ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
34.5
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
ប្រាក់កម្ចី
ព័ត៌មានជាតិ
បំណុលពលរដ្ឋវ័ណ្ឌកក្នុងខេត្តមួយ អាចជាការរំលោភសិទ្ធិមនុស្សដោយជំរុញឱ្យមានពលកម្មកុមារនិងបង្ខំចិត្តលក់ដីធ្លី
ឌឹ ខេមបូឌា ដេលី
-
August 31, 2023
អង្គការសមធម៌កម្ពុជា និងអង្គការលីកាដូ បង្ហាញថា ផលប៉ះពាល់នៃការជំពាក់បំណុលវ័ណ្ឌកនៅខេត្តកំពង់ស្ពឺ បាននាំឲ្យមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ហើយជំរុញឲ្យប្រជាពលរដ្ឋអ្នកខ្ចីប្រាក់រឹតត្បិតក្នុងការហូបចុក បង្កឲ្យមានពលកម្មកុមារ និងការបង្ខំចិត្តលក់ដីធ្លី។ ការរកឃើញ និងការបង្ហាញពីអង្គការសមធម៌កម្ពុជា និងអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ តាមរយៈសេចក្តីរាយការណ៍មួយស្តីអំពីហានិភ័យនៃបំណុល «សិក្សាស្រាវជ្រាវបែបបរិមាណនៃអ្នកជាប់ជំពាក់បំណុលខ្នាតតូចនៅខេត្តកំពង់ស្ពឺ» ដែលចេញផ្សាយកាលពីថ្ងៃទី២៩ សីហា។ នាយិកាផ្នែកផ្សព្វផ្សាយរបស់អង្គការលីកាដូ អ្នកស្រី ណាលី ពីឡូក បានលើកឡើងនៅក្នុងសេចក្តីរាយការណ៍នៃការស្រាវជ្រាវនេះ ដោយផ្ដល់នូវភស្តុតាងបន្ថែមទៀតថា ការរំលោភសិទ្ធិមនុស្ស គឺកំពុងកើតឡើងជាញឹកញាប់ និងជាលក្ខណៈប្រព័ន្ធនៅក្នុងវិស័យឥណទានខ្នាតតូចនៅប្រទេសកម្ពុជា។ អ្នកស្រីបន្ថែមថា...
ព័ត៌មានជាតិ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ៦ត្រូវបានរកឃើញថាធ្វើឱ្យអន្តរាយដល់ពលរដ្ឋកម្ពុជាដែលជាអ្នកខ្ចីប្រាក់
ឌឹ ខេមបូឌា ដេលី
-
July 4, 2023
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៦ នៅកម្ពុជា ត្រូវបានគេស៊ើបអង្កេតរកឃើញថាបានធ្វើឲ្យអន្តរាយដល់ពលរដ្ឋកម្ពុជាដែលជាអ្នកខ្ចីប្រាក់ បន្ទាប់ពីអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) និងអង្គការសមធម៌កម្ពុជា (EC) ដែលតាងនាមឱ្យពលរដ្ឋកម្ពុជាជាអ្នកខ្ចីឥណទានខ្នាតតូច បានដាក់ពាក្យបណ្ដឹងទៅការិយាល័យភាពអនុលោម ទីប្រឹក្សា ដោះស្រាយវិវាទ កាលពីខែកុម្ភៈ ឆ្នាំ២០២២ កន្លងមក។ សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) និងអង្គការសមធម៌កម្ពុជា បានចេញសេចក្តីថ្លែងការណ៍ផ្សព្វផ្សាយនៅថ្ងៃចន្ទ ទី៣ កក្កដា នេះបានឲ្យដឹងថា ការស៊ើបអង្កេតនោះគ្របដណ្ដប់លើធនាគារ...
ព័ត៌មានជាតិ
ក្រុមសង្គមស៊ីវិល៖ មន្ត្រីក្រសួងសេដ្ឋកិច្ចកំពុងធ្វើប្រជាភិថុតិពាក់ព័ន្ធនឹងបំណុលកម្ពុជាជំពាក់បរទេស
ឌឹ ខេមបូឌា ដេលី
-
January 30, 2023
នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៧ មករា នេះថា ការខ្ចីបុលបរទេសរបស់ប្រទេសដែលមានការទទួលខុសត្រូវច្បាស់លាស់ គឺត្រូវឆ្លងកាត់នូវការសួរដេញដោល និងត្រួតពិនិត្យអំពីគណនេយ្យភាព និងវត្ថុបំណងនៃការខ្ចីលុយបរទេសទាំងនោះយ៉ាងហ្មត់ចត់ ទើបរដ្ឋាភិបាលនៃប្រទេសនោះអាចខ្ចីបុលបរទេសយកមកប្រើប្រាស់បាន។ លោកបន្ថែមថា ដោយឡែកការខ្ចីបុលបរទេសរបស់កម្ពុជា ត្រូវបានធ្វើឡើងក្នុងលក្ខខណ្ឌមួយដែលពិបាកនឹងរកតម្លាភាព ដោយសារតែដំណើរការគ្រប់បែបយ៉ាងរបស់រដ្ឋបាលជាតិសព្វថ្ងៃនេះ ត្រូវសម្រេចចេញពីរដ្ឋាភិបាល និងរដ្ឋសភាដែលកំពុងដឹកនាំដោយបក្សតែមួយ។ លោក មឿន...
ព័ត៌មានជាតិ
រដ្ឋមន្ត្រីសេដ្ឋកិច្ចថាកម្ពុជានៅអាចគ្រប់គ្រងបានលើបំណុលជិត១០ពាន់លានដុល្លារអាមេរិក
ឌឹ ខេមបូឌា ដេលី
-
December 17, 2022
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន អះអាងថា ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្នមានចំនួនសរុប ៩៤៧៤លានដុល្លារអាមេរិក គឺស្ថិតក្នុងភាពអាចគ្រប់គ្រងបាន បើទោះបីជាសេដ្ឋកិច្ចកម្ពុជាទទួលរងនូវផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។ លោកថា បំណុលទាំងនោះនៅតែមានចីរភាព និងហានិភ័យកម្រិតទាប បើទោះបីជាសេដ្ឋកិច្ចកម្ពុជាទទួលរងនូវផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងពីកត្តាខាងក្រៅផ្សេងទៀតក្តី។ លោក អូន ព័ន្ធមុនីរ័ត្ន អះអាងថា ការរក្សាបាននូវចីរភាពបំណុលសាធារណៈនេះ គឺដោយសារកម្ពុជាមានប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈមួយដ៏រឹងមាំ គឺទី១ ក្របខ័ណ្ឌច្បាប់ ទី២ គោលនយោបាយ...
ព័ត៌មានជាតិ
សង្គមស៊ីវិលថាកម្ចី ADB ជាការដាក់បន្ទុកលើពលរដ្ឋខ្មែរ បើគ្មានការតាមដានការប្រើប្រាស់ថវិកាឱ្យច្បាស់លាស់
ឌឹ ខេមបូឌា ដេលី
-
December 8, 2022
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្ដល់កម្ចីជាទឹកប្រាក់ចំនួន ៥០លានដុល្លារ ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច សម្រាប់ជំរុញសមត្ថភាពប្រកួតប្រជែងបន្ថែមទៀត និងគាំទ្រដល់ការស្ដារសេដ្ឋកិច្ចក្រោយកូវីដ-១៩ ខណៈសង្គមស៊ីវិលលើកឡើងថា ប្រសិនបើមិនបានត្រួតពិនិត្យឲ្យបានច្បាស់លាស់ពីការប្រើប្រាស់ថវិកាទេ វាគឺជាការដាក់បន្ទុកបន្ថែមលើពលរដ្ឋខ្មែរក្នុងការសងបំណុលនេះ។ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ នេះថា កម្ចីជាទឹកប្រាក់ចំនួន ៥០លានដុល្លារអាមេរិកនេះ គឺដើម្បីស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ បន្ទាប់ពីវិស័យកាត់ដេរ ផលិតស្បែកជើង និងវាយនភណ្ឌ វិស័យទេសចរណ៍ និងវិស័យសំណង់...
នយោបាយ
បុរសខ្លាំងជំរុញឱ្យរឹបអូសទ្រព្យសម្បត្តិអ្នកជឿការញុះញង់របស់មន្ត្រីបក្សប្រឆាំងមិនសងលុយធនាគារ
ឌឹ ខេមបូឌា ដេលី
-
October 4, 2022
បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន ជំរុញឲ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរឹបអូសទ្រព្យសម្បត្តិអ្នកដែលលោកចាត់ទុកថា «ជឿតាមការញុះញង់របស់មន្ត្រីគណបក្សប្រឆាំងមួយចំនួនមិនចង់សងប្រាក់ត្រឡប់ទៅធនាគារវិញ»។ ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថាន វ៉ាន់ដា ជិត ៤ពាន់នាក់នាព្រឹកថ្ងៃចន្ទដើមសប្ដាហ៍នេះ លោក ហ៊ុន សែន អះអាងថា បេក្ខជនមេឃុំ-ចៅសង្កាត់មកពីគណបក្សប្រឆាំងមួយចំនួន បានដើរខ្សឹបប្រាប់ពលរដ្ឋថា នៅពេលដែលគណបក្សខ្លួនឈ្នះឆ្នោតជាប់ជាមេឃុំ ឬចៅសង្កាត់ គឺមិនតម្រូវឲ្យពលរដ្ឋដែលជំពាក់បំណុលធនាគារសងប្រាក់ទៅធនាគារ និងមីក្រូហិរញ្ញវត្ថុនោះទេ។ លោកបន្តថា ការដើរខ្សឹបណែនាំរបស់ពួកគេ ធ្វើឡើងតាមការញុះញង់របស់មេខ្លោងដែលលោក ហ៊ុន សែន...
ព័ត៌មានជាតិ
ធនាគារជាតិកម្ពុជាសហការជាមួយសមត្ថកិច្ចដើម្បីចាត់វិធានការអ្នកផ្តល់កម្ចីខុសច្បាប់
ឌឹ ខេមបូឌា ដេលី
-
August 27, 2022
ធនាគារជាតិនៃកម្ពុជា កំពុងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការលើអ្នកដែលផ្សព្វផ្សាយព័ត៌មាន និងផ្តល់កម្ចីខុសច្បាប់ ខណៈអង្គការលីកាដូរកឃើញថា ការផ្ដល់ប្រាក់កម្ចីតាមអនឡាញ និងការជំរិតទារប្រាក់ខុសច្បាប់កំពុងដាក់សម្ពាធលើស្ត្រីជាអ្នកខ្ចីនៅកម្ពុជា។ សេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា បានចេញកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ឲ្យដឹងថា ការផ្តល់ឥណទានដោយក្រុមហ៊ុន ឬបុគ្គលដោយគ្មានអាជ្ញាប័ណ្ណ គឺជាសកម្មភាពល្មើសច្បាប់ ជាពិសេសច្បាប់ស្ដីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ធនាគារជាតិនៃកម្ពុជា អះអាងថា បច្ចុប្បន្ន ជនខិលខូចមួយចំនួនបានផ្សព្វផ្សាយដោយបើកចំហចំពោះការផ្តល់ឥណទានដល់ពលរដ្ឋតាមរូបភាពផ្សេងៗជាច្រើន ដូចជាតាមប្រព័ន្ធអនឡាញ បណ្ដាញសង្គម ការផ្សព្វផ្សាយតាមខិត្តប័ណ្ណ និងការបិទផ្សាយតាមទីកន្លែងសាធារណៈជាដើម។ សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា គ្រឹះស្ថានធនាគារ...
ព័ត៌មានជាតិ
លីកាដូស្នើឲ្យមានការស៊ើបអង្កេតក្រុមផ្តល់ប្រាក់កម្ចីអនឡាញនិងជំរិតទារប្រាក់លើស្ត្រីខ្មែរដោយខុសច្បាប់
ឌឹ ខេមបូឌា ដេលី
-
August 3, 2022
អង្គការការពារសិទ្ធិមនុស្សលីកាដូ ស្នើទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃជាថ្មីម្តងទៀត ឲ្យមានការស៊ើបអង្កេតយ៉ាងម៉ត់ចត់ និងចាត់វិធានការទៅលើក្រុមផ្តល់ប្រាក់កម្ចីអនឡាញ និងជំរិតទារប្រាក់ខុសច្បាប់ដែលកំពុងដាក់សម្ពាធទៅលើស្ត្រីខ្មែរជាកូនបំណុលតាមរយៈការប្រើប្រាស់រូបភាព និងវីដេអូអាក្រាតរបស់ជនរងគ្រោះ។ ការស្នើរបស់អង្គការលីកាដូ ធ្វើឡើងក្នុងសេចក្ដីប្រកាសមួយដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ក្រោមចំណងជើងថា «ត្រូវក្លាហាននិយាយពីប្រាក់កម្ចីអនឡាញ និងការជំរិតទារប្រាក់ខុសច្បាប់»។ លីកាដូបានលើកឡើងថា បណ្ដាញកម្ចីប្រាក់អនឡាញកំពុងដាក់គោលដៅលើស្ត្រីខ្មែរនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងតេឡេក្រាម (Telegram) ដោយទាញអ្នកទាំងនោះឲ្យធ្លាក់ក្នុងបំណុលវ័ណ្ឌក និងការជំរិតទារប្រាក់តាមរយៈការប្រើប្រាស់រូបភាព និងវីដេអូអាក្រាតរបស់ជនរងគ្រោះ។ ប្រភពបន្ថែមថា រឿងនេះកើតឡើងក្រោយពីស្ត្រីទាំងនោះបានទទួលកម្ចីតូចៗពីដំបូងដែលប្រឈមនឹងអត្រាការប្រាក់ដ៏ខ្ពស់ និងភាពមិនច្បាស់លាស់នៃលក្ខខណ្ឌកម្ចីដែលនាំឲ្យមានការកើនឡើងបន្ទុកបំណុល។ ក្រោយពីកើនបន្ទុកហើយ បន្ទាប់មកអ្នកផ្ដល់ប្រាក់កម្ចីថ្មីបានចាប់ផ្ដើមទាក់ទងទៅកាន់ជនរងគ្រោះតាមរយៈកម្មវិធីតេឡេក្រាម ដើម្បីស្នើផ្ដល់កម្ចីថ្មីទៀត។ ក្រោយពីផ្ដល់កម្ចីហើយ ក្រុមទាំងនេះក៏បានចាប់ផ្ដើមទាក់ទងឥតឈប់ឈរទៅមិត្តភក្ដិ...
ព័ត៌មានជាតិ
ក្រុមអង្គការជាតិនិងអន្តរជាតិបារម្ភថាកម្ពុជានៅតែបង្កើនការខ្ចីបុលពីបរទេសកាន់តែច្រើន
ឌឹ ខេមបូឌា ដេលី
-
July 28, 2022
ក្រុមការងារថវិកានៃអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាច្រើនស្ថាប័ន បារម្ភថាកម្ពុជានឹងនៅតែបង្កើនការខ្ចីបុលពីបរទេសកាន់តែច្រើនបន្ថែមទៀត ប្រសិនបើប្រទេសនេះមិនធានានូវតម្លាភាពចំណូល និងចំណាយថវិកាជាតិឱ្យបានច្បាស់លាស់ទេនោះ។ ក្រុមការងារថវិកានៃអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចំនួន ២០ស្ថាប័ន បានបង្ហាញជំហររួមគ្នាកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ថា កម្ពុជាគួរតែបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការធ្វើឱ្យប្រសើរនូវតម្លាភាពនៃការគ្រប់គ្រងថវិកាជាតិ និងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈផងដែរ។ ប្រភពដដែលលើកឡើងថា រដ្ឋាភិបាលកម្ពុជាក៏គួរតែធ្វើការផ្សព្វផ្សាយសេចក្តីព្រាងច្បាប់ថវិកាជាតិឱ្យបានពេញលេញសម្រាប់ពលរដ្ឋ និងបង្កើតឱ្យមានការពិភាក្សារវាងរដ្ឋសភា ស្ថាប័នរដ្ឋ ពលរដ្ឋ និងសង្គមស៊ីវិលផងដែរ ដើម្បីចូលរួមចំណែកជាមួយនឹងរដ្ឋាភិបាលក្នុងការពង្រឹងតម្លាភាពថវិកាជាតិក្នុងការកសាងផែនការជាតិ និងផែនការថ្នាក់ក្រោមជាតិទៅថ្ងៃមុខ។ ក្រុមការងារថវិកានៃអង្គការសង្គមស៊ីវិលទាំងនេះ អំពាវនាវឱ្យរដ្ឋសភា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលយកអនុសាសន៍របស់សង្គមស៊ីវិល...
ព័ត៌មានជាតិ
មន្ត្រី៖ កម្ពុជានឹងបន្តខ្ចីបុលគេបន្ថែមទៀតពីព្រោះបំណុលដែលកម្ពុជាមាននៅចំនួនតិចនៅឡើយ
ខេមបូឌា ដេលី
-
December 15, 2021
មន្ត្រីជាន់ខ្ពស់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អះអាងថា កម្ពុជាមិនមែនជំពាក់បំណុលបរទេស ១ម៉ឺនលានដុល្លារអាមេរិកទេ គឺត្រឹមតែជាង ៩ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ដូច្នេះកម្ពុជាមិនស្ថិតក្នុងបំណុលវណ្ឌកដូចបណ្ដាប្រទេសមួយចំនួនលើពិភពលោកនោះឡើយ។ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ផាន់ ផល្លារ បានអះអាងក្នុងសន្និសីទសារព័ត៌មានស្ដីពីយុទ្ធសាស្ត្រ ស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយជំងឺ Covid-19 តាមគន្លងប្រក្រតីភាពថ្មី នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ថា បំណុលរបស់កម្ពុជាសរុបមានចំនួនជាង ៩ប៊ីលានដុល្លារ ហើយបំណុលនេះ...
1
2
3
Page 2 of 3
Latest news
រដ្ឋាភិបាលបញ្ចូលសាច់ញាតិយុទ្ធជនពលី និងរបួសធ្ងន់ ៤១នាក់ក្នុងក្របខ័ណ្ឌកងទ័ព
June 4, 2026
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក សារភាពទទួលប្រាក់ជិត១០០លានដុល្លារ ពីគម្រោងឆបោក
May 29, 2026
សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន
May 29, 2026
មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ
May 26, 2026
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ
May 26, 2026
© 2021,
ដេលី
. All rights reserved.