អង្គភាពការពារប្រធានាធិបតីហ្វីលីពីន ទទួលបទបញ្ជាឱ្យបង្កើនការប្រុងប្រយ័ត្នបំផុត ដើម្បីការពារអាយុជីវិតលោកប្រធានាធិបតី Ferdinand Marcos Jr បន្ទាប់ពីអ្នកស្រីអនុប្រធានាធិបតី Sara Duterte បាននិយាយគំរាមឲ្យកងអង្គរក្សរបស់អ្នកស្រីសម្លាប់លោក Marcos Jr ដែលអ្នកស្រី Sara Duterte ថាបើអ្នកស្រីត្រូវបានសម្លាប់ គឺកងអង្គរក្សអ្នកស្រីត្រូវតែសម្លាប់លោក Marcos Jr។
ក្នុងស្ថានភាពដ៏រំជើបនេះ ក្រសួងយុត្តិធម៌នៃប្រទេសហ្វីលីពីន បានកសាងសំណុំរឿងព្រហ្មទណ្ឌដោយចោទអនុប្រធានាធិបតី Sara Duterte ជាមេខ្លោងនៃគម្រោងធ្វើឃាតប្រធានាធិបតី...