ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
26.2
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
មីន អ៊ុងឡាំង
ព័ត៌មានអន្តរជាតិ
របបរដ្ឋប្រហារភូមារំលាយលទ្ធផលបោះឆ្នោតឆ្នាំ២០២០ដែលជាជ័យជម្នះរបស់ក្រុមអ្នកប្រជាធិបតេយ្យ
ខេមបូឌា ដេលី
-
July 28, 2021
ទីបំផុត របបរដ្ឋប្រហារនៅភូមា សម្រេចលុបចោលលទ្ធផលបោះឆ្នោតថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ជាបក្សរងគ្រោះដោយរដ្ឋប្រហារថ្ងៃទី១ កុម្ភៈ បានឈ្នះភ្លូកទឹកភ្លូកដី ហើយទទួលស្គាល់ដោយអង្គការសហប្រជាជាតិ។ ការសម្រេចនេះ ធ្វើឡើងដោយក្រុមប្រឹក្សាបោះឆ្នោតប្រទេសភូមា ដែលពួកយោធាបង្កើតឡើងក្រោយរដ្ឋប្រហារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែកក្កដា។ ក្រុមប្រឹក្សានេះ កាលពីថ្ងៃចន្ទ ទី២៦ កក្កដា បានប្រកាសលុបចោលលទ្ធផលបោះឆ្នោតសភា ឆ្នាំ២០២០ ដែលគណបក្សរបស់លោកស្រី...
ព័ត៌មានអន្តរជាតិ
របបរដ្ឋប្រហារភូមាបន្តទាមទារអាសនៈនៅអង្គការសហប្រជាជាតិ ទោះជាដឹងថានឹងបរាជ័យម្ដងទៀត
ខេមបូឌា ដេលី
-
July 23, 2021
របបសឹកនៅប្រទេសភូមា គ្មានតម្លៃការទូតទេនៅលើឆាកអន្តរជាតិ។ ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ មក របបសឹកនេះបានបណ្ដេញមន្ត្រីទូតនៃរដ្ឋាភិបាលជាប់ឆ្នោតដែលដឹកនាំដោយអ្នកស្រី អ៊ុងសាន ស៊ូជី រាប់សិបនាក់។ តែនៅពេលជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតខ្លះទៀតបានសម្រេចប្រឆាំងនឹងរបបសឹកនេះ ដោយមិនដើរចេញពីតំណែងនោះទេ ខណៈប្រទេសជាច្រើនមិនព្រមទទួលសារតាំងថ្មីនៃរបបសឹកមួយនេះ។ អាសនៈនៅអង្គការសហប្រជាជាតិ គឺជារបស់រដ្ឋាភិបាលដែលពួកយោធាប្លន់អំណាចតាមរយៈការលើកទ័ពចូលរដ្ឋធានីយ៉ាំងហ្គន ហើយផ្ដួលរំលំអំណាចរបស់រដ្ឋាភិបាលកើតចេញពីឆន្ទៈរបស់ប្រជាជនតែម្ដងជាមួយនឹងការចាប់ឃុំខ្លួនមេដឹកនាំរដ្ឋាភិបាល គឺអ្នកស្រី ស៊ូជី ប្រធានាធិបតី និងគណៈរដ្ឋមន្ត្រី អ្នកតំណាងរាស្ត្ររាប់រយនាក់។ អ្នកស្រី ស៊ូជី និងប្រធានាធិបតី Win...
ព័ត៌មានអន្តរជាតិ
សហរដ្ឋអាមេរិកប្រាប់អាស៊ានថាត្រូវបញ្ចប់របបសឹកភូមាដោយយន្តការរបស់អាស៊ាន
ឌឹ ខេមបូឌា ដេលី
-
July 16, 2021
នៅក្នុងកិច្ចប្រជុំដែលប្រព្រឹត្តទៅកាលពីថ្ងៃពុធ ទី១៤ ខែកក្កដា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Antony Bliken បានសម្ដែងកង្វល់យ៉ាងខ្លាំងអំពីការស្លាប់ជនស៊ីវិលកាន់តែកើនឡើងនៅក្នុងរបបសឹកភូមា ដែលលោកថាសមាគមអាស៊ានត្រូវតែចាត់វិធានការរបស់ខ្លួនជាបន្ទាន់ ដើម្បីបញ្ចប់ហិង្សា និងស្ដារប្រជាធិបតេយ្យឡើងវិញ។ រហូតមកដល់ពេលនេះ ជនស៊ីវិលស្លាប់ក្នុងរបបសឹកភូមាដោយការបង្ក្រាប និងបាញ់ប្រហារ គឺកើនឡើង ៩០២នាក់ ហើយក្នុងនោះពលរដ្ឋរាប់ម៉ឺននាក់បានបាត់បង់ទីជម្រកដោយសារតែការពើបប្រយុទ្ធគ្នារវាងកងកម្លាំងឧត្តមសេនីយ៍ មីន អ៊ុងឡាំង មេរដ្ឋប្រហារ និងកងកម្លាំងរបស់ប្រជាជន គឺនៅពាសពេញប្រទេស។ នេះបើយោងតាមសមាគមអ្នកទោសនយោបាយដែលស្រង់យកមកចុះផ្សាយដោយបណ្ដាញផ្សាយព័ត៌មាន Aljazeera នៅថ្ងៃទី១៥ កក្កដា។ ក្នុងអំឡុងកិច្ចប្រជុំតាមអនឡាញជាមួយប្រមុខការទូតអាស៊ាន...
ព័ត៌មានអន្តរជាតិ
រុស្ស៊ីជាប្រទេសលក់អាវុធឱ្យរបបសឹកភូមា គាំទ្រយន្តការអាស៊ានជួយដោះស្រាយវិបត្តិនៅភូមា
ខេមបូឌា ដេលី
-
July 7, 2021
ក្នុងដំណើរជាន់ដីអាស៊ាន តំណាងប្រទេសមហាអំណាចមួយ គឺប្រទេសរុស្ស៊ី បានប្រកាសគាំទ្រសមាគមអាស៊ានដែលបានដាក់ចេញយន្តការក្នុងតំបន់ ដើម្បីជួយដោះស្រាយវិបត្តិនៅប្រទេសភូមា។ យន្តការអាស៊ាន ៥ចំណុចនេះ ត្រូវបានអនុម័តដោយមេដឹកនាំអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូល កាលពីថ្ងៃទី២៤ មេសា ឆ្នាំ២០២១។ យន្តការទាំងនេះរួមមាន៖ ទី១ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវបង្កើនការអត់ធ្មត់ឲ្យដល់កម្រិតខ្ពស់បំផុត។ទី២ ចាប់ផ្តើមការសន្ទនាប្រកបដោយការស្ថាបនាក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន។ទី៣ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួលនៃដំណើរការរៀបចំកិច្ចសន្ទនាដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ទី៤ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌល AHAទី៥ ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់។ ថ្លែងក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌូនេស៊ី នៅថ្ងៃទី៦...
ព័ត៌មានអន្តរជាតិ
សហភាពអឺរ៉ុប និងអង់គ្លេស បន្ថែមទណ្ឌកម្មលើពួកយោធាភូមា
ខេមបូឌា ដេលី
-
June 23, 2021
ក្រោយពីអង្គការសហប្រជាជាតិថ្កោលទោស សហភាពអឺរ៉ុបសម្រេចបន្ថែមទណ្ឌកម្មលើរបបសឹកប្រទេសភូមានេះថែមទៀត។ សហគមន៍អឺរ៉ុប ដែលមាន ២៧ប្រទេសនេះ បានដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រី និងឧត្តមសេនីយ៍យោធាភូមា ចំនួន ៨រូបថែមទៀត រួមទាំងក្រុមហ៊ុនចំនួន៤ ដែលមានទំនាក់ទំនងរកស៊ីជាមួយរបបសឹកមួយនេះ។ មិនខុសពីលើកមុនៗនោះទេ គឺទណ្ឌកម្មនេះធ្វើឡើងក្រោមហេតុផលដើម្បីឆ្លើយតបនឹងការបង្ក្រាបលើក្រុមបាតុករ និងការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១ កុម្ភៈ។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន សហភាពអឺរ៉ុបបានសម្រេចបង្កកទ្រព្យសម្បត្តិ និងហាមឃាត់ការផ្តល់ទិដ្ឋាការចូលទៅក្នុងទឹកដីអឺរ៉ុប។ ទណ្ឌកម្មលើកនេះដាក់ទៅលើរដ្ឋមន្ត្រីមហាផ្ទៃ រដ្ឋមន្ត្រីសន្តិសុខ រដ្ឋមន្ត្រីហិរញ្ញវត្ថុ រដ្ឋមន្ត្រីធនធានធម្មជាតិ រដ្ឋមន្ត្រីដឹកជញ្ជូន និងឧត្តមសេនីយ៍ជាន់ខ្ពស់ ៣រូបផ្សេងទៀតនៃរបបសឹក។ ចំពោះក្រុមហ៊ុនចំនួន៤ ដែលពាក់ព័ន្ធជាមួយរបបយោធា...
ព័ត៌មានអន្តរជាតិ
មហាសន្និបាតអង្គការសហប្រជាជាតិទទួលស្គាល់រដ្ឋាភិបាលអ្នកស្រី អ៊ុងសាន ស៊ូជី ដោយបង្ហាញថាពិភពលោកទាត់ចោលរបបរដ្ឋប្រហារ
ខេមបូឌា ដេលី
-
June 22, 2021
មហាសន្និបាតអង្គការសហប្រជាជាតិ បានបោះឆ្នោតលើសេចក្តីសម្រេចមួយដោយថ្កោលទោសរដ្ឋប្រហារយោធានៅប្រទេសភូមា ហើយទទួលស្គាល់រដ្ឋាភិបាលជាប់ឆ្នោតនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានស្ដែងឱ្យឃើញអំពីកម្លាំងប្រជាធិបតេយ្យនៅលើពិភពលោកមានសំឡេងរឹងមាំ និងច្រើនលើសលប់ប្រឆាំងរបបមួយដែលប្លន់អំណាចពីម្ចាស់ឆ្នោត។ កាលពីថ្ងៃសុក្រ ទី១៨ ខែមិថុនា មហាសន្និបាតអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំរបស់ខ្លួនដោយហៅថាមហាសន្និបាត។ ក្នុងកិច្ចប្រជុំនៅចំពោះមុខវត្តមាន ១៩៣ប្រទេសជាសមាជិករបស់ខ្លួន ដោយបានសម្រេចរួមមួយដោយការបោះឆ្នោតទៅលើប្រទេសភូមា ដែលកំពុងគ្រប់គ្រងដោយពួកយោធា។ សេចក្តីសម្រេចដែលថ្កោលទោសរដ្ឋប្រហារយោធាភូមា ហើយគាំទ្ររដ្ឋាភិបាលជាប់ឆ្នោតនៃគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យដឹកនាំដោយអ្នកស្រី អ៊ុងសាន ស៊ូជី បានប្រព្រឹត្តទៅដោយប្រទេសចំនួន ១១៩ ប្រឆាំងរបបសឹក ហើយគាំទ្ររដ្ឋាភិបាលជាប់ឆ្នោត។ មានប្រទេសតែមួយដែលបានបោះឆ្នោតរបស់ខ្លួនជំទាស់ការថ្កោលទោសពួកយោធាភូមា គឺប្រទេសបេឡារូស។ ចំណែកប្រទេសចំនួន៣៧...
ព័ត៌មានអន្តរជាតិ
សវនាការសំណុំរឿងអ្នកស្រី អ៊ុងសាន ស៊ូជី ចាប់ផ្ដើមជាមួយនឹងការរារាំងអ្នកកាសែតមិនឲ្យចូលសវនាការ
ខេមបូឌា ដេលី
-
June 16, 2021
ការជំនុំជម្រះក្ដីប្រឆាំងអ្នកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលជាប់ឆ្នោតកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ចាប់ផ្ដើមរយៈពេលពីរថ្ងៃ គឺពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ មិថុនា លើសំណុំរឿងចំនួន ៦បទចោទ ដែលនាំឲ្យអ្នកស្រីប្រឈមមុខអាចមានទោស ១៥ឆ្នាំ។ សវនាការនេះចាប់ផ្ដើមជាលើកដំបូងរយៈពេលជាង ៤ខែបន្ទាប់ពីពួកយោធាធ្វើរដ្ឋប្រហារនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងសំណុំរឿងដែលតុលាការក្រោមអំណាចរបស់ពួកយោធាផ្ដើមបើកសវនាការ គឺករណីនាំចូលវិទ្យុទាក់ទង។ ក្នុងសំណុំរឿងនេះ មន្ត្រីរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ជាពិសេសអ្នកស្រី អ៊ុងសាន...
ព័ត៌មានអន្តរជាតិ
មេធាវីថាអ្នកស្រី អ៊ុងសាន ស៊ូជី ស្នើសុំស្បៀងអាហារ និងថវិកាមួយចំនួន
ខេមបូឌា ដេលី
-
June 9, 2021
អតីតទីប្រឹក្សារដ្ឋភូមា និងជាមេដឹកនាំគណបក្សឈ្នះឆ្នោតនៅក្នុងការបោះឆ្នោតឆ្នាំ២០២០ អ្នកស្រី អ៊ុងសាន ស៊ូជី បានស្នើសុំស្បៀង និងថវិកា ខណៈអ្នកស្រីកំពុងស្ថិតក្នុងការឃុំខ្លួន។ គេហទំព័រនៃសារព័ត៌មាន Coconuts Yangon បានចុះផ្សាយនៅថ្ងៃទី៨ មិថុនា ថា អ្នកស្រី ស៊ូជី បានប្រាប់មេធាវីរបស់អ្នកស្រីថា រយៈពេល ២សប្ដាហ៍មកនេះ អ្នកស្រីពុំមានថវិកាដើម្បីទិញរបស់របរផ្សេងៗ និងស្បៀងអាហារនោះទេ។ អ្នកស្រីបានស្នើសុំឱ្យមេធាវីរបស់អ្នកស្រី គឺមេធាវី Min Min Soe...
បរិស្ថាន
ប្រធានអាស៊ានជាន់ទឹកដីភូមាជួបមេរដ្ឋប្រហារ មីន អ៊ុងឡាំង
ខេមបូឌា ដេលី
-
June 5, 2021
សមាគមអាស៊ានមាន ១០ប្រទេស ក្នុងនោះរាប់បញ្ចូលទាំងប្រទេសភូមាផងដែរ។ សមាគមនេះបានបញ្ចេញនូវផែនការប្រាំចំណុចរបស់ខ្លួនតាមរយៈកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ានកាលពីថ្ងៃទី២៤ មេសា។ ផែនការប្រាំចំណុច គឺក្នុងនោះបានកំណត់បញ្ជូនប្រេសិតអាស៊ានទៅកាន់ប្រទេសភូមា ប៉ុន្តែបានខកខានដោយសារតែអាស៊ានត្រូវបានគេរកឃើញថាមានមេដឹកនាំខ្លះប្រឆាំងនឹងការដែលអាស៊ានលូកដៃស៊ីជម្រៅក្នុងរឿងភូមា។ ឥឡូវនេះ ប្រធានអាស៊ានសម្រាប់ឆ្នាំ២០២១ គឺប្រទេសព្រុយណេ។ ក្នុងឋានៈប្រធានអាស៊ាន ប្រទេសនេះបានសម្រេចបញ្ជូនរដ្ឋមន្ត្រីម្នាក់ទៅប្រទេសភូមាដោយមិនអើពើពួកយោធាគំរាមកំហែងអំពីអស្ថិរភាពក្នុងប្រទេសនោះទេ។ សេចក្ដីរាយការណ៍របស់សារព័ត៌មានជប៉ុន Nikkei Asia ចុះផ្សាយថា រដ្ឋមន្ត្រីការបរទេសទី២ នៃប្រទេសព្រុយណេ គឺលោក Dato Erzwan Pehin Yusof និងអគ្គលេខាធិការអាស៊ាន Lim...
ព័ត៌មានអន្តរជាតិ
សហគមន៍អឺរ៉ុបថ្កោលទោសយោធាភូមាដែលមានផែនការរំលាយបក្សអ្នកស្រី អ៊ុងសាន ស៊ូជី
ខេមបូឌា ដេលី
-
June 2, 2021
ក្រោយពីទទួលបានដំណឹងថា របបសឹកភូមាមានផែនការរំលាយគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យរបស់ក្រុមអ្នកប្រជាធិបតេយ្យដឹកនាំដោយអ្នកស្រី អ៊ុងសាន ស៊ូជី សហភាពអឺរ៉ុបជាកម្លាំងប្រជាធិបតេយ្យដ៏ធំនៅអឺរ៉ុប ប្រកាសថ្កោលទោសពួកយោធាដោយគំរាមថានឹងមានវិធានការធ្ងន់ធ្ងរប្រឆាំងរបបសឹកមួយនេះ។គណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ ហៅកាត់ថា NLD នៃប្រទេសភូមា បានឈ្នះឆ្នោតភ្លូកទឹកភ្លូកដីជាលើកទី២ នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលអ្នកសង្កេតការណ៍បោះឆ្នោតជាតិនិងអន្តរជាតិហៅថាជាអច្ឆរិយនៃប្រទេសដងទន្លេមេគង្គនៃតំបន់អាស៊ីអាគ្នេយ៍។ ប៉ុន្តែពួកយោធាបានប្លន់អំណាចតាមរយៈរដ្ឋប្រហារថ្ងៃទី១ កុម្ភៈ ឆ្នាំ២០២១ ដោយរំលាយឆន្ទៈប្រជាជនភូមារាប់លាននាក់។ពីទីក្រុងព្រុយហ្សែល ប្រទេសបែលហ្សិក ការិយាល័យអ្នកនាំពាក្យសម្រាប់គណៈកម្មការសហគមន៍អឺរ៉ុប បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសពួកយោធាភូមា ដោយប្រឆាំងដាច់ខាតការប៉ុនប៉ងរំលាយបក្សនយោបាយនៃបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យនៅភូមា។អ្នកនាំពាក្យគណៈកម្មការប្រតិបត្តិនៃសហភាពអឺរ៉ុប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ប្រសិនបើគណៈកម្មការបោះឆ្នោតនៃប្រទេសភូមាដែលពួកយោធាលើកបន្តុបដំណើរការផែនការរំលាយបក្សនេះ...
1
...
8
9
10
Page 10 of 10
Latest news
មិត្តភាព ភាតរភាព ច្រើនវស្សាអសង្ឃេយ្យ រវាងរាជាណាចក្រ កម្ពុជា និង សាធារណរដ្ឋ សង្គមនិយម យៀកណាម
June 17, 2026
អាជ្ញាធរមានសមត្ថកិច្ច ចាប់ខ្លួនមនុស្ស៦នាក់ ទាក់ទងរឿងបើកគណនេយ្យ វញ្ចកម្ម ឬឆបោក
June 17, 2026
លោក រ៉ុង ឈុន ស្នើតុលាការកំពូលស្ដារសិទ្ធិនយោបាយ ខណៈរង់ចាំសាលដីកាបណ្ដឹងសារទុក្ខ
June 15, 2026
ពលរដ្ឋថៃជិត ៣០០០នាក់ ចូលទស្សនាប្រាសាទតាក្របី និងភ្នំ៣៥០ មុនការបិទជាបណ្តោះអាសន្ន
June 15, 2026
អាជ្ញាធរកម្ពុជារកឃើញសាច់បង្កកនាំចូលពីថៃជាង ២២០ តោន ខណៈរដ្ឋាភិបាលបង្កើនការបង្ក្រាបការរត់ពន្ធទំនិញ
June 12, 2026
© 2021,
ដេលី
. All rights reserved.