឡើងកម្ដៅផែនដី និងគ្រោះទឹកជំនន់។ បណ្ដាប្រទេសនៅអឺរ៉ុប បានជួបប្រទះនូវភាពរាំងស្ងួតដ៏អាក្រក់។ តំបន់ភាគនិរតីនៃប្រទេសចិន ដែលបានទទួលរងនូវសីតុណ្ហភាពក្តៅខ្លាំងក្នុងខែសីហា នេះ តែឥឡូវតំបន់នោះប្រកាសអាសន្នព្រោះតែរងគ្រោះទឹកជំនន់ចំពេលមានភ្លៀងធ្លាក់យ៉ាងខ្លាំង។ ទីភ្នាក់ងារសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃចន្ទ ទី២៩ ខែសីហា ថា ខណៈនេះភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់ដែលជាមជ្ឈមណ្ឌលផលិតកប្បាសដ៏សំខាន់របស់ប្រទេសចិន គឺទីក្រុង Chongqing និងតំបន់ខេត្ត Sichuan ដែលកន្លងមកទើបតែទទួលរងអាកាសធាតុក្តៅខ្លាំង។ ភ្លៀងបានចាប់ផ្តើមធ្លាក់កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។ បើតាមការព្យាករ...
នយោបាយ
មន្ត្រីបស្ចិមប្រទេសថាមូលដ្ឋានទ័ពរបស់ចិនពិតជាមាននៅលើទឹកដីកម្ពុជា
ឌឹ ខេមបូឌា ដេលី
-
June 8, 2022
បណ្ដាញសារព័ត៌មានរបស់សហរដ្ឋអាមេរិក បានដកស្រង់សម្ដីរបស់មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះឲ្យដឹងថា វត្តមានរបស់កងទ័ពចិន នឹងស្ថិតនៅមូលដ្ឋានទ័ពជើងទឹករាម នៃឆ្នេរសមុទ្រកម្ពុជាភាគនិរតីនៃប្រទេសកម្ពុជា បានស្ថាបនារួចរាល់ហើយនៅសប្ដាហ៍នេះ ហើយបានដាក់ឱ្យដំណើរការទៀតផង។ កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ បានចុះផ្សាយកាលពីថ្ងៃចន្ទ ទី៦ មិថុនា ថា ការស្ថាបនាមូលដ្ឋានទ័ពជើងទឹកនៃកងទ័ពចិននៅលើទឹកដីកម្ពុជា គឺជាមូលដ្ឋានទីពីររបស់ប្រទេសចិននៅបរទេស ប៉ុន្តែសម្រាប់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក គឺមានតែកម្ពុជាមួយគត់ដែលចិន ស្ថាបនាបាននូវមូលដ្ឋានទ័ពរបស់ខ្លួនក្នុងគោលដៅរបស់ក្រុងប៉េកាំង តភ្ជាប់បណ្ដាញមូលដ្ឋានទ័ពចិននៅលើពិភពលោក ជាពិសេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រុមអ្នកវិភាគមើលឃើញថា បច្ចុប្បន្ននេះចិនមានមូលដ្ឋានទ័ពរបស់ខ្លួនតែមួយគត់នៅក្រៅប្រទេស គឺមាននៅប្រទេស Djibouti នៃទ្វីបអាហ្វ្រិក ដែលប្រទេសនេះបានសម្រេចជួលដីឲ្យចិន ស្ថាបនាមូលដ្ឋានទ័ពជាថ្នូរនឹងការទូទាត់ការសងបំណុលពាន់លានដុល្លារ។ ចំពោះមូលដ្ឋានទ័ពចិន...
ព័ត៌មានអន្តរជាតិ
មេដឹកនាំថ្មីប៉ាគីស្ថានសន្យាទាញភូមិសាស្ត្រទៅរកបស្ចិមប្រទេសវិញក្រោយពីមេដឹកនាំទំនោររកចិនត្រូវបានដកហូតអំណាច
ខេមបូឌា ដេលី
-
April 21, 2022
លោក Imran Khan ដែលជាប់ឆ្នោតនៅឆ្នាំ២០១៨ ត្រូវបានទាញទម្លាក់ពីតំណែងនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី១០ ខែមេសា ដោយកម្លាំងសាមគ្គីគ្នារវាងក្រុមសមាជិកសភានៃគណបក្សប្រឆាំងធំ២ បូកនឹងបក្សតូចៗជាច្រើន។ មូលហេតុដែលនាំឱ្យសមាជិកសភាក្រុមប្រឆាំងរុញលោក Imran Khan ធ្លាក់ពីអាសនៈនាយករដ្ឋមន្ត្រី គឺមានកត្តាច្រើនយ៉ាងនៅពីក្រោយ។ វិបត្តិសេដ្ឋកិច្ចក្នុងប្រទេសធ្លាក់ក្នុងជំងឺកូវីដ គឺជាបញ្ហាចម្បងមួយរួចទៅហើយ។ វិបត្តិបំណុលបរទេស គឺជាបញ្ហាមួយទាញទម្លាក់សេដ្ឋកិច្ច ដែលនាំឲ្យអ្នកនយោបាយក្រុមប្រឆាំងប្រមូលមតិ និងកម្លាំងរួមគ្នាពិនិត្យឡើងវិញអំពីបំណុលរាប់ពាន់លានដុល្លាររបស់ចិន ដែលធ្វើឲ្យប្រទេសអាស៊ីខាងត្បូងមួយនេះនៅបន្តភាពក្រីក្រ។ ក្នុងដំណាក់កាលដែលពិភពលោកនៃក្រុមបស្ចិមប្រទេស និងប្រទេសកុម្មុយនីស្តសហការជាមួយប្រទេសផ្ដាច់ការប្រជែងដណ្ដើមភូមិសាស្ត្រនយោបាយ គេកត់សម្គាល់ឃើញនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Imran Khan ដែលត្រូវបានទាញទម្លាក់ពីអំណាចនេះ...
ព័ត៌មានអន្តរជាតិ
ប៉ាគីស្ថានប្រឈមនឹងការរឹបអូសទ្រព្យសម្បត្តិក្រោមបំណុលចិនពាន់លានដុល្លារសងមិនរួច
ខេមបូឌា ដេលី
-
June 4, 2021
ប្រទេសក្នុងតំបន់អាស៊ីខាងត្បូងដែលធ្លាក់ក្នុងបំណុលចិន គឺច្រើនតែបង្វិលប្រាក់សំណងទៅវិញមិនរួច ហើយត្រូវបានចិនរឹបអូសទ្រព្យសម្បត្តិ។ ស្រីលង្កា ត្រូវបានមើលឃើញថាជាប្រទេសដំបូងគេធ្លាក់ខ្លួនជាកូនបំណុលចិនរើមិនរួច។ ដោយសារករណីនេះ យ៉ាងហោចណាស់កំពង់ផែសមុទ្រចំនួនពីរកន្លែងរបស់ប្រទេសនេះ ត្រូវបានចិនរឹបអូសយកមកធ្វើជាភាគហ៊ុនរបស់ខ្លួនផ្ទាល់។ ក្នុងរយៈពេលចុងក្រោយនេះ ប្រទេសមួយចំនួននៅតំបន់អាស៊ីដែលជាកូនបំណុលនៃប្រទេសចិន កំពុងសិក្សាឡើងវិញពីហានិភ័យខ្លាចដូចប្រទេសស្រីលង្កា។ ដែនកោះម៉ាឌីវ ជាប្រទេសតូចមួយសម្រេចខ្ចីប្រាក់ពីឥណ្ឌា ១៥០០លានដុល្លារ ដោយប្រគល់ឱ្យចិនវិញ ខណៈចិនគំរាមរឹបអូសទ្រព្យសម្បត្តិភាគហ៊ុនមួយចំនួន។ តែសម្រាប់ប្រទេសប៉ាគីស្ថាន ដែលស្ថិតក្នុងតំបន់អាស៊ីខាងត្បូងដែរនេះ បានធ្លាក់ក្នុងបំណុលចិនពាន់លានដុល្លារទៅហើយ។ សារព័ត៌មានរបស់ប្រទេសជប៉ុន Asia Times កាលពីថ្ងៃទី៣០ ឧសភា បានរាយការណ៍ថា ប៉ាគីស្ថានកំពុងប្រឈមនឹងបញ្ហាជាមួយចិននូវគម្រោងថាមពលក្រោមរបៀងសេដ្ឋកិច្ចចិន និងប៉ាគីស្ថានដែលចំនួនលើសពី...
Latest news
រដ្ឋាភិបាលបញ្ចូលសាច់ញាតិយុទ្ធជនពលី និងរបួសធ្ងន់ ៤១នាក់ក្នុងក្របខ័ណ្ឌកងទ័ព
June 4, 2026
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក សារភាពទទួលប្រាក់ជិត១០០លានដុល្លារ ពីគម្រោងឆបោក
May 29, 2026
សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន
May 29, 2026
មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ
May 26, 2026
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ
May 26, 2026
© 2021,
ដេលី
. All rights reserved.