30.6 C
Phnom Penh

TAG

អាស៊ីសេរី

នគរបាល​ជាតិ​ត្រៀម​កម្លាំង​ការពារ​ព្រះ​មហា​ក្សត្រ​ក្នុង​ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​

នគរបាល​ជាតិ​ត្រៀម​កម្លាំង​សមត្ថ​កិច្ច​ដើម្បី​ការពារ​សន្តិសុខ​ សណ្ដាប់​ធ្នាប់​ក្នុង​ ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​ដែល​គ្រោង​ធ្វើ​នៅ​ខេត្ត​តាកែវ​នៅថ្ងៃ​ទី​២២​ ខែ​ឧសភា​ ក្រោម​ព្រះ​រាជា​ធិបតី​ភាព​ ព្រះ​ករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​នរោត្តម​សីហមុនី។​

រដ្ឋាភិបាល​នៅ​មិន​ទាន់​ប្រតិកម្ម ​ចំពោះ​ក្តី​កង្វល់​របស់​ស្ថានទូត​អាមេរិក​អំពី​ស្ថាន​ភាព​នយោបាយ​នៅ​កម្ពុជា​ឡើយ​

តំណាង​មន្ត្រី​រដ្ឋាភិបាល​ឬ​តំណាង​ការិយាល័យ​នាំពាក្យ​រដ្ឋាភិបាល​នៅ​មិន​ទាន់​បញ្ចេញ​ប្រតិកម្ម​នានា​ដើម្បី​ឆ្លើយ​ចំពោះ​ការ​លើក​ឡើង​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ជុំវិញ​បញ្ហា​ស្លាប់​កូន​ប្រុស​អតីត​មន្ត្រី​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​មូលដ្ឋាន​ក្នុង​ខេត្ត​កំពង់ចាម ​ដែល​ស្លាប់​នៅ​ក្នុង​ពន្ធនាគារ​យ៉ាង​អាថ៌​កំបាំង។​

លោក​ហ៊ុន សែន​ណែនាំ​ឱ្យ​មន្ត្រី​របស់​ខ្លួន​យក​បញ្ហា​បដិវត្តន៍​ពណ៌​ប្រាប់​ពលរដ្ឋ​ដើម្បី​ទប់ស្កាត់​ការ​វិល​ចូល​ស្រុក​របស់​លោក​សម រង្ស៊ី

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ហ៊ុន សែន​បាន​ណែនាំ​ដល់​មន្ត្រី​ក្រុម​ការងារ​គណបក្ស​របស់​ខ្លួន​ទូទាំង​ប្រទេស​ឱ្យ​បង្កើន​ការ​ផ្សព្វ​ផ្សាយ​អំពី​ផល​វិបាក​នៃ​បដិវត្តន៍​ពណ៌​និង​ការ​វិល​ត្រឡប់​ចូល​ស្រុក​របស់​លោក​សម រង្ស៊ី​ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះជាតិ។  ​ការណែនាំ​របស់​លោក​ហ៊ុន សែន​គឺ​ដើម្បី​គ្រប់គ្រង​សភាព​ការណ៍​នានា​នៅ​តាម​មូលដ្ឋាន។​

កម្មវិធីIdea Talk៖​ព្រឹត្តិ​ការណ៍​សំខាន់ៗ​ប្រចាំ​សប្តាហ៍។​

កម្មវិធី​Idea Talk តាម​បណ្តាញ ​Facebook Live​របស់​The Cambodia Daily​ ថ្ងៃ​ទី​១៧ឧសភា​ឆ្នាំ​២០១៩។​

លោក​សុខ ទូច​វិភាគ​ថា ​លោក​សម រង្ស៊ី​មិន​ហ៊ាន​វិល​ចូល​ស្រុក​វិញ​ទេ​

ប្រធាន​រាជ​បណ្ឌិត្យ​សភា​លោក​សុខ ទូច​អះអាង​ថា ​លោក​សម រង្ស៊ី​នឹង​មិន​ហ៊ាន​វិល​ចូល​ស្រុក​ខ្មែរ​វិញ​ដូច​ការ​សន្យា​នោះ​ទេ។​

អាល្លឺម៉ង់​រំឭករដ្ឋាភិបាលលោក​ហ៊ុន សែនថា កម្ពុជាមិនពិបាកកែលម្អបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើយដើម្បីរក្សា EBA

រដ្ឋាភិបាល​ក្រុង​Berlin​បាន​រំឭក​ថា ​កម្ពុជា​មិន​ពិបាក​កែ​លម្អ​បញ្ហា​សិទ្ធិ​មនុស្ស​ទេ​ ដើម្បី​រក្សា​បាន​ជំនួយ​និង​EBA។

កា​រឃោសនា​បោះឆ្នោត​ក្រុម​ប្រឹក្សា​អាណត្តិ​ទី​៣​នឹង​ចាប់​ផ្តើម​ពីថ្ងៃ​ស្អែក​នេះ​ត​ទៅ​

ការ​ឃោសនា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​អាណត្តិ​ទី​៣​នឹង​ចាប់​ផ្តើម​ហែក្បួន​ឃោសនា​ពី​ថ្ងៃ​ទី​១៧​ខែ​ឧសភា​ស្អែក​នេះ​តទៅ​ដែល​មាន​រយៈ​ពេល​៨​ថ្ងៃ។​

ព្រះ​មហា​ក្សត្រ​ព្រះរាជ​ទាន​គ្រឿង​ឥស្សរិយយស​ជន​បរទេស​ម្នាក់​ដែល​បាន​ជួយ​កុមារ​និង​ជន​ក្រីក្រ​កម្ពុជា​

ព្រះ​មហា​ក្សត្រ​ព្រះ​រាជទាន​គ្រឿង​ឥស្សរិយ​យស​ថ្នាក់​ជាតូបការ​ជូន​ដល់​ជូន​ជន​បរទេស​គឺ​លោក​​Scott Neeson ​ដែល​បាន​ជួយ​សង្គ្រោះ​កុមារ​កម្ពុជា​ជាច្រើន​នាក់។​

Latest news

© 2021, ដេលី. All rights reserved.