32 C
Phnom Penh

TAG

ស៊ឹង សែនករុណា

នាយករដ្ឋមន្ត្រី​ប្រកាស​ផ្អាក​បញ្ជូន​និស្សិត​ខ្មែរ​ទៅ​អ៊ីស្រាអែល ប៉ុន្តែ​មិន​មាន​ផែនការ​ជួល​យន្តហោះ​ដឹក​និស្សិត​មក​វិញ​ទេ

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត សម្រេច​ផ្អាក​បញ្ជូន​សិស្ស​និស្សិត​កម្ពុជា​ទៅ​បន្ត​ការ​សិក្សា និង​ធ្វើការ​នៅ​ប្រទេស​អ៊ីស្រាអែល ដោយសារ​សង្គ្រាម​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស-ប៉ាឡេស្ទីន នៅតែ​បន្ត​ស្ថិត​ក្នុង​ស្ថានភាព​តានតឹង ប៉ុន្តែ​រដ្ឋាភិបាល​មិន​មាន​ផែនការ​ជួល​យន្តហោះ​ដឹកនាំ​និស្សិត​កម្ពុជា​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​អ៊ីស្រាអែល ឲ្យ​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ពេលនេះ​ទេ។ ថ្លែង​នៅ​ក្នុង​ពិធី​អបអរ​សាទរ​អនុស្សាវរីយ៍ ៣០​ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​កងពលតូច​លេខ​៧០ នៅ​ទីបញ្ជាការ​កងពលតូច​លេខ​៧០ នា​ថ្ងៃទី​១៥ ខែ​តុលា ឆ្នាំ​២០២៤ លោក ហ៊ុន ម៉ាណែត អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​ផ្អាក​ការ​បញ្ជូន​សិស្ស​និស្សិត​កម្ពុជា​ទៅ​បន្ត​ការ​សិក្សា និង​ធ្វើការ​នៅ​ប្រទេស​អ៊ីស្រាអែល ដោយសារ​តំបន់​មជ្ឈិមបូព៌ា​កំពុង​មាន​ជម្លោះ​យ៉ាង​ក្តៅ​គគុក។ លោក ហ៊ុន...

មេដឹកនាំ​បក្ស​ជំទាស់ ៥​រូប​និង​មនុស្ស​៣​នាក់​ទៀត​ចូល​បំភ្លឺ​នៅ​តុលាការ​ខេត្ត​កណ្តាល​ពី​បទ​រំលោភ​លើ​ទំនុក​ចិត្ត

មេដឹកនាំ​គណបក្ស​ជំទាស់​ចំនួន ៥​រូប និង​មនុស្ស​មួយ​ចំនួន​ទៀត បាន​ចូល​បំភ្លឺ​នៅ​តុលាការ​ខេត្ត​កណ្តាល កាលពី​ថ្ងៃទី​៩ ខែ​តុលា ពី​បទ «រំលោភ​លើ​ទំនុកចិត្ត» តាម​បណ្តឹង​របស់​ឈ្មោះ ឃិន យឿន អតីត​សមាជិក​គណបក្ស​ជំទាស់ និង​ជា​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ព្រឹទ្ធសភា​ឆ្នាំ​២០២៤ ក្នុង​មណ្ឌល​ភូមិភាគ​៣។ អគ្គលេខាធិការ​គណបក្ស​ភ្លើង​ទៀន លោក លី សុធារ៉ាយុត្តិ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ដើមបណ្ដឹង​ឈ្មោះ ឃិន យឿន ជា​អតីត​សមាជិក​គណបក្ស​ភ្លើង​ទៀន​ខេត្ត​កណ្តាល បច្ចុប្បន្ន​បាន​ទៅ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច។ លោក​បន្ត​ថា បណ្តឹង​នេះ​បាន​កើត​ចេញពី​ការ​ថ្នាំងថ្នាក់​គ្នា​នៅ​ក្នុង​អំឡុង​ពេល​រៀបចំ​បញ្ជី​បេក្ខជន​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី-ខេត្ត...

អ្នក​ឃ្លាំមើល​ជំរុញ​អន្តរជាតិ​ចាត់​វិធានការ​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន​ឡើង​វិញ

អ្នក​ឃ្លាំមើល​សង្គម ជំរុញ​ឱ្យ​សហគមន៍​អន្តរជាតិ​ចាត់​វិធានការ​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​លើក​កម្ពស់​សិទ្ធិ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ឡើងវិញ បន្ទាប់ពី​រដ្ឋាភិបាល​បង្ក្រាប​លើ​សារព័ត៌មាន​ឯករាជ្យ​យ៉ាង​អនាធិបតេយ្យ។ អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១០ តុលា នេះ​ថា បើ​សហគមន៍​អន្តរជាតិ​ត្រឹមតែ​បង្ហាញ​ពី​ការ​ព្រួយបារម្ភ ឬ​ភ័យ​ព្រួយ​ពី​ការ​រឹតត្បិត​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ដោយ​គ្មាន​វិធានការ​ណា​មួយ​ជាក់លាក់​ទេ នោះ​រដ្ឋាភិបាល​គឺ​នៅ​តែ​ព្រហើន​គាបសង្កត់​សិទ្ធិ​សេរីភាព​សារព័ត៌មាន​ដោយ​គ្មាន​ញញើត​ដដែល។ លោក ស៊ឹង សែនករុណា ថា​ភស្តុតាង​នៃ​ការ​លុប​បំបាត់​សេរីភាព​សារព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា គឺ​មាន​គ្រប់គ្រាន់​សម​ល្មម​នឹង​ចាត់​វិធានការ​បាន​ហើយ បើ​គិត​តាំងពី​ឆ្នាំ​២០១៧ មក រហូត​ដល់​ពេល​នេះ...

អ្នក​ឃ្លាំមើល៖ អន្តរជាតិ​ពិបាក​ជឿ​លើ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​សារព័ត៌មាន​របស់​រដ្ឋាភិបាល​កម្ពុជា

អ្នក​ឃ្លាំមើល​លើកឡើង​ថា អន្តរជាតិ​ពិបាក​នឹង​ជឿ​លើ​ការ​ធានា​ក្នុង​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​សារព័ត៌មាន​របស់​រដ្ឋាភិបាល​កម្ពុជា​ខ្លាំង​ណាស់ ដោយសារតែ​ការ​បង្ក្រាប​លើ​អ្នក​សារព័ត៌មាន និង​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ ចេះ​តែ​បន្ត​កើត​មាន​សព្វថ្ងៃ​នេះ។ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៩ តុលា នេះ​ថា ក្នុង​ក្រសែភ្នែក​អន្តរជាតិ​មាន​ភស្តុតាង​ជាច្រើន​មុន​នឹង​ពួកគេ​បាន​សម្រេច​ចាត់​ថ្នាក់​កម្ពុជា​ជា​ប្រទេស​ដែល​រឹតត្បិត​សេរីភាព​សារព័ត៌មាន ខណៈ​រដ្ឋាភិបាល​ក៏​ហាក់ដូចជា​មិន​បន្ធូរ​ដៃ​ក្នុង​ការ​បង្ក្រាប​លើ​អ្នក​សារព័ត៌មាន និង​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ​ដែរ។ លោក សេក សុជាតិ លើកឡើង​ថា មិន​ថា​តែ​អន្តរជាតិ​ទេ​ដែល​រិះគន់​រដ្ឋាភិបាល​ពី​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​សារព័ត៌មាន សូម្បីតែ​ពលរដ្ឋ​ក៏​មាន​ការ​មិន​ពេញចិត្ត​ជុំវិញ​បញ្ហា​នេះ​ដែរ...

ថៃ​ចាប់​ខ្លួន​ពលករ​ខ្មែរ​ឆ្លងដែន​ខុស​ច្បាប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ជិត ៤​ម៉ឺន​នាក់​ក្នុង​រយៈពេល​១២០​ថ្ងៃ

ក្រសួង​ការងារ​ថៃ បាន​បូក​សរុប​តួលេខ​ពលករ​ខុស​ច្បាប់​ឆ្លងដែន​ចូល​ទឹកដី​របស់​ខ្លួន ដោយ​បាន​រក​ឃើញ​ថា ក្នុង​យុទ្ធនាការ​រយៈពេល ១២០​ថ្ងៃ អាជ្ញាធរ​ថៃ បាន​ចាប់​ខ្លួន​ពលករ​ខ្មែរ​ដែល​ឆ្លងដែន​ខុស​ច្បាប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ មាន​ចំនួន​ជិត ៤​ម៉ឺន​នាក់។ បើ​យោង​តាម​ក្រសួង​ការងារ​ថៃ បាន​ឲ្យ​ដឹង​ថា ក្នុង​យុទ្ធនាការ​រយៈពេល ១២០​ថ្ងៃ អាជ្ញាធរ​ថៃ បាន​ចាប់​ខ្លួន​ពលករ​ខ្មែរ​ចំនួន​ជិត ៤​ម៉ឺន​នាក់ (៣៩៧៣៦​នាក់) ក្នុង​ចំណោម​ពលករ​ដែល​អាជ្ញាធរ​ថៃ បាន​ឃាត់​ខ្លួន គឺ​មាន​មួយ​ចំនួន​ត្រូវ​បាន​អាជ្ញាធរ​ថៃ កាត់ទោស​រួច​រាល់​ហើយ ក្នុង​នោះ​មាន​ពលករ​ខ្មែរ​ចំនួន ២៥៩​នាក់​ដែរ។ ប្រភព​ដដែល​អះអាង​ថា ពលករ​ដែល​បាន​កាត់ទោស​រួច​នោះ នឹង​ត្រូវ​ផាក​ពិន័យ​ជា​ទឹកប្រាក់​ចំនួន​ពី...

អ្នក​ឃ្លាំមើល​អំពាវនាវ​ឱ្យ​ពលរដ្ឋ​តាមដាន​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ CLV-DTA បន្ត​ទៀត

អ្នក​ឃ្លាំមើល​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​តាមដាន​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV) បន្ត​ទៀត ព្រោះ​ការ​ប្រកាស​ដក​ខ្លួន​ចេញពី​គម្រោង​នេះ​ពី​សំណាក់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន មិនមែន​មាន​ន័យ​ថា​កម្ពុជា​បាន​បញ្ចប់​ការ​សហការ​គ្នា​ក្នុង​គម្រោង​នេះ​ចប់​សព្វគ្រប់​ជាមួយ​ឡាវ និង​វៀតណាម នោះ​ទេ។ អ្នក​ឃ្លាំមើល​សង្គម លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៥ កញ្ញា នេះ​ថា បើ​យោង​តាម​កិច្ចព្រមព្រៀង CLV ដើម្បី​ឱ្យ​កម្ពុជា​អាច​ចាកចេញ​ពី​គម្រោង​នេះ​ជា​ផ្លូវការ​ស្ថាពរ លុះត្រាតែ​មាន​ការ​យល់ព្រម​ពី​វៀតណាម និង​ឡាវ...

អ្នក​ឃ្លាំមើល​ថ្កោលទោស​លោក ហ៊ុន សែន ជុំវិញ​ការ​ចេញ​បញ្ជា​ឱ្យ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​លើ​ទឹកដី​ថៃ

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ថ្កោលទោស​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ដាច់អហង្ការ ជុំវិញ​ការ​ចេញ​បញ្ជា​ឱ្យ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង លោក ផន ផាន់ណា ដែល​កំពុង​រស់នៅ​ដោយ​ភៀស​ខ្លួន​ក្នុង​ប្រទេស​ថៃ កាលពី​ពេល​ថ្មីៗ​នេះ។ លោក ម៉ែន ណាត ចាត់ទុក​បទបញ្ជា​របស់​លោក ហ៊ុន សែន ជា​ទង្វើ​របស់​ជន​ផ្ដាច់ការ​ដែល​ស្រដៀង​គ្នា​នឹង​ការ​ដឹកនាំ​នៅ​ប្រទេស​កុម្មុយនីស្ត​កូរ៉េខាងជើង ហើយ​ក៏​ជា​ទង្វើ​តាម​ចង​អាឃាត​ដ៏​ព្រៃផ្សៃ​លើ​សកម្មជន​បក្ស​ក្រៅ​រដ្ឋាភិបាល ដែល​ជា​ទង្វើ​គួរ​ឱ្យ​ស្អប់ខ្ពើម​ដែរ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៥ កញ្ញា...

លោក ហ៊ុន សែន សម្រេច​ដក​ខេត្ត​ខ្មែរ​ទាំង​៤​ចេញពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV) ហើយ

មេដឹកនាំ​គណបក្ស​កាន់​អំណាច លោក ហ៊ុន សែន សម្រេច​ដក​ខេត្ត​មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ ចេញពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម (CLV-DTA) ហើយ​ចាប់ពី​ថ្ងៃ​២០ ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ​តទៅ។ អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ទាំង​យប់​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ​ថា កន្លង​ទៅ​នេះ...

សមត្ថកិច្ច​ចាប់​ខ្លួន​អតីត​សង្ឃ ហោ សុខុន បន្ទាប់ពី​រិះគន់​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍ CLV

អតីត​សង្ឃ ហោ សុខុន ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​យប់​ថ្ងៃ​អង្គារ បន្ទាប់ពី​រិះគន់​រដ្ឋាភិបាល​ជុំវិញ​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍​កាលពី​ពេល​ថ្មីៗ​នេះ។ មនុស្ស​ដែល​ស្និទ្ធ​នឹង​លោក ហោ សុខុន បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១៨ កញ្ញា ថា អំឡុង​ម៉ោង ១១ កាលពី​យប់​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២៤ ស្រាប់​តែ​មាន​សំឡេង​គោះ​ទ្វារ​ផ្ទះ​របស់​លោក ហោ សុខុន ដែល​ស្ថិត​នៅ​ម្តុំ​ផ្សារ​ក្រមួន ស្ថិត​ក្នុង​សង្កាត់​ចាក់អង្រែក្រោម...

អ្នកវិភាគ​ថា​សញ្ញាបត្រ​លោក ហ៊ុន សែន មិន​បាន​ប្រយោជន៍​សម្រាប់​ជាតិ បើ​គាត់​គ្មាន​សមត្ថភាព​ពិតប្រាកដ

អ្នកវិភាគ​នយោបាយ លើកឡើង​ថា លោក ហ៊ុន សែន មិន​គួរ​លង់​នឹង​សញ្ញាបត្រ​ដែល​មិនមែន​ជា​សមត្ថភាព​របស់​គាត់​នោះ​ទេ ពីព្រោះ​សញ្ញាបត្រ​ធំ​ប៉ុនណា ក៏​មិន​អាច​បម្រើ​ផល​ប្រយោជន៍​ជាតិ បើ​គាត់​គ្មាន​ឆន្ទៈ និង​គ្មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​ជាតិ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​កំពុងតែ​រងគ្រោះ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៦ កញ្ញា នេះ​ថា ប្រជាពលរដ្ឋ​មិន​មើល​សញ្ញាបត្រ​ទេ គឺ​មើល​លើ​លទ្ធផល​នៃ​ការ​ដឹកនាំ​ជាក់ស្ដែង ហើយ​ការ​ដឹកនាំ​ជាក់ស្ដែង​បច្ចុប្បន្ន​របស់​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន...

Latest news

© 2021, ដេលី. All rights reserved.