29 C
Phnom Penh

TAG

សេង ធារី

ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ធ្វើ​យុទ្ធនាការ​បង្អត់​អាហារ​ទាមទារ​ឱ្យ​ដោះលែង​កញ្ញា សេង ធារី

ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ចំនួន ៦​នាក់ និង​កញ្ញា សេង ធារី ដែល​កំពុង​ជាប់​ឃុំ​នៅ​ឯ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ រួម​គ្នា​ធ្វើ​យុទ្ធនាការ​ពហិការ​បង្អត់​អាហារ​ខ្លួនឯង​រយៈពេល​មួយ​សប្ដាហ៍ ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​កញ្ញា សេង ធារី ឱ្យ​មាន​សេរីភាព​វិញ។ ក្រុម​យុវជន​ទាំងនោះ​បាន​បង្ហោះ​ព័ត៌មាន​អំពី​យុទ្ធនាការ​បង្អត់​អាហារ​ខ្លួនឯង​លើ​បណ្ដាញ​សង្គម​កាលពី​ថ្ងៃទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ដោយ​សរសេរ​ថា ពួកគេ​ទាំង ៦​នាក់​នឹង​បង្អត់​អាហារ​ខ្លួនឯង​រយៈពេល «៧​ថ្ងៃ ៧​យប់» ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១៤...

តុលាការ​កំពូល​បដិសេធ​មិន​ដោះលែង​កញ្ញា សេង ធារី ដោយ​បារម្ភ​ខ្លាច​បង្ក​ចលាចល​ក្នុង​សង្គម

តុលាការ​កំពូល​សម្រេច​បដិសេធ​មិន​ដោះលែង​កញ្ញា សេង ធារី ឲ្យ​មាន​សេរីភាព ដោយ​សំអាង​ថា បើ​ធ្វើការ​ដោះលែង​កញ្ញា​រូប​នេះ នោះ​អាច​បង្ក​ចលាចល​ក្នុង​សង្គម និង​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ ដោយ​តម្កល់​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​ជា​រឿង​ត្រឹមត្រូវ។ នៅ​ថ្ងៃ​សុក្រ ទី​៣០ កញ្ញា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល លោក គង់ ស្រ៊ីម បាន​បើក​សវនាការ​សួរ​ដេញដោល​ចំពោះ​ការ​មិន​សុខចិត្ត​របស់​មេធាវី​ការពារ​ក្ដី​ឱ្យ​កញ្ញា សេង ធារី ដែល​ប្ដឹង​សាទុក្ខ។ ក្រោយ​ពេល​បើក​សវនាការ​ជិត ១​ម៉ោង លោក គង់ ស្រ៊ីម...

មេធាវី​ខកចិត្ត​ដែល​សាលា​ឧទ្ធរណ៍​ភ្នំពេញ​សម្រេច​មិន​ដោះលែង​កញ្ញា សេង ធារី

មេធាវី​ការពារ​ក្ដី​ឲ្យ​កញ្ញា សេង ធារី បង្ហាញ​ការ​ខកចិត្ត​ដែល​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​សម្រេច​បន្ត​ឃុំ​ខ្លួន​កញ្ញា​នៅ​ពន្ធនាគារ​ដូច​តុលាការ​ថ្នាក់​ក្រោម​សម្រេច និង​មិន​ឲ្យ​មន្ត្រី​ពន្ធនាគារ​ដឹក​កូនក្ដី​មក​ចូលរួម​សវនាការ។ សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១ កញ្ញា នេះ បាន​បើក​សវនាការ​បណ្ដឹង​ឧទ្ធរណ៍​មេធាវី​កញ្ញា សេង ធារី ដែល​ប្ដឹង​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​សាលាដំបូង​រាជធានី​ភ្នំពេញ​ដោយ​មិន​អនុញ្ញាត​ឲ្យ​កូនក្ដី​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ មេធាវី​ការពារ​ក្ដី​ឱ្យ​កញ្ញា សេង ធារី គឺ​លោក ជូង ជូងី បាន​លើកឡើង​ក្នុង​បន្ទប់​សវនាការ​ដោយ​សម្ដែង​ការ​ខកចិត្ត​ចំពោះ​តុលាការ​ជាន់ខ្ពស់​ដែល​មិន​ឲ្យ​មន្ត្រី​ពន្ធនាគារ​ដឹក​កូនក្ដី​មក​ចូលរួម​សវនាការ ដោយ​លោក​ចាត់ទុក​ថា​ជា​ការ​រំលោភ​សិទ្ធិ​កូនក្ដី​ធ្ងន់ធ្ងរ។ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលា​ឧទ្ធរណ៍ មិន​បាន​ឆ្លើយតប​ចំពោះ​ការ​លើកឡើង​របស់​លោក ជូង ជូងី ឡើយ។ បន្ទាប់ពី​បើក​សវនាការ​ដេញដោល​ដោយ​មិន​មាន​វត្តមាន​កញ្ញា សេង...

សាលា​ឧទ្ធរណ៍​នឹង​បើក​សវនាការ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​កញ្ញា សេង ធារី នៅ​ថ្ងៃទី​០១ កញ្ញា

សកម្មជន​សិទ្ធិមនុស្ស កញ្ញា សេង ធារី នឹង​ត្រូវ​ចូលរួម​សវនាការ​នៅ​សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ​លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​នៅ​ថ្ងៃទី​០១ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ បន្ទាប់ពី​កញ្ញា​ត្រូវ​បាន​សាលាដំបូង​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៦​ឆ្នាំ ពី​បទ «រួម​គំនិត​ក្បត់ និង​ញុះញង់»។ សវនាការ​នេះ​ធ្វើឡើង​បន្ទាប់ពី​កញ្ញា សេង ធារី ត្រូវ​សាលាដំបូង​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៦​ឆ្នាំ ពី​បទ​រួម​គំនិត​ក្បត់ និង​ញុះញង់ កាលពី​ពាក់កណ្តាល​ខែ​មិថុនា កន្លងទៅ​នេះ។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា...

ក្រសួង​មហាផ្ទៃ​មិន​ទាន់​ឆ្លើយតប​សំណើ​សុំ​ផ្ទេរ​កញ្ញា សេង ធារី មក​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​វិញ

មេធាវី​ការពារ​ក្ដី​ឲ្យ​កញ្ញា សេង ធារី អះអាង​ថា ក្រសួង​មហាផ្ទៃ​នៅ​មិន​ទាន់​ឆ្លើយតប​ទៅ​នឹង​សំណើ​របស់​លោក​ដែល​ស្នើសុំ​ផ្ទេរ​កញ្ញា សេង ធារី ពី​ពន្ធនាគារ​ខេត្ត​ព្រះវិហារ មក​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​វិញ​នៅឡើយ​ទេ។ កាលពី​សប្តាហ៍​មុន លោក ជូង ជូងី ដែល​ជា​មេធាវី​ការពារ​ក្តី​ឱ្យ​កញ្ញា សេង ធារី បាន​ដាក់​លិខិត​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ស្នើសុំ​ផ្ទេរ​កូន​ក្តី​ពី​ពន្ធនាគារ​ខេត្ត​ព្រះវិហារ មក​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​រាជធានី​ភ្នំពេញ​វិញ។ លោក​បញ្ជាក់​ក្នុង​លិខិត​នោះ​ថា ការ​ស្នើសុំ​បែប​នេះ ដោយសារ​ នៅ​ថ្ងៃទី​១ ខែ​កញ្ញា ខាងមុខ​នេះ...

កញ្ញា សេង ធារី ទាមទារ​ផ្លាស់ប្ដូរ​មក​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស​វិញ

សកម្មជន​សិទ្ធិមនុស្ស កញ្ញា សេង ធារី ទាមទារ​ផ្លាស់ប្ដូរ​ការ​ឃុំ​ខ្លួន​ពី​ខេត្ត​ព្រះវិហារ មក​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស​ក្នុង​ទីក្រុង​ភ្នំពេញ​វិញ ពីព្រោះ​ការ​ឃុំ​ខ្លួន​បច្ចុប្បន្ន​នៅ​ឆ្ងាយ បង្ក​ផល​ពិបាក​សម្រាប់​អ្នក​ដែល​ចង់​ទៅ​សួរ​សុខទុក្ខ។ ប្រធាន​គណៈកម្មាធិការ​កម្ពុជា​ឯករាជ្យ​ប្រឆាំង​អំពើពុករលួយ អ្នកស្រី ម៉ម ស៊ីថា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២២ ថា អ្នកស្រី​បាន​ចូល​ទៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ ជួប​សំណេះសំណាល​ដោយ​ផ្ទាល់​ជាមួយ​កញ្ញា សេង ធារី។ អ្នកស្រី​បន្ត​ថា ស្មារតី​របស់​កញ្ញា សេង ធារី មិន​ស្រុត​ចុះ​នោះ​ឡើយ...

IDEA TALK៖ តើ​ការ​បន្ត​ឃុំ​ខ្លួន​កញ្ញា សេង ធារី នឹង​នាំ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ជួប​វិបត្តិ​អ្វី​ខ្លះ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​ការ​បន្ត​ឃុំ​ខ្លួន​កញ្ញា សេង ធារី នឹង​នាំ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ជួប​វិបត្តិ​អ្វី​ខ្លះ?»។

មេធាវី​ការពារ​ក្ដី​ឱ្យ​កញ្ញា សេង ធារី គ្រោង​ដាក់​ពាក្យ​ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍​នៅ​សប្តាហ៍​ក្រោយ

មេធាវី​ការពារ​ក្ដី​ឱ្យ​កញ្ញា សេង ធារី ដែល​ជា​មេធាវី​អន្តរជាតិ គ្រោង​ដាក់​ពាក្យ​ប្ដឹង​ទៅ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​២០២២ ជំទាស់​នឹង​ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ផ្ដន្ទាទោស​ឱ្យ​កូនក្ដី​របស់​ខ្លួន​ជាប់​ពន្ធនាគារ ៦​ឆ្នាំ​ពី​បទ «ញុះញង់ និង​រួម​គំនិត​ក្បត់»។ លោក​មេធាវី ជូង ជូងី មាន​ប្រសាសន៍​ថា ក្នុង​ជំនួប​ជាមួយ​កូនក្ដី​នៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ កញ្ញា សេង ធារី បាន​សម្រេច​ឱ្យ​រូបលោក​ដែល​ជា​មេធាវី​ការពារ​ក្តី​ប្ដឹង​សាទុក្ខ​ទៅ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ។ លោក​ថា លោក​បាន​ជួប​កញ្ញា សេង...

IDEA TALK៖ ការ​តវ៉ា​របស់​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង ករណី​ឃុំ​ខ្លួន​កញ្ញា សេង ធារី នៅ​កម្ពុជា

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២១ ខែ​មិថុនា ឆ្នាំ​២០២២ ស្តីអំពី៖ «ការ​តវ៉ា​របស់​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង ករណី​ឃុំ​ខ្លួន​កញ្ញា សេង ធារី នៅ​កម្ពុជា»។

មេធាវី​ការពារ​ក្តី​ឱ្យ​កញ្ញា សេង ធារី ដាក់​ពាក្យ​ស្នើសុំ​ទៅ​ក្រសួង​មហាផ្ទៃ​ចូល​ជួប​កូនក្ដី​នៅ​ក្នុង​ពន្ធនាគារ

មេធាវី​ការពារ​ក្តី​ឱ្យ​កញ្ញា សេង ធារី ស្នើ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ សុំ​ចូល​ជួប​សម្ភាស​កូនក្ដី​របស់​ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះវិហារ ដោយសារតែ​បារម្ភ​ខ្លាច​មន្ត្រី​ពន្ធនាគារ​ខេត្ត​មិន​អនុញ្ញាត​ឱ្យ​ចូល​ជួប​កូនក្ដី​នៅ​ពេល​ដែល​ទៅ​ដល់​ពន្ធនាគារ។ មេធាវី​ការពារ​ក្តី​ឱ្យ​ជន​ជាប់ចោទ លោក ជូង ជូងី បាន​ដាក់​ពាក្យ​ទៅ​កាន់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ សុំ​ចូល​ជួប​សម្ភាស​កូនក្ដី​របស់​ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះវិហារ នៅ​ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​២០២២ ដោយ​បាន​បញ្ជាក់​ថា កញ្ញា សេង ធារី បាន​សុំ​ពឹង​រូបលោក​ឱ្យ​ការពារ​សិទ្ធិ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​១១៤០ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​បាន​ចោទប្រកាន់​លើ​កញ្ញា​កាលពី​ពេល​កន្លងទៅ​នេះ។ លោក ជូង ជូងី បញ្ជាក់​ថា បន្ទាប់ពី​កញ្ញា​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​មណ្ឌល​កែប្រែ...

Latest news