30 C
Phnom Penh

TAG

មឿន តុលា

បក្ស​ប្រឆាំង៖ កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ជា​កិច្ចសន្យា​សម្រាប់​អ្នក​នយោបាយ​បញ្ចប់​ជម្លោះ​ផ្ទៃក្នុង

គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក (CNRP USA) អះអាង​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ គឺជា​កិច្ចសន្យា​ធានា​របស់​អន្តរជាតិ​លើ​អធិបតេយ្យភាព ឯករាជ្យ បូរណភាព​ទឹកដី និង​ជា​កិច្ចសន្យា​សម្រាប់​អ្នក​នយោបាយ​ខ្មែរ​ប្រើ​ដើម្បី​បញ្ចប់​ជម្លោះ ឬ​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​របស់​កម្ពុជា។ ក្រុម​នេះ កាលពី​ថ្ងៃ​ទី​២៣ ខែ​តុលា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ដើម្បី​ចូលរួម​អបអរ​ខួប​លើក​ទី​៣០ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដោយ​ជំរុញ​ឱ្យ​អ្នក​នយោបាយ​ខ្មែរ​បន្ត​ប្រើ​កិច្ចព្រមព្រៀង​អន្តរជាតិ​នេះ ក្នុង​ការ​រក្សា​អធិបតេយ្យ​ជាតិ បូរណភាព​ទឹកដី និង​ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​ផ្ទៃក្នុង​ជាតិ​របស់​ខ្លួន​ផង​ដែរ។ ប្រភព​ដដែល​អះអាង​ថា កិច្ចព្រមព្រៀង​នេះ​មិន​បាន​ចែង​អំពី​ការ​អស់​សុពលភាព​នៃ​ការ​ចុះហត្ថលេខា​ទទួល​ស្គាល់​ស្ដីពី​កាតព្វកិច្ច​របស់​ហត្ថលេខី​ទាំងអស់ ក្នុង​ការ​ធានា​នូវ​អធិបតេយ្យ​ជាតិ...

នាយករដ្ឋមន្ត្រី​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​គ្រឹះស្ថាន​អប់រំ​សាធារណៈ​និង​ឯកជន​ឡើងវិញ​ទាំងអស់

ប្រមុខ​រាជរដ្ឋាភិបាល លោក ហ៊ុន សែន អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​គ្រឹះស្ថាន​អប់រំ​សាធារណៈ និង​ឯកជន រួម​ទាំង​សេដ្ឋកិច្ច ពាណិជ្ជកម្ម​គ្រប់​ប្រភេទ​ឡើងវិញ​ទាំងអស់ ចាប់ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០២១ តទៅ ដោយ​មិន​បិទ​សាលារៀន ផ្សារ រោងចក្រ និង​កន្លែង​ផ្សេងៗ​ទៀត​ទេ ទោះបី​មាន​ការ​ឆ្លង​ក្នុង​សាលារៀន ផ្សារ រោងចក្រ និង​កន្លែង​ផ្សេងៗ​ក៏ដោយ។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល នៅ​ថ្ងៃ​ទី​២២...

រដ្ឋាភិបាល​កម្ពុជា​ថា​បញ្ហា​ប្រឈម​ដែល​ប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធ​នៅ​តែ​មាន​គឺ​ការ​ប្រជែង​របស់​មហាអំណាច

តំណាង​កម្ពុជា​ក្នុង​វេទិកា​រំឭក​ខួប​លើក​ទី​៦០ នៃ​សន្និសីទ​បណ្តា​ប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធ អះអាង​ថា បញ្ហា​ប្រឈម​ដែល​ប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធ​បាន​ជួបប្រទះ​កាលពី ៦០​ឆ្នាំ​មុន នៅតែ​បន្ត​មក​ដល់​បច្ចុប្បន្ន គឺ​ដោយសារតែ​ការ​ប្រកួតប្រជែង​របស់​មហាអំណាច។ រដ្ឋលេខាធិការ​នៃ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក អ៊ុច បូររិទ្ធ បាន​លើកឡើង​នៅ​ក្នុង​កិច្ចប្រជុំ​របស់​ប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធ​កាលពី​ថ្ងៃ​អង្គារ ដោយ​ជំរុញ​ឱ្យ​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​ទាំងអស់ ត្រូវតែ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បរិហារ​នយោបាយ​រើសអើង និង​ការ​បែងចែក​ជាតិ​សាសន៍​ដែល​ប្រឆាំង​នឹង​គោលការណ៍ និង​គោលបំណង​របស់​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​នៃ​អង្គការ​សហប្រជាជាតិ។ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​រូប​នេះ​អះអាង​ពី​ការ​កត់សម្គាល់​របស់​កម្ពុជា​ថា ប្រទេស​សមាជិក​ទាំងអស់​បាន​ឈរ​យ៉ាង​រឹងមាំ​រួម​គ្នា​ប្រឆាំង​នឹង​ការ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋ​សមាជិក​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​ដោយ​ខុសច្បាប់​ជា​ឯកតោ​ភាគី​ក្រៅ​ប្រព័ន្ធ​តុលាការ និង​ការ​ដាក់​ទណ្ឌកម្ម​ក្រៅ​ប្រព័ន្ធ​សមត្ថកិច្ច​របស់​មហាអំណាច ដែល​ជា​ការ​ជំរុញ​ឱ្យ​បែកខ្ញែក​សណ្ដាប់ធ្នាប់​ពិភពលោក។ ការ​អះអាង​របស់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ក្នុង​វេទិកា​អន្តរជាតិ​នេះ ធ្វើឡើង​ដើម្បី​បង្ហាញ​ជំហរ​របស់​ខ្លួន​ពី​ការ​មិន​ចូល​បក្ស​សម្ព័ន្ធ ស្រប​ពេល​មហាអំណាច​កុម្មុយនីស្ត និង​មហាអំណាច​សេរី កំពុង​ប្រជែង​គ្នា​លើ​ភូមិសាស្ត្រ​នយោបាយ​ដើម្បី​ផលប្រយោជន៍​នៃ​ប្រទេស​ជាតិ​របស់​ពួកគេ​រៀងៗ​ខ្លួន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ មន្ត្រី​ជាន់ខ្ពស់​តំណាង​ឱ្យ​រដ្ឋាភិបាល​កម្ពុជា បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០...

លោក ហ៊ុន សែន៖ ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ជា​ការងារ​ដែល​តម្រូវ​ឱ្យ​មាន​ការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ

លោក ហ៊ុន សែន អះអាង​ថា ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ គឺជា​ការងារ​ប្រទាក់​ក្រឡា​គ្នា​ដែល​តម្រូវ​ឱ្យ​មាន​ការ​ចូលរួម​ពី​សហគមន៍ និង​អង្គការ​សង្គម​ស៊ីវិល​ជាដើម ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​ដែល​មាន​ស្រាប់ និង​បង្ការ​ហានិភ័យ​ថ្មីៗ​ដើម្បី​បញ្ចៀស​គ្រោះ​មហន្តរាយ​នេះ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​ប្រតិកម្ម​ថា ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​លើ​គ្រោះ​មហន្តរាយ​នៅ​មាន​កម្រិត​ទាប​នៅឡើយ។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ចេញ​លិខិត​មួយ​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២១ ដើម្បី​អបអរ​សាទរ​ទិវា​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ដែល​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០២១ ដោយ​អំពាវនាវ​ទៅកាន់​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​ឱ្យ​ប្រកាន់ខ្ជាប់​នូវ​វប្បធម៌​ចែករំលែក ដោយ​ឈរ​លើ​ស្មារតី​ជួយ​គ្នា​ទៅវិញ​ទៅមក​ជាមួយ​រដ្ឋាភិបាល ដើម្បី​សង្គ្រោះ​ពលរដ្ឋ​ឱ្យ​បាន​ទាន់​ពេលវេលា​នៅ​ពេល​មាន​គ្រោះ​មហន្តរាយ​លើ​ប្រជាពលរដ្ឋ។ លោក ហ៊ុន...

អ្នក​ឃ្លាំមើល​ស្វាគមន៍​ចំពោះ​វិធានការ​បង្ហាញ​ប័ណ្ណ​វ៉ាក់សាំង ប៉ុន្តែ​ការ​អនុវត្ត​នេះ​អាច​នឹង​ប៉ះពាល់​ដល់​សិទ្ធិ​ពលរដ្ឋ​មួយ​ចំនួន​ផង​ដែរ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ពួកគេ​ស្វាគមន៍​ចំពោះ​វិធានការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19 ដោយ​ការ​បង្ហាញ​ប័ណ្ណ​វ៉ាក់សាំង ប៉ុន្តែ​ការ​អនុវត្ត​សេចក្តី​ណែនាំ​នេះ​អាច​នឹង​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ពលរដ្ឋ​មួយ​ចំនួន​ផង​ដែរ ត្បិត​ពលរដ្ឋ​ខ្លះ​មាន​បញ្ហា​សុខភាព​មិន​អាច​ចាក់​វ៉ាក់សាំង​បាន។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ដូច្នេះ បន្ទាប់ពី​រដ្ឋបាល​ក្រុង​ភ្នំពេញ​ដាក់​ចេញ​នូវ​វិធានការ​ទប់ស្កាត់​ការ​ចម្លង​វីរុស Covid-19 តាម​ទីប្រជុំជន​ដោយ​ការ​បង្ហាញ​ប័ណ្ណ​វ៉ាក់សាំង​ដើម្បី​ធានា​ការ​គ្រប់គ្រង​ការ​ឆ្លង​ជំងឺ Covid-19 ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។ លោក មឿន តុលា...

ក្រុម​សហជីព៖ ការ​ដំឡើង​ប្រាក់ឈ្នួល​២​ដុល្លារ​មិន​អាច​ធ្វើ​ឱ្យ​កម្មករ​រស់នៅ​ប្រកប​ដោយ​សេចក្តី​ថ្លៃថ្នូរ​ក្នុង​នាម​ជា​មនុស្ស​បាន​ទេ

ក្រុម​សហជីព​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិ​ការងារ​ជាច្រើន បាន​សម្ដែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​បាន​ដំឡើង​ប្រាក់ឈ្នួល​ត្រឹមតែ ២​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​២០២២ ដល់​កម្មករ​និយោជិត ថា​ជា​ចំនួន​ទឹកប្រាក់​ដែល​មិន​អាច​ធ្វើ​ឱ្យ​កម្មករ​រស់នៅ​ប្រកប​ដោយ​សេចក្តី​ថ្លៃថ្នូរ​ក្នុង​នាម​ជា​មនុស្ស​បាន​ទេ។ ការ​លើកឡើង​របស់​តំណាង​សហជីព​ទាំងនេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តី​ប្រកាស​ដំឡើង​ប្រាក់ឈ្នួល​ដល់​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ​កាត់ដេរ​ចំនួន ២​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​២០២២ កាលពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០២១ កន្លងទៅ​នេះ។ តំណាង​ចលនា​សហជីព​ឯករាជ្យ​ជាច្រើន​នៅ​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​នៅ​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ​ថា ការ​ដំឡើង​ប្រាក់ឈ្នួល​ត្រឹម ២​ដុល្លារ​នេះ មិន​អាច​ឱ្យ​ពួកគេ​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​បាន​ទេ ជាពិសេស​កម្មករ​និយោជិត​ដែល​មាន​សមាជិក​គ្រួសារ​ចាស់ជរា ដូចជា​ឪពុក​ម្តាយ ជាដើម ដែល​នឹង​ធ្វើ​ឱ្យ​ពួកគេ​បន្ត​រស់នៅ​ក្នុង​ភាព​ក្រីក្រ​បន្ត​ទៀត។ ប្រភព​ដដែល​អះអាង​ថា បញ្ហា​នេះ​គឺ​បណ្តាល​មកពី​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មិន​មាន​តម្លាភាព...

អ្នក​ឃ្លាំមើល​ដាក់​ការ​សង្ស័យ​លើ​កាស៊ីណូ​ហ្គេម​អនឡាញ​ខុស​ច្បាប់​ថា​អាច​ជាប់​ពាក់ព័ន្ធ​អាជ្ញាធរ​មូលដ្ឋាន

អ្នក​ឃ្លាំមើល​សិទ្ធិ​ការងារ​សង្ស័យ​ថា ការ​បើក​កាស៊ីណូ​ហ្គេម​អនឡាញ​ខុស​ច្បាប់ ទំនង​អាច​នឹង​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បើក​ដៃ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន ទើប​កាស៊ីណូ​ខុស​ច្បាប់​មួយ​នេះ​អាច​លាក់​បុគ្គលិក​ដល់​ទៅ​រាប់​រយ​នាក់​រហូត​ដល់​ទៅ​ជិត ២​ឆ្នាំ​ដោយ​ស្ងាត់​ឈឹង​បែប​នេះ។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily បែប​នេះ បន្ទាប់ពី​ផ្ទុះ​ករណី​ថៅកែ​កាស៊ីណូ​ហ្គេម​អនឡាញ​មួយ​កន្លែង​នៅ​ឯ​ខេត្ត​ព្រះសីហនុ បាន​ឃុំឃាំង​បុគ្គលិក​បម្រើ​ការងារ​រាប់​រយ​នាក់​មិន​ឲ្យ​ចេញ​ក្រៅ​អគារ​ជិត ២​ឆ្នាំ​រហូត​មាន​អ្នក​ស្លាប់ និង​អ្នក​ឆ្លង​វីរុស Covid-19 កាលពី​ពេល​ថ្មីៗ​នេះ។ លោក មឿន តុលា បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា ការ​បណ្តែត​បណ្តោយ​ឱ្យ​មាន​ល្បែងស៊ីសង​អនឡាញ​ខុស​ច្បាប់​របស់​អាជ្ញាធរ​មូលដ្ឋាន...

អ្នក​ឃ្លាំមើល៖ រដ្ឋាភិបាល​គួរ​ប្រគល់​សិទ្ធិ​ឲ្យ​លោក រ៉ុង ឈុន អាច​សម្រេច​វះកាត់​ភ្នែក​ដោយ​ខ្លួន​លោក

ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា លើកឡើង​ថា ការ​សម្រេច​វះកាត់​ព្យាបាល​ភ្នែក​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ពី​សំណាក់​អគ្គនាយកដ្ឋាន​ពន្ធនាគារ គឺ​ក្នុង​ចេតនា​ដើម្បី​បង្ហាញ​ពី​ការ​យកចិត្ត​ទុកដាក់​លើ​អ្នក​ជាប់ឃុំ​នៅ​កម្ពុជា ប៉ុន្តែ​ការ​យកចិត្ត​ទុកដាក់​នេះ​មិន​ត្រូវ​ធ្វើ​ឡើង​ដោយ​មិន​ពិគ្រោះ​យោបល់​ជាមួយ​នឹង​សាច់ញាតិ​របស់​លោក​នោះ​ទេ។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២១ ថា ដើម្បី​បង្កើត​នូវ​ទំនុក​ចិត្ត​ក្នុង​ការ​ព្យាបាល​នេះ អគ្គនាយកដ្ឋាន​ពន្ធនាគារ​គួរតែ​ប្រគល់​សិទ្ធិ​ជ្រើសរើស​ក្រុម​គ្រូពេទ្យ​សម្រាប់​ព្យាបាល​ក្នុង​ការ​វះកាត់​នេះ​ឱ្យ​សាច់ញាតិ​របស់​លោក រ៉ុង...

លោក ជិន ម៉ាលីន៖ ការ​បារម្ភ​របស់​ក្រុម​សង្គម​ស៊ីវិល​ពី​ការ​បង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ​បង្ហាញ​ពី​ចរិត​នយោបាយ

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ប្រតិកម្ម​ថា ការ​បង្ហាញ​ក្តី​បារម្ភ​អំពី​ការ​បង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ​កម្ពុជា​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​នៅ​ពេលនេះ បាន​បង្ហាញ​ពី​ចរិត​នយោបាយ និង​ភាព​គ្មាន​ការ​ទទួល​ខុសត្រូវ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ក្តាប់​តូច​តែប៉ុណ្ណោះ។ ការ​ប្រតិកម្ម​ពី​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា គឺ​បន្ទាប់ពី​អង្គការ​សមាគម​ជាង ៦០​ស្ថាប័ន បាន​សម្ដែង​ការ​ព្រួយបារម្ភ​ពី​ស្ថានភាព​សិទ្ធិមនុស្ស​កាន់តែ​ខ្លាំង​ចំពោះ​បំណង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​បង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ ខណៈ​ដែល​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នៅតែ​ប្រឈម​ជាបន្តបន្ទាប់។ អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក ជិន ម៉ាលីន បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០២១ ថា ការ​បង្ហាញ​ក្តី​បារម្ភ​របស់​ពួកគេ​ពី​គោលការណ៍​ទីក្រុង​ប៉ារីស និង​គោលការណ៍​អន្តរជាតិ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ឯករាជភាព​របស់​ស្ថាប័ន​នេះ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ពួកគេ​ពិតជា​មិន​បាន​អាន​សេចក្ដីព្រាង​ដំបូង​នៃ​ច្បាប់​នេះ​ទេ ព្រោះ​គោលការណ៍​ទាំងនោះ​បាន​ដាក់​បញ្ចូល​រួច​អស់​ទៅ​ហើយ​នៅ​ក្នុង​សេចក្ដីព្រាង​ដំបូង​នៃ​ច្បាប់​នោះ។ លោក ជិន...

ក្រុម​អ្នក​ឃ្លាំមើល​ជំរុញ​ឲ្យ​រោងចក្រ​សហគ្រាស​អនុវត្ត​វិធានការ​សុខាភិបាល​ប្រយុទ្ធ​ប្រឆាំង​ជំងឺ Covid-19

មន្ត្រី​ឃ្លាំមើល​សិទ្ធិ​ការងារ ជំរុញ​ឲ្យ​រោងចក្រ សហគ្រាស អនុវត្ត​វិធានការ​សុខាភិបាល​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ Covid-19 តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០២១ ថា ការ​ធ្វើ​តេស្ដ​រក​វីរុស Covid-19 លើ​កម្មករ​និយោជិត​ជា​រឿង​ល្អ​ហើយ តែ​មិនមែន​ជា​វិធានការ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​រួម​ចំណែក​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស...

Latest news