28 C
Phnom Penh

TAG

ស៊ុន ចន្ធី

គណបក្ស​កម្លាំង​ជាតិ​គ្រោង​ប្រមូលផ្ដុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​ប្រធាន​បក្ស​របស់​ខ្លួន

គណបក្ស​កម្លាំង​ជាតិ គ្រោង​ជួបជុំ​ថ្នាក់​ដឹកនាំ សមាជិក និង​សកម្មជន​គណបក្ស​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ក្រោយ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​រាជធានី-ខេត្ត​ខាងមុខ​នេះ ក្នុង​គោលបំណង​សម្ដែង​មតិ​ដោយ​សន្តិវិធី ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​ប្រធាន​គណបក្ស​របស់​ខ្លួន​លោក ស៊ុន ចន្ធី។ គណបក្ស​កម្លាំង​ជាតិ ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ​ថា គណៈកម្មាធិការ​នាយក និង​ថ្នាក់​ដឹកនាំ​គណបក្ស​កម្លាំង​ជាតិ​រាជធានី-ខេត្ត​ទាំងអស់ ចាត់ទុក​ការ​ចាប់​ខ្លួន​លោក ស៊ុន ចន្ធី ប្រធាន​គណបក្ស​របស់​ពួកគេ គឺជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​មក​លើ​គណបក្ស​កម្លាំង​ជាតិ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេរីភាព​ផ្នែក​ប្រជាធិបតេយ្យ និង​ដំណើរការ​ការ​បោះឆ្នោត​អសកល​ខាងមុខ​នេះ​យ៉ាង​ធ្ងន់ធ្ងរ។ ប្រភព​ដដែល ឱ្យ​ដឹង​ថា បើ​ទោះបីជា​ប្រធាន​គណបក្ស​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​អយុត្តិធម៌​ក៏ដោយ...

ប្រធាន​គណបក្ស​កម្លាំង​ជាតិ​រង​នូវ​ការ​ចោទប្រកាន់​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​ចំនួន​ពីរ​ករណី

ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក ស៊ុន ចន្ធី បាន​រង​នូវ​ការ​ចោទប្រកាន់​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​ពី​បទ​ឆបោក​ពី​តុលាការ​ខេត្ត​កំពង់ធំ និង​ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ពី​តុលាការ​ក្រុង​ភ្នំពេញ ខណៈ​លោក​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ សាលាដំបូង​ខេត្ត​កំពង់ធំ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១៣ ឧសភា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៤ ខែ​ឧសភា នេះ​ថា អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ធំ បាន​ផ្ទេរ​សំណុំរឿង​ព្រហ្មទណ្ឌ​ពាក់ព័ន្ធ​នឹង​ជន​ត្រូវ​ចោទ​ឈ្មោះ ស៊ុន ចន្ធី ទៅ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​វិញ ដើម្បី​បន្ត​ចាត់ការ​ជា​សមត្ថកិច្ច​តាមរយៈ​លិខិត​ចុះ​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០២៤ របស់​ក្រសួង​យុត្តិធម៌។ សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​រៀបរាប់​ថា កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០២៤...

អ្នក​ឃ្លាំមើល៖ ការ​ចាប់​ខ្លួន​ប្រធាន​បក្ស​កម្លាំង​ជាតិ​មិន​បញ្ជាក់​ពី​ការ​លើក​កម្ពស់​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា​នោះ​ទេ

អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​លើក​ឡើង​របស់​ប្រធាន​គណបក្ស​កម្លាំង​ជាតិ ទាក់ទង​ទៅ​នឹង​ការ​និយាយ​អំពី​បញ្ហា​ចែក​ប័ណ្ណ​សមធម៌​ដែល​ខ្វះ​ឯកសារ​ជា​ភស្តុតាង ឬ​សាក្សី ស្រប​តាម​មូលដ្ឋាន​ច្បាប់ មិន​គួរ​ត្រូវ​បាន​ចាប់​ខ្លួន​នោះ​ទេ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១០ ឧសភា នេះ​ថា បើ​ទោះបីជា​លោក​យល់ឃើញ​ថា​ការ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក ស៊ុន ចន្ធី នៅ​ពេលនេះ​មាន​ទំនោរ​ទៅ​និន្នាការ​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់​ក៏ដោយ ក៏​លោក​នៅតែ​លើក​ទឹកចិត្ត​ឱ្យ​មេដឹកនាំ​បក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ទាំងអស់ បញ្ចេញ​សារ​នយោបាយ​ដែល​មាន​មូលដ្ឋាន​ជាក់លាក់​ដែរ។ លោក សេក សុជាតិ...

អាជ្ញាធរ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក ស៊ុន ចន្ធី នៅ​ព្រលាន​យន្តហោះ​ពោធិ៍ចិនតុង

ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី ត្រូវ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាប់​ខ្លួន​ភ្លាមៗ​នៅ​វាល​យន្តហោះ​អន្តរជាតិ​ភ្នំពេញ-ពោធិ៍ចិនតុង ដោយ​គ្មាន​ដីកា​តុលាការ អំឡុង​ពេល​ដែល​លោក​កំពុង​ចាកចេញ​ពី​មាត់ទ្វារ​យន្តហោះ​នៅ​ថ្ងៃទី​៩ ខែ​ឧសភា នេះ ដោយ​ចោទ​រឿង «ពាក់ព័ន្ធ​នឹង​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម»។ ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី បាន​ធ្វើ​មាតុភូមិ​និវត្តន៍​មក​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ព្រហស្បតិ៍ នេះ បន្ទាប់ពី​លោក​បាន​ធ្វើ​ដំណើរ​ទៅ​ជួបជុំ​អ្នកគាំទ្រ​គណបក្ស​នៅ​ប្រទេស​ជប៉ុន កាលពី​ពេល​ថ្មីៗ​នេះ ប៉ុន្តែ​នៅ​ពេល​ដែល​លោក​វិលត្រឡប់​ចូល​ក្នុង​ប្រទេស​វិញ ស្រាប់តែ​អាជ្ញាធរ​ចាប់​ខ្លួន​លោក​ដោយ​គ្មាន​មូលហេតុ​តែម្តង។ ការ​ចាប់​ខ្លួន​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​រូប​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ការ​រិះគន់​អំពី​ការ​រឹតត្បិត​សេរីភាព​នយោបាយ​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ទៅ​លើ​រាជរដ្ឋាភិបាល​កាន់តែ​ខ្លាំង​ឡើងៗ​នៅ​ពេលនេះ។ ក្រោយ​ការ​ចាប់​ខ្លួន ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​ដដែល​នេះ​ថា...

ក្រុម​អ្នក​តស៊ូ​មតិ៖ កិច្ចប្រជុំ​របស់​សាលា​រាជធានី​ជាមួយ​ប្រធាន​បក្ស​កម្លាំង​ជាតិ​គឺជា​រូបភាព​គំរាមកំហែង​សិទ្ធិ​សេរីភាព​បញ្ចេញមតិ

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា (CAT) ចាត់ទុក​កិច្ចប្រជុំ​ដែល​រៀបចំ​ដោយ​សាលាក្រុង​ភ្នំពេញ ដែល​មាន​សមាសភាព​ចូលរួម​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ជិត ២០​អង្គភាព តទល់​ជាមួយ​នឹង​ប្រធាន​គណបក្ស​កម្លាំង​ជាតិ​តែ​ម្នាក់ គឺជា​រូបភាព​គំរាមកំហែង និង​បំភិតបំភ័យ ជុំវិញ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​នៅ​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា ជា​រឿង​ដែល​ហួសចិត្ត និង​គួរ​ឱ្យ​អស់សំណើច​ជាទីបំផុត ដែល​សាលាក្រុង​ភ្នំពេញ​អញ្ជើញ​ឱ្យ​ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ​ដែល​តទល់​នឹង​មន្ត្រី​ចំនួន ១៦​អង្គភាព និង​ស្ថាប័ន ដោយ​គ្រាន់តែ​ដើម្បី​ពិភាក្សា​លើ​ការ​ជូនដំណឹង​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​បំណង​ទាមទារ​ឱ្យ​ដោះលែង​សមាជិក​គណបក្ស​កម្លាំង​ជាតិ...

បក្ស​កម្លាំង​ជាតិ៖ ការ​ចាប់​ខ្លួន​មន្ត្រី​៣​នាក់​គឺជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ជា​ថ្មី​មក​លើ​បក្ស​ប្រឆាំង

មន្ត្រី​បក្ស​កម្លាំង​ជាតិ និង​មន្ត្រី​សិទ្ធិមនុស្ស​អះអាង​ថា អាជ្ញាធរ​ចាប់​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​ទាំង ៣​នាក់ គឺជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ និង​ជា​ការ​បំភិតបំភ័យ​មក​លើ​គណបក្ស​កម្លាំង​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ថ្មី ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។ សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​កម្លាំង​ជាតិ បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​៣០ ខែ​មីនា ដោយ​បាន​អំពាវនាវ​ជាបន្ទាន់​ឲ្យ​អាជ្ញាធរ​ដោះលែង​លោក អ៊ុំ វីរៈរដ្ឋ អគ្គហិរញ្ញិក​គណបក្ស​កម្លាំង​ជាតិ និង​មន្ត្រី​របស់​ខ្លួន​ពីរ​រូប​ទៀត ក្រោយ​ពេល​ដែល​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ បាន​ចាប់​ខ្លួន​នៅ​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២៤។ ក្រៅពី​ចាប់​ខ្លួន​លោក អ៊ុំ វីរៈរដ្ឋ មាន​មន្ត្រី​នៃ​អតីត​បក្ស​ប្រឆាំង​ពីរ​រូប​ទៀត​ដែល​ត្រូវ​ចាប់​ខ្លួន គឺ​អ្នកស្រី គុណ...

តុលាការ​ខេត្ត​កំពង់ធំ​កោះហៅ​ប្រធាន​បក្ស​កម្លាំង​ជាតិ​ចូល​បំភ្លឺ​ករណី​រង​ការ​ចោទ​ឆបោក​លុយ​ពី​សមាជិក​បក្ស​ភ្លើង​ទៀន

សាលាដំបូង​ខេត្ត​កំពង់ធំ កោះហៅ​ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី ឱ្យ​ចូល​ខ្លួន​បំភ្លឺ​ដោយ​ផ្ទាល់​នៅ​ថ្ងៃទី​១៤ ខែ​មីនា ខាងមុខ​នេះ ជុំវិញ​ការ​ចោទប្រកាន់​ពី​បទ ឆបោក​លុយ​ចំនួន ១២​លាន ៨​សែន​រៀល (១២ ៨០០​០០០​រៀល) ដែល​ស្មើ​នឹង​ប្រមាណ​ជា ៣​ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក ពី​សមាជិក​គណបក្ស​ភ្លើង​ទៀន​ខេត្ត​កំពង់ធំ ដែល​ជា​អតីត​សហការី​របស់​ខ្លួន។ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ធំ លោក ផៃ តុងហួរ បាន​ចេញ​ដីកា​កោះ​កាលពី​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៤...

ក្រសួង​មហាផ្ទៃ​ទទួលស្គាល់​លទ្ធផល​សមាជ​លើកដំបូង​របស់​គណបក្ស​កម្លាំង​ជាតិ​ជា​ផ្លូវការ​ហើយ

ក្រសួង​មហាផ្ទៃ សម្រេច​ទទួលស្គាល់​លទ្ធផល​សមាជ​លើកដំបូង​របស់​គណបក្ស​កម្លាំង​ជាតិ​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃ​ពុធ ទី​២៩ វិច្ឆិកា នេះ ក្នុង​ការ​តែងតាំង​ប្រធាន​បក្ស អនុប្រធាន គណៈកម្មាធិការ​អចិន្ត្រៃយ៍ គណៈកម្មាធិការ​នាយក លក្ខន្តិកៈ និង​ទិសដៅ​ការងារ​របស់​គណបក្ស​សម្រាប់​ចូលរួម​ការ​បោះឆ្នោត​ឆ្នាំ​២០២៧ និង​ការ​បោះឆ្នោត​ឆ្នាំ​២០២៨ ខាង​មុខ។ ក្រសួង​មហាផ្ទៃ ចេញ​លិខិត​មួយ​ទៅ​កាន់​ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី នៅ​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ថា ក្រសួង​បាន​ពិនិត្យ និង​សម្រេច​ទទួលស្គាល់​នូវ​លទ្ធផល​សមាជ​របស់​គណបក្ស​នេះ ដែល​បាន​អនុម័ត​ជ្រើសរើស​ក្បាលម៉ាស៊ីន​ដឹកនាំ​ជា​ផ្លូវការ​ហើយ​ចំពោះ​ការ​ជ្រើសរើស​លោក...

សមាជិក​គណបក្ស​ភ្លើង​ទៀន​ត្រៀម​បង្កើត​បក្ស​ថ្មី​ឈ្មោះ​ថា​គណបក្ស​កម្លាំង​ជាតិ

សមាជិក​ក្បាលម៉ាស៊ីន​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន លោក ស៊ុន ចន្ធី សម្រេច​លាឈប់​ពី​គណបក្ស​ចាស់​របស់​ខ្លួន និង​ត្រៀម​បង្កើត​បក្ស​ថ្មី​ដោយ​ខ្លួនឯង​ដែល​មាន​ឈ្មោះ​ថា «គណបក្ស​កម្លាំង​ជាតិ»។ សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​ភ្លើង​ទៀន លោក ស៊ុន ចន្ធី បាន​ប្រកាស​ដើរ​ចេញពី​គណបក្ស​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៨ ខែ​មិថុនា ឆ្នាំ​២០២៣ ថា ការ​លាលែង​នេះ​គឺជា​សិទ្ធិ​របស់​បុគ្គល​ម្នាក់ៗ ប៉ុន្តែ​លោក​បន្ថែម​ថា លោក​នឹង​បន្ត​សកម្មភាព​ជា​អ្នក​នយោបាយ​ទៅ​មុខ​ទៀត​ដដែល។ អតីត​ប្រធាន​បក្ស​ខេត្ត​នៃ​គណបក្ស​ភ្លើង​ទៀន​ប្រចាំ​ខេត្ត​កំពង់ធំ រូប​នេះ​លើកឡើង​ថា លោក​ក៏​អាច​នឹង​ដឹកនាំ​គណបក្ស​នយោបាយ​ណា​មួយ​ដែល​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ពង្រឹង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​លើកស្ទួយ​សិទ្ធិមនុស្ស ព្រមទាំង​ដើម្បី​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ទៅ​ថ្ងៃ​អនាគត​ផង​ដែរ។ បន្ទាប់ពី​ការ​ប្រកាស​លាឈប់​ពី​សមាជិក​គណបក្ស​ភ្លើង​ទៀន សារព័ត៌មាន​ដែល​មាន​និន្នាការ​បម្រើ​នយោបាយ​ឱ្យ​បក្ស​កាន់​អំណាច Fresh News...

Latest news