27.4 C
Phnom Penh

TAG

សួន សេរីរដ្ឋា

និស្សិតទទូច​ឲ្យ​ចៀសវាង​​​អំពើ​​​ហិង្សាអំឡុង​​​ពេល​​​ធ្វើ​​​បាតុកម្ម​​​

​​​និស្សិតនិង​អ្នក​គាំទ្រ​គណបក្ស​​ប្រឆាំង​ជាង​២០០នាក់​បា​នដង្ហែ​ក្បួនជុំវិញ​វត្តភ្នំ​ក្នុង​ទី​ក្រុង​ភ្នំ​ពេញកាលពី​ម្សិល​មិញ​ និង​មាន​កាន់ផ្កា​នៅ​ក្នុង​ដៃ​ផង ដោយ​ទទូច​ឲ្យ​គ្រប់​​​​ភាគី​ចៀស​​​វាង​​អំពើ​ហិង្សា​ អំឡុង​ការ​ធ្វើ​​​បាតុ​​​កម្ម​​​​​​​នៅ​​​ថ្ងៃ​​​សៅរ៍នេះ ប្រឆាំង​នឹង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជាតិ​ដ៏​ចម្រូង​ចម្រាសកាលពី​ខែ​មុន​​​ និង​ទទូច​ឲ្យលើកលែង​​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់​នា​ពេល​ថ្មី​ៗនេះ​​​។ ការដង្ហែក្បួនកាលពី​​ព្រឹក​ថ្ងៃម្សិល​មិញ​ដែ​ល​រៀប​ចំ​ឡើង​ដោយ​ក្រុម​មិត្ត​ភក្តិ​​​​តាម​​​បណ្ដាញ​​​​​​​សង្គម​ហ្វេសប៊ុក​​​​​ធ្វើ​ឡើង​ចំពេល​គណ​បក្ស​សង្គ្រោះ​ជាតិ​ ជា​គណបក្ស​ប្រឆាំង​ត្រៀម​ធ្វើ​មហា​បាតុ​កម្ម​​​​​នៅ​ថ្ងៃ​ទី​៧​ខែ​កញ្ញា​នេះ គឺ​មួយ​ថ្ងៃ​មុន គ.ជ.ប. គ្រោង​​ប្រកាស​លទ្ធ​​​ផល​ផ្លូវ​ការ ដែល​​​សឹង​​​តែ​​​​បង្ហាញ​យ៉ាង​​​​​​​ច្បាស់​ថា គណបក្ស​ប្រជា​​​​​​​ជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​ឈ្នះ​ការ​បោះ​ឆ្នោត​នេះ។ គណបក្សប្រឆាំង​បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​ធ្វើ​មហាបាតុកម្ម​ ប្រសិន​បើ​រដ្ឋាភិ​បា​ល​មិន​​ព្រម​បង្កើត​គណៈកម្មាធិការស៊ើប​អង្កេត​ឯករាជ្យ​មួយ​ដើម្បី​ស៊ើប​អង្កេត​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​នេះ​ដែល​គណបក្ស​ទាំងពីរ​សុទ្ធតែបាន​ប្រកាសឈ្នះ​រៀង​ៗ​ខ្លួន ប៉ុន្តែ​មាន​សេចក្តី​រាយ​​​ការណ៍​អំពី​ភាព​មិន​ប្រ​ក្រ​តី​ច្រើន​។ រដ្ឋាភិបាល​បាន​ដាក់​បញ្ចូន​កងទ័ព​រាប់​រយ​នាក់​មករាជធានី​​ភ្នំពេញ​ ហើយ​រៀបចំ​ការ​ហ្វឹក​​​​​​​ហាត់​សម​ជា​លក្ខណៈពិសេ​ស​សម្រាប់​កម្លាំង​សន្តិសុខ​ទាំង​នេះ​​មុន​ការ​តវ៉ានេះ ហើយ​បាន​ព្រមាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ថា​​​ នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ហិង្សាជាយថា​ហេតុ​​​ណាមួយ​។ លោក ហេង សំណាង​ ជា​អ្នក​រៀប​ចំ​ម្នាក់​នៅ​ក្នុង​អ្នក​រៀប​ចំ​ការ​ដង្ហែ​ក្បួន​កាល​ពី​ម្សិល​មិញ​នេះ​រំពឹង​ថា បាតុកម្ម​នេះ​​នឹង​ធ្វើ​ឡើង​ដោយ​សន្តិវិធី​ ប៉ុន្តែ​បារម្ភ​ថា រដ្ឋាភិ​បា​ល​នឹង​​បង្កប់​​មនុស្ស​នៅ​ក្នុង​ក្រុម​បាតុករ​​ដើម្បី​បង្ក​បញ្ហា។ លោក​បាន​និយាយដល់​ការ​ធ្វើ​បាតុ​កម្ម​នាពេល​ខាង​មុខ​នេះ​ថា...

ក្តីបារម្ភអំពី​រដ្ឋ​ប្រហារ​ជាការ​បំផ្លើស​​ដែល​មាន​​​បំណង​​បង្ក​ការ​ភ័យ​ខ្លាច​

រយៈពេល​ជាង​មួ​យ​សប្តាហ៍បន្ទាប់​ពី​ប្រជា​ពល​រដ្ឋ​កម្ពុជា ​បាន​នាំគ្នា​ទៅបោះឆ្នោត​​កាល​ពីថ្ងៃ​ទី​២៨​ ខែ​កក្កដា​ គ្រាប់​បែក​មួយ​បាន​ផ្ទុះ​នៅ​ខាង​ក្រៅ​សាលា​ដំបូង​រាជធានី​ភ្នំេពញ​​នៅ​​វេលាទៀបភ្លឺនា​ថ្ងៃ​មួយ ដោយ​បំផ្លាញបង្អួច​ធនាគារ​មួយ​នៅ​ក្បែរ​នោះ​ ប៉ុន្តែ​ មិន​បាន​បណ្តាល​ឲ្យ​នរណា​ម្នាក់​រង់​របួស​ទេ​។​​ នៅ​ថ្ងៃ​បន្ទាប់​ គឺនៅ​ថ្ងៃ​ទី​៨​ ខែ​សីហា​​ គ្រាប់​បែក​ M381 ចំនួន​ពីរ​គ្រាប់​ត្រូវ​បាន​​ប្រទះ​ឃើញ​នៅមាត់​បង្អួច​នៃ​ផ្ទះ​មួយ​ក្នុង​ខណ្ឌ​ទួល​គោក​រាជធានីភ្នំពេញ​។ បន្ទាប់​មក​នៅ​ថ្ងៃ​ទី១៤​ ខែ​សីហា​ គ្រាប់​បែក​​មួយ​កែ​ច្នៃ​ពីម្សៅតេអិនតេ បាន​ផ្ទុះ​នៅ​ខាង​ក្រៅ​ទីស្នាក់​ការ​​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ កំពុង​កាន់​អំណាច​ក្នុ​ងខេត្ត​កំពង់​ស្ពឺ។ ប៉ុន្តែ​ ដូច​លើកមុន​អ៊ីចឹងដែរ គឺហេតុការណ៍​នេះ​មិន​បង្ក​គ្រោះថ្នាក់​ធ្ងន់​ទេ​ ដោយ​គ្រាន់​តែ​ធ្វើ​ឲ្យ​​ជញ្ជាំង​ទីស្នាក់ការគណ​បក្ស​​នេះ​រង​ការ​ខូច​ខាត​បន្តិច​បន្តួច​​ប៉ុណ្ណោះ​។ សរុប​មក​ ហេតុការណ៍​ទាំង​បី​នេះ​គ្មាន​នរ​ណា​ម្នាក់​រង​របួស​ទេ​ ហើយ​ពេល​វេលា​នៃ​ការ​ផ្ទុះ​ទាំង​ពីរ​លើកសុទ្ធតែបាន​កើត​ឡើង​នៅពេល​យប់​​ ដែល​ហាក់​ដូចជា​បង្ហាញថា ​ករណីនេះ​គ្មាន​គោល​ដៅ​វាយ​ប្រហារ​ច្បាស់​លាស់ទេ។ប៉ុន្តែ​នៅ​សប្តាហ៍​នេះក្រសួង​​មហាផ្ទៃ​​បាន​ប្រើ​ប្រាស់​ហេតុការណ៍​ទាំង​នេះដើម្បី​ពន្យល់ស្ថាន​ទូត​ជាង​៤០​ ព្រម​ទាំង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​មួយ​ចំនួនផង​​​ដែរថា គណបក្ស​សង្គ្រោះ​អា​ច​នឹង​អនុវត្ត​ផែនការ​ផ្តួល​រំលំ​រដ្ឋាភិបាល​​ ប្រសិន​បើគណបក្ស​សង្គ្រោះ​ជាតិ​​បន្ត​ធ្វើ​មហា​បាតុ​កម្ម​ទូទាំង​ប្រទេស​​នៅ​ថ្ងៃ​ទី៧​ ខែកញ្ញា។ កាល​ពីថ្ងៃ​ពុធ​ បញ្ជាការ​ដ្ឋាន​អចិន្ត្រៃយ៍​ទទួល​បន្ទុក​សន្តិសុខ​ពេល​​បោះឆ្នោត​នៃ​ក្រសួង​មហាផ្ទៃ​​បាន​ផ្ញើ​កញ្ចប់​ឯកសារ​ឌីវីឌី​ដែល​រួមមាន​ទាំង​សុន្ទរកថា​របស់​លោក​ សម រង្ស៊ី​ និង​លោក​ កឹម​ សុខា​ មេដឹកនាំគណបក្ស​ប្រឆាំង​​នៅមុន​ការ​បោះឆ្នោត​ផង ដែល​អំពាវ​នាវ​ឲ្យប្រ​ជា​ពលរដ្ឋ​​ធ្វើ​​បាតុកម្ម​ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​ចាញ់​ឆ្នោត​។ ក្រសួង​មហាផ្ទៃ​បាន​កត់​ត្រាករណី​ផ្ទុះ​ទាំង​ពីរ​ និង​ករណីគ្រាប់​បែក​ដែល​ត្រូវ​បាន​រក​ឃើញ​ និង​ដែល​រួម​​ទាំង​លិខិត​ចំហមួយ​​ដែល​លោក​ សួន​ សេរីរដ្ឋា មេដឹកនាំ​ចលនា​អំណាច​ពល​រដ្ឋ​ខ្មែរ​ផ្ញើ​ទៅយោធា​ និង​កង​កម្លាំង​នគរបាល​ ជំរុញ​ឲ្យ​ពួក​គេ​បែរកាណុង​កាំភ្លើង​របស់​ខ្លួន​ដាក់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន ផងដែរ។ ជាការពិតណាស់ ​ការចងចាំ​​​ព្រឹត្តិការណ៍​ក្រោយការ​បោះឆ្នោត​ក្នុង​ឆ្នាំ​១៩៩៨​នៅ​ថ្មី​ៗ​​នៅឡើយនៅ​ក្នុង​ចិត្ត​របស់​ប្រជា​ពល​រដ្ឋ​ជាច្រើន​។ នៅ​ក្រោយ​ការ​បោះ​ឆ្នោត​តែង​តែមាន​ការតវ៉ាហិង្សា​ពីសំណាក់អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ ហើយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​​អះអាង​កាល​ពីខែកញ្ញា​ឆ្នាំនោះថា លោក​ជា​គោ​លដៅ​នៃការ​បំផ្ទុះ​គ្រាប់​បែក​បង្កៃ​តាម​​​ផ្លូវ​ក្នុ​ងក្រុង​សៀម​រាប​។ ខណៈពេល​ដែលលោក​នាយក​រដ្ឋ​មន្ត្រី​ និង​តំណាង​រាស្ត្រ​ថ្មីៗកំពុង​ធ្វើ​ដំណើ​រទៅចូល​រួមបើក​សម័យ​ប្រជុំ​សភា​ គ្រាប់​​រ៉ុកកែត​ B40​មួយ​គ្រាប់​បាន​ផ្ទុះ​នៅ​ក្បែរ​ក្បួន​រថយន្ត​របស់​ពួក​លោក ធ្វើ​ឲ្យ​​ខូចចាប់​ផ្តើម​សម័យ​ប្រជុំ​សភា​។ បណ្តា​បុគ្គលិក​អង្គការ​សិទ្ធិ​មនុស្ស​ និ​ងអ្នក​វិភាគ​និយាយ​ថា ការព្រមានរបស់​គណ​បក្ស​ប្រ​ឆាំង​នៅ​ពេល​ថ្មីៗ​នេះ​អំពី​រដ្ឋប្រហារជាសញ្ញា​មួយ​បង្ហាញ​ថា រដ្ឋាភិបាលមាន​ការ​​សង្ស័យ​​កាន់​តែខ្លាំងឡើង​និង​បង្ហាញ​ពីការ​គំរាម​យ៉ាង​ច្បាស់​ដើម្បី​បំភិត​បំភ័យ​​ប្រជាពល​រដ្ឋ​កុំឲ្យ​ចូល​រួម​​បាតុកម្ម​។ លោក​ នីកូឡាស អាហ្គោស្ទី​នី  (Nicolas Agostini) ដែល​ធ្លាប់​បម្រើការ​ងារ​ជាទីប្រឹក្សា​ច្បាប់​​ផ្នែកសិទ្ធិ​ដី​ធ្លី​នៅ​អង្គការ​អាដហុក​ និង​ដែល​បច្ចុប្បន្ន​ជា​​ប្រតិភូ​​មួយ​រូប​ប្រ​ចាំនៅ​អង្គ​ការ​សហ​ប្រជា​តិ​ តំណាង​ឲ្យ​អង្គការ​សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិ​មនុស្ស     (International Federation for Human Rights) ​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ​​បាន​មាន​ប្រសាសន៍ថា “ ទោះបី​ជា​ឥរិយាបថ​មិន​សមទំនង​​​ប្រហែល​ជា​ដើរ​តួនា​ទីយ៉ាង​សំខាន់​​នៅ​ក្នុង​នយោបាយ​ក្រោយ​​ការ​បោះឆ្នោត​ក៏ដោយ​ ក៏​កម្រិត​នៃ​ការ​ធ្វើ​សេចក្តី​សម្រេច​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ចំពោះ​គណបក្ស​សង្គ្រោះជាតិ​បង្ហាញ​ថា វាជាផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​​របស់​គណ​បក្ស​​ប្រជាជន​កម្ពុជា​ ដែល​ត្រូវ​បាន​សម្រេច​នៅ​ថ្នាក់​កំពូល​ដើម្បី​បង្ក​ការ​ភ័យ​ខ្លាច​ក្នុង​ចំណោម​ប្រជាពល​រដ្ឋ​”។ លោក​បានលើក​ឡើង​នៅ​ក្នុង​អ៊ីម៉េល​មួយ​ថា “ មូល​ដ្ឋាន​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​​ គឺ​នៅ​តាម​ជន​បទ​​ ហើយ​​មនុស្ស​ចាស់ជំនាន់​មុន​ដែល​ទទួល​បាន​ព័ត៌មាន​តិច​តួច ​ទំនង​ជា​ភ័យខ្លាច​ចំពោះ​អស្ថិ​រ​ភាព​ជាង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិនៅ​តំបន់​ក្រុង​​ដែល​មាន​វ័យ​ក្មេង​ជាង​និង​មាន​ការ​អប់​រំច្រើន​ជាង​​”។​ លោកបាន​ពន្យល់ថា សមាជិក​ទាំងនេះ​នៃ​សង្គមទំនង​ជា​ចង​ចាំ​ច្រើន​ជាង​​នូវ​ហេតុការណ៍​នានា​​ដូ​ចជា ការ​ប្រយុទ្ធ​គ្នា​ក្នុង​ឆ្នាំ​១៩៩៧​ជា​ដើម ហេតុដូច្នេះ​​ពួក​គេ​ទំនង​ជា​ច្រាន​ចោល​យុទ្ធសាស្ត្រ​នយោបាយដែល​ផ្អែកលើ​អំពើ​ហិង្សាច្រើន​ជាង​”។ លោក​ ដេវីដ ឆាណ្ឌល័រ ប្រវតិ្តវិទូ​អាមេរិក​ដែល​បាន​សរសេរ​ឯកសារ​ស្រាវ​ជ្រាវ​ជា​ច្រើន​ស្តីពីប្រទេស​កម្ពុជា ​សម័យ​ទំនើបបាន​មាន​ប្រសាសន៍ថា ឯកសារ​ដែល​រដ្ឋាភិបាល​ផ្ញើ​ទៅ​ស្ថាន​ទូត​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​ជាសញ្ញាមួយ​បង្ហាញថា គណបក្ស​កំពុង​កាន់​អំណាច​​ភ័យ​ខ្លាច​ចំពោះ​អ្នក​តវ៉ា​តាម​ដង​ផ្លូវ​​ដែល​សម្តែង​ការ​មិន​ពេញចិត្ត​របស់​ខ្លួន​​​​ចំពោះ​លទ្ធផល​នៃការ​បោះឆ្នោតនៅ​​ក្នុង​ប្រទេស​កម្ពុជា​។ លោក​បាន​មាន​ប្រសាសន៍ថា “ ពួកគេ​​មាន​អារម្មណ៍​ច្របូក​ច្របល់​ជាខ្លាំង​។ ពួក​គេ​មិន​ចង់​ឲ្យ​មាន​បាតុកម្មនៅ​ខែកញ្ញាទេ​ ​​ដូច្នេះ​ពួកគេ​កំពុង​តែ​ព្យាយាម​​បំភិត​បំភ័យ​ប្រជាពល​រដ្ឋ​​មិន​ឲ្យ​ចូល​រួម​ការ​ធ្វើ​បាតុកម្ម​នៅ​តាម​ផ្លូវ​”។ តែ​ទោះជាយ៉ាង​ណា​  ខណៈពេល​ហេតុ​ការណ៍ដូច​​ក្នុង​ឆ្នាំ​១៩៩៨​​  ដែល​នៅ​ពេល​នោះ​កង​កម្លាំង​​សន្តិសុខ​បាន​បំបែក​ក្រុម​បាតុករ​​គណបក្ស​ប្រឆាំង​ដោយ​ហិង្សា​ ក្រោយ​​ការ​បោះឆ្នោត​នៅឆ្នាំនោះ​ទំនង​ជាមិន​កើត​ឡើង​​នោះ​ អំពើ​ហិង្សា​​អាច​នឹង​កើត​មាន​ឡើង​​ ប្រសិន​បើ​មហាបាតុកម្ម​កើត​ឡើង​។ លោក​ ដេវីដ ឆាណ្ឌល័រ   ​មាន​ប្រសាសន៍ ថា “ វាពិត​ជាអាច​ទៅ​រួច ដែល​អ្នក​គាំទ្រ​​គណ​បក្ស​សង្គ្រោះជាតិ​មួយ​ចំនួន​ដែល​មាន​ការ​ខក​ចិត្ត​​អាច​នឹង​បំផ្ទុះគ្រាប់​បែក​ ឬ​ធ្វើអ្វី​ម្យ៉ាង​​ពី​ព្រោះ​ពួក​គេ​​មាន​កំហឹង​ចំពោះលទ្ធផល​នៃ​ការ​បោះឆ្នោត​”។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ទោះ​ជាយ៉ា​ងណា​ ការប៉ុន​ប៉ង​ផ្តួល​រំលំរដ្ឋាភិបាល​​ទំនង​ជាមិន​កើ​តមាន​ឡើង​ទេ​ ដោយ​សារ​តែ​គណបក្ស​ប្រឆាំង​ខ្វះ​អាវុធ។ លោក​បាន​មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះជាតិ​​ពិតជា​បាន​ក្រោក​ឈរ​ឡើង​ដើម្បី​ទទួល​ផល​ប្រយោជន៍​តិច​តួច​ពី​ការ​ធ្វើ​បាតុកម្ម​ ហើយ​គណបក្ស​ប្រឆាំង​នឹង​​ព្យាយាម​បង្កើន​ប្រជាប្រិយ​ភាព​របស់​ខ្លួន​នៅ​ក្នុង​រដ្ឋ​សភា​​ជាតិ​។ លោក​បាន​មាន​ប្រសាសន៍ទៀត​ថា “ វា​ជា​​ដំណោះស្រាយ​​សម​ហេតុផល​តែ​មួ​យ​គត់។ពួកគេ​មិន​អាច​រត់​ចូល​ទៅ​ក្នុង​ព្រៃ​ទាំង​ងងឹត​ងងុល​បាន​ទេ ពីព្រោះ​ពួកគេ​ត្រូវ​ទទួល​ការ​ផ្តន្ទ​ទោស​ដោយ​សារតែ​រឿង​នោះ។​ជំហ​រល្អ​បំផុត​​​គឺ​ត្រូវ​ចូល​រដ្ឋ​សភា​​ដើម្បី​ធ្វើ​ទឡ្ហីករ​ណ៍​ និង​លើក​ឡើង​ពីបញ្ហា​នានា​ដូច​ជា​ អំពើ​ពុក​រលួយ​ជាដើម។ លោក​ ហ៊ុន សែន​ ប្រាកដ​ជា​មិន​​​ដឹង​ត្រូវ​ធ្វើ​យ៉ាងណាឡើយ​ចំពោះ​រឿង​នោះ​។ ពួក​គេ​នឹង​មានជ័យ​ជម្នះ​កាន់​តែ​ច្រើន”​។ មន្ត្រី​ការទូត​ជាន់​ខ្ពស់មួយ​រូប​នៅ​កម្ពុជា​បាន​មាន​ប្រ​សាសន៍ក្នុង​លក្ខខណ្ឌ​អនាមិកថា​ឯកសាររបស់​រដ្ឋាភិបាល​ដែល​ផ្ញើ​ទៅឲ្យស្ថានទូត​និង​បណ្តា​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ ក៏អាច​ជា​កល្បិច​យុទ្ធសាស្ត្រ​របស់គណ​បក្ស​ប្រជាជន​កម្ពុជា​​ដែរ​​ ដើម្បី​ជំរុញ​ឲ្យ​ស្ថាន​ទូត​បរទេស​នានា​បញ្ចុះ​បញ្ចូល​គណបក្ស​ប្រឆាំង​ថា មហាបាតុកម្ម​មិន​មែន​ជាវិធី​ល្អ​បំផុត​សម្រាប់​ដោះស្រាយ​ស្ថាន​ភាព​ជាប់​គាំង​​ផ្នែក​នយោបាយ​នាពេល​បច្ចុប្បន្ន​ទេ​។​ជាយូរ​មក​ហើយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ​​បាន​ប្រើ​ប្រាស់​ក្រុម​ “ ភេរវករ​” និង​អំពើ​ហិង្សា​​ ​ដើម្បី​បង្ខូច​កេរ្តិ៍​ឈ្មោះ​គណបក្ស​ប្រឆាំង​។ កាល​ពីខែឧសភា​​ នគរបាល​ជាតិ​បាន​បង្ហោះ​រូប​លោក​ សុន ឆ័យ ​តំណាង​រាស្ត្រ​គណ​បក្ស​ប្រឆាំង​អម​ជាមួយ​លោក សួន សេរីរដ្ឋា ដែល​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀត​អំពី​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​។ លោក​ ដេវីដ ឆាណ្ឌល័រ​  ​មាន​ប្រសាសន៍​ថា យុទ្ធសាស្ត្រ​បែប​នេះ​ គឺ​ចាស់​គំរឹលណាស់​​នៅក្នុង​ប្រទេស​កម្ពុជា​ និង​​របប​មុន​ៗ​ក្នុង​ប្រទេសនេះធ្លាប់បាន​ប្រើប្រាស់​។ ប៉ុន្តែ​ យុទ្ធសាស្ត្រ​បែបនេះ​ទំនង​ជាមិន​បាន​ផល​ឡើយលើ​ប្រជាពលរដ្ឋ​វ័យ​ក្មេង​ដែល​មានការ​អប់​រំ​និង​មាន​ការ​យល់​ដឹងច្រើន​ជាង​។ លោក​ ដេវីដ ឆាណ្ឌល័រ​ បាន​មាន​ប្រសាសន៍ថា “ ខ្ញុំគិត​ថា គេ​ស្គាល់​ល្បិច​ចាស់គំរឹល​របស់​គណ​បក្ស​ប្រ​ជាជន​កម្ពុជាហើយ​ ហើយ​ពេល​នេះ​ពួក​គេ​ត្រូវ​តែ​ប្តូរ​វា​ចេញ”។ លោក​ យ៉ុង​ គឹម​អេង​ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពល​រដ្ឋ​ដើម្បីអភិវឌ្ឍន៍​និ​ង​សន្តិភាព​ជាអង្គការ​ក្នុង​ស្រុក​មួយ​តស៊ូ​មតិ​ដើម្បី​លទ្ធិប្រជា​ធិប​តេយ្យ​ និង​សិទ្ធិមនុស្ស​ បាន​មាន​ប្រសាសន៍ថា  អំពើ​ហិង្សា​អាច​នឹង​កើត​មាន​​​តិចតួច ប្រសិន​បើ​បាតុកម្ម​កើត​ឡើង​។ លោក​បាន​មាន​ប្រសាសន៍ថា “ យោង​តាម​​​អ្វី​ដែល​គណបក្ស​ប្រឆាំង​ប្រកាស​ ពួក​គេ​និយាយថា ​​​ពួកគេ​នឹង​គ្រាន់​តែ​ធ្វើ​បាតុកម្ម​អហិង្សា​ប៉ុណ្ណោះ​​​​​។ ពួកគេ​គ្រាន់​តែ​ចង់​បាន​ដំណោះស្រាយ​​​​។​ ពួក​គេ​មិន​ប្រឆាំង​​នឹង​រដ្ឋាភិបាល​ទេ​ ហើយ​ក៏​មិន​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាលដែរ​”។ លោក​បាន​មាន​ប្រសាសន៍​ថា​ ​គណ​បក្ស​សង្គ្រោះជាតិ​មាន​សិទ្ធិគ្រប់​យ៉ាង​ក្នុង​ការ​ធ្វើ​បាតុកម្ម ​ប្រសិន​បើ​នោះជាអ្វី​ដែល​អ្នក​គាំទ្រ​គណបក្ស​នេះ​យល់​ថាចាំបាច់និងគ្មានការ​ពាក់​ព័ន្ធ​​គ្នារវាងចលនា​អំណាច​ពល​រដ្ឋ​ខ្មែរនិង​​ការ​ផ្ទុះ​គ្រាប់​បែក​ក្រោយ​ការ​​បោះ​ឆ្នោត។ លោក​បាន​មាន​ប្រសាសន៍ថា “ ខ្ញុំគិត​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​ គណបក្ស​នយោបាយ​មិន​ចង់មានការ​ពាក់​ព័ន្ធ​ជាមួយ​លោក​ សួន​ សេរីរដ្ឋា​ ទេ​ ហើយ​ខ្ញុំ​បាន​ឮថា ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ថា ខ្លួន​មិន​ពាក់​ព័ន្ធ​នឹង​គាត់​ឡើយ​។ ខ្ញុំ​គិត​ថា វាមិន​មែន​ជា​ការ​ពិត​​ទេ​។ ខ្ញុំមិន​ដឹង​ថា ពួកគេ  មាន​ព័ត៌​មាន​អ្វីទេ​​ ប៉ុន្តែ ពួកគេ​គួ​រតែ​ឃើញ​ការ​ពិត​”។ ប៉ុន្តែ​ រដ្ឋាភិបាលដឹង​ច្បាស់​ក្នុង​ចិត្ត​ណាស់​ថា ​បាតុកម្ម​ទូទាំង​ប្រទេស​អាច​នឹង​បង្ក​គ្រោះ​មហន្ត​រាយ​។​កាល​ពី​ថ្ងៃសុក្រ ទោះ​បីជា​មន្ត្រី​នៅ​ក្រសួង​មហា​ផ្ទៃ​បាន​បដិសេធមិន​ធ្វើ​អត្ថាធិប្បាយ​ ឬ​ក៏មិន​អាច​ទាក់​បាន​ក៏​ដោយ ក៏​លោក ផៃ ស៊ីផាន​ អ្នកនាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍ថា វោហារ​សាស្ត្រ​នៃ​ពាក្យថា “ ដូរ​” ចេញ​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ​ជាមូល​ហេតុ​ដែល​នាំ​មាន​ការ​ព្រួយ​បារម្ភ​។ លោក​បាន​មាន​ប្រសាសន៍សំដៅ​ដល់​កុបកម្ម​មួយ​ដែល​បាន​កើត​ឡើង​នៅ ខាង​ក្រៅ​ការិយាល័យបោះ​ឆ្នោត​​មួយ​ក្នុង​ថ្ងៃ​បោះឆ្នោត​ បន្ទាប់​ពីអ្នក​បោះឆ្នោត​យល់​ថា សិទ្ធិ​បោះ​ឆ្នោត​របស់​ខ្លួន​ត្រូវ​បាន​​ដក​ហូត​ ហើយ​បន្ទាប់​មក​បាន​ដុត​រថយន្ត​កង​រាជអាវុធហត្ថ​ចំនួន​ពីរ​គ្រឿង​ថា “ គណបក្ស​សង្គ្រោះជាតិ​បានដុត​រថយន្ត​ពីរគ្រឿង​ និង​មាន​ករណីមួយ​ចំនួនកើត​ឡើង​​។ ខ្ញុំគិត​ថា វោហារសាស្ត្រ​របស់​មេដឹកនាំ​ទាំង​នេះ​គ្រាន់តែ​ញុះញង់​ប្រជាពល​រដ្ឋ​ប៉ុណ្ណោះ ហើយ​​ល្បែង​ដែល​ពួក​គេលេង​ គឺជា​ភេរវ​កម្ម​នយោបាយ​”។ លោក​ ផៃ ស៊ីផាន ក៏​បាន​គូ​សបញ្ជាក់​ដែរ​ពី​ហានិភ័យ​ទាក់​ទិន​នឹង​វោហា​រសាស្ត្រ​របស់​គណបក្ស​សង្គ្រោះជាតិ​ប្រឆាំង​វៀត​ណាម​ ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​យ៉ាង​ខ្លាំ​ង​ក្លា​នៅ​មុន​ការ​បោះឆ្នោត​។ ទោះ​បីជា​គណបក្ស​​ប្រឆាំង​បាន​គូស​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ថា​ ខ្លួ​ន​មិន​ជំរុញ​ឲ្យ​មានការ​ស្អប់​ខ្ពើ​មជន​បរ​ទេស​ និង​គ្មានទស្សន​ប្រឆាំង​ជន​ជាតិ​វៀត​ណាម​ក៏ដោយ​ ក៏​លោក​ ផៃ​ ស៊ីផាន​ បាន​មាន​ប្រសាសន៍​ថា មហា​បាតុកម្ម​អាច​ឈាន​ដល់​ការ​​សម្លាប់​ប្រជាជន​វៀត​ណាម នៅ​តាម​ផ្លូវ​។ លោក​បាន​ចោទ​សួរថា “ការ​ប្រកាន់​ពូជ​សាសន៍​ប្រឆាំ​ង​ជន​ជាតិ​វៀត​ណាម ​អាច​នឹង​ធ្វើ​ឲ្យ​មានការ​បណ្តេញ​ជាតិពន្ធ​ចេញពី​ប្រទេស​។​ រឿង​បែប​នេះ​អាច​នឹង​កើតមាន​ឡើង​ យើង​ធ្លាប់​មា​នមេរៀន​ពីរឿង​នោះ​នៅក្នុង​ទស​វត្សរ៍​ឆ្នាំ​១៩៧០​។ជនជាតិ​វៀតណាម​រាប់​សែន​នាក់​ត្រូវ​បាន​សម្លាប់​  ហើយ​ក្រោយ​មក​ខ្មែរ​ក្រហម​បាន​ចូលមក​សម្លាប់​ជន​ជាតិ​វៀត​ណាម​។ តើ​នឹង​មាន​អ្វី​កើត​ឡើង​ ប្រសិនបើ​រឿង​នោះ​កើត​​​ឡើង​នៅ​ក្នុង​ប្រទេស​?” លោក​ នីកូឡា អាហ្គោ​ស្ទីនី មក​ពី​អង្គការ​សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិមនុស្ស ​បាន​មាន​ប្រសាសន៍ថា ប្រសិន​បើ​អំពើ​ហិង្សា​កើត​មាន​ឡើង វាអាច​ជាកំហុស​របស់​ភាគីសង​ខាង​។ លោក​បាន​មាន​ប្រសាសន៍ថា “ វា​​​ពិត​​​ជា​គួរ​ឲ្យ​ព្រួយ​បារម្ភ​ណាស់ ពីព្រោះ​​​ការ​ប្រើ​អំពើ​ហិង្សា​ជាជម្រើ​ស​ចុង​ក្រោយ​ ឬ​ការ​គំរាម​ប្រើ​អំពើ​ហិង្សា​ទំនង​ជា​នៅ​តែ​ជាយុទ្ធសាស្ត្រ​នយោបាយ​ស្រប​ច្បាប់​របស់​គណបក្ស​ប្រជាជនកម្ពុជា​។ ប៉ុន្តែ វា​ក៏​គួរ​ឲ្យ​ព្រួយ​បារម្ភ​ដែរ​ថា ការ​ស្អប់​ខ្ពើម​​ជាតិ​ពន្ធ​ជា​ពិសេស​ប្រឆាំង​នឹង​ជន​ជាតិ​វៀត​ណាម ​ទំនង​ជានៅតែ​ជា​យុទ្ធសាស្ត្រ​ស្រប​ច្បាប់​របស់​គណ​បក្សប្រឆាំង”៕ ប្រែសម្រួល​ដោយ តែម សុខុម

រដ្ឋាភិបាល​ភ្ជាប់​គណបក្សសង្គ្រោះ​ជាតិ​ទៅ​នឹង​ភេរវជន

ឯកសារ​ និង​ឌីវីឌីមួយ​កញ្ចប់ដែល​​ក្រសួង​មហាផ្ទៃ​ផ្ញើ​ជូន​ស្ថានទូ​តបរទេស​និង​អង្គការ​ក្រៅរដ្ឋាភិបាល​​នៅ​សប្តាហ៍​នេះ​ បាន​ដក​ស្រង់​​សម្តី​របស់​លោក​ សម រង្ស៊ី​ និង​លោក​ កឹម​ សុខា​ មេដឹកនាំគណបក្ស​ប្រឆាំង​ ជា​សកម្ម​ភាព​ព្រហ្មទណ្ឌ​ដែល​បាន​កើ​តឡើង​ចាប់​តាំង​ពីការ​បោះឆ្នោត​មក​ និង​ក្រុម​ភេរវករ​នៅ​អាមេរិក​ដើម្បីបង្ហាញ​ពី​លទ្ធផល​ហិង្សា​ដែល​កើត​ចេញពី​ការ​តវ៉ា​ទូទាំង​ប្រទេស​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​។ កញ្ចប់​នោះ​មាន​ឌីវីឌីថត​សំឡេង​របស់​លោក​ សម រង្ស៊ី និ​ងលោក​ កឹម សុខា ដែល​បាន​និយាយ​នៅ​ពេល​ថ្មីៗ​នេះ​រួម​ជាមួយ​នឹង​​ប្រតិចារឹកជាភាសា​អង់គ្លេស​នៃពាក្យស​ម្តី​ប្រឆាំង​គណបក្ស​ប្រជា​ជន​កម្ពុជា​ ការ​ប្រមូលផ្តុំ​សារ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តាម​​ហ្វេស​ប៊ុក​ លិខិត​របស់​លោក​ សួន​ សេរីរដ្ឋា​ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​ទុក​ថា ជាភេរវ​ករ​ និង​របាយការណ៍​សង្ខេប​ស្តីពី​ការ​ផ្ទុះ​គ្រាប់​បែក​ដែល​បាន​កើត​ឡើង​ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​ជាតិ​នេះមក​។ ក្នុង​ឯកសារ​មួយ​​ក្នុង​កញ្ចប់​ដែល​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​បញ្ជាការដ្ឋាន​អចិន្ត្រៃយ៍​ទទួល​បន្ទុក​សន្តិសុខ​ពេល​បោះ​ឆ្នោត​នៃ​ក្រសួង​មហា​ផ្ទៃ​ និង​ចុះ​កាល​បរិច្ឆេទ​ថ្ងៃទី​២១​ខែ​សីហា​បាន​ស្នើ​សុំ​ឲ្យអ្នក​ទទួល​ជួយ​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រាកដ​ថា ការនិយាយ​ប្រឆាំ​ង​​​រដ្ឋាភិបាល​ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​យក​មក​ប្រើ​នោះ​មិន​បណ្តាល​ឲ្យ​មាន​ការ​រំខាន​ដល់​សន្តិភាព​។ លិខិត​នោះ​លើក​ឡើង​ថា “គណៈបញ្ជា​ការ​​​​​អចិន្ត្រៃយ៍​ទទួល​បន្ទុកសន្តិ​សុខពេល​​បោះ​ឆ្នោត​​​​​​មាន​ក្តីសោមនស្ស​រីករាយ​ក្នុងការ​ដាក់​ជូន​សារ​ញុះ​ញង់​ជាច្រើន​ដែល​ត្រូវ​បាន​គណ​បក្ស​​​​សង្គ្រោះ​ជាតិ​បង្កើត​ឡើង​ដោយ​​ចេតនា​​​”។ លិខិត​នេះ​បន្ត​ទៀត​ថា “គណៈបញ្ជាការ​សូម​ឆ្លៀត​ឱកាស​នេះ​សំដែង​នូវ​ការ​អរ​គុណ​​ដ៏ស្មោះ​​ត្រង់ចំពោះ​​កិច្ច​ខិត​ខំប្រឹង​ប្រែង ​និង​ការ​ប្តេជ្ញា​ចិត្ត​របស់​ឯក​ឧត្តម​ និង​លោក​ជំទាវ​​ដែ​ល​ធានា​ឲ្យ​មាន​ឥរិយាបថ​អហិង្សា​ក្នុង​ការ​បោះឆ្នោត​ក្នុង​ពេល​ថ្មីៗ​នេះ”។ ក្នុង​ចំណោម​ពាក្យ​ដក​ស្រង់​ចេញ​ពី​សម្តី​​របស់​ប្រធាន​ និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រោយ​ពេល​ការ​បោះ​ឆ្នោត​នេះ​ គឺ​ពាក្យ​សម្តី​ដែល​លោក​ សម រង្ស៊ី បាន​និយាយ​ទៅ​កាន់​ប្រជាពល​រដ្ឋ​នៅ​ក្នុង​ខេត្ត​កណ្តាល​។ គេបាន​ដក​ស្រង់​សម្តី​របស់​លោក​ សម រង្ស៊ី ​​​ថា “តើ​បង​ប្អូន​សុខ​ចិត្ត​ឲ្យ​គេ​លួច​ជ័យ​ជម្នះ​របស់​យើង​ទេ​?​ តើ​បង​ប្អូន​ទាំ​ងអស់​គ្នា​ហ៊ាន​តវ៉ា​ជាមួយ​គណ​បក្ស​​សង្គ្រោះ​ជាតិ​ទេ​?​ធ្វើ​បាតុកម្ម​ឲ្យដូច​រញ្ជួយ​ផែន​ដី​”។ ពេល​ថ្លែង​​សុន្ទរកថាក្នុង​ខេត្ត​ព្រៃវែង​ លោក កឹម​ សុខា​ ត្រូវ​បាន​ដក​ស្រង់​សម្តី​​ដែល​និយាយ​​អំពី​គំនិត​ស្រដៀង​គ្នានេះ​​។ គេបាន​ដក​ស្រង់​សម្តី​លោក កឹម សុខា​ ថា “បងប្អូ​ន​ប្រុស​ស្រី​បោះឆ្នោត​ឲ្យ​យើង​ឈ្នះ​ យើង​ពិត​ជាឈ្នះ​មែន​  ដូច្នេះ​យើង​មិន​​​អនុ​ញ្ញាត​ឲ្យ​សំឡេង​ឆ្នោត​បាន​ទៅលើ​ចោរ​ទេ។​ប្រសិន​បើ​យើង​ចាញ់​ យើង​នឹង​ធ្វើ​បាតុកម្ម​​ជាមួយ​គ្នា។ តើ​បង​ប្អូន​ទាំង​អស់​គ្នា​ហ៊ាន​ធ្វើ​បាតុកម្ម​ទេ?​។ ក្នុ​ងចំណោម​សារ​តាម​បណ្តាញ​​​ទំនាក់​​​ទំនង​​​សង្គម​​​ហ្វេស​ប៊ុក​ដែល​គេ​បាន​យក​មក​ថតចម្លង​ និង​ធ្វើ​ប្រតិចារឹក​នោះ​គឺ​សារ​របស់​លោក សម រង្ស៊ី​ ផ្ញើ​ជូន​យោធា​កម្ពុជា​ឲ្យ​ចូល​រួម​ជាមួយ​គណ​បក្ស​​សង្គ្រោះ​ជាតិ​​​​​។លោក​ សម រង្ស៊ី បាន​សរសេរ​កាល​ពី​ថ្ងៃ​ទី៩​ ខែ​សីហា​​​​ថា “ ខ្ញុំសូម​អំពាវនាវ​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ឲ្យ​រួប​រួម​គ្នា​ជាមួយ​ប្រជាជន​ និង​អំណាច​​​​យុវជន​ដើម្បី​ផ្លាស់​ប្តូរ​មេដឹកនាំ​”​។ សារ​តាម​ហ្វេសប៊ុក​មួយ​ទៀត​មក​ពី​អ្នក​ប្រើប្រាស់​ហ្វេស​ប៊ុកឈ្មោះ Love Honor។ អ្នក​​​​ប្រើ​ប្រាស់​ហ្វេសប៊ុក​រូបនេះ​បាន​សរសេរ​ថា “នៅ​ក្នុ​ងខេត្ត​ក្រុង​ចំនួន​២៣​ត្រូវ​បាន​គេ​ស្នើ​សុំ​ឲ្យ​ប្រមូល​ផ្តុំ​គ្នា​ឲ្យ​បាន​២០.០០០នាក់​ដើម្បី​ចាប់​ខ្លួន​ ហ៊ុន សែន ជានាយក​រដ្ឋ​មន្ត្រី​ចោរ​”។ នៅ​ចុង​បញ្ចប់​នៃ​ការ​អត្ថាធិប្បាយ​បង្ក​បញ្ហា​របស់​មេដឹកនាំ​គណ​បក្ស​​សង្គ្រោះ​ជាតិ​​ និ​ងអ្នក​គាំទ្រ​របស់​ខ្លួន​នៅ​តាម​ហ្វេស​ប៊ុក​នោះ​បង្ហាញ​ពី​បទ​ល្មើស​ចំនួន​បី​ករណី​ដែល​គេ​បាន​ប្រព្រឹត្ត​នៅ​ខែនេះ​ក្រោម​ចំណង​ជើង​ថា “ ការ​បង្កៃ​គ្រាប់​បែក​ និង​សកម្ម​ភាព​បំផ្ទុះ”។ ដោ​យសង្កេត​ឃើញ​ថា ទង្វើ​ទាំង​អស់​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ដោយ​​ជន​ល្មើស​មិន​ស្គាល់​ឈ្មោះ​នោះ​​ ឯកសា​រនេះ​រាយការណ៍​ពីការ​បំផ្ទុះ​គ្រាប់​បែក​កាល​ពីថ្ងៃ​ទី៧​ ខែសីហា​​នៅ​ជិត​សាលា​ដំបូង​រាជធានីភ្នំពេញ ការរក​ឃើញ​គ្រាប់​ M79 ពីរគ្រាប់​ដែល​គេ​យក​ទៅ​ដាក់​នៅ​លើ​ធ្នើរបង្អួច​​​នៃ​ផ្ទះ​មួយ​នៅក្នុង​​ខណ្ឌ​ទួល​គោក​​ក៏​កើត​ឡើង​នៅ​ថ្ងៃ​ទី​៧​ ខែ​សីហា​ដែរ​​ និង​ការ​គប់​គ្រាប់​បែក​​នៅ​ទីស្នាក់ការ​គណ​បក្ស​ប្រជាជន​ក្នុង​​ខេត្ត​កំពង់​ស្ពឺ​ កាល​ពីថ្ងៃ​ទី​១៤​ ខែ​សីហា​​​។ កញ្ចប់​របស់​ក្រសួង​មហាផ្ទៃ​នេះ​ ក៏​មាន​លិខិត​ចំហ​មួយ​ដែល​លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពល​រដ្ឋ​ខ្មែរ​​ បាន​​​ផ្ញើ​ជូន​​យោធា​ និង​កង​កម្លាំង​​នគរ​បាល​កម្ពុជា​ ហើយ​លោក​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ថា ជាក្រុម​ភេ​រ​វករ​ដែល​មាន​ទំនាក់​ទំនង​ជាមួយគណ​បក្ស​​សង្គ្រោះ​ជាតិ​​។គណ​បក្ស​​សង្គ្រោះ​ជាតិ​​បដិ​សេធ​ថា  មិន​មាន​ទំនាក់​ទំនង​​ណាមួយ​ជាមួយ​លោក សួន សេរីរដ្ឋា ដែល​នគរបាល​មាន​ដីកាចាប់​ខ្លួន​នោះ​ទេ​។ លោក សួន សេរីរដ្ឋា ត្រូវ​បាន​ដកស្រង់​សម្តី​យក​មក​សរសេរ​នៅ​ក្នុង​លិខិត​មួយ​ចុះ ​ថ្ងៃ​ទី១៤ ខែសីហាថា “ខ្ញុំ​សូម​អំពាវ​នាវ​ដល់​ទាហាន​ នគរបាល​ កង​រាជអាវុធ​ហត្ថ​ និង​កង​កម្លាំង​ប្រដាប់​អាវុធកម្ពុជា​ទាំង​អស់​​ឲ្យ​បែរ ​កា​ណុង​កាំភ្លើង​របស់​ខ្លួន​ទៅរក​ជន​ផ្តាច់​ការ​ញៀន​សង្គ្រាម​ ដែល​ជា​មេដឹកនាំ​សង្គ្រាម​ និង​គំរាម​បង្ក​សង្គ្រាម​ ដើម្បីសម្លាប់​­ពូជ​សាសន៍​ខ្លួនឯ​ង​”។ ​ទោះបីជា​ឯកសារ​ទាំង​នេះ​មិន​ភ្ជាប់​លោក សួន​ សេរីរដ្ឋា និង​ការ​គប់​គ្រាប់​បែក​នេះដោយ​ច្បាស់​លាស់​​ទៅនឹង​គណ​បក្ស​​សង្គ្រោះ​ជាតិ​ ក៏​ពួកគេ​ធ្វើ​ឲ្យ​មាន​ទំនាក់​ទំនង​រវាង​ឧប្ប​ត្តិហេតុ​ទាំង​នេះ​​​​ និង​គោល​បំណង​របស់គណបក្ស​ប្រឆាំង​ដែរ​​ ប្រសិន​បើ​ពួក​គេ​ធ្វើ​ការ​តវ៉ា​ទូទាំង​ប្រទេស​​។​ រដ្ឋាភិបាល​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​មាន​ការ​សន្និដ្ឋាន​ដោយមិន​ច្បាស់​លាស់​ថា គណ​បក្ស​​សង្គ្រោះ​ជាតិ​​គំរាម​ធ្វើ​មហាបាតុកម្ម​​​ មាន​ន័យ​ថា​ គណបក្ស​ប្រឆាំង​ចង់​ផ្តួល​រំលំរដ្ឋាភិបាល​​ ហើយ​បន្ទាប់​មក​ភ្ជាប់​រឿង​នោះ​ទៅ​នឹង​លោក សួន​ សេរីរដ្ឋា ក្នុង​ការ​ផ្ទុះ​គ្រាប់​ែបក​​ គឺ​ធ្វើ​ឲ្យ​​រឿង​ទាំង​អស់​នេះ​ហាក់​ដូច​ជា​​មាន​ទំនាក់​ទំនង​​នឹង​គ្នា​។​ ដូច្នេះ​ពួក​គេកំពុង​ព្យាយាម​ធ្វើ​ការ​សន្និដ្ឋាន​ថា មហាបាតុកម្ម​នឹង​នាំ​ឲ្យ​​មាន​បញ្ហា​នានា​ដូចជា​ ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​សាលា​​​ដំបូង​​​រាជធានីភ្នំពេញ​​​​ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក អ៊ូ វីរៈ ប្រធាន​មជ្ឈ​​​មណ្ឌល​​​​សិទ្ធិមនុស្ស​កម្ពុជា​ដែល​ស្ថិត​​ក្នុង​ចំណោម​​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​បាន​ទទួល​កញ្ចប់​នោះ​។ “ខ្ញុំ​មិន​គិត​ថា វានឹង​ធ្វើ​ឲ្យ​​អ្នក​ទទួល​បាន​កញ្ចប់​នោះជឿ​ទេ​ពីព្រោះ​​អ្វី​ដែល​ពួក​គាត់​​​ ​    និយាយ​​នោះ​មិន​ខុស​ច្បាប់​ទេ​។ មនុស្ស​ដែល​ជា​គោល​​​ដៅ​ គឺ​អ្នក​ជាប់​ពាក់​ព័ន្ធ​ខ្លាំង​។ អ្វី​ៗ​គ្រប់​យ៉ាង​​​​អាច​មើល​ឃើញ​ជា​សាធារណៈ​”។ លោក​បាន​និយាយ​ថា ការ​ដែល​ក្រសួង​មហាផ្ទៃ​បញ្ចុះ​បញ្ចូល​​អង្គការ​ក្រៅ​រដ្ឋា​ភិ​បាល​​នោះ​គឺជាការ​ល្អ​។ ពួក​គេ​ពិត​ជាខ្វល់​អំពី​​ យោ​បល់​របស់​សហ​គមន៍​អន្តរជាតិ​ និង​យោបល់​របស់​សង្គម​ស៊ីវិល​”។ លោក​ឧត្តម​សេនីយ៍ឯក ខៀវ​ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួងមហា​ផ្ទៃ​បាន​មាន​ប្រសាសន៍ថា លិខិត​នោះ​ធ្វើ​ឡើង​ដោយ​​សង្ឃឹមថា តំណា​ង​​​ ស្ថាន​ទូត​ និង​អង្គការ​ក្រៅរដ្ឋាភិបាល​នឹង​ផ្ញើ​សារ​នេះ​ទៅ​ឲ្យ​គណ​បក្ស​​ប្រឆាំង​​​​​​ថា គណ​​​​បក្ស​​​​នេះ​ត្រូវ​បន្ថយ​វោហារសាស្ត្រ​​​​របស់​​ខ្លួន​​​​ដើម្បី​ចៀស​វាងពី​ជម្លោះ​​ជាមួយ​រដ្ឋាភិ​​​បាល​​​​​។ លោក​បាន​មាន​ប្រសាសន៍ថា “គោល​បំណង​របស់​យើង​ក្នុង​ការ​ផ្ញើ​ឯកសារ​ទាំង​នេះ​ទៅ​ឲ្យ​ស្ថាន​ទូត​នោះ​ គឺ​ដើម្បី​ឲ្យ​ស្ថាន​ទូត​ទាំង​នោះ​ជួយ​យើង​ក្នុង​ការ​កាត់​បន្ថយ​វោ​ហា​រ​សាស្ត្រ​របស់​លោក សម រង្ស៊ី  មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​  កាត់​បន្ថយ​ពាក្យ​​សម្តី​របស់​លោក​កុំឲ្យញុះ​ញង់​​ប្រជាជន​ឲ្យ​ធ្វើ​បាតុកម្ម​ផ្តួល​រំលំ​ និង​ផ្លាស់​ប្តូរ​រដ្ឋាភិបាល​”។ លោក​ឧត្តម​សេនីយ៍​ឯក ខៀវ​ សុភ័គ ​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែមទៀត​​​​ថា “មេដឹកនាំ​គណ​បក្ស​​​សង្គ្រោះ​ជាតិ​​មិន​ស្តាប់​រដ្ឋាភិបាល​ទេ​​ ដូច្នេះ​យើង​ត្រូវ​ការ​ស្ថាន​ទូត​ឲ្យជួយ​និយាយ​​​​ជាមួយ​​ពួកគេ​។ការ​ធ្វើ​បាតុកម្ម​ផ្តួល​រំលំ​ និង​ផ្លាស់​ប្តូរ​នេះ​គឺជាការ​បះបោរ ​ ហើយ​យើង​មិន​ចង់​បាន​​ទេ​។ វា​នឹង​ធ្វើ​ឲ្យ​​ជាតិ​ធ្លាក់​ចូល​ក្នុង​ភាព​​ចលាចល​”។ ប៉ុន្តែ លោក យឹម​  សុវណ្ណ អ្នក​នាំពាក្យ​គណ​​បក្ស​​សង្គ្រោះ​ជាតិ​​​​បាន​មាន​ប្រសាសន៍ថា ឯកសា​រទាំង​នោះ​មាន​បំណង​បង្ខូច​កេរ្តិ៍​ឈ្មោះ​​​​គណបក្ស​ប្រឆាំង​។ “ពួក​គេ​ចង់​បង្ខូច​កេរ្តិ៍​ឈ្មោះ​យើង​។ ពួក​គេ​ចង់​ភ្ជាប់​ការ​ធ្វើ​បាតុកម្ម​អហិង្សា​របស់​យើង​​​ទៅ​នឹង​​បាតុកម្ម​ហិង្សា​។ នេះគឺជាការ​គំរាម​ថា ពួកគេ​នឹង​បង្ក្រាប​ ប៉ុន្តែ ខ្ញុំ​គិត​ថា អ្នក​ការទូត​ និង​ឯកអគ្គ​រដ្ឋទូត​យល់​ច្បាស់​ណាស់​។​យើង​មិន​ជាប់​ពាក់​ព័ន្ធ​ជាមួយ​ចលនា​របស់​លោក សួន សេរីរដ្ឋា​ ទេ​”៕ ​ប្រែសម្រួលដោយ មូល គឹមហឿន

លោក សួន​ សេរី​រដ្ឋា គ្រោងនឹង​វិល​ត្រឡប់មក​​​កម្ពុជាវិញ​

អ្នក​ប្រឆាំង​ជាជនជាតិ​ខ្មែរ​ម្នាក់កំពុង​រស់​នៅ​សហ​រដ្ឋ​អាមេរិក​ដែល​សកម្មភាព​របស់​លោក​បាន​បណ្តាល​ឲ្យមានការ​ចាប់​ខ្លួន​មនុស្ស​​ប្រាំពីរ​នាក់​ចាប់​តាំង​ពីខែមុន​មក​នោះបាន​និយាយ​ថា លោក​នឹង​ធ្វើ​ដំណើរ​មក​ព្រំដែន​កម្ពុជា-ថៃ ដើម្បីជួប​ជាមួយ​សកម្ម​ជន​ ហើយ​នឹង​ចូល​មក​ប្រទេស​កម្ពុជា​ “ដើម្បីដឹកនាំ​ការ​តស៊ូ​ដើម្បី​សេរី​ភាព​​របស់​ពល​រដ្ឋខ្ញុំ”។ អាជ្ញាធរ​មូលដ្ឋាន​បាន​និយាយថា ពួក​គេ​នឹង​ចាប់​ខ្លួន​  សួន  សេរីរដ្ឋា ដែល​ត្រូវ​​បាន​ចោទ​​ប្រកាន់​ពីបទ​ញុះញង់​ឲ្យមាន​ការ​គាំទ្រ​ចលនាបះបោរ​បែប​បដិវត្តន៍​អារ៉ាប់​ស្ព្រីង​ប្រឆាំង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ប្រសិន​បើគាត់​​ត្រឡប់​មក​វិញ​​​​។​ ទោះបី​ជា​លោក​ សួន សេរីរដ្ឋា និង​ចលនា​​អំណាច​ពល​រដ្ឋ​ខ្មែរ​របស់លោក​បាន​ថ្កោល​ទោស​​កា​រប្រើប្រាស់​អំពើ​ហិង្សា​ ដើម្បី​​សម្រេច​​​គោល​បំណង​របស់​ពួកគេក៏​ដោយ​​​ ក៏​រដ្ឋា​​ភិ​បាល​​បាន​ចាត់​ទុក​ពួកគាត់​ថា ជា​ភេរវ​ជន​​​​ដែរ​។ ដោយ​ត្រូវ​បាន​ទាក់​ទង​កាល​ពីថ្ងៃ​ច័ន្ទ​ តាម​អ៊ីម៉េល​ លោក​ សេរីរដ្ឋា  បាន​និយាយ​ថា លោក​នឹង​ចាក​ចេញ​ពី​សហ​រដ្ឋ​អាមេរិក​នៅ​ថ្ងៃណាមួយ​​មក​កាន់​ក្រុង​បាង​កក​ ដែល​លោក​គ្រោងនឹង​ធ្វើ​ដំណើរ​មក​កាន់​ព្រំដែន​កម្ពុជា-ថៃ​នៅ​ល្ងាច​ថ្ងៃអង្គារ​​ ដើម្បីជួប​ជាមួយ​សកម្មជន​ចលនា​​អំណាច​ពល​រដ្ឋ​ខ្មែរ​​ ហើយ​ពិភាក្សា​ពី​ចលនា​បន្ទាប់​របស់​ក្រុម​នេះ។ ទោះ​បី​ជា​​លោក​បាន​និយាយ​ថា លោក   ​នឹ​ង​​ចូល​មក​ប្រទេសកម្ពុជាក្តី ក៏​លោក​​បាន​បដិ​សេធមិន​ប្រាប់ថា​ ​ចូល​មក​កន្លែង​ណា​ ឬ​នៅ​ពេល​ណា​នោះទេ​ ពីព្រោះ​លោក​​ស្ថិត​នៅ​ក្នុង​ការ​តាម​ដាន​របស់​រដ្ឋាភិបាល​។ លោក​បាន​​និយាយ​បន្ថែម​ថា “ខ្ញុំ​មិន​ចេះ​ខ្លាច​ទេ​”។ ប៉ុន្តែ លោក​ សេរីរដ្ឋា ​បាន​និយាយថា លោក​​​បាន​លួច​ចេញចូល​ប្រទេស​កម្ពុជា​ចាប់​តាំង​ពីលោក​ចាក​ចេញ​ទៅ​សហ​រដ្ឋ​អាមេរិក​កាល​ពីឆ្នាំ​២០០៧​មក​ ហើយ​លោក​បាន​និយាយ​ថា នៅពេល​នេះលោក​ប្រហែល​ជា​ធ្វើ​បាតុ​កម្ម​ជាសាធារណៈ​មួយ​ដែល​ជាផ្នែកមួយ​នៃ​ផែនការ​របស់​លោក “ដើម្បីដឹកនាំការ​តស៊ូ​ដើម្បី​សេរីភាព យុត្តិធម៌​ និង​ការ​ផ្លាស់​ប្តូរ​របស់​​ពល​រដ្ឋ​ខ្ញុំ​”។ លោកឧត្តម​សេនីយ៍​ឯក​ គៀត​ ច័ន្ទ​ថារិទ្ធ អ្នក​នាំពាក្យ​នគរបាល​ជាតិ​បាន​មាន​ប្រសាសន៍​​ថា លោក​ សេរីរដ្ឋា នឹង​ត្រូវ​ចាប់​ខ្លួន​ប្រសិន​បើ​លោក​បាន​ឆ្លង​កាត់​ព្រំដែន​នោះ។ លោក​បាន​មាន​ប្រសាសន៍ថា “យើង​គ្មាន​ជម្រើសអ្វី​​ក្រៅ​ពី​ការ​អនុវត្ត​​ច្បាប់​ឡើយ​។​ តុលា​ការ​​បាន​ចេញ​ដីកា​ចាប់​ខ្លួន​គាត់ហើយ​”។ លោក​ស្រី ចាំង​ ស៊ីណាត ចៅ​ក្រម​សាលា​ដំបូង​រាជធានីភ្នំពេញ​ដែល​ទទួល​បន្ទុក​រឿង​ក្តី របស់​លោក​ សេរីរដ្ឋា ​មិន​​អាច​ទាក់​ទង​បាន​ទេ​។ លោក​ មាស​...

មនុស្ស​​​បួននាក់ត្រូវចាប់ខ្លួន​​​​​​ពីបទ​​​ប៉ុនប៉ងធ្វើ​​​បដិវត្ត​​​ផ្កាកុលាប

នគរបាល​​​បាន​​​ឲ្យដឹង​​​កាល​​​ពីម្សិលមិញថា ខ្លួន​​​បាន​​​ចាប់​​​មនុស្ស​​​បួននាក់​​​ដែល​​​សង្ស័យ​​​ថា​​​ បាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុងការ​​​រួម​​​គំនិត​​​​​​មួយ​​បង្កើត​​​ឡើង​​​ដោយ​​​ក្រុម​​​ប្រឆាំង​​​​​​ដែល​​​ជា​​​ខ្មែរ​​​អាមេរិក​​​មួយ​​​ក្រុម​​​​​​ដែល​​​បាន​​​រៀបចំ​​​​​​ផែន​​​ការ​​​​​​ផ្តួលរំលំ​​​រដ្ឋាភិបាល​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន​​​។ នគរបាល​​​ជាតិ​​​បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​សេចក្តី​​​ប្រកាសព័ត៌មាន​​​​​​មួយ​​​កាលពីថ្ងៃ​​​សៅរ៍ ថា បុរស​​​ពីរនាក់​​​ និង​​​ស្ត្រី​​​ពីរនាក់​​​ត្រូវបាន​​​ចាប់​​​ខ្លួន​​​កាល​​​ពីថ្ងៃព្រហស្បតិ៍​​​ ជាប់​​​សង្ស័យ​​​ពីបទ​​​ចែក​​​ផ្កាកុលាប​​​លឿង​​​ចំនួន​​​១.០០០ទង​​​ទៅ​​​ឲ្យ​​​ទាហាន​​​ និង​​​នគរបាល​​​នៅ​​​ទូទាំង​​​រាជធានី​​​រួម​​​ជាមួយ​​​នឹង​​​​​​ខិត្តប័ណ្ណ​​​ដែល​​​ជំរុញ​​​ឲ្យ​​​ពួក​​​គេ  ​​​ងាក​​​អាវុធ​​​របស់​​​ខ្លួន​​​ “ប្រឆាំង​​​ជន​​​ផ្តាច់ការ​​​” ។ យុទ្ធនាការ​​​នេះ​​​ត្រូវ​​​បាន​​​រៀបចំឡើង​​​ដោយ​​​ចលនា​​​អំណាចពលរដ្ឋ​​​ខែ្មរ ជាក្រុម​​​មាន​​​​​​មូល​​ដ្ឋាន​​​នៅ​​​អាមេរិក​​​ដូច​​​គ្នា​​​ដែល​​​បាន​​​បញ្ជា​​​ឲ្យ​​​មាន​​​ការ​​​បោះពុម្ព​​​អាវ​​​យឺត​​​រាប់​​​ពាន់​​ដើម្បី​​​ជំរុញ​​​ប្រជាជន​​​ខ្មែរ​​​កុំ​​​ឲ្យ​​​ទៅ​​​​​​បោះឆ្នោត​​​នៅ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​កាល​​ពី​​​ខែមុន​​ ហើយ​​​ដោយ​​​សារ​​​ហេតុ​​​ផល​​​នេះ​​​មនុស្ស​​​បីនាក់​​​​​​ផ្សេង​​​ទៀត​​​កំពុង​​​ជាប់​​​ឃុំបណ្តោះ​​​អាសន្ន​​​នៅ​​​ឡើយ​​​។ រដ្ឋាភិបាល​​​តែង​​​តែ​​​ចោទ​​​ក្រុម​​​នេះ​​​ពី​​​បទ​​​ប៉ុនប៉ងបង្កើត​​​កង​​​ទ័ព​​​ដាច់​​​ដោយ​​​ឡែក​​​មួយ​​​ដើម្បី​​​ផ្តួល​​​រំលំ​​​របប​​​នេះ​​​ ប៉ុន្តែ​​​ រដ្ឋាភិបាល​​​មិន​​​ទាន់​​​បាន​​​ផ្តល់​​​ភ័ស្តុតាង​​​​​​ណាមួយ​​​​​​ទេ​​​​​​។ នគរបាល​​​ជាតិ​​​បាន​​​លើកឡើង​​​​​​ក្នុង​​​សេចក្តី​​​ប្រកាស​​​ព័ត៌មាននោះថា “កាល​​​ពី​​​ថ្ងៃ​​​ទី​​​​​​១៥​​​ខែសីហា អាជ្ញាធរ​​​មាន​​​សមត្ថកិច្ច​​​បាន​​​ចាប់​​​ខ្លួន​​​ជនសង្ស័យ​​​បួន​​​នាក់​​​ដែល​​​បាន​​​ផលិត​​​ និង​​​ចែក​​​ចាយ​​​ខិត្តប័ណ្ណ​​​ជា​​​ច្រើន​​​រយ​​​សន្លឹក​​​ ដែល​​​មាន​​​ខ្លឹម​​​សារញ៉ុះញង់​​​ឲ្យ​​​មាន​​​អំពើ​​​ហិង្សា​​​​​​ប្រដាប់​​​អាវុធ​​​ ដើម្បី​​​ផ្តួល​​​រំលំរាជ​​​រដ្ឋា​​​ភិបាល”។ សេចក្តីប្រកាសព័ត៌មាន​​​នោះ​​​លើកឡើង​​​ទៀត​​​​​​ថា ជនសង្ស័យ​​​ “បាន​​​ចែក​​​ចាយ​​​ខិត្ត​​​ប័ណ្ណ​​​...

នគរ​បាល​ផ្សាយ​រូប​ថត​សមាជិក​សភា​​​ជាប់ពាក់ព័ន្ធនឹង​ក្រុម​ភេរវករ​

​ក្នុង​គេហទំព័រ​​របស់​ខ្លួន កាល​ពី​ម្សិលមិញ​នគរបាល​ជាតិ​បាន​បង្ហោះ​រូប​ថត​​​​លោក សុន ឆ័យ សមាជិក​សភា​មក​ពី​គណបក្ស​ សម រង្ស៊ី និង​ជា​បេក្ខជន​តំណាង​រាស្ត្រ​នៅ​ថ្ងៃ​អនាគត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ជួប​ជុំ​ជាមួយ​សកម្ម​ជន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ ដែល​គណ​បក្ស​កាន់​អំណាច​ គឺ​គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​ចោទ​ប្រកាន់​ពី​បទ​រៀប​ផែន​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ និងរបប​រាជា​និយម​។ រូប​ថត​ចំនួន​បួន​សន្លឹក​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​​បញ្ជា​ដោយ​​ផ្ទាល់​ឲ្យ​នគរបាល​បង្ហោះ​កាល​ពី​ថ្ងៃ​ច័ន្ទ អំឡុង​ពេល​ថ្លែង​​សុន្ទរកថា​​ ​បង្ហាញ​ពី​លោក សុន ឆ័យ ​ចូល​រួម​ក្នុង​ព្រឹត្តិការ​ណ៍មួយ​ជាមួយ​លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពល​រដ្ឋ​ខ្មែរ ដែល​មាន​មូល​ដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីន​តោន។ ទោះ​បី​ជា​រដ្ឋាភិបាល​បាន​ចាត់​ទុក​ចលនា​អំណាច​​ពល​រដ្ឋ​ខ្មែរ​ជា​ក្រុម​ភេរវករ​ ដែល​ប្តេជ្ញា​ផ្តួល​រំលំ​​រដ្ឋាភិបាល​ម្ដង​ហើយ​ម្ដង​ទៀត​ក៏​ដោយ ក៏​​ក្រុម​នេះ​មិន​បាន​ធ្វើ​អ្វី​ក្រៅ​ពី​​ការ​រិះ​គន់​ការ​កាន់​អំណាច​ដ៏​យូរ​របស់​លោក ហ៊ុន សែន តាម​រយៈ​អុីម៉េល​ និង​​នៅ​ពេល​ជួប​ជុំ​​គ្នា​នៅ​ឯ​សហរដ្ឋ​អាមេរិក​ដែរ​​។ គេហទំព័រ​របស់​ក្រុម​នេះ​បាន​បង្ហោះ​ពាក្យ​​ថា ផ្លាស់​ប្ដូរ​របប​ដឹក​នាំ​របស់​លោក ហ៊ុន សែនប៉ុន្ដែ ហៅ​ខ្លួន​ឯង​ថា​...

ម្ចាស់​វិទ្យុ​សម្បុក​ឃ្មុំ​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​បង្កើត​តំបន់​អបគមន៍​

លោក​ ម៉មសូណង់ដូម្ចាស់​វិទ្យុ​សម្បុក​ឃ្មុំ​ ដែល​ជា​ស្ថានីយវិទ្យុ​ឯករាជ្យ​ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ព្រឹក​ម្សិល​មិញ នៅឯ​ផ្ទះ​របស់​លោក​ ក្នុង​​រាជធានី​ភ្នំពេញ​ ទាក់​ទងទៅ​​នឹង​បទ​ចោទ​ប្រកាន់​មួយ​ចំនួន​ ដែល​គេ​ហៅ​ថា ​ចលនា​អបគមន៍​ដែល​អាជ្ញាធរ​បាន​​បំបែក​​នៅ​ក្នុង​ខេត្ត​ក្រចេះ​ នៅ​មុន​នេះ​ក្នុង​ឆ្នាំ​​នេះ។ មាន​នគរបាល​ស្លៀក​ពាក់​ឯកសណ្ឋាន ​និង​ស៊ីវិល​ជា​ច្រើន​នាក់​បាន​សម្រុក​ចូល​ផ្ទះ​របស់​លោក​ ម៉ម សូណង់​ដូ ដែល​​ប្រើ​ជា​ទី​ស្នាក់​​ការ​សមា​​គមអ្នក​ប្រជា​ធិបតេយ្យ​របស់​លោកនិងជា​ការិយាល័យ​ស្ថានីយវិទ្យុ​សម្បុក​ឃ្មុំ​​ផង​ដែរ ហើយ​បាន​បញ្ជូន​លោក​ទៅ​ឃុំ​ខ្លួន​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ ហើយ​លោក​នៅ​តែ​​​ត្រូវ​​ឃុំ​ខ្លួន​នៅ​ទី​នោះ​ដដែល​រហូត​មក​ដល់​​​ល្ងាច​ថ្ងៃ​ម្សិលមិញ​​នេះ​។ លោកឧត្ដម​សេនីយ៍ឯកខៀវសុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ កាល​ពី​ម្សិលមិញ​ថា “ ​មិន​​មែន​ចាប់​ខ្លួន​គាត់មក​សាក​​សួរ​​នោះទេ​ ប៉ុន្ដែតាម​ដីកា​ចាប់​ខ្លួន​ យើងបាន​បង្គាប់​ឲ្យ​អាជ្ញាធរ​សាធារណៈ​បញ្ជូន​គាត់​ទៅ​ពន្ធនាគារ​។យើង​​​ត្រៀម​បញ្ជូន​គាត់​ទៅ​​ពន្ធ​នា​គារ​​ ហើយ​​យើង​កំពុង​រៀប​ចំ​ឯកសារ​”។ លោក​ឧត្តម​សេនីយ​៍​ឯក ខៀវ សុភ័គ​ បាន​​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា លោក​មិន​ច្បាស់​ថាលោក​ ម៉មសូណង់​ដូនឹង​ត្រូវ​បញ្ជូន​ទៅ​ពន្ធនាគារ​នៅ​ពេល​ណា​នោះទេយើង​​កំពុង​​​​អនុវត្ត​ដីកា​ចាប់​ខ្លួន។ ​​ថ្ងៃ​នេះ​ ឬ​ថ្ងៃ​ស្អែក​ ​ត្រូវ​តែ​បញ្ជូន​ដូច​គ្នា។ វិទ្យុ​សម្បុក​ឃ្មុំ​បាន​បញ្ចេញ​រូបភាព​វីដេអូ​​​ពី​កាមេរ៉ា​សុវត្ថិភាព​ ដែល​នៅ​ក្នុង​វីដេ​អូ​នោះគេ​ឃើញ​មន្ត្រី​នគរ​បាល​​ចាប់​ខ្លួន​លោក​ ម៉មសូណង់​ដូ​ ​លឿនៗ​បញ្ចូល​ទៅ​ក្នុង​រថយន្ដម៉ាក​ មីតស៊ូប៊ីហ្សុីប៉ាហ្សេ​រូ៉​ មួយគ្រឿង​។ លោកស្រី​ ឌឹមផាន់​ណារ៉ាជា​ភរិយា​របស់​លោក​ ម៉មសូណង់ដូបាន​និយាយ​ថា“ មនុស្សប្រាំមួយ​នាក់​ស្លៀក​ពាក់​ស៊ីវិល និង​នគរបាល​ស្លៀកពាក់​ឯកសណ្ឋាន១៣​នាក់​​ ព្រម​ទាំង​​អ្នក​បើក​បរ​រថយន្ដ​ម្នាក់​បាន​ចូល​ទៅ​ក្នុង​បន្ទប់​ដេក​របស់​ប្ដីខ្ញុំ​ ​នៅ​​ព្រឹក​​នេះ។នៅ​ពេល​គាត់​ចេញ​មក​ពី​បន្ទប់​ ពួក​គេ​បាន​អាន​ដីកា​ចាប់​ខ្លួន​ និង​បាន​ចាប់​ខ្លួន​គាត់​តែ​ម្ដង​។ ខ្ញុំ​មិន​អាច​ទាក់​ទង​គាត់​បាន​ទេ​ ប៉ុន្ដែខ្ញុំ​ឮថា​ គេ​បញ្ជូន​គាត់​ទៅ​​​ ក្រសួង​មហាផ្ទៃ”។ កាល​ពី​ខែ​ឧសភា អាជ្ញាធរ​បាន​អះអាង​ថាការ​បណ្ដេញ​ចេញ​ដ៏ហិង្សា​​នៅ​ខេត្ត​ក្រចេះ​ ដែល​បណ្ដាល​ឲ្យ​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់​ស្លាប់​នោះ ជា​ការ​ចាំបាច់​ ដើម្បី​បំបែក​​ចលនា​​អបគមន៍​។ បុរស​ម្នាក់​ដែល​គេ​ហៅ​ថាជា​មេ​ដឹក​នាំ​នៃ​ចលនា​​នេះ​ គឺឈ្មោះ​ ប៊ុនរដ្ឋាបានរត់​​គេច​ខ្លួន​ចាប់​តាំង​ពី​ពេល​នោះ​មក។ ក្រោយ​មកអាជ្ញាធរ​​បាន​ភ្ជាប់​​លោក​ ប៊ុនរដ្ឋាទៅនឹង​​លោកម៉មសូណង់ដូបន្ទាប់​ពី​គេ​​បាន​បង្ហើប​ប្រាប់​​ថាពួក​គេ​ធ្លាប់​ធ្វើការ​ជាមួយ​គ្នា​។ លោក​ឧត្ដម​សេនីយ៍​ឯក​...

Latest news

© 2021, ដេលី. All rights reserved.