26.9 C
Phnom Penh

TAG

ឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង

អ្នក​ស្រាវជ្រាវ​ផ្នែក​ច្បាប់​បកស្រាយ​អំពី​ការ​កាត់ទោស​មេ​អង្គរក្ស​អតីត​នាយករដ្ឋមន្ត្រី​ខ្មែរ​ក្នុង​តុលាការ​បារាំង

អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​ច្បាប់ លើកឡើង​ថា សវនាការ​លើ​ករណី​គប់​គ្រាប់បែក​ដែល​ដឹកនាំ​ដោយ​មេ​អង្គរក្ស​អតីត​នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន សែន មាន​លោក ហ៊ុយ ពិសិដ្ឋ និង​លោក ហ៊ីង ប៊ុនហៀង បង្ហាញ​អំពី​ឧក្រិដ្ឋកម្ម​នយោបាយ​ដែល​បង្ក​ឡើង​ដោយ​រដ្ឋអំណាច។ អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២០ មីនា ថា សវនាការ​នេះ​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ថា ការពិត​និង​យុត្តិធម៌​តែងតែ​ឈ្នះ​អំពើ​អយុត្តិធម៌ គ្រាន់តែ​ចំណាយ​ពេល​យូរ​ប៉ុណ្ណោះ ហើយ​អ្នក​កាន់​អំណាច​នៅ​ប្រទេស​កម្ពុជា​ដែល​ប្រព្រឹត្ត​បទល្មើស នឹង​ត្រូវ​បាន​កាត់ទោស​ដោយ​តុលាការ​អន្តរជាតិ...

លោក សម រង្ស៊ី ចូល​បំភ្លឺ​នៅ​តុលាការ​បារាំង​ក្នុង​សំណុំរឿង​ឃាតកម្ម​គប់​គ្រាប់បែក​នៅ​មុខ​រដ្ឋសភា​ចាស់

លោក សម រង្ស៊ី និង​ភរិយា​របស់​លោក គឺ​អ្នកស្រី ជូឡុង សូមួរ៉ា បាន​ចូល​បំភ្លឺ​នៅ​ក្នុង​តុលាការ​បារាំង លើ​សំណុំរឿង​មន្ត្រី​យោធា​ជាន់ខ្ពស់​កម្ពុជា លោក ហ៊ីង ប៊ុនហៀង និង​លោក ហ៊ុយ ពិសិដ្ឋ ជុំវិញ​អំពើ​ឃាតកម្ម​គប់​គ្រាប់បែកដៃ​កាលពី​ជិត ៣០​ឆ្នាំ​មុន​លើ​ហ្វូង​បាតុករ ដែល​បណ្តាល​ឲ្យ​មនុស្ស​ជិត ២០​នាក់​ស្លាប់ និង​ជាច្រើន​ទៀត​របួស។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ខេត្ត​កំពង់ធំ និង​ជា​មនុស្ស​ជំនិត​របស់​លោក សម រង្ស៊ី គឺ​លោក...

លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ពលរដ្ឋ​តាមដាន​តុលាការ​បារាំង​បើក​សវនាការ​លើ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ពីរ​រូប

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​តាមដាន​សំណុំរឿង​គប់​គ្រាប់បែក​កាលពី​ជិត ៣០​ឆ្នាំ​មុន ដែល​តុលាការ​បារាំង នឹង​បើក​សវនាការ​លើ​មន្ត្រី​កងកម្លាំង​ជាន់ខ្ពស់​របស់​កម្ពុជា​ពីរ​រូប គឺ​លោក ហ៊ីង ប៊ុនហៀង និង​លោក ហ៊ុយ ពិសិដ្ឋ នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ។ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា លទ្ធផល​នៃ​សវនាការ​នៅ​ថ្ងៃទី​១៩ រហូត​ដល់​ថ្ងៃទី​២១ ខែមី​នា ខាងមុខ​នេះ នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​លោក ហ៊ុន...

សេចក្តី​រាយការណ៍​ពិពណ៌នា៖ ក្លឹប​ឧក្រិដ្ឋជន​លើ​ទឹកដី​អច្ឆរិយ (The Criminal Club in a Wonderland)

ដោយ ហាស់ សាន ព្រះ សិទ្ធត្ថ (Sidhatha) ព្រះ​សព្វញ្ញុពុទ្ធ ព្រះសម្មាសម្ពុទ្ធ បរមគ្រូ (៥៤៣​ឆ្នាំ​មុន​គ.ស.) អប់រំ​មនុស្ស​ជា​ប្រមុខ​ដឹកនាំ​គេ ទាំង​ស្តេច ទាំង​រាស្ត្រ ឲ្យ​មាន​ទសធម៌ ឬ​ទសរាជធម៌ ឬ​ទសពិធរាជធម៌ គឺ​ធម៌​ដប់​ប្រការ។ ធម៌​ដប់​ប្រការ​នោះ​មាន​តែ​មហារាជ អសោក (Asoka)គ្រប់គ្រង​ដែន​នគរ មគធរដ្ឋ ប៉ុណ្ណោះ ដែល​ប្រតិបត្តិ​តាម​យ៉ាង​ខ្ជាប់ខ្ជួន​នា​សតវត្ស​ទី​៣ មុន​គ្រិស្តសករាជ។ ទស្សនវិទូ​ចិន​បុរាណ ខុង ជឺ...

លោក សម រង្ស៊ី អះអាង​ថា​តុលាការ​បារាំង​នឹង​បើក​សវនាការ​កាត់ទោស​លោក ហ៊ុយ ពិសិដ្ឋ និង​លោក ហ៊ីង ប៊ុនហៀង ក្នុង​សំណុំរឿង​គប់​គ្រាប់បែក​ឆ្នាំ​១៩៩៧

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ទម្លាយ​ថា តុលាការ​ទីក្រុង​ប៉ារីស នឹង​បើក​សវនាការ​នៅ​ចុង​ឆ្នាំ​២០២៤ កាត់ទោស​ឧក្រិដ្ឋជន ២​នាក់ គឺ​លោក ហ៊ុយ ពិសិដ្ឋ និង​លោក ហ៊ីង ប៊ុនហៀង ទាក់ទង​នឹង​អំពើ​ភេរវកម្ម​ក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ កន្លង​ទៅ ដែល​បាន​សម្លាប់ និង​ធ្វើ​ឱ្យ​រង​របួស​មនុស្ស​ស្លូតត្រង់​ជាង ១០០​នាក់។ លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២...

មន្ត្រី​បក្ស​ប្រឆាំង​ថា​ការ​បង្កើត​កង​អង្គរក្ស​ដើម្បី​ជា​កងកម្លាំង​ផ្ដាច់មុខ​របស់​នាយករដ្ឋមន្ត្រី​គឺជា​រឿង​គ្រោះថ្នាក់​បំផុត​សម្រាប់​ប្រទេស​ជាតិ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លើកឡើង​ថា បញ្ជាការដ្ឋាន​អង្គរក្ស បើ​ត្រូវ​បង្កើត​ឡើង​ដើម្បី​តែ​ការពារ​សុវត្ថិភាព​នាយករដ្ឋមន្ត្រី គឺជា​រឿង​ត្រឹមត្រូវ ប៉ុន្តែ​បើ​បញ្ជាការដ្ឋាន​អង្គរក្ស​នេះ​ក្លាយ​ទៅ​ជា​កងកម្លាំង​ប្រើប្រាស់​ផ្ទាល់ខ្លួន​ផ្ដាច់មុខ​របស់​នាយករដ្ឋមន្ត្រី​វិញ នោះ​វា​គឺជា​រឿង​គ្រោះថ្នាក់​បំផុត​សម្រាប់​កម្ពុជា។ អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ កញ្ញា នេះ​ថា បញ្ជាការដ្ឋាន​អង្គរក្ស​កម្ពុជា​សព្វថ្ងៃ​នេះ​គឺ​ចំណុះ​ឲ្យ​បញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ ដែល​មាន​ន័យ​ថា ពួកគេ​ត្រូវ​ទទួល​ប្រាក់បៀវត្ស​ប្រទេស​ជាតិ មិនមែន​ទទួល​បៀវត្ស​ពី​បុគ្គល​ណា​ទេ។ លោក​បន្ថែម​ថា កន្លងមក​គេ​មើល​ឃើញ​ថា ពិត​មែន​តែ​ពួកគេ​ទទួល​ប្រាក់​បៀវត្ស​ពី​ប្រទេស​ជាតិ ប៉ុន្តែ​ពួកគេ​បែរ​ជា​ទទួល​បទបញ្ជា​តែ​ពី​បុគ្គល​មាន​អំណាច​ទៅវិញ។ លោក មាជ...

អ្នក​ឃ្លាំមើល៖ លោក សម រង្ស៊ី កេង​យក​ប្រយោជន៍​ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់បែក​ឆ្នាំ​១៩៩៧

អ្នក​ឃ្លាំមើល​និយាយ​ថា អតីត​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ប្រហែលជា​កំពុង​គប់គិត​គ្នា​ស្ងាត់ៗ​ជាមួយ​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ដើម្បី​ផលប្រយោជន៍​រៀងៗ​ខ្លួន​របស់​ពួកគេ​ក្នុង​សំណុំរឿង​ឧក្រិដ្ឋកម្ម​បោក​គ្រាប់បែក​លើ​ហ្វូង​បាតុករ កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ ជាជាង​ការ​ស្វែងរក​យុត្តិធម៌​ឱ្យ​ជនរងគ្រោះ។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​៣០ មីនា ថា ប្រសិនបើ​បណ្ដឹង​របស់​លោក សម...

គ្រួសារ​ជន​រងគ្រោះ​ពី​ការ​គប់​គ្រាប់បែក​កាល​២៥​ឆ្នាំ​មុន​ទទូច​ឱ្យ​សមត្ថកិច្ច​ស្វែងរក​ជន​ដៃដល់

គ្រួសារ​ជន​រងគ្រោះ​នៃ​ការ​គប់​គ្រាប់បែក​នៅ​មុខ​អតីត​មន្ទីរ​រដ្ឋសភា​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​១៩៩៧ ទទូច​ទៅ​សមត្ថកិច្ច​ឲ្យ​ស្វែងរក​ជន​ដៃ​ដល់​ដែល​សម្លាប់​សាច់ញាតិ​របស់​ខ្លួន​មក​ដាក់​ទោស ព្រោះ​រយៈពេល ២៥​ឆ្នាំ​ហើយ សមត្ថកិច្ច​មិន​ទាន់​ចាប់​ខ្លួន​ជន​ដៃ​ដល់​ណា​ម្នាក់​ឡើយ។ ការ​អះអាង​របស់​គ្រួសារ​ជន​រងគ្រោះ ធ្វើឡើង​អំឡុង​ពេល​គណបក្ស​ភ្លើង​ទៀន រៀបចំ​ពិធី​បង្សុកូល​រាប់បាត្រ​ប្រគេន​ព្រះសង្ឃ នៅ​ថ្ងៃ​ពុធ ទី​៣០ មីនា ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​វីរ​បាតុករ​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​សោកនាដកម្ម​វាយប្រហារ​ដោយ​គ្រាប់បែក​ដៃ​នៅ​មុខ​អតីត​មន្ទីរ​រដ្ឋសភា​រាជធានី​ភ្នំពេញ កាល​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧។ កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ ក្រុម​ឧក្រិដ្ឋជន​គប់​គ្រាប់បែក​ដៃ​ចំនួន ៤​គ្រាប់​នៅ​មុខ​អតីត​មន្ទីរ​រដ្ឋសភា​រាជធានី​ភ្នំពេញ ទៅ​លើ​ក្រុម​បាតុករ​ដែល​កំពុង​ធ្វើ​បាតុកម្ម​អហិង្សា បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន ១៦​នាក់ និង​រង​របួស​ជិត ៥០​នាក់...

មេ​កង​អង្គរក្ស​លោក ហ៊ុន សែន មិន​ខ្វល់​ពី​ដីកា​សម្រេច​របស់​តុលាការ​ប្រទេស​បារាំង

មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​របស់​បុរស​ខ្លាំង​កម្ពុជា មិន​ខ្វល់​ចំពោះ​ពាក្យ​បណ្តឹង​របស់​លោក សម រង្ស៊ី និង​ការ​ចោទប្រកាន់​របស់​តុលាការ​ប្រទេស​បារាំង មក​លើ​រូបលោក​ពី​បទ «សមគំនិត​ប៉ុនប៉ង​សម្លាប់​មនុស្ស» ក្នុង​ព្រឹត្តិការណ៍​បោក​គ្រាប់បែក​នៅ​រាជធានី​ភ្នំពេញ​កាលពី​ឆ្នាំ​១៩៩៧ នោះ​ទេ។ លោក ហ៊ីង ប៊ុនហៀង ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​បង្ហាញ​សកម្មភាព​រួម​គ្នា​ជា​សាធារណៈ​ជាមួយ​លោក ហ៊ុយ ពិសិដ្ឋ រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា លោក​មិន​ខ្វល់​ចំពោះ​ការ​លើកឡើង​របស់​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដែល​កំពុង​រត់​គេច​ខ្លួន​ពី​ដីកា​របស់​តុលាការ​នោះ​ឡើយ ដោយ​លោក​ចាត់ទុក​ការ​ចោទប្រកាន់​នោះ​ថា​គ្មាន​មូលដ្ឋាន​ច្បាស់លាស់...

អ្នក​ឃ្លាំមើល៖ បើ​មេដឹកនាំ​ខ្មែរ​មាន​សមត្ថភាព នោះ​នឹង​អាច​មាន​រោងចក្រ​កែច្នៃ​ផលិតផល​កសិកម្ម​ដោយ​ខ្លួនឯង

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក រិះគន់​ថា បើ​លោក ហ៊ុន សែន មាន​ឧត្តមគតិ​ជាតិ​ពិតប្រាកដ និង​មាន​សមត្ថភាព​ដឹកនាំ​មែន​នោះ ម្ល៉េះ​កម្ពុជា​មាន​រោងចក្រ​កែច្នៃ​ផ្លែឈើ​កំប៉ុង និង​រោងចក្រ​កែច្នៃ​ផលិតផល​កសិកម្ម​ផ្សេង​ទៀត​នៅ​ក្នុង​ស្រុក ដើម្បី​បញ្ចេញ​ទៅ​លក់​នៅ​ទីផ្សារ​បរទេស​ជាក់​ជាមិនខាន​ក្នុង​រយៈពេល​កាន់​អំណាច​ជាង ៤០​ឆ្នាំ​របស់​គាត់​មក​នេះ។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០២១ ថា បញ្ជា​របស់​លោក ហ៊ុន...

Latest news

© 2021, ដេលី. All rights reserved.