ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
25.8
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
អំពើពុករលួយ
ច្បាប់
សមត្ថកិច្ចបញ្ជូនមន្ត្រីផ្កាយ១ម្នាក់និងយោធា២នាក់ទៅតុលាការករណីជួញដូរអាវុធខុសច្បាប់
ឌឹ ខេមបូឌា ដេលី
-
November 23, 2021
កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានចាប់ខ្លួនមន្ត្រីយោធាចំនួន ៣នាក់ពាក់ព័ន្ធនឹងការរក្សាទុក និងជួញដូរអាវុធដោយខុសច្បាប់ស្ថិតក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ សារព័ត៌មានដែលស្និទ្ធនឹងលោក ហ៊ុន សែន គឺ Fresh News បានដកស្រង់សម្ដីមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា ចុះផ្សាយនៅថ្ងៃទី២២ វិច្ឆិកា នេះថា មន្ត្រីយោធា ៣នាក់ដែលសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៩-២០ ខែវិច្ឆិកា នេះ មានឈ្មោះ អូន...
ព័ត៌មានជាតិ
ចៅហ្វាយខេត្តបន្ទាយមានជ័យចេញមុខអន្តរាគមន៍បញ្ចប់ទំនាស់ក្នុងមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត
ខេមបូឌា ដេលី
-
November 20, 2021
អភិបាលខេត្តបន្ទាយមានជ័យ បានកោះប្រជុំបន្ទាន់ជាមួយភាគីពាក់ព័ន្ធ ដើម្បីបញ្ចប់ជម្លោះផ្ទៃក្នុងនៅពេលបុគ្គលិកសុខាភិបាលនៃមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត បានព្រមានថា នឹងដាក់ពាក្យលាលែងដើរចេញពីអង្គភាព។ ប្រភពព័ត៌មានដែលជឿទុកចិត្ត បានផ្តល់ឯកសារសម្ងាត់ឱ្យសារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៩ ខែវិច្ឆិកា បញ្ជាក់ថា លោក អ៊ុំ រាត្រី ដែលជាអភិបាលខេត្តបន្ទាយមានជ័យ បានកោះប្រជុំភ្លាមៗជាមួយអ្នកពាក់ព័ន្ធក្នុងទំនាស់ផលប្រយោជន៍នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តនេះ។ ការព្យាយាមសម្របសម្រួលកាលពីថ្ងៃទី១០ ខែវិច្ឆិកា កន្លងទៅនេះរបស់អភិបាលខេត្តបន្ទាយមានជ័យ គឺដើម្បីបញ្ចប់ជម្លោះដែលអូសបន្លាយជាច្រើនខែមកហើយរវាងបុគ្គលិកសុខាភិបាលចំនួន ១១រូបជាមួយនឹងប្រធានមន្ទីរពេទ្យ លោក ឱក ទីនណា។ ប្រភពដដែលឲ្យដឹងថា...
ច្បាប់
អាមេរិកព្រមានអ្នកជំនួញខ្លួននៅកម្ពុជាកុំឱ្យជាប់ពាក់ព័ន្ធអំពើពុករលួយនិងរំលោភសិទ្ធិមនុស្ស
ខេមបូឌា ដេលី
-
November 12, 2021
ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានផ្សព្វផ្សាយនូវសេចក្ដីថ្លែងការណ៍រួមបីក្រសួង គឺក្រសួងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងការបរទេស ដែលប្រកាសព័ត៌មានអំពីការដាស់តឿនដល់អ្នកជំនួញជាតិអាមេរិកទាំងអស់ កុំឲ្យពាក់ព័ន្ធមុខជំនួញដែលមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ និងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។ សេចក្ដីថ្លែងការណ៍រួមដែលធ្វើឡើងដោយក្រសួងទាំងបីនេះ ត្រូវបានមើលឃើញនៅក្នុងគេហទំព័ររបស់ក្រសួងការបរទេសអាមេរិក នៅថ្ងៃទី១១ វិច្ឆិកា នេះ។ សេចក្ដីថ្លែងការណ៍បានសរសេរលម្អិតថា៖ សហរដ្ឋអាមេរិកមានប្រវត្តិជាយូរមកហើយចំពោះការប្ដេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងគាំទ្រនីតិរដ្ឋនៅកម្ពុជា និងទូទាំងពិភពលោក។ ការវិវឌ្ឍថ្មីៗនៅកម្ពុជា រួមទាំងអំពើពុករលួយជាប្រព័ន្ធ ឧក្រិដ្ឋកម្មឆ្លងដែន និងការរំលោភសិទ្ធិមនុស្ស គំរាមកំហែងទៅលើផលប្រយោជន៍សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក និងសេរីភាពជាមូលដ្ឋានរបស់ប្រជាជនកម្ពុជា សម្រាប់សហរដ្ឋអាមេរិកគឺមិនអាចទទួលយកបានឡើយ។ មន្ត្រីសហរដ្ឋអាមេរិកបានលើកឡើងពីកង្វល់ទាំងនេះជាមួយមេដឹកនាំកម្ពុជា ប៉ុន្តែគួរឲ្យសោកស្ដាយដែលពុំមានការផ្លាស់ប្ដូរប្រកបដោយអត្ថន័យម្តងណាឡើយ។ ក្រសួងការបរទេស ក្រសួងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក...
ច្បាប់
សកម្មជនបក្សប្រឆាំងបង្ហាញការសង្ស័យពាក់ព័ន្ធការឆ្មក់ចាប់ខ្លួនអ្នករិះគន់លោក ជា សុផារ៉ា
ខេមបូឌា ដេលី
-
November 2, 2021
សកម្មជនបក្សប្រឆាំងរិះគន់ការឆ្មក់ចាប់ខ្លួនលោក គង់ ឃៀង ទាំងស្រុងក្នុងករណីលោកចោទប្រកាន់លោក ជា សុផារ៉ា ព្រោះការធ្វើបែបនេះគឺជាការបង្កើននូវការសង្ស័យលើលោក ជា សុផារ៉ា កាន់តែខ្លាំងទៅវិញ ស្របពេលដែលតុលាការសម្រេចឃុំខ្លួនសមាជិកបក្សកាន់អំណាចរូបនេះទាំងមិនបានបើកការស៊ើបអង្កេតឱ្យបានច្បាស់លាស់ថែមទៀត។ សកម្មជនគណបក្សសង្គ្រោះជាតិ លោក ហ៊ុន កុសល បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១ វិច្ឆិកា នេះថា ក្នុងសង្គមប្រជាធិបតេយ្យ ការអនុវត្តច្បាប់គ្មានការបែងចែកឋានៈបុណ្យស័ក្តិអ្វីនោះទេ ជាពិសេសក្នុងករណីលោក...
ព័ត៌មានជាតិ
អ្នកឃ្លាំមើលរិះគន់មន្ត្រីជំនាញព្រំដែនឃុបឃិតជាមួយឈ្មួញអនុញ្ញាតឲ្យនាំចូលអាល់កុលក្លែងក្លាយរាប់ម៉ឺនលីត្រក្នុងមួយថ្ងៃៗ
ខេមបូឌា ដេលី
-
October 29, 2021
ក្រុមអ្នកឃ្លាំមើលផែនការអភិវឌ្ឍន៍សង្គម ថ្លែងហួសចិត្តអាជ្ញាធរនៅតាមព្រំដែនដែលបណ្តែតបណ្តោយឲ្យឈ្មួញល្មើសអាចនាំចូលអាល់កុលក្លែងក្លាយរាប់ម៉ឺនលីត្រពីប្រទេសជិតខាង ចូលមកកម្ពុជា នាំឲ្យប៉ះពាល់សុខភាពពលរដ្ឋ អ្នកប្រើប្រាស់ដែលកំពុងមានតម្រូវការចាំបាច់នាពេលបច្ចុប្បន្ននេះ។ អ្នកឃ្លាំមើលសង្គមបានចាត់ទុកការនាំចូលអាល់កុលក្លែងក្លាយចូលមកនេះ គឺលុះណាតែមានការត្រូវរ៉ូវគ្នារវាងសមត្ថកិច្ចជំនាញប្រចាំការនៅតាមច្រកទ្វារព្រំដែនជាមួយឈ្មួញ ទើបអាចដឹកអាល់កុលរាប់ម៉ឺនលីត្រដែលផ្ទុកនៅលើរថយន្តធំៗអាចបើកឆ្លងកាត់ព្រំដែនបានដោយរលូន។ ការលើកឡើងនេះ គឺបន្ទាប់ពីមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា ក.ប.ប. កាលពីថ្ងៃទី២៥-២៦ ខែតុលា បានចុះបង្ក្រាបឃ្លាំងស្តុកទុកអាល់កុលក្លែងក្លាយ ឬមេតាណុល បានចំនួនជិត ១ម៉ឺន ៦ពាន់លីត្រ (១៥៩៦០លីត្រ) ដែលឈ្មួញនាំចូលមកស្តុកទុកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីត្រៀមចែកចាយបន្តទៅកាន់ទីផ្សារតាមបណ្តារាជធានី-ខេត្តនានាទូទាំងប្រទេសកម្ពុជា។ ករណីនេះ ក្រុមអ្នកឃ្លាំមើលសង្គមក៏ស្នើដល់លោក ស...
នយោបាយ
លោក ជា សុផារ៉ា រងការចោទប្រកាន់ថាប្រព្រឹត្តអំពើពុករលួយក្នុងជួរបក្សកាន់អំណាចរបស់ខ្លួន
ខេមបូឌា ដេលី
-
October 26, 2021
សមាជិកគណបក្សប្រជាជនកម្ពុជា ចោទរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ថាបានប្រព្រឹត្តអំពើពុករលួយក្នុងជួរគណបក្សកាន់អំណាចរបស់ខ្លួន ខណៈក្រុមអ្នកឃ្លាំមើលរកឃើញថា ការសម្ដែងយកមុខរបស់លោក ជា សុផារ៉ា កន្លងមក ធ្វើឲ្យប៉ះទង្គិចដល់ឥទ្ធិពល និងមុខមាត់គ្រួសារ «ហ៊ុន» យ៉ាងខ្លាំងក្នុងតួនាទីជាអ្នកគ្រប់គ្រងបញ្ហាដីធ្លីសព្វថ្ងៃនេះ។ សមាជិកគណបក្សកាន់អំណាច លោក គង់ ឃៀង បានបង្ហោះវីដេអូតាមបណ្ដាញសង្គម Facebook នៅថ្ងៃទី២៥ តុលា...
ព័ត៌មានជាតិ
ពលរដ្ឋខេត្តកោះកុងព្រួយបារម្ភអំពីបទល្មើសគ្រឿងញៀននាំចូលពីថៃតាមច្រកលំហសមុទ្រ
ខេមបូឌា ដេលី
-
October 26, 2021
ពលរដ្ឋខេត្តកោះកុង បង្ហាញការព្រួយបារម្ភអំពីបទល្មើសនាំចូលគ្រឿងញៀនជិត ៣០០គីឡូក្រាម ដែលជនល្មើសបន្តលួចនាំចូលតាមច្រកលំហសមុទ្រចូលមកក្នុងភូមិសាស្ត្រស្រុកស្រែអំបិល ខេត្តកោះកុង ខណៈសមត្ថកិច្ចជំនាញពាក់ព័ន្ធប្រចាំច្រកលំហសមុទ្រហាក់មិនសូវរវល់អើពើពីការនាំចូលគ្រឿងញៀនឆ្លងដែននេះទេ។ ពលរដ្ឋបានដាក់ការសង្ស័យទៅលើសមត្ថកិច្ចជំនាញប្រចាំការនៅលើលំហសមុទ្រថា ទំនងជាអាចមានជាប់ពាក់ព័ន្ធសំណូកពុករលួយពីក្រុមជនល្មើស ជាថ្នូរអនុញ្ញាតឲ្យនាំចូលគ្រឿងញៀនជាបន្តបន្ទាប់ មុនត្រូវបានកម្លាំងនគរបាលស្រុកស្រែអំបិល ចុះបង្ក្រាបប៉ុន្មានថ្ងៃមុននេះ។ ការព្រួយបារម្ភជាថ្មីរបស់ក្រុមអ្នកឃ្លាំមើលសង្គម និងអាណាព្យាបាលខាងលើនេះ បានកើតមានជាថ្មីទៀតក្រោយពេលសមត្ថកិច្ចនគរបាលស្រុកស្រែអំបិល បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន និងរឹបអូសបានជិត ៣០០គីឡូក្រាម ដែលជនល្មើសដឹកតាមទូកចូលមកដល់ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។ យុទ្ធនាការនេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់នៅលើទូកខ្នាតធំមួយគ្រឿងរបស់ជនជាតិថៃ ដែលចូលចតក្នុងផែជលផលនៅចំណុចមាត់ពាមស្រែអំបិល។ ក្រុមប្រជាពលរដ្ឋបានស្នើដល់លោក ស...
ព័ត៌មានជាតិ
មន្ត្រីនគរបាលជាច្រើននាក់ចោទអធិការស្រុកប្រាសាទបាគងថាបានប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ
ខេមបូឌា ដេលី
-
October 21, 2021
មន្ត្រីនគរបាលជាច្រើននាក់ ចោទថា អធិការនគរបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប លោក លឹម សម្បត្តិ ថាបានប្រព្រឹត្តអំពើពុករលួយ និងបង្កបាតុភាពគ្មានសណ្ដាប់ធ្នាប់នៅក្នុងទីតាំងមូលដ្ឋានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនយ៉ាងអនាធិបតេយ្យ។ មន្ត្រីនគរបាលប្រចាំស្រុកប្រាសាទបាគង ជាច្រើនរូប បានផ្សព្វផ្សាយពាក្យបណ្តឹងរបស់ខ្លួននៅថ្ងៃពុធ ទី២០ តុលា នេះ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា អធិការស្រុកប្រាសាទបាគង លោក លឹម សម្បត្តិ បានប្រព្រឹត្តអំពើពុករលួយជាច្រើនលើកច្រើនសាដែលខុសទៅនឹងតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ។ ប្រភពដដែលអះអាងថា សព្វថ្ងៃនេះ អធិការស្រុករូបនេះមិនខ្វល់នឹងការបង្ក្រាបបទល្មើសដែលបានកើតឡើងនៅក្នុងស្រុកដែលខ្លួនបំពេញតួនាទីនោះទេ ប៉ុន្តែបែរជាចូលដៃជាមួយជនល្មើស ដោយការទទួលប្រាក់សំណូកជាថ្នូរនឹងការបើកឱ្យមានល្បែងស៊ីសងគ្រប់ប្រភេទកើតមាននៅក្នុងស្រុកយ៉ាងអនាធិបតេយ្យទៅវិញ។ មន្ត្រីនគរបាលទាំងនោះបញ្ជាក់ថា...
ជំងឺកូវីដ ១៩
ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដកុមារនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិនសែនសុខរងការចោទថាយកលុយជាសាធារណៈ
ខេមបូឌា ដេលី
-
October 12, 2021
អាណាព្យាបាលមួយចំនួនបានចោទក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ ថាបានឃុបឃិតគ្នាបង្កើតកម្មវិធីប្រមូលលុយពីអាណាព្យាបាលជាសាធារណៈ លើសេវាចាក់វ៉ាក់សាំងការពារជំងឺ Covid-19 ដល់កុមារ ដែលប្រាសចាកពីការណែនាំរបស់ក្រសួងសុខាភិបាល។ អាណាព្យាបាលម្នាក់មានវ័យជាង ៥០ឆ្នាំ រស់នៅខណ្ឌសែនសុខ ដែលនាំកូនស្រីទៅចាក់វ៉ាក់សាំង បានប្រាប់សារព័ត៌មាន The Cambodia Daily ដឹងតាម Messenger Facebook នៅថ្ងៃចន្ទ ទី១១ ខែតុលា នេះថា រូបភាពនៃការប្រមូលលុយពីអាណាព្យាបាលកុមាររបស់ក្រុមគ្រូពេទ្យនោះ ធ្វើឡើងដោយយកប្រអប់ ឬកេសសម្រាប់ដាក់ម៉ាស់...
នយោបាយ
បែកធ្លាយមេដឹកនាំកំពូលៗមានប្រាក់វាល់លានយកទៅលាក់នៅដែនកោះសាយប្រឹសនៃទ្វីបអឺរ៉ុបក្នុងនោះមានទាំងលោក ហ៊ុន សែន
ខេមបូឌា ដេលី
-
October 7, 2021
ក្រុមហ៊ុនមេធាវីដែលបង្កើតដោយប្រធានាធិបតីនៃប្រទេសដែនកោះសាយប្រឹស (Cyprus) ត្រូវបានចោទថាបានជួយលាក់ទ្រព្យសម្បត្តិរបស់ពួកមន្ត្រីធំៗពុករលួយនៃបណ្ដាប្រទេសមួយចំនួន ដែលឈរក្រោមផ្លាកនៃក្រុមហ៊ុនក្លែងក្លាយមួយចំនួនមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ យកមកលាក់ទុកនៅក្នុងដែនកោះមួយនេះ។ សាយប្រឹស ជាប្រទេសមួយនៅក្នុងទ្វីបអឺរ៉ុប ហើយក៏ជាប្រទេសមួយនៃសហភាពអឺរ៉ុប ២៧ប្រទេសផងដែរ។ ដែនកោះមួយនេះមានប្រវត្តិជារដ្ឋាភិបាលផ្ដល់សិទ្ធិរស់នៅដល់បណ្ដាជនទាំងឡាយណាដែលមានប្រាក់ស្ដុកស្ដម្ភមករស់នៅក្នុងប្រទេសនេះ ជាមួយនឹងការបង់ប្រាក់ធានាការរស់នៅរាប់រយលានដុល្លារ។ ឯកសារចំនួន ១២លានរបស់សមាគមអ្នកសារព័ត៌មានអន្តរជាតិដែលហៅថា Pandora Papers រកឃើញមេដឹកនាំ ៣៥រូបមានប្រាក់រាប់ពាន់លានដុល្លារ ដោយគេចពីការបង់ពន្ធក្នុងប្រទេស និងប្រព្រឹត្តអំពើពុករលួយ។ តាមរយៈការស៊ើបអង្កេតអន្តរជាតិមួយមានភស្តុតាងឯកសាររាប់ពាន់ទំព័រត្រូវបានទម្លាយថា អ្នកនយោបាយ និងអ្នកជំនួញដែលមានទ្រព្យសម្បត្តិមហាសាល និងមានអំណាចបានលាក់ការវិនិយោគរបស់ពួកគេទៅលើភូមិគ្រឹះ ទ្រព្យសម្បត្តិជលសា ក៏ដូចជាទ្រព្យអចលនៈដទៃទៀតរាប់រយពាន់លានដុល្លារតាមរយៈវិធីផ្សេងៗ។ ការស៊ើបអង្កេតរបស់ក្រុមអ្នកសារព័ត៌មានជាង ៦០០នាក់មកពីបណ្ដាស្ថាប័នចំនួន១៥០ នៃប្រទេស១១៧...
1
...
20
21
22
...
25
Page 21 of 25
Latest news
ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ព្យាករសេដ្ឋកិច្ចប្រទេសកម្ពុជា នឹងស្រុតចុះតទៅទៀតដល់៣%
July 12, 2026
មន្រ្តីរាជរដ្ឋាភិបាល នៅតែនិយាយហើយ និយាយទៀតថា ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
July 12, 2026
នាយករដ្ឋមន្រ្តីខ្មែរ សម្ពោធថ្នល់ជាតិលេខ៧ ប្រើថវិកាចិន ក្នុងគម្រោង ខ្សែក្រវាត់និងផ្លូវ
July 12, 2026
ជនបរទេសធ្វើបាតុកម្មឲ្យសកម្មជនខ្មែរ នៃអង្គការ មាតាធម្មជាតិប្រាំនាក់ នៅក្រុងប៉ារីស
July 12, 2026
ប្រមុខរាជរដ្ឋាភិបាល ប្តេជ្ញាអភិរក្សប្រាសាទ ព្រះវិហារ
July 12, 2026
© 2021,
ដេលី
. All rights reserved.