33 C
Phnom Penh

TAG

ប៉ែន ជីវ័ន្ត - Chivann Pen

លោក ព្រាប កុល ទទួល​យក​ការ​សុំទោស​ពី​លោក យ៉ង់ ប៉ាក់ ប៉ុន្តែ​មិន​លើកលែង​ទោស​តាម​ផ្លូវ​ច្បាប់

អតីត​ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា​លោក ព្រាប កុល និង​ជា​រដ្ឋមន្ត្រី​អម​នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​នៅ​កម្ពុជា យល់ព្រម​ទទួល​យក​ការ​សុំទោស​របស់​ម្ចាស់​គណនី​ហ្វេសប៊ុក Chivann Pen ដែល​មាន​ឈ្មោះ​ពិត​ថា យ៉ង់ ប៉ាក់។ ការ​ទទួល​យក​ការ​សុំទោស​ពី​លោក យ៉ង់ ប៉ាក់ នេះ ធ្វើ​ឡើង​ក្រោយពី​លោក យ៉ង់ ប៉ាក់ បាន​ផ្ញើ​លិខិត​សុំទោស​មួយ​ច្បាប់​ចេញពី​មន្ទីរ​ឃុំឃាំង​ព្រៃស។ លោក ព្រាប កុល ព្រមាន​ថា ទោះបី​មាន​ការ​សុំទោស​យ៉ាងណា​ក៏ដោយ ក៏​លោក​មិន​លើកលែង​ទោស​ក្នុង​ការ​អនុវត្ត​ច្បាប់​ជាដាច់ខាត ពីព្រោះ​លោក​មិន​មាន​ឥទ្ធិពល​ដល់​នីតិវិធី​របស់​តុលាការ​នោះ​ឡើយ។ លោក...

អ្នក​ឃ្លាំមើល​អំពាវនាវ​ឱ្យ​ដោះលែង​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ប៉ែន ជីវ័ន្ត បន្ទាប់ពី​ត្រូវ​បាន​ចាប់​ខ្លួន​តាម​បណ្តឹង​លោក ព្រាប កុល

ក្រុម​អ្នក​ឃ្លាំមើល​សង្គម អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ប៉ែន ជីវ័ន្ត (Chivann Pen) ដែល​មាន​ឈ្មោះ​ពិត​ថា យ៉ង់ ប៉ាក់ ឱ្យ​មាន​សេរីភាព​ឡើងវិញ បន្ទាប់ពី​បុគ្គល​រូប​នេះ​រង​នូវ​ការ​ចោទប្រកាន់​ពី​បទ​បរិហារកេរ្តិ៍ និង​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​អយុត្តិធម៌​តាម​បណ្តឹង​អតីត​ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា​លោក ព្រាប កុល កាលពី​ចុង​ខែ​មករា ឆ្នាំ​២០២៤ ពាក់ព័ន្ធ​នឹង​ករណី​បាត់​លុយ​ជិត ១០០​លាន​ដុល្លារ​អាមេរិក​ក្នុង​ក្រុមហ៊ុន CIC Partner។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦...

ឧកញ៉ា គួច ម៉េងលី ចាញ់​បោក​ក្រុមហ៊ុន CIC Partner អស់​លុយ​ជិត​១០​ម៉ឺន​ដុល្លារ​ជា​លើកដំបូង​នៅ​អំឡុង​ឆ្នាំ​២០១៥

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លើកឡើង​ថា សូម្បី​ឧកញ៉ា គួច ម៉េងលី ដែល​ជា​ស្ថាបនិក និង​ជា​ប្រធាន​ក្រុមហ៊ុន Mengly J Quach Group ដែល​ធ្លាប់​ដាក់​ទុន​ជិត ១​សែន​ដុល្លារ​អាមេរិក (៧៦៩២៣​ដុល្លារ) ក្នុង​ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក ដែល​ហៅ​កាត់​ថា CIC Partner នៅ​អំឡុង​ឆ្នាំ​២០១៥...

អ្នក​វិនិយោគ​ក្នុង​ក្រុមហ៊ុន CIC Partner ទាមទារ​ឱ្យ​ថ្នាក់ដឹកនាំ​ទាំង ១៣​នាក់​សង​លុយ​ពួកគេ​វិញ បន្ទាប់ពី​បាត់​លុយ​វិនិយោគ​រាប់​សិប​លាន​ដុល្លារ

ដោយ៖ ហាស់ សាន សមាជិក​រងគ្រោះ​ពី​ការ​ផ្តល់​ប្រាក់កម្ចី​ដើម្បី​ទទួល​បាន​ការប្រាក់​ក្នុង​ក្រុមហ៊ុន CIC Partner ទាមទារ​ឱ្យ​អ្នក​គ្រប់គ្រង​ជាន់ខ្ពស់​ទាំង ១៣​នាក់​របស់​ក្រុមហ៊ុន​នេះ សង​លុយ​ពួកគេ​វិញ។ ទោះ​ជា​យ៉ាងណា​ក៏ដោយ ក្រុម​អ្នក​វិនិយោគ​ដែល​ដាក់​លុយ​រកស៊ី​នៅ​ក្នុង​ក្រុមហ៊ុន​នេះ​អះអាង​ថា បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ជិត ២០ មាន​រចនាសម្ព័ន្ធ​ដូចជា​សម្បុក​ពីងពាង និង​ជា​ថៅកែ​ហាង ផាកកាហ្វេ (Park Café) គឺ​លោក គុយ វ៉ាត បាន​ធ្វើ​ឲ្យ​បាត់​លុយ​រាប់​សិប​លាន​ដុល្លារ ដែល​ជា​លុយ​វិនិយោគ​នៅ​ក្នុង​ក្រុមហ៊ុន។ ពួកគេ​និយាយ​ថា លោក គុយ...

លោក យ៉ង់ ប៉ាក់ ដែល​រង​បណ្ដឹង​ពី​លោក ព្រាប កុល ត្រូវ​តុលាការ​បើក​កកាយ​ជា​ថ្មី​រឿង​ចេញ​សែក​ស្អុយ​កាលពី​ឆ្នាំ​២០២៣

អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន អាហ្គ្រីប៊ី (AGRIBEE) ដែល​ជា​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ប៉ែន ជីវ័ន្ត (Chivann Pen) ត្រូវ​បាន​បើក​កកាយ​ឡើង​វិញ​សាជាថ្មី​នូវ​ការ​ចោទប្រកាន់​ពី​ការ​ចេញ​សែក​ស្អុយ​កាលពី​ឆ្នាំ​២០២៣ បន្ទាប់ពី​រង​នូវ​បណ្តឹង​ពី​សំណាក់​អតីត​ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា​លោក ព្រាប កុល ពី​បទ​បរិហារ​កេរ្តិ៍​ក្នុង​ឆ្នាំ​២០២៤។ ក្រុម​កសិករ​ដែល​ជា​អ្នក​រកស៊ី​លក់​ទិញ​អង្កាម​ជាច្រើន​នាក់ កាលពី​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២៤ បាន​អំពាវនាវ​សុំ​ឱ្យ​ស្ថាប័ន​តុលាការ និង​ក្រសួង​ពាក់ព័ន្ធ មាន​ចំណាត់ការ​ដោះស្រាយ​ចំពោះ​អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន អាហ្គ្រីប៊ី (AGRIBEE) លោក យ៉ង់ ប៉ាក់...

លោក ព្រាប កុល បដិសេធ​ដាច់អហង្ការ​ចំពោះ​ការ​ចោទ​ប្រកាន់​ថា​លោក​បាន​កិបកេង​លុយ​ជិត​១០០​លាន​ដុល្លារ​ពី​ក្រុមហ៊ុន CIC

អតីត​ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា​លោក ព្រាប កុល ចេញ​មុខ​បដិសេធ​ដាច់អហង្ការ​ចំពោះ​ការ​ចោទប្រកាន់​ដែល​ថា លោក​បាន​កិបកេង​លុយ​ជិត ១០០​លាន​ដុល្លារ​អាមេរិក (៨០​លាន​ដុល្លារ) ពី​ក្រុមហ៊ុន ខេមបូឌាន អ៊ីនវេស្ទ័រ ឃែបភីថល ផាតនឺ (Cambodian Investor Partner)។ លោក ព្រាប កុល ដែល​បច្ចុប្បន្ន​មាន​ឋានៈ​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៥ មករា...

ម្ចាស់​គណនី​ហ្វេសប៊ុក​ដែល​ចោទ​លោក ព្រាប កុល ថា​លួច​លុយ​ជិត​១០០​លាន​ដុល្លារ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​តាម​បណ្ដឹង​របស់​លោក ព្រាប កុល

ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ប៉ែន ជីវ័ន្ត (Chivann Pen) ដែល​ផ្សព្វផ្សាយ​ថា អតីត​ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា​លោក ព្រាប កុល បាន​លួច​កិបកេង​លុយ​ជិត ១០០​លាន​ដុល្លារ​អាមេរិក (៨០​លាន​ដុល្លារ) ពី​ក្រុមហ៊ុន ខេមបូឌាន អ៊ីនវេស្ទ័រ ឃែបភីថល ផាតនឺ (Cambodian Investor Capital Partner) ដែល​ហៅ​កាត់​ថា CIC Partner...

លោក ព្រាប កុល ព្រមាន​ប្តឹង​អ្នក​ចោទ​លោក​ថា​បាន​លួច​លុយ​ជិត ១០០​លាន​ដុល្លារ​ពី​ក្រុមហ៊ុន​មូលធន​វិនិយោគ CIC

រដ្ឋមន្ត្រី​អម​នាយករដ្ឋមន្ត្រី និង​ជា​អតីត​ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា​លោក ព្រាប កុល ព្រមាន​ប្តឹង​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ប៉ែន ជីវ័ន្ត (Chivann Pen) បន្ទាប់ពី​ម្ចាស់​គណនី​ហ្វេសប៊ុក​រូប​នេះ​ចោទ​រូបលោក​ថា បាន​លួច​ដក​លុយ​ជិត ១០០​លាន​ដុល្លារ​អាមេរិក (៨០​លាន​ដុល្លារ) ពី​ក្រុមហ៊ុន​គ្រប់គ្រង​មូលធន​វិនិយោគ​ដ៏​ធំ​មួយ​ឈ្មោះ CIC។ មេធាវី​របស់​លោក ព្រាប កុល គឺ​លោក សារ៉េត សារ៉េនឌី បាន​ចេញ​លិខិត​ជូនដំណឹង​មួយ​កាលពី​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២៤ ទៅ​កាន់​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ...

Latest news