36 C
Phnom Penh

TAG

យឹម ស៊ីណន

លោក ហ៊ុន សែន អះអាង​ថា​លោក​ជា​អ្នក​បញ្ជា​ឱ្យ​ចាប់​លោក យឹម ស៊ីណន និង​លោក ហ៊ុន កុសល

បុរស​ខ្លាំង លោក ហ៊ុន សែន ប្រកាស​ជា​សាធារណៈ​ថា លោក​ជា​អ្នក​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​លោក យឹម ស៊ីណន និង​លោក ហ៊ុន កុសល កាលពី​ថ្ងៃទី​២១ មីនា ត្រឹមតែ​ជាង ១​ម៉ោង​ប៉ុណ្ណោះ ព្រោះ​ពួកគេ​ប្រមាថ​ព្រះចេស្តា​ព្រះមហាក្សត្រ។ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា នា​ថ្ងៃ​ពុធ នេះ បុរស​ខ្លាំង​ក្រាញ​អំណាច លោក ហ៊ុន សែន ថ្លែង​ថា ការ​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​លោក...

IDEA TALK៖ តើ​ការ​ចាប់​ខ្លួន​លោក យឹម ស៊ីណន និង​លោក ហ៊ុន កុសល ធ្វើ​ឡើង​តាម​បែប​កំហឹង ឬ​ជា​ការ​សងសឹក​ផ្នែក​នយោបាយ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​ការ​ចាប់​ខ្លួន​លោក យឹម ស៊ីណន និង​លោក ហ៊ុន កុសល ធ្វើ​ឡើង​តាម​បែប​កំហឹង ឬ​ជា​ការ​សងសឹក​ផ្នែក​នយោបាយ?»។

សមត្ថកិច្ច​ចាប់​ខ្លួន​លោក ហ៊ុន កុសល និង​លោក យឹម ស៊ីណន ក្រោយ​បញ្ចេញមតិ​លើ​ហ្វេសប៊ុក

សកម្មជន​ដែល​ស្និទ្ធ​នឹង​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា គឺ​លោក ហ៊ុន កុសល ដែល​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក យឹម ស៊ីណន ជា​អតីត​ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​ហើយ​នៅ​ថ្ងៃ​អង្គារ ទី​២១ មីនា នេះ បន្ទាប់ពី​ពួកគេ​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជុំវិញ​ការ​ចូលរួម​ពិធី​ព្រះរាជទាន​ព្រះអគ្គីជ័យ​កីឡា ឬ​ភ្លើង​ជ័យ​សម្រាប់​សម្ពោធ​កីឡា​ស៊ីហ្គេម​របស់​ព្រះមហាក្សត្រ​ខ្មែរ​នៅ​ខេត្ត​សៀមរាប។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​ភ្ជាប់​រូបថត​ព្រះមហាក្សត្រ​ចូលរួម​ពិធី​ព្រះរាជទាន​ព្រះអគ្គីជ័យ​កីឡា​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ នៅ​ខេត្ត​សៀមរាប...

លោក យឹម ស៊ីណន ថា​ការ​លះបង់​របស់​លោក កឹម សុខា នឹង​ត្រូវ​បាន​ចារ​ទុក​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ

អតីត​ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ព្យាករ​ថា ការ​លះបង់​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នឹង​ត្រូវ​ចារ​ទុក​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ក្នុង​នាម​ជា​មេដឹកនាំ​ដែល​បញ្ចប់​វប្បធម៌​នយោបាយ​ខ្មែរ​ថា «អ្នក​ឈ្នះ​ជា​ស្តេច អ្នក​ចាញ់​ជា​ចោរ» មិន​ត្រឹម​តែប៉ុណ្ណោះ លោក កឹម សុខា នឹង​ជាប់​ឈ្មោះ​ជា​មេដឹកនាំ​កសាង​លទ្ធិប្រជាធិបតេយ្យ​មួយ​រូប​នៅ​កម្ពុជា។ លោក យឹម ស៊ីណន បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាល​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ថា មូលដ្ឋាន​គ្រឹះ​នៃ​ការ​កសាង​សង្គម​ប្រជាធិបតេយ្យ គឺ​ផ្តើម​ចេញពី​អ្នក​នយោបាយ​ចេះ​អត់ឱន​អធ្យាស្រ័យ​ឱ្យ​គ្នា​ទៅវិញ​ទៅមក។ លោក...

លោក សម រង្ស៊ី ថា​បក្ស​កាន់​អំណាច​រៀបចំ​ស្នើ​ឱ្យ​លោក កឹម សុខា សារភាព​ពី​អំពើ​ក្បត់​មាន​អាមេរិក​នៅ​ពី​ក្រោយ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​អះអាង​ថា សេណារីយ៉ូ​របស់​បក្ស​កាន់​អំណាច​បាន​រៀបចំ​ឱ្យ​តុលាការ​ស្នើ​ទៅ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា សារភាព​នូវ​ទង្វើ​ឧក្រិដ្ឋ​របស់​លោក​ក្នុង​ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​បដិវត្តន៍​ពណ៌​ដោយ​មាន​ការ​គាំទ្រ​ពី​សហរដ្ឋ​អាមេរិក។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា ប្រសិនបើ​លោក កឹម សុខា ព្រម​សារភាព​តាម​សេណារីយ៉ូ​នេះ លោក​នឹង​ទទួល​បាន​នូវ​ការ​ដោះដូរ​មកវិញ​ផង​ដែរ នោះ​គឺ​ព្រះមហាក្សត្រ​នឹង​ចេញ​ព្រះរាជក្រឹត្យ​លើកលែង​ទោស ហើយ​លោក កឹម...

អតីត​ប្រធាន​ចលនា​យុវជន​បក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​កូរ៉េ​ខាងត្បូង ប្រកាស​វិល​ចូល​ស្រុក​វិញ

អតីត​ប្រធាន​ចលនា​យុវជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ចុង​សប្ដាហ៍​នេះ ដោយ​មិន​បារម្ភ​ពី​ការ​ចាប់​ខ្លួន​នោះ​ទេ បើ​ទោះបីជា​តុលាការ​ក្រុង​ភ្នំពេញ​នឹង​ប្រកាស​សាលក្រម​នៃ​សំណុំរឿង​របស់​លោក​នៅ​ដើម​សប្ដាហ៍​ក្រោយ​នេះ​ក្ដី។ អតីត​ប្រធាន​ចលនា​យុវជន​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង លោក យឹម ស៊ីណន បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែ​មករា នេះ​ថា លោក​នឹង​វិល​ត្រឡប់​មក​កម្ពុជា​នៅ​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០២២ ខាងមុខ​នេះ ដោយ​មិន​បារម្ភ​ពី​ការ​ចាប់​ខ្លួន​នោះ​ទេ។ លោក​បន្ត​ថា លោក​ត្រូវ​មក​រួម​រស់​ជាមួយ​ក្រុម​គ្រួសារ​វិញ ហើយ​លោក​ក៏​មិន​ចង់​ទៅ​រស់នៅ​ប្រទេស​ផ្សេង​ទៀត​ក្រៅពី​ប្រទេស​កំណើត​របស់​ខ្លួន​នោះ​ដែរ។ លោក​បាន​លើកឡើង​ថា...

លោក សម រង្ស៊ី ថា​មាន​តែ​កាត់ទោស​លោក កឹម សុខា ប៉ុណ្ណោះ​ទើប​អាច​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​បាន

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង អះអាង​ថា ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន ត្រូវតែ​កាត់ទោស​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ឱ្យ​ដាច់ស្រេច មិន​ត្រូវ​អូស​បន្លាយ​ពេល​ដូច​សព្វថ្ងៃ​នេះ​ទេ។ លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០២១ ថា ការ​ចោទប្រកាន់​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន...

លោក ហ៊ុន សែន បញ្ជា​ឲ្យ​ក្រសួង​យុត្តិធម៌​ដោះស្រាយ​ជូន​លោក យឹម ស៊ីណន ដែល​សុំ​ការ​លើកលែង​ការ​ចោទប្រកាន់

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​ទទួល​យក​លិខិត​របស់​អតីត​ប្រធាន​ចលនា​គណបក្ស​សង្គ្រោះ​ជាតិ ប្រទេស​កូរ៉េ​ខាងត្បូង លោក យឹម ស៊ីណន រួម​ជាមួយ​សមាជិក ៩​រូប​ផ្សេង​ទៀត​ដែល​បាន​ស្នើសុំ​លោក​នាយករដ្ឋមន្ត្រី​អន្តរាគមន៍​លើកលែង​ការ​ចោទប្រកាន់​លើ​រូបលោក និង​សហការី​របស់​លោក​ជាច្រើន​រូប​ផ្សេង​ទៀត​ពី​តុលាការ​កម្ពុជា នៅ​ថ្ងៃ​នេះ។ លោក ហ៊ុន សែន បាន​ប្រាប់​សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​លោក​ឈ្មោះ Fresh News ថា លោក​បាន​ទទួល​រួច​ហើយ​ចំពោះ​លិខិត​របស់​អតីត​ប្រធាន​ចលនា​គណបក្ស​សង្គ្រោះ​ជាតិ ប្រទេស​កូរ៉េ​ខាងត្បូង លោក យឹម ស៊ីណន នៅ​រសៀល​ថ្ងៃ​ទី​២៩...

ប្រធាន​ចលនា​យុវជន​បក្ស​ប្រឆាំង​ប្រកាស​បញ្ចប់​អាណត្តិ​របស់​ខ្លួន​នៅ​កូរ៉េ

ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង ប្រកាស​ពី​ការ​បញ្ចប់​អាណត្តិ​របស់​ខ្លួន បន្ទាប់ពី​បាន​ចូលរួម​ជាមួយ​ចលនា​បក្ស​ប្រឆាំង​អស់​រយៈពេល ២​អាណត្តិ​មាន​រយៈពេល ១០​ឆ្នាំ​ដោយ​គិត​ចាប់តាំង​ពី​ឆ្នាំ​២០១១ រហូត​ដល់​ឆ្នាំ​២០២១ នេះ។អតីត​ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​យុវជន​បក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង លោក យឹម ស៊ីណន បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០២១ នេះ​ថា រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ លោក​ពិតជា​មាន​មោទនភាព​ខ្លាំង​ណាស់​ដែល​មាន​ឱកាស​បាន​ចូលរួម​ជាមួយ​ពលករ​ខ្មែរ​ក្នុង​ប្រទេស​កូរ៉េ ក្នុង​ការ​ការពារ​លើកស្ទួយ​សិល្បៈ​វប្បធម៌​ជាតិ យុត្តិធម៌​សង្គម សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​សម្រាប់​កម្ពុជា​ជាដើម។លោក​អះអាង​ថា បើ​ទោះ​គ្រប់​សកម្មភាព​របស់​លោក​កន្លង​មក​រួម​ជាមួយ​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ចោទ​ថា​ជា​ទង្វើ​ខុស​ច្បាប់...

Latest news