41.3 C
Phnom Penh

នគរបាល​ជាតិ​ត្រៀម​កម្លាំង​ការពារ​ព្រះ​មហា​ក្សត្រ​ក្នុង​ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​ជាតិ​ត្រៀម​កម្លាំង​សមត្ថ​កិច្ច​ដើម្បី​ការពារ​សន្តិសុខ​ សណ្ដាប់​ធ្នាប់​ក្នុង​ ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​ដែល​គ្រោង​ធ្វើ​នៅ​ខេត្ត​តាកែវ​នៅថ្ងៃ​ទី​២២​ ខែ​ឧសភា​ ក្រោម​ព្រះ​រាជា​ធិបតី​ភាព​ ព្រះ​ករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​នរោត្តម​សីហមុនី។​

ផែនការ​ការ​ពារ​សុវត្ថិ​ភាព​នេះ​ដឹក​នាំ​ដោយ​អគ្គ​ស្នង​ការ​រង​នគរបាល​ជាតិ​ និង​ជា​ប្រធាន​នាយកដ្ឋាន​អង្គ​រក្ស ​លោក​ទូច ណារ៉ុថ។ ​ប៉ុន្តែ​សមត្ថកិច្ច​នៅ​មិន​ទាន់​បង្ហាញ​ពី​ចំនួន​កង​កម្លាំង​ដែល​ត្រូវ​ពង្រាយ​នៅ​ឡើយ​ទេ។​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ទេសចរណ៍​ឲ្យ​ដឹង​ថា​ ព្រះ​រាជពិធី​នេះ​នឹង​មាន​រៀបចំ​តាំង​ពិព័រណ៍​ផលិត​ផល​កសិកម្ម​សិប្បកម្ម​ក្នុង​ស្រុក។ ​ព្រឹត្តិ​ការណ៍​បុណ្យ​ប្រពៃណី​នេះ​នឹង​ការ​បង្ហាញ​ដល់​ទេសចរជា​តិ ​និង​អន្តរជាតិ​បាន​ស្វែង​យល់​កាន់​តែ​ច្បាស់​អំពី​វប្បធម៌​ ប្រពៃណី​ ទំនៀម​ទម្លាប់​របស់​ខ្មែរ​ដែល​មាន​តាំង​ពី​បុរាណ​កាល​មក​ ពិសេស​ ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល ​ដែល​ជា​ពិធី​ប្រព្រឹត្ត​ឡើង​ជា​មង្គល​

ឧទ្ទិស​ដល់​ការ​ចាប់​ផ្តើម​រដូវ​ធ្វើ​ស្រែចម្ការ​​របស់​ប្រជា​កសិករ​ និង​បួងសួង​ដល់​វត្ថុ​ស័ក្តិ​សិទ្ធិ​ឲ្យ​បង្អុរ​ទឹក​ភ្លៀង​បរិបូរណ៌​តាម​រដូវកាល​ ដើម្បី​ឲ្យ​វិស័យ​កសិកម្ម​គ្រប់​ប្រភេទ​ទទួល​បាន​ភោគ​ផល​ខ្ពស់៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស