TAG
ប្រាសាទអង្គរវត្ត
តំណាងពលករខ្មែរនៅកូរ៉េស្នើលោក ហ៊ុន ម៉ាណែត លុបឈ្មោះនិងរូបប្រាសាទអង្គរវត្តពីក្រុមហ៊ុនស្រាបៀរ
តំណាងពលករខ្មែរជាច្រើននាក់រស់នៅក្នុងប្រទេសកូរ៉េខាងត្បូង ស្នើឱ្យលោក ហ៊ុន ម៉ាណែត លុបឈ្មោះ និងរូបប្រាសាទអង្គរវត្តដែលប្រើជាស្លាកសញ្ញាស្រាបៀរ ចេញពីក្រុមហ៊ុនស្រាបៀរអង្គរ ដើម្បីលើកមុខមាត់ និងកិត្តិយសសម្បត្តិបេតិកភណ្ឌជាតិរបស់ខ្មែរ ស្របពេលដែលកម្ពុជាធ្វើពិធីប្រារព្ធខួបលើកទី៣១ឆ្នាំនៃប្រាសាទអង្គរវត្ត ដែលត្រូវបានអង្គការយូណេស្កូយល់ព្រមចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីចុងឆ្នាំ១៩៩២ កន្លងទៅនោះ។
លោក ថុង ហួច ហៅ មយោរា ទឹកកក ជាពលករខ្មែរក្នុងប្រទេសកូរ៉េខាងត្បូង បានចេញលិខិតចំហមួយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ដែលត្រូវជាខួបលើកទី៣១ឆ្នាំនៃការចុះបញ្ជីតំបន់រមណីយដ្ឋានអង្គរវត្តជាសម្បត្តិបេតិកភណ្ឌពិភពលោក ថា ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ដែលតែងឈឺឆ្អាលក្នុងរឿងសង្គមជាតិ...
អាជ្ញាធរអប្សរាតម្រូវឱ្យទេសចរជាតិ-អន្តរជាតិស្នើសុំជាមុនសិន ប្រសិនបើចង់ថតភាពយន្តឬវីដេអូពាណិជ្ជកម្មនានា
អាជ្ញាធរជាតិអប្សរា តម្រូវឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិដាក់ពាក្យស្នើសុំ ព្រមទាំងបញ្ជាក់ពីខ្លឹមសារមកអាជ្ញាធរអប្សរា បើចង់ថតភាពយន្ត ឬវីដេអូផ្សព្វផ្សាយពាណិជ្ជកម្ម ឬបង្កើតអាជីវកម្មនានា ដើម្បីបញ្ចៀសផលប៉ះពាល់ដល់តម្លៃនៃប្រាសាទបុរាណ។
សេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ឲ្យដឹងថា អាជ្ញាធរមិនបានហាមឃាត់ភ្ញៀវទេសចរជាតិ និងអន្តរជាតិចំពោះការថតរូបភាព ឬវីដេអូសម្រាប់ជាអនុស្សាវរីយ៍ផ្ទាល់ខ្លួន ឬលក្ខណៈទេសចរណ៍របស់អ្នកទេសចរ ដើម្បីផ្សព្វផ្សាយសិល្បៈ និងវប្បធម៌តំបន់ឲ្យពិភពលោកបានស្គាល់នោះទេ។
ប៉ុន្តែមុននឹងភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនថតរូបភាព ថតភាពយន្ត ឬវីដេអូផ្សព្វផ្សាយពាណិជ្ជកម្ម ឬបង្កើតអាជីវកម្មនានា ត្រូវដាក់ពាក្យស្នើសុំ ព្រមទាំងបញ្ជាក់ពីខ្លឹមសារផ្សព្វផ្សាយ...
លោក ហ៊ុន សែន ថាអង្គរវត្តអាចត្រូវដកពីបញ្ជីបេតិកភណ្ឌពិភពលោក បើបំពានលក្ខខណ្ឌយូណេស្កូ
បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន អះអាងថា ការអភិវឌ្ឍអចលនទ្រព្យត្រូវគោរពតាមលក្ខខណ្ឌបច្ចេកទេសរបស់អង្គការយូណេស្កូ (UNESCO) ដោយមិនចេះតែធ្វើទាំងបំពាននោះទេ ព្រោះអង្គរវត្តកម្ពុជាអាចនឹងត្រូវដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោកដែលអាចធ្វើឱ្យកម្ពុជាខាតបង់កាន់តែធំ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវចំនួន ៣៨ខ្សែនៅខេត្តសៀមរាប នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ នេះ លោក ហ៊ុន សែន ថ្លែងថា ការអភិវឌ្ឍអចលនទ្រព្យត្រូវគោរពតាមលក្ខខណ្ឌបច្ចេកទេសរបស់អង្គការយូណេស្កូ ដោយមិនចេះតែធ្វើទាំងបំពាននោះទេ។ លោកបន្តថា បើកម្ពុជាធ្វើការសាងសង់សំណង់បំពានលក្ខខណ្ឌបច្ចេកទេសរបស់អង្គការយូណេស្កូ នោះអង្គរវត្តរបស់កម្ពុជានឹងត្រូវដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោក ដែលអាចធ្វើឱ្យកម្ពុជាខាតបង់កាន់តែធំបន្ថែមទៀត។
លោក...
អត្តសញ្ញាណជាតិខ្មែរកំពុងជួបគ្រោះកាន់តែធ្ងន់ធ្ងរពីបរទេស
អ្នកឃ្លាំមើលជាច្រើនសម្ដែងការព្រួយបារម្ភចំពោះអត្តសញ្ញាណជាតិខ្មែរ ដែលពួកគេអះអាងថាកំពុងបោះជំហានទៅរកភាពវិនាសហិនហោច ដោយសារការធ្វេសប្រហែសរបស់រដ្ឋាភិបាលបុរសខ្លាំងលោក ហ៊ុន សែន។
អត្តសញ្ញាណជាតិខ្មែរដ៏ធំបំផុតនោះ គឺប្រាសាទអង្គរវត្ត និងប្រាសាទជាច្រើនទៀតដែលកំពុងឈរត្រដែតក្នុងព្រះរាជាណាចក្រកម្ពុជា។ តើអ្វីទៅដែលជាហានិភ័យសម្រាប់ប្រាសាទអង្គរវត្តរបស់ខ្មែរដែលកំពុងប្រឈមនេះ?
ពីមុនគេឃើញសំណង់ប្រាសាទមានទម្រង់ស្រដៀងអង្គរវត្តខ្មែរនៅខេត្តសៀមរាប ដែលជាអត្តសញ្ញាណជាតិខ្មែរ ដាក់សម្គាល់លើទង់ជាតិខ្មែរ ត្រូវបានអ្នកទេសចរចែករំលែកលើបណ្ដាញសង្គមឃើញមានសង់នៅប្រទេសចិន និងនៅប្រទេសថៃ ដែរ។
នៅក្នុងរយៈពេលចុងក្រោយនេះទៀត ក៏ឃើញលេចត្រដែតសំណង់បែបនេះនៅក្រុងដាណាង ប្រទេសវៀតណាម ដែរ ប៉ុន្តែរដ្ឋាភិបាលលោក ហ៊ុន សែន មិនកម្រើកអ្វីបន្តិចដើម្បីការពារអត្តសញ្ញាណព្រលឹងជាតិខ្មែរឡើយ។
ប្រមាណតែជាង ២ឆ្នាំប៉ុណ្ណោះក្រោយមានការដកសិទ្ធិគ្រប់គ្រងអង្គរវត្តខ្មែរនៅខេត្តសៀមរាប ពីក្រុមហ៊ុន សុខា របស់ឧកញ៉ា...
ចៅអធិការវត្តនៅថៃ៖ រូបរាងប្រាសាទនិងរចនាបថដែលខ្លួនសង់នោះ មិនមែនជាការលួចចម្លងប្លង់តាមប្រាសាទអង្គរវត្តទេ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានប្រកាសជាសាធារណៈពីការអះអាងរបស់ព្រះចៅអធិការវត្តដែលសាងសង់សំណង់នានា ដែលមានរចនាបថដូចប្រាសាទអង្គរវត្តរបស់ខ្មែរ ថាមិនមែនជាការលួចចម្លងប្លង់តាមប្រាសាទអង្គរវត្តរបស់កម្ពុជានោះទេ ប៉ុន្តែជាគំនូសប្លង់ដែលពួកគេបង្កើតឡើងដោយខ្លួនឯងប៉ុណ្ណោះ។
ការអះអាងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ក្រោយពីផ្ទុះការរិះគន់យ៉ាងចាស់ដៃលើបណ្ដាញសង្គម Facebook ថា រូបរាងប្រាសាទ និងរចនាបថដែលថៃ បានសាងសង់នោះ គឺជាការលួចចម្លងតាមប្លង់ប្រាសាទអង្គរវត្តដែលជាអត្តសញ្ញាណជាតិខ្មែរ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ អំពីការសាងសង់ប្រាសាទថ្មីមួយនៅខេត្តបុរីរម្យ ប្រទេសថៃ ដែលមានការរិះគន់លើបណ្ដាញសង្គម Facebook ប៉ុន្មានថ្ងៃនេះ គឺក្រសួងបានសហការជាមួយឯកអគ្គរាជទូតកម្ពុជា...
កម្មវិធី Idea Talk៖ តើនៅថ្ងៃអនាគតវៀតណាមអាចមានលទ្ធភាពស្រូបកំលាំងពលកម្មពីកម្ពុជា ឡាវ និងចិនដែរទេ?
តើនៅថ្ងៃអនាគតវៀតណាមអាចមានលទ្ធភាពស្រូបកំលាំងពលកម្មពីកម្ពុជា ឡាវ និងចិនដែរទេ?
កម្មវិធី Idea Talk៖កិច្ចសម្ភាសន៍ជាមួយកញ្ញាសៅឧសភាសកម្មជនបក្សសង្គ្រោះជាតិ
កម្មវិធីIdea Talk តាមបណ្តាញ Facebook Liveរបស់The Cambodia Daily ថ្ងៃទី១កក្កដាឆ្នាំ២០១៩។
កម្មវិធីIdea Talkតាមបណ្តាញFacebook Liveរបស់កាសែតThe Cambodia Daily រួមមានព័ត៌មានសំខាន់ៗប្រចាំថ្ងៃនិងកិច្ចពិភាក្សាជាមួយវាគ្មិនពិសេសៗដោយមានទទូលសំណួរពីប្រិយមិត្តតាមបណ្តាញសង្គមFacebook Liveទៀតផង។
ប្រធានបទ៖ កិច្ចសម្ភាសន៍ជាមួយកញ្ញាសៅឧសភាសកម្មជនបក្សសង្គ្រោះជាតិ។
វាគ្មិន៖កញ្ញាសៅឧសភាសកម្មជនបក្សសង្គ្រោះជាតិ។
សូមអរគុណ!
កម្មវិធី Idea Talk៖តើពលរដ្ឋយល់យ៉ាងណាសម្រាប់ការបោះឆ្នោតអាណ្ណតិឆ្នាំ២០២២&២០២៣
កម្មវិធីIdea Talk តាមបណ្តាញ Facebook Live របស់The Cambodia Daily ថ្ងៃទី១ កក្តដាឆ្នាំ ២០១៩។
អ្នកវិភាគចាត់ទុកការតែងតាំងលោកយន្ត មីនជានាយឧត្តមសេនីយ៍ផ្កាយមាស៤ធ្វើឱ្យសីលធម៌និងគុណធម៌ខ្មែរធ្លាក់ចុះ
អ្នកវិភាគនយោបាយលោកបណ្ឌិតឡៅ ម៉ុងហៃ សម្តែងការសោក ស្តាយជាខ្លាំង ក្រោយពេលរាជរដ្ឋាភិបាលប្រកាសផ្តល់តំណែងធំថ្មីមួយ ក្នុងក្រសួងការពារជាតិ ដល់អតីតចៅហ្វាយខេត្តព្រះសីហនុលោកយន្ត មីនដែលទើបនឹងលាលែងបានប៉ុន្មានម៉ោង។
សហរដ្ឋអាមេរិកហៅការផ្តន្ទាទោសលោករ៉ាត់ រត្នមុនីជាប់គុក២ឆ្នាំថា ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា
សហរដ្ឋអាមេរិកតាមរយៈស្ថានទូតរបស់ខ្លួននៅកម្ពុជានាថ្ងៃនេះ បានបង្ហាញក្តីកង្វល់យ៉ាងខ្លាំងចំពោះការកាត់ទោសឱ្យប្រធានសហព័ន្ធសហជីពសំណង់កម្ពុជាលោករ៉ាត់ រត្នមុនីឲ្យជាប់ពន្ធនាគារ២ឆ្នាំដោយគ្រាន់តែលោកបានជួយនៅក្នុងការផលិតភាពយន្តឯកសារ ស្តីពីការជួញដូរផ្លូវភេទនៅកម្ពុជាឲ្យបណ្តាញសារព័ត៌មានRussia Today(RT)។