31.4 C
Phnom Penh

TAG

រដ្ឋប្រហារ​ភូមា

របប​សឹក​ភូមា​ប្រកាស​ដាក់​លក់​ភូមិគ្រឹះ​របស់​មេ​បក្ស​ប្រឆាំង ខណៈ​ជិត​ដល់​ខួប​៣​ឆ្នាំ​នៃ​រដ្ឋប្រហារ

យោង​តាម​ការ​ចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍ នៅ​ថ្ងៃទី​២៦ មករា នេះ បាន​ឱ្យ​ដឹង​ថា តុលាការ​នៃ​របប​សឹក​ភូមា បាន​ចេញ​បង្គាប់​ទៅ​រដ្ឋាភិបាល​ឱ្យ​ប្រកាស​ដាក់​លក់​ភូមិគ្រឹះ​របស់​មេ​បក្ស​ប្រឆាំង គឺ​អ្នកស្រី អ៊ុងសាន ស៊ូជី ក្នុង​តម្លៃ ៩០​លាន​ដុល្លារ ឬ​ស្មើ ៣១៥​ពាន់​លាន​ក្យាត​នៃ​ប្រាក់​ប្រទេស​ភូមា។ តាម​ដីកា​បង្គាប់​របស់​តុលាការ​កំពូល ភូមិគ្រឹះ​របស់​អ្នកស្រី ស៊ូជី ដែល​ស្ថិត​នៅ​ក្រុង​យ៉ាំងហ្គន នឹង​ចាប់​ដាក់​លក់​ចាប់ពី​ថ្ងៃទី​២០ មីនា។ វីឡា​របស់​អ្នកស្រី ស៊ូជី គឺជា​មរតក​របស់​ឪពុក គឺ​លោក អ៊ុងសាន។...

របប​សឹក​ភូមា​ផ្ដល់​សិទ្ធិ​ឲ្យ​ចិន​ស្ថាបនា​ផែ​ទឹក​ជ្រៅ​ដែល​គេ​សង្ស័យ​ថា​ជា​ទី​ចូល​ចត​នាវាចម្បាំង​ចិន

ចិន​ទំនង​ចាប់​យក​បាន​ទីតាំង​ភូមិសាស្ត្រ​នយោបាយ​យោធា​មួយ​ទៀត​ហើយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ខណៈ The Maritime Executive បាន​ចុះ​ផ្សាយ​កាលពី​ចន្ទ ទី​១ ខែ​មករា ឆ្នាំ​២០២៤ ថា បន្ទាប់ពី​ពន្យារ​ពេល​ជាច្រើន​ឆ្នាំ​ព្រោះតែ​មិន​បាន​ចុះ​សម្រុង​គ្នា​ជាមួយ​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​អ្នកទោស​នយោបាយ អ៊ុងសាន ស៊ូជី។ ការ​ស្ថាបនា​ផែ​សមុទ្រ​ទឹក​ជ្រៅ Kyaukphyu ឥឡូវ​នេះ របប​សឹក​ភូមា បាន​សម្រេច​ឱ្យ​ចិន ស្ថាបនា​ហើយ ក្រោម​ការ​ខ្ចី​បុល​ពី​ចិន​ច្រើន​ពាន់​លាន​ដុល្លារ។

ចិន​ស្នើ​ឱ្យ​មាន​បទ​ឈប់​បាញ់​តាម​តំបន់​ព្រំដែន​ភូមា​ជាប់​នឹង​ចិន ក្រោយពី​កម្លាំង​ប្រឆាំង​វាយ​កាន់កាប់​បាន​ក្រុង​ដ៏​សំខាន់

ទីក្រុង​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​ក្នុង​ប្រទេស​ភូមា ជាប់​នឹង​ប្រទេស​ចិន បាន​ធ្លាក់​ក្នុង​ការ​វាយ​កាន់កាប់​ដោយ​កម្លាំង​ប្រឆាំង​ពួក​យោធា​ភូមា​ហើយ ក្រោយពី​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​ជាច្រើន​ថ្ងៃ​មក​នេះ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ពី​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ភូមា។ ក្នុង​ស្ថានភាព​បែប​នេះ ចិន​បាន​ចេញ​សេចក្តី​អំពាវនាវ​ភ្លាម​ឱ្យ​ភាគី​ទាំង​ពីរ​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា ប៉ុន្តែ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP ដែល​បាន​ធ្វើ​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែ​វិច្ឆិកា បាន​ឱ្យ​ដឹង​ថា ទីក្រុង​ពាណិជ្ជកម្ម​ដ៏​សំខាន់​ធ្វើ​ជំនួញ​រវាង​រដ្ឋាភិបាល​នៃ​របប​សឹក និង​ប្រទេស​ចិន គឺ​ទីក្រុង Chinshwehaw ដែល​ស្ថិត​ជាប់​របង​ខេត្ត​យូណាន ខាង​ចិន ត្រូវ​បាន​កម្លាំង​ប្រឆាំង​រួបរួម​វាយ​កាន់កាប់​បាន​ហើយ។ អ្នក​នាំពាក្យ​របប​សឹក​ភូមា បាន​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​បាត់បង់​ការ​គ្រប់គ្រង​លើ​ក្រុង​យុទ្ធសាស្ត្រ​មួយ​នៅ​ភាគ​ខាងជើង​ជាប់​ព្រំប្រទល់​ជាមួយ​ប្រទេស​ចិន បន្ទាប់ពី​មាន​ការ​ប្រយុទ្ធ​គ្នា​អស់​ជាច្រើន​ថ្ងៃ​ជាមួយ​ក្រុម​ប្រដាប់​អាវុធ​ជនជាតិ​ភាគតិច។ តាម​ប្រភព​ព័ត៌មាន​ដដែល​នេះ ចាប់​តាំងតែ​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​មក ការ​ប្រយុទ្ធ​គ្នា​បាន​ផ្ទុះ​ឡើង​នៅ​ពាសពេញ​ទឹកដី​មួយ​ផ្នែក​ធំ​នៃ​រដ្ឋ...

គណបក្ស​ប្រជាធិបតេយ្យ​នៅ​ភូមា​អំពាវនាវ​ទៅ​សហគមន៍​អន្តរជាតិ​ជួយ​រំដោះ​អ្នកស្រី ស៊ូជី ជាបន្ទាន់

គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) នៃ​ប្រទេស​ភូមា ដែល​ពួក​យោធា​ផ្ដួល​រំលំ​ក្នុង​ព្រឹត្តិការណ៍​រដ្ឋប្រហារ​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២១ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ចុងក្រោយ​មួយ​ទៀត ដោយ​អំពាវនាវ​ទៅ​កាន់​សហគមន៍​អន្តរជាតិ ជួយ​រំដោះ​អ្នកស្រី អ៊ុងសាន ស៊ូជី ពី​របប​សឹក ព្រោះ​អ្នកស្រី​អាច​នឹង​គ្រោះថ្នាក់​ដល់​ជីវិត។ អ្នកស្រី អ៊ុងសាន ស៊ូជី ជា​ប្រធាន​របស់​គណបក្ស​ដែល​ពួក​យោធា​ភូមា ផ្ដួល​អំណាច ខណៈ​នេះ​អ្នកស្រី​កំពុង​ត្រូវ​ឃុំ​ខ្លួន​ក្នុង​លំនៅឋាន​ដែល​ពួក​យោធា​រៀបចំ​ឡើង ក្រោយពី​ឃុំ​ខ្លួន​អ្នកស្រី​ស្ថិត​ក្នុង​ពន្ធនាគារ​ជាង ២​ឆ្នាំ។ អតីត​មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល​ភូមា​រូប​នេះ​ត្រូវ​បាន​តុលាការ​សឹក​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​សរុប ៣៣​ឆ្នាំ។ តាមរយៈ​សេចក្ដី​ថ្លែងការណ៍​ចេញ​ផ្សាយ​ជាបន្ទាន់​នៅ​ថ្ងៃទី​១៤ កញ្ញា នេះ បក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​បាន​សម្ដែង​ក្តី​បារម្ភ​អំពី​បញ្ហា​សុខភាព​របស់​អ្នកស្រី...

របប​សឹក​ភូមា​កំពុង​លេង​ល្បែង​នយោបាយ​គ្មាន​សច្ចភាព​នៅ​ចំពោះ​មុខ​សហគមន៍​អន្តរជាតិ

របប​សឹក​ភូមា ដែល​ប្លន់​អំណាច​ពី​រដ្ឋាភិបាល​ប្រជាធិបតេយ្យ កំពុងតែ​លេង​ល្បែង​នយោបាយ​ថ្មី​មួយ​ទៀត​នៅ​ចំពោះ​មុខ​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ ជាពិសេស​សមាគម​អាស៊ាន ដោយ​ការ​បន្ធូរបន្ថយ​ទោស​អ្នក​នយោបាយ​ល្បីៗ​នៅ​ក្នុង​ប្រទេស​នេះ ដែល​ពួកគេ​កំពុង​រង​ការ​ដាក់​ទណ្ឌកម្ម​ឲ្យ​មាន​ទោស​ម្នាក់ៗ​រាប់​សិប​ឆ្នាំ។ កាលពី​ថ្ងៃទី​១ សីហា របប​សឹក​ភូមា​បាន​កាត់​បន្ថយ​ទោស​លើ​អ្នកស្រី អ៊ុងសាន ស៊ូជី ដោយ​ទម្លាក់​ទោស ៦​ឆ្នាំ​ក្នុង​ទោស​សរុប ៣៣​ឆ្នាំ ដែល​អ្នកស្រី អ៊ុងសាន ស៊ូជី ត្រូវ​បាន​ចោទ​ក្នុង​សំណុំរឿង ១៩​ករណី។ ចំណែក​ឯ​ប្រធានាធិបតី មីន វីយីន ក៏​ត្រូវ​បាន​ទម្លាក់​ទោស ៤​ឆ្នាំ...

បរាជ័យ​របស់​ពួក​យោធា​ថៃ គឺជា​ការ​វាយ​សំពង​ពួក​យោធា​ភូមា​និង​មេដឹកនាំ​ផ្ដាច់ការ​នៅ​ក្នុង​តំបន់

ក្រោយពី​លទ្ធផល​បោះឆ្នោត​បង្ហាញ​ថា បក្ស​ប្រឆាំង​រួម​កម្លាំង​គ្នា​យក​ឈ្នះ​ដោយ​ជោគជ័យ​ក្នុង​ការ​ដណ្ដើម​បាន​បេះដូង​ពី​ប្រជាជន​ថៃ ផ្ដួល​បក្ស​របស់​ពួក​យោធា​នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​១៤ ខែ​ឧសភា ត្រូវ​គេ​មើល​ឃើញ​ថា គឺជា​ព្រឹត្តិការណ៍​វិវឌ្ឍ​នយោបាយ​ជា​ប្រវត្តិសាស្ត្រ​របស់​រាជាណាចក្រ​ថៃ ផង និង​នៅ​ក្នុង​តំបន់​នៃ​សមាគម​អាស៊ាន​ផង​ដែរ។ ជ័យជម្នះ​របស់​អ្នក​ប្រជាធិបតេយ្យ​ថៃ គឺជា​សញ្ញា​នៃ​ការ​វាយ​សំពង​យ៉ាង​ខ្លាំង​ទៅ​លើ​មេដឹកនាំ​យោធា​ភូមា និង​មេដឹកនាំ​នៅ​ក្នុង​តំបន់​ដែល​ប្រកាន់​បន្ទាត់​ដឹកនាំ​តាម​បែប​ផ្ដាច់ការ។ យោង​តាម​លទ្ធផល​នៃ​ការ​បោះឆ្នោត គណបក្ស​ប្រឆាំង​ចលនា​ឆ្ពោះ​ទៅ​មុខ (Move Forward) ទទួល​បាន​សំឡេង​គាំទ្រ​ដោយ​ឈ្នះ​បាន ១៥២​អាសនៈ​ក្នុង​ចំណោម​អាសនៈ​ចំនួន ៥០០​នៅ​ក្នុង​សភា​ជាន់​ទាប។ ចំណែក​គណបក្ស​ភឿថៃ ដែល​ដឹកនាំ​ដោយ​អ្នកស្រី ភៃថនថាន កូនស្រី​របស់​លោក​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ទទួល​បាន ១៤១​អាសនៈ។ ដោយឡែក​គណបក្ស​ថៃ​រួបរួម​ជាតិ​របស់​លោក...

អ្នក​ឃ្លាំមើល៖ ការ​រំលាយ​បក្ស​អ្នកស្រី ស៊ូជី ជា​សមិទ្ធផល​លោក ហ៊ុន សែន ក្នុង​នាម​ប្រធាន​អាស៊ាន​កន្លងទៅ

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​រំលាយ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) របស់​អ្នកស្រី អ៊ុងសាន ស៊ូជី ពី​សំណាក់​របប​សឹក​ភូមា​នៅ​ពេលនេះ គឺជា​សមិទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​ខ្មែរ លោក ហ៊ុន សែន ទៅ​ជួប​មេ​រដ្ឋប្រហារ​យោធា​ភូមា​កាលពី​ដើម​ឆ្នាំ​២០២២ ដែល​គាត់​ធ្វើជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​នៅ​ពេល​នោះ។ អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៩ មីនា នេះ​ថា ការ​ប្រកាស​រំលាយ​គណបក្ស​របស់​អ្នកស្រី...

មេដឹកនាំ​រដ្ឋប្រហារ​នៅ​ភូមា​ចង់​ឱ្យ​សហគមន៍​អន្តរជាតិ​គាំទ្រ​ប្រជាធិបតេយ្យ​ក្លែងក្លាយ​របស់​ខ្លួន

កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ មេដឹកនាំ​រដ្ឋប្រហារ​នៃ​ប្រទេស​ភូមា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង បាន​ទទូច​ដល់​ក្រុម​ប្រទេស​ដែល​ប្រកាន់​ជំហរ​ប្រឆាំង​ការ​ដឹកនាំ​របស់​លោក ងាក​មក​គាំទ្រ​ផែនការ​រដ្ឋាភិបាល​របស់​លោក​ក្នុង​ការ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​ដឹកនាំ​វិលត្រឡប់​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ដែល​គេ​ថា​ជា​វិថី​មួយ​ក្រោម​ការ​ត្រួសត្រាយ​ផ្លូវ​របស់​ក្រុម​រដ្ឋប្រហារ គឺជា​ប្រជាធិបតេយ្យ​ក្លែងក្លាយ។ មេដឹកនាំ​របប​សឹក​ភូមា​រូប​នេះ​ថ្លែង​ថា គេ​មិន​ត្រូវ​បន្ត​គាំទ្រ​ចលនា​ប្រឆាំង​រដ្ឋាភិបាល​របស់​រូប​លោក​ទៀត​នោះ​ទេ។ លោក មីន អ៊ុងឡាំង បាន​ហៅ​ថា​ក្រុម​ប្រឆាំង​នៅ​ក្នុង​ប្រទេស​ភូមា ថា​ជា «ពួក​ភេរវករ» ដែល​មាន​ចេតនា​បំផ្លាញ​ប្រជាធិបតេយ្យ​នៃ​ប្រទេស​អាស៊ាន​មួយ​នេះ​ទៅវិញ​នោះ​ទេ។ ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃ​អង្គារ ទី​២៨ ខែ​មីនា នេះ បាន​ធ្វើ​សេចក្ដី​រាយការណ៍​ថា មេដឹកនាំ​របប​សឹក​រូប​នេះ​បាន​លើកឡើង​ដូចនេះ​នៅ​ចំពោះ​មុខ​មន្ត្រី​យោធា​ប្រមាណ​ជា...

ចិន​នៅតែ​ជា​ប្រទេស​មួយ​នៅ​អាស៊ី​ដែល​ជិតស្និទ្ធ​និង​គាំទ្រ​របប​សឹក​ភូមា​ខ្លាំង​ជាងគេ

ជាង ២​ឆ្នាំ​ហើយ​ដែល​ពិភពលោក​ចេះ​តែ​ទុក​ឱកាស​ឱ្យ​របប​សឹក​ភូមា បន្ត​គាបសង្កត់ និង​វាយ​បង្ក្រាប​អ្នក​ប្រជាធិបតេយ្យ។ ក្រុម​អ្នក​ប្រជាធិបតេយ្យ​ដែល​ត្រូវ​របប​សឹក​ចាប់​ខ្លួន​ជាង ១៦០០០​នាក់ និង​ស្លាប់​ជាង ៣០០០​នាក់។ អ្នក​នយោបាយ​សំខាន់ៗ រួម​ទាំង​អ្នកស្រី អ៊ុងសាន ស៊ូជី ជើងឯក​ប្រជាធិបតេយ្យ​អាស៊ី​នៅ​បន្ត​ឃុំ​ខ្លួន​ដោយ​ប្រឈម​នឹង​ទោស​ជាង ៣០​ឆ្នាំ​ដែល​របប​សឹក​ភូមា​ទម្លាក់​កំហុស​លើ​អ្នកស្រី។ មិន​មែន​តែ​អ្នកស្រី ស៊ូជី ម្នាក់​ទេ​ដែល​ប្រឈមមុខ​នឹង​ទោស​ដ៏​ធ្ងន់ធ្ងរ​ដូចនេះ ក្នុង​នោះ​មាន​ប្រធានាធិបតី និង​អ្នក​នយោបាយ​នៃ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ជាង ៣០០​នាក់​កំពុង​ជាប់​ឃុំ ក៏​ប្រឈមមុខ​ធ្ងន់ធ្ងរ​ដែរ។ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ក៏​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ដោះលែង​អ្នកស្រី ស៊ូជី និង​អ្នក​នយោបាយ​ទាំងអស់ ដើម្បី​បើក​ផ្លូវ​ទៅ​រក​ការ​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ។ ប្រទេស​នៅ​ក្នុង​តំបន់​ភាគច្រើន​ចង់​ឃើញ​ការ​បញ្ចប់​របប​សឹក​ជាបន្ទាន់...

បទ​អត្ថាធិប្បាយ៖ ប្រជាជន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​កំពុង​រង់ចាំ​ការ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន ហើយ​ងាក​មក​ប្រទេស​ភូមា​វិញ

សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ជា​អង្គការ​សហគមន៍​ដ៏​ធំ​មួយ​នៃ​ពិភពលោក​មាន ១០​ប្រទេស និង​មាន​ប្រជាជន​ជាង ៦៨០​លាន​នាក់។ សមាគម​នេះ​មាន​របប​ដឹកនាំ ៣​ខុស​គ្នា គឺ​វៀតណាម និង​ឡាវ ស្ថិត​ក្នុង​ក្របខ័ណ្ឌ​នយោបាយ​សង្គម​និយម។ ចំណែក​ប្រទេស​ប្រ៊ុយណេ ជា​ដែនដី​តូច​ជាងគេ​មាន​ប្រជាជន​តិច​ជាងគេ។ ដែនដី​នេះ​ស្ថិត​នៅ​ក្នុង​របប​រាជា​និយម​ដាច់ដោយឡែក​ពី​គេ។ មាន​ន័យ​ថា ជា​របប​រាជា​និយម​បែប​ពាក់កណ្ដាល​ផ្ដាច់ការ ព្រោះ​មហាក្សត្រ​របស់​ប្រទេស​នេះ​មាន​តួនាទី​ជា​ប្រមុខរដ្ឋ​ផង និង​ជា​ប្រមុខ​រដ្ឋាភិបាល​ផង។ តែ​ក៏​ជា​ប្រទេស​មួយ​ឱ្យ​តម្លៃ​ខ្លាំង​ទៅ​លើ​ការ​លើក​តម្កើង​ជីវភាព​របស់​ប្រជាជន​ជាមួយ​នឹង​គោលនយោបាយ​កាត់បន្ថយ​កម្រិត​ជីវភាព​អ្នក​ក្រីក្រ និង​អ្នក​អត់​ការងារ​ធ្វើ។ របប​ជីវភាព​ប្រចាំ​ឆ្នាំ​របស់​ប្រជាជន​មាន​កម្រិត​ខ្ពស់ បើ​ធៀប​នឹង​ប្រទេស ៨ ទៀត​នៃ​សមាគម​អាស៊ាន លើកលែងតែ​ប្រទេស​សិង្ហបុរី។ និយាយ​ទៅ ទោះជា​របប​បែប​រាជា​និយម​ពាក់កណ្ដាល​ផ្ដាច់ការ តែ​សង្គម​ជាតិ​របស់​ប្រទេស​ដ៏​តូច​មួយ​នេះ​មិន​ពោរពេញ​ដោយ​អំពើ​អយុត្តិធម៌​ពេក​នោះ​ទេ។ ក្នុង​សមាគម​អាស៊ាន​ដែល​មាន...

Latest news

© 2021, ដេលី. All rights reserved.