28.4 C
Phnom Penh

TAG

យ៉េង វីរៈ

លោក យ៉េង វីរៈ លាឈប់​ពី​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ដោយសារ​ដល់​អាណត្តិ

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ធ្វើ​សមាជ​ដើម្បី​បោះឆ្នោត​ជ្រើសរើស​ក្បាលម៉ាស៊ីន​ដឹកនាំ​បក្ស​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​៧ ខែ​មេសា ដោយសារ​លោក យ៉េង វីរៈ បាន​ដក​ខ្លួន​ចេញពី​ប្រធាន​ប្រតិបត្តិ​គណបក្ស​នេះ ក្រោម​ហេតុផល​ដល់​កំណត់​អាណត្តិ​ត្រឹម ១០​ឆ្នាំ។ តាមរយៈ​ការ​ធ្វើ​សមាជ​ដើម្បី​បោះឆ្នោត​ជ្រើសរើស​ប្រធាន​គណៈកម្មាធិការ​ទាំង ៣ របស់​គណបក្ស កាលពី​ថ្ងៃទី​៧ ខែ​មេសា ឆ្នាំ​២០២៤ លោក យ៉េង វីរៈ បាន​ដក​ខ្លួន​ចេញពី​ប្រធាន​ប្រតិបត្តិ​គណបក្ស ចំណែក​អ្នកស្រី ប្រុក វ៉ាន្នី បាន​ដក​ខ្លួន​ចេញពី​ប្រធាន​គណៈកម្មាធិការ​ដោះស្រាយ​វិវាទ និង​វិន័យ។ យោង​តាម​គណនី​ហ្វេសប៊ុក​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​សរសេរ​ថា...

ប្រធាន GDP ថា​ជីវិត​នយោបាយ​របស់​លោក​គឺ​ចាប់ផ្តើម​និង​បញ្ចប់​នៅ​ក្នុង​តែ​គណបក្ស GDP

ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) ប្រកាស​ប្រាប់​សមាជិក​របស់​ខ្លួន​ថា ការ​ធ្វើ​នយោបាយ​របស់​លោក គឺ​ចាប់ផ្តើម និង​បញ្ចប់​នៅ​ក្នុង​តែ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​មួយ​ប៉ុណ្ណោះ ព្រោះ​ការ​បំពេញ​ភារកិច្ច​ក្នុង​កិច្ចការ​នយោបាយ​របស់​លោក ធ្វើឡើង​ប្រកប​ដោយ​ឆន្ទៈ សុទ្ធចិត្ត និង​ឧត្តមគតិ មិនមែន​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​នោះ​ទេ។ លោក យ៉េង វីរៈ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៣ មេសា នេះ​ថា ការ​ធ្វើ​បុរេវិនិច្ឆ័យ​ជាច្រើន​ពី​មជ្ឈដ្ឋាន​នានា​មក​លើ​រូបលោក រួម​ទាំង​ការ​ជេរប្រមាថ ការ​លាប​ពណ៌ ការ​សើច​ចំអក ជាដើម បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​ក្នុង​គណបក្ស​របស់​លោក​បាន​លាឈប់​ពី​តួនាទី គឺ​ដោយសារតែ​ពួកគេ​មិន​បាន​បើក​ចិត្ត និង​មិន​បាន​ឈ្វេងយល់​ពី​ហេតុផល​ចំពោះ​សិទ្ធិ​សេរីភាព​របស់​បុគ្គល​ម្នាក់ៗ​តែប៉ុណ្ណោះ។ ប្រធាន​គណបក្ស​ដែល​កំពុង​ជួប​ព្យុះ​ភ្លៀង​រូប​នេះ​បាន​លើកឡើង​ថា...

លោក ហ៊ុន សែន ស្នើ​ព្រះមហាក្សត្រ​តែងតាំង​លោក សាម អ៊ីន ជា​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​បន្ទាប់ពី​ចុះចូល CPP

លោក ហ៊ុន សែន ស្នើសុំ​ព្រះមហាក្សត្រ​តែងតាំង​លោក សាម អ៊ីន ជា​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បន្ទាប់ពី​ប្រធាន​គណៈកម្មាធិការ​នាយក​ស្ដីទី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) រូប​នេះ​បាន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ បើ​តាម​លោក សាម អ៊ីន បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​នា​ថ្ងៃទី​២ ខែ​មេសា ឆ្នាំ​២០២៣ ថា លោក​សម្រេច​ចិត្ត​លាឈប់​ពី​តួនាទី​ប្រធាន​គណៈកម្មាធិការ​នាយក (ស្តីទី) និង​ពី​សមាជិកភាព​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ជា​ផ្លូវការ បន្ទាប់ពី​វាយតម្លៃ​ស្ថានការណ៍​គ្រប់​ជ្រុងជ្រោយ និង​សួរ​បេះដូង​ខ្លួនឯង​ជាច្រើន​ដង​នោះ។ លោក សាម អ៊ីន បញ្ជាក់​ថា...

GDP៖ ការ​រួម​កម្លាំង​បក្ស​ក្រៅ​រដ្ឋាភិបាល​ជា​វិធី​ល្អ​បំផុត​ក្នុង​ការ​ប្រជែង​ជាមួយ​បក្ស​កាន់​អំណាច

មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) លោក យ៉េង វីរៈ លើកឡើង​ថា ក្រៅពី​ការ​រួម​កម្លាំង​របស់​បក្ស​ក្រៅ​រដ្ឋាភិបាល គ្មាន​វិធី​ណា​ល្អ​អាច​ប្រកួតប្រជែង​ជាមួយ​បក្ស​កាន់​អំណាច​បាន​ឡើយ ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ខាងមុខ​នេះ ក្នុង​ការ​លើក​ស្ទួយ​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​កសាង​តុល្យភាព​អំណាច​នៅ​ក្នុង​សភា​ជាតិ។ លោក យ៉េង វីរៈ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា នៅ​សល់​ពេល​តែ​ជាង​មួយ​ខែ​ទៀត​ប៉ុណ្ណោះ បក្ស​របស់​លោក​នឹង​ធ្វើការ​សម្រេច​ចិត្ត​ជា​ផ្លូវការ​ក្នុង​ការ​ជ្រើសរើស​វិធី​សមស្រប​មួយ​ទាក់ទង​នឹង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០២៣ ខាងមុខ ប៉ុន្តែ​នៅ​ពេលនេះ ជំហរ​ស្វែងរក​ការ​រួបរួម​របស់​លោក​នៅតែ​បន្ត​ដដែល ដើម្បី​កសាង​កម្លាំង​ជាមួយ​គណបក្ស​ដទៃ​ទៀត។ លោក...

GDP៖ ក្រសួង​មហាផ្ទៃ​ទទួលយក​សំណើ​រួម​របស់​បក្ស​ក្រៅ​រដ្ឋាភិបាល​ទាំង​៤​ទៅ​ពិចារណា

ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) អះអាង​ថា ក្រសួង​មហាផ្ទៃ​ព្រម​ទទួលយក​សំណើ​ដែល​ជា​គោលជំហរ​រួម​របស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ទាំង​៤ ទៅ​ពិចារណា ខណៈ​ឯកអគ្គរាជទូត​ជប៉ុន បង្ហាញ​ជំហរ​មុតមាំ​ក្នុង​ការ​កែលំអ​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា។ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉េង វីរៈ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៦ កញ្ញា នេះ​ថា គណបក្ស​ទាំង​៤ បាន​លើកឡើង​នូវ​គោលជំហរ​រួម​ដែល​មាន ៧​ចំណុច​ដាក់​ជូន​ក្រសួង​មហាផ្ទៃ ដូចជា​ការ​ស្នើ​ឱ្យ​បង្កើត​យន្តការ​ទំនាក់ទំនង​ក្រសួង​មហាផ្ទៃ​ឱ្យ​មាន​ភាព​ងាយស្រួល ដើម្បី​ឱ្យ​ក្រសួង​អាច​ជួយ​សម្របសម្រួល​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នានា ដូចជា​មាន​ការ​គំរាមកំហែង និង​បំភិតបំភ័យ​លើ​សកម្មជន​នយោបាយ​របស់​បក្ស​ក្រៅ​រដ្ឋាភិបាល​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​បាន​ទាន់​ពេលវេលា។ តំណាង​គណបក្ស​ទាំងនោះ​បាន​ស្នើ​ឱ្យ​ក្រសួង​មហាផ្ទៃ...

បក្ស​ក្រៅ​រដ្ឋាភិបាល​ស្នើ គ.ជ.ប និង​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​និង​បក្ស​នយោបាយ

គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន ៤ ស្នើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត និង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដើម្បី​ធានា​ការ​បោះឆ្នោត​ពេល​ខាង​ថ្ងៃមុខ​ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ បាន​លើកឡើង​ថា ការ​ស្នើ​បែប​នេះ​ក្រោយពី​ឆ្លងកាត់​បទពិសោធន៍​ការ​បោះឆ្នោត​កន្លងមក រួម​ទាំង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នា​ពេល​ថ្មីៗ​ផង​ដែរ។ លោក​បន្ត​ថា ការ​ទាមទារ​ឱ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ដើម្បី​ធានា​ពី​ភាព​មិន​លម្អៀង​របស់​គណៈកម្មការ​ឃុំ-សង្កាត់ និង​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះឆ្នោត រួម​ទាំង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ផង​ដែរ។ ចំពោះ​ការ​ទាមទារ​ឱ្យ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ត្រង់​មាត្រា​៧ និង​មាត្រា​៦ ពាក់ព័ន្ធ​នឹង​ការ​រំលាយ​គណបក្ស​នយោបាយ​ដែល​ជា​ក្ដី​បារម្ភ​សម្រាប់​គណបក្ស​នយោបាយ និង​ប្រជាពលរដ្ឋ​អ្នក​បោះឆ្នោត​ផង​ដែរ។ ចំណែក​អនុប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉ង សាំងកុមារ ក៏​លើកឡើង​ដែរ​ថា...

លោក សុន ឆ័យ ស្នើ​តុលាការ​ឲ្យ​តម្កល់​ទុក​មិន​ចាត់ការ​បណ្ដឹង​បក្ស​ប្រជាជន​និង​គ.ជ.ប

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន ស្នើ​តុលាការ​ឲ្យ​តម្កល់​ទុក​មិន​ចាត់ការ​ចំពោះ​បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ប្តឹង​ទារ​ប្រាក់​ជិត ១​លាន​ដុល្លារ​ពី​លោក​ពី​បទ «បរិហារកេរ្តិ៍​ជា​សាធារណៈ» និង​បណ្ដឹង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដោយ​ថា​អ្វី​ដែល​រូបលោក​បាន​និយាយ​ជា​រឿង​ពិត និង​មាន​ភស្តុតាង​ច្បាស់លាស់។ ការ​ស្នើ​របស់​លោក សុន ឆ័យ អំឡុង​ពេល​ដែល​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​នឹង​បណ្ដឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ប្ដឹង​រូបលោក​ពី​បទ «បរិហារកេរ្តិ៍​ជា​សាធារណៈ» ក្រោយពី​លោក សុន ឆ័យ រិះគន់​រឿង​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត។ ប្រាប់​អ្នក​សារព័ត៌មាន​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សុន ឆ័យ លើកឡើង​ថា បណ្ដឹង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​បណ្ដឹង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ប្ដឹង​រូបលោក​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា។...

Latest news