TAG
paywall
អ្នកប្រើបាស់អុីនធើណិត និងទូរស័ព្ទសាធារណៈត្រូវថតរូបទុក
ហ៊ុលរស្មីនិង Kate Bartlettរដ្ឋាភិបាលបានណែនាំឲ្យម្ចាស់អាជីវកម្មទាំងអស់ ដែលបម្រើសេវាកម្មអីុនធើណិត និងទូរសព្ទ័សាធារណៈ ឲ្យដំឡើងកាមេរ៉ាសុវត្ថិភាពនៅបរិវេណធ្វើអាជីវកម្មរបស់ខ្លួន ដើម្បីថតអត្តសញ្ញាណអ្នកប្រើប្រាស់ នៅក្នុងកិច្ចខំប្រឹងប្រែងមួយ ដើម្បីបង្ក្រាបអំពើភេរវកម្ម និងបទឧក្រិដ្ឋតាមអុីនធើណិត នេះបើយោងតាមសារាចរមួយរបស់រដ្ឋាភិបាលដែលទទួលបានកាលពីម្សិលមិញ។
យោងតាមសារាចរណែនាំចុះថ្ងៃទី២៨ខែកុម្ភៈ របស់ក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នេះ បានឲ្យដឹងថា ក្រុមហុ៊នទូរគមនាគមន៍ សាខាលក់និងចែកចាយបន្តទាំងអស់ ត្រូវចុះបញ្ជីអាសយដ្ឋានអាជីវកម្មរបស់ខ្លួន។
យោងតាមសារាចរណែនាំចុះហត្ថលេខាដោយលោក សូរ ឃុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះ បានឲ្យដឹងថាទីតាំងទាំងអស់ដែលបម្រើសេវាអុីនធើណិតនិងទូរសព្ទ័សាធារណៈ ដូចជាហាងអីុនធើណិតនិងផ្ទះសំណាក់ជាដើមនោះ ត្រូវតែដំឡើងកាមេរ៉ាដើម្បីថតរូបអតិថិជននីមួយៗ និងរក្សាទុករូបភាពទាំងនោះយ៉ាងហោចណាស់រយៈពេលបីខែ។
យោងតាមសារាចរដដែលនេះបានឲ្យដឹងទៀតថា អាជីវកម្មតូចតាចតាមចិញ្ចើមផ្លូវទាំងអស់ ក៏ត្រូវកត់ត្រាអត្តសញ្ញាណអ្នកប្រើប្រាស់ និងថតរូបអ្នកប្រើប្រាស់នោះទុកដែរ។ចាំបាច់ត្រូវតែអនុវត្តតាមវិធានការថ្មីនេះជាបន្ទាន់។
សារាចរណែនាំនេះមានខ្លឹមសារទៀតថា “ បទពិសោធន៍នៃការស៊ើបអង្កេត និងការបង្ក្រាបលើបទល្មើសផ្សេងៗក្នុងពេលកន្លងមក បានបង្ហាញថា ឧក្រិដ្ឋជនជារឿយៗប្រើប្រាស់សេវាទូរគមនាគមន៍ដូចជា ទូរស័ព្ទដៃ ការទូរស័ព្ទតាមអីុនធើណិត និងអីុនធើណិត ជា
មធ្យោបាយប្រព្រឹត្តអំពើភេរវកម្ម បទឧក្រិដ្ឋឆ្លងដែន អំពើប្លន់ចាប់ជំរិតឃាតកម្មគ្រឿងញៀនការជួញដូរមនុស្សបទល្មើសសេដ្ឋកិច្ច និងការបញ្ជូនរូបភាពអាសអាភាស និងទង្វើអនាចារផ្សេងៗទៀត ដែលធ្វើឲ្យប៉ះពាល់ដល់ប្រពៃណីជាតិ និងសីលធម៌ក្នុងសង្គម”។
សារាចរនេះក៏បានលើកឡើងដែរថា អ្នកបម្រើសេវាកម្មអីុនធើណិត និងទូរស័ព្ទទាំងអស់ ត្រូវតែមានការប្រុងប្រយ័ត្នក្នុងការប្រមូលព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់អតិថិជន និងមានពេលមួយខែសម្រាប់ពិនិត្យមើលឯកសារសម្គាល់ខ្លួនចាស់ៗរបស់អតិថិជន ដើម្បីធ្វើឲ្យប្រាកដថា អតិថិជននីមួយៗត្រូវបានចុះឈ្មោះត្រឹមត្រូវ។
លោកស្រី សុខ ចាន់ដា ប្រធាននិងជានាយិកាប្រតិបត្តិនៃក្រុមហ៊ុន មេគង្គ ណិត (Mekong Net) បានលើកឡើងថា លោកស្រីមិនជឿថា បទបញ្ជាថ្មីនេះនឹងធ្វើឲ្យប៉ះពាល់ដល់អ្នកផ្តល់សេវាអីុនធើណិត ដោយសារច្បាប់តម្រូវឲ្យកត់ត្រាអត្តសញ្ញាណអតិថិជនរបស់ខ្លួននោះទេ ប៉ុន្តែនឹងប៉ះពាល់ដល់អាជីវកម្មតូចៗដូចជាហាងអីុនធើណិតជាដើម។
លោកស្រីបានលើកឡើងបន្ថែមទៀតថា “ ពួកគេនឹងត្រូវចំណាយប្រាក់ទិញកាមេរ៉ា និងដំឡើងសឺវើ (server) និងហាតដ្រាយ (hard drive) ធំ។ទោះបីជាពួកគេថតរូបអ្នកប្រើប្រាស់សេវាកម្មរបស់ខ្លួនបានច្បាស់ក្តី តើធ្វើម៉េចយើងដឹងថា ពួកគេនៅទីណា។មានមនុស្សរាប់លាននាក់ប្រើប្រាស់អីុនធើណិត។ វាពិបាកនឹងគ្រប់គ្រងឲ្យបានគ្រប់ជ្រុងជ្រោយណាស់”។
លោក ជួ ឧត្តម នាយកគ្រប់គ្រងនៅក្រុមហ៊ុន Friends Travel...
រដ្ឋមន្ត្រីក្រសួងបរិស្ថានបដិសេធការលំបាកដោយសារគម្រោងទេសចរណ៍ចិន
ក្រសួងបរិស្ថានបានបដិសេធចំពោះការអះអាងរបស់បុគ្គលិកសិទ្ធិមនុស្សម្នាក់ដែលថាក្រុមអ្នកភូមិ ដែលត្រូវបានបណ្តេញឲ្យទៅនៅទីតាំងថ្មីដើម្បីបើកផ្លូវសម្រាប់គម្រោងទេសចរណ៍ដ៏ធំមួយដែលគាំទ្រដោយចិននៅក្នុងខេត្តកោះកុងនោះមិនទទួលបានសេវា សុខាភិបាលត្រឹមត្រូវ។
ប្រជាពលរដ្ឋប្រហែល១.១០០គ្រួសារត្រូវបានបណ្តេញចេញដោយបង្ខំ ពីភូមិរបស់ខ្លួននៅតាមឆ្នេរសមុទ្រក្នុងឧទ្យានជាតិបទុមសាគរ និងក្នុងស្រុកគិរីសាគរ។ ពួកគេសុខចិត្តទទួលសំណង ដែលរួមមានប្រាក់រាប់ពាន់ដុល្លារផ្ទះថ្មីធ្វើពីឈើ និងដីកសិកម្មពីរហិកតា សម្រាប់គ្រួសារនីមួយៗនៅកន្លែងតាំងលំនៅថ្មីមួយដែលស្ថិតនៅចម្ងាយប្រហែល១៥គីឡូម៉ែត្រពីមាត់សមុទ្រ។
ក្រុមហ៊ុនអភិវឌ្ឍន៍សហជីព (UDG)ត្រូវបានរដ្ឋាភិបាលផ្តល់ការអនុញ្ញាតឲ្យរានដីទំហំ៣៦.០០០ហិកតានៅក្នុងតំបន់នេះដើម្បីបង្កើតតំបន់ទេសចរណ៍មួយមានទឹកប្រាក់៣,៨ពាន់លានដុល្លារដែលត្រូវសាងសង់សណ្ឋាគារទីលានវាយហ្គុលហ្វ៍និងអាកាសយានដ្ឋានមួយ។
លោក ម៉ុក ម៉ារ៉េតរដ្ឋមន្ត្រីក្រសួងបរិស្ថានបានឆ្លើយតបក្នុងលិខិតមួយច្បាប់កាលពីថ្ងៃព្រហស្បតិ៍ចំពោះការអះអាងរបស់លោក អុិនគង់ចិត្រ អ្នកសម្របសម្រួលរបស់អង្គការលីកាដូប្រចាំខេត្តកោះកុង ដែលបានសរសេរលិខិតកាលពីខែកុម្ភៈ ជូនចំពោះលោកអយ ខាន់សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា ហើយបានមានប្រសាសន៍ថា មនុស្សចំនួន២១នាក់បានស្លាប់ ពីព្រោះទីកន្លែងតាំងលំនៅរបស់ពួកគេនៅឆ្ងាយពីមណ្ឌលសុខភាពជាងទីកន្លែងចាស់របស់ខ្លួន។
លោកម៉ុកម៉ារ៉េតមិនបានលើកឡើងដោយផ្ទាល់អំពីការស្លាប់នេះទេ ប៉ុន្តែលោកបានអះអាងនៅក្នុងលិខិតរបស់លោកថា ប្រជាជនបានប្រសើរជាងពីមុន ភូមិនៅមាត់សមុទ្រ ជាទីដែលពួកគេ ត្រូវបានកាត់ផ្តាច់ ចេញពីសង្គមខាងក្រៅនិងរស់នៅទៅតាមធម្មជាតិដោយវេទនា។
លោក ម៉ុកម៉ារ៉េតបានមានប្រសាសន៍ថា ”រាជរដ្ឋាភិបាលបានសម្រេចអភិវឌ្ឍតំបន់ឆ្នេរសមុទ្រគិរីសាគរ ដើម្បីធ្វើឲ្យប្រសើរឡើង នូវសេដ្ឋកិច្ចជាតិនិងកាត់បន្ថយការលំបាករបស់ប្រជាជននៅក្នុងតំបន់នេះ”។ លោកបានមានប្រសាសន៍ថា “គោលនយោបាយនេះទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ប៉ុន្តែការអភិវឌ្ឍក្នុងដំណាក់កាលអន្តរកាលនេះបានបណ្តាលឲ្យប្រជាជនជួបការលំបាក”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “ពួកគេមានហេដ្ឋារចនាសម្ព័ន្ធបែបនេះ ដូចជាសាលារៀន មន្ទីរពេទ្យ មណ្ឌលរដ្ឋបាល
អណ្តូងទឹក...
ក្រុមហ៊ុន OCIC កំពុងសិក្សាគម្រោងសាងសង់ផ្លូវក្រោមដីត្រង់ចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ី
សាលារាជធានីភ្នំពេញបានប្រកាសនៅតាមគេហទំព័ររបស់ខ្លួនកាលពីថ្ងៃសុក្រថាក្រុមហ៊ុនសាជីវកម្មវិនិយោគទុនកម្ពុជាក្រៅប្រទេស (OCIC) កំពុងតែសិក្សាពីលទ្ធភាពសាងសង់ផ្លូវក្រោមដីប្រវែង២៧២ម៉ែត្រ នៅពីក្រោមចំណុចប្រសព្វគ្នារវាងមហាវិថីសហព័ន្ធរុស្ស៊ីនិងមហាវិថីព្រះមុនីវង្សក្នុងរាជធានីភ្នំពេញ។
នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃពុធស្ថាបត្យករមកពីក្រុមហ៊ុន OCIC បានជួបពិភាក្សាជាមួយលោកកែបជុតិមាអភិបាលសាលារាជធានីភ្នំពេញហើយបានបង្ហាញលោកនូវគំនូប្លង់ដំបូងសម្រាប់សាងសង់ផ្លូវក្រោមដីនេះដែលមានទទឹង១៤ម៉ែត្រហើយអាចឲ្យរថយន្តកំពស់៣,៥ម៉ែត្របើកបរបាន។ផ្លូវក្រោមដីនេះត្រូវបានគេរំពឹងថានឹងកាត់បន្ថយការកកស្ទះចរាចរណ៍ដែលកំពុងតែកើនឡើងនៅត្រង់ចំណុចផ្លូវប្រសព្វដែលមានចរាចរណ៍មមាញឹកនេះនៅរាជធានីភ្នំពេញមានរថយន្តប្រហែល ២៣០,០០០ គ្រឿងនិងម៉ូតូប្រហែល៩០០,០០០គ្រឿងហើយប្រសិនបើគ្មានប្រព័ន្ធដឹកជញ្ជូនសាធារណៈនៅពេល
ឆាប់ៗនេះទេចរាចរណ៍នឹងមានការកកស្ទះកាន់តែខ្លាំង។លោកកែបជុតិមាបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា“វាជាគម្រោងថ្មីមួយនិងជាដំណោះស្រាយមួយទៀតសម្រាប់ បញ្ហាចរាចរណ៍នៅរាជធានីភ្នំពេញ"។ លោកបានបន្ថែមទៀតថាការសាងសង់ផ្លូវក្រោមដីនោះត្រូវចំណាយប្រាក់ប្រមាណពីរលានដុល្លារ។
លោកកែបជុតិមាក៏បានមានប្រសាសន៍ផងដែរថាក្រុមហ៊ុន OCIC នៅមានការងារដែលត្រូវធ្វើច្រើនទៀតនៅក្នុងដំណាក់កាលសិក្សាដំបូងដូចជាការគូរប្លង់ជម្រើសផ្សេងៗទៀតមុនពេលការងារសាងសង់គម្រោងនេះចាប់ផ្តើម។កាលពីបីឆ្នាំកន្លងទៅសាលារាជធានីបានត្រួតពិនិត្យគម្រោងសាងសង់ផ្លូវក្នុងរាជធានីភ្នំពេញដើម្បីបញ្ចៀសការកកស្ទះររាចរណ៍តាមដងផ្លូវក្នុងរាជធានី។
កាលពីខែមករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបើកសម្ពោធឲ្យប្រើប្រាស់ស្ពានអាកាសមួយដែលបានសាងសង់ដោយក្រុមហ៊ុនOCICនៅត្រង់ចំណុចប្រសព្វរវាងមហាវិថីសហព័ន្ធ និងមហាវិថីកម្ពុជាក្រោម ក្នុងខណ្ឌទួលគោក។ស្ពានអាកាសបន្ទាប់នឹងត្រូវបានបញ្ចប់នៅមុនពេលបោះឆ្នោតជាតិក្នុងឆ្នាំ២០១៣ហើយស្ពានអាកាសនោះនឹងឆ្លងកាត់ស្ទឹងមួយនៅស្ទឹងមានជ័យដែលជាកន្លែងមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងដោយសារតែចំនួនអ្នកបើកបរយានយន្តចេះតែកើនឡើងនៅក្នុងរាជធានីភ្នំពេញ។ ស្ពាននេះក៏សាងសង់ដោយក្រុមហ៊ុនOCIC ដែរ។
លោក ទូច សំណាង ជាស្ថាបត្យករ និងជាប្រធានគម្រោងរបស់ក្រុមហ៊ុន...
អ្នកតវ៉ាជម្លោះដីធ្លីបឹងកក់ បដិសេធថា ខ្លួនមិនមែនជា សកម្មជនគណបក្ស សម រង្ស៊ី
កាលពីព្រឹកថ្ងៃសុក្រ សកម្មជនតវ៉ារឿងជម្លោះដីធ្លីនៅបឹងកក់ចំនួន៥នាក់បាននាំគ្នាដើរចូលសាលាសង្កាត់ស្រះចក ដើម្បីទាមទារសុំឲ្យគេលុបឈ្មោះរបស់ពួកគេចេញពីបញ្ជីអ្នកឃ្លាំមើលការចុះឈ្មោះបោះឆ្នោតដែលធ្វើការឲ្យគណបក្សសមរង្ស៊ី។
សកម្មជនទាំងនេះបាននិយាយថាពួកគេមានឈ្មោះក្នុងបញ្ជីថាជាអ្នកឃ្លាំមើលការចុះឈ្មោះបោះឆ្នោតស្ម័គ្រចិត្តឲ្យគណបក្សសមរង្ស៊ី ដោយគ្មានការយល់ព្រមពីពួកគេឡើយ ដោយពួកគេបាននិយាយថាទង្វើនោះ ត្រូវបានគេធ្វើឡើងដើម្បីឲ្យគេគិតថាខ្លួនគឺជាសមាជិកគណបក្ស សម រង្ស៊ី ដើម្បីធ្វើឲ្យការប្រឆាំងតវ៉ារបស់ពួកគេចំពោះការបណ្តេញចេញពីតំបន់បឹងកក់ពាក់ព័ន្ធនឹងរឿងនយោបាយ។
សេចក្តីរាយការណ៍ជាច្រើនដែលបានចេញផ្សាយតាមកាសែតក្នុងស្រុកនៅសប្តាហ៍នេះ បានចាត់ទុកក្រុមអ្នកតវ៉ានៅបឹងកក់ថាជាសមាជិករបស់គណបក្សប្រឆាំង ហើយបានចុះផ្សាយពីក្រុមមន្ត្រីសាលារាជធានីភ្នំពេញដោយមិនបញ្ចេញឈ្មោះ ដែលបានចោទប្រកាន់ស្ត្រីបួននាក់ និងបុរសម្នាក់ថាបានញុះញង់ឲ្យមានអំពើហឹង្សាអំឡុងពេលការតវ៉ារបស់ពួកគេក្នុងនាមគណបក្ស សម រង្ស៊ី។
សកម្មជនទាំងប្រាំនាក់នេះបាននិយាយកាលពីថ្ងៃសុក្រថាពួកគេមិនមានការជាប់ពាក់ព័ន្ធជាមួយគណបក្ស សម រង្ស៊ី ទេ ហើយពួកគេកំពុងតែគាំទ្រប្រជាជនចំនួន៥៨គ្រួសារដែលត្រូវបានលុបឈ្មោះចេញពីផែនការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនកាលពីខែសីហា ដើម្បីកាត់ដីទំហំ១២,៤៤ហិកតាប្រគល់ឲ្យប្រជាជនដែលមានប័ណ្ណកម្មសិទ្ធិដីនៅបឹងកក់។
អ្នកស្រី ទេព វន្នី សកម្មជនតវ៉ារឿងដីធ្លីបឹងកក់ដ៏ល្បីមួយរូប បាននិយាយថា “ ខ្ញុំមិនស្អប់គណបក្សណាទេ ប៉ុន្តែខ្ញុំក៏មិនចង់បំរើឲ្យគណបក្សណាដែរ ពីព្រោះយើងកំពុងតែទាមទារប្លង់ដីពីរដ្ឋាភិបាល។ ដូច្នេះយើងមិនចង់មានទំនាក់ទំនងជាមួយគណបក្សណាមួយទេ” ។
យោងតាមឯកសារផ្លូវការមួយចំនួនដែលទទួលបានកាលពីថ្ងៃសុក្របានឲ្យដឹងថា អ្នកស្រី វន្នីរួមជាមួយ អ្នកស្រី ហេង មុំ គង់ចន្ថា តុល ស្រីពៅ និង ឌួង គា ដែលជាសកម្មជនតវ៉ាជម្លោះដីធ្លីនៅបឹងកក់យ៉ាងសកម្មនោះ សុទ្ធតែមានឈ្មោះជាភ្នាក់ងារឃ្លាំមើល
ការបោះឆ្នោតរបស់គណបក្សសមរង្ស៊ី។ ពួកគាត់ម្នាក់ៗសុទ្ធតែបានបដិសេធថាគ្មានទំនាក់ទំនងជាមួយគណបក្សប្រឆាំងនោះទេ ហើយបាននិយាយថា រឿងនោះគឺជាល្បិចរបស់លោក ខាយ ណារី ជាសមាជិកក្រុមប្រឹក្សាសង្កាត់មកពីគណបក្សសមរង្ស៊ី ដែលបានប្រាប់ពួកគេថា គាត់បានបញ្ចូលពួកគេទៅក្នុងបញ្ជីសមាជិកគណបក្សសមរង្ស៊ីដោយពួកគេមិនបានដឹង។
អ្នកស្រី វន្នី បាននិយាយថា “ លោក ខាយ ណារី បានយកឈ្មោះរបស់ពួកយើងទៅដាក់ក្នុងបញ្ជីឈ្មោះរបស់គណបក្សសមរង្ស៊ីសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ដោយគ្មានការយល់ព្រមពីពួកយើងឡើយ”។
កាលពីថ្ងៃសុក្រគេមិនអាចទាក់ទងសុំការអធិប្បាយពីលោក ណារី បានទេ។ ប៉ុន្តែលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសមរង្ស៊ីបានមានប្រសាសន៍ថា លោកមិនបានដឹងអំពីការជាប់ពាក់ព័ន្ធរបស់លោក ណារី នៅក្នុងបញ្ហានេះទេ។លោកបានមានប្រសាសន៍ដោយមិនបានពន្យល់ក្បោះក្បាយថា “ នេះគឺជារឿងនៅមូលដ្ឋាន” ។
បន្ទាប់ពីធ្វើការតវ៉ានៅមុខសាលាសង្កាត់ជាមួយអ្នកភូមិបឹងកក់ជាច្រើននាក់ទៀត...
ប្រជាជនជិត៦០.០០០នាក់ ត្រូវបានជម្លៀសចេញពីទីលំនៅ
យោងតាមរបាយការណ៍ដែលអង្គការសិទ្ធិមនុស្សអាដហុក ចេញកាលពីម្សិលមិញបានឲ្យដឹងថា គ្រាន់តែឆ្នាំ២០១១ មានប្រជាជនជិត៦០.000នាក់ត្រូវបានបណ្តេញចេញទាំងបង្ខំពីផ្ទះសម្បែងរបស់ខ្លួននិងជារឿយៗពួកគេត្រូវបានបញ្ជូនទៅឲ្យរស់នៅកន្លែងគ្មានេហដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ហើយនៅទីនោះ ពួកគេគ្មានការងារធ្វើ និងជំពាក់បំណុលគេកាន់តែច្រើន។
របាយការណ៍នេះបានឲ្យដឹងថា ប្រជាជនសរុបចំនួន៥៩.៩០៤នាក់មកពីសហគមន៍ចំនួន១២៧ត្រូវបានបណ្តេញចេញពីលំនៅដ្ឋានទាំងបង្ខំ។របាយការណ៍នេះបានឲ្យដឹងទៀតថា គ្រាន់តែក្នុងរាជធានីភ្នំពេញមួយ មានប្រជាជនចំនួន៣០.០០៩នាក់មកពីសហគមន៍ចំនួន៨១ត្រូវបានបណ្តេញចេញពីសហគមន៍របស់ខ្លួន។
របាយការណ៍នេះក៏បានឲ្យដឹងផងដែរថាមានសហគមន៍ចំនួន៧៣៣ទៀតនៅតាមខេត្តចំនួន១១កំពុងតែប្រឈមនឹងការបណ្តេញចេញពីទីលំនៅរបស់ខ្លួន ដើម្បីបង្ហាញពីឥទ្ធិពលនៃការបណ្តេញចេញដោយបង្ខំទាំងនេះ អង្គការអាដហុកបានតាមអង្កេតប្រជាជន ដែលត្រូវបានក្រុមហ៊ុន7NG បណ្តេញចេញពីខណ្ឌចម្ការមនក្នុងរាជធានីភ្នំពេញកាលពីឆ្នាំ២០០៦។
ប្រជាជនដែលកំពុងរស់នៅក្នុងទីតាំងថ្មីនៅជាយរាជធានីភ្នំពេញទាំងនោះត្រូវទិញទឹក និងភ្លើងអគ្គិសនីក្នុងតម្លៃខ្ពស់ពីឈ្មួញឯកជន។ របាយការណ៍នេះឲ្យដឹងថា លើសពីនេះទៅទៀតនោះ អត្រាគ្មានការងារធ្វើ និងបំណុលរបស់អ្នកដែលត្រូវបានបណ្តេញចេញទាំងនោះបានកើនឡើងជិតទ្វេដងចាប់តាំងពីការបណ្តេញចេញនោះមក។
លោក ធនសារាយ ប្រធានអង្គការអាដហុកបានមានប្រសាសន៍អំឡុងពេលផ្សព្វផ្សាយរបាយករណ៍នេះថា “យើងសូមអំពាវនាវឲ្យរដ្ឋាភិបាលបញ្ឈប់ការបណ្តេញសហគមន៍ក្រីក្រចេញទៀត”។
លោកបានមានប្រសាសន៍ថា “ប្រសិនបើពេលនេះរដ្ឋាភិបាលគ្មានលទ្ធភាពអភិវឌ្ឍកន្លែងតាំងលំនៅថ្មីទេរដ្ឋាភិបាលគួរតែរក្សាប្រជាជនទាំងនោះឲ្យនៅទីតាំងដើមរបស់ពួកគេ ហើយរង់ចាំខ្លួនមានថវិកាគ្រប់គ្រាន់...ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធឲ្យបានប្រសើរនៅកន្លែងតាំងលំនៅថ្មីនោះ”៕
(រាយការបន្ថែមដោយគុចណារ៉េន)
ប្រែសម្រួលដោយ ហួង កុកទៀន
អង្គការសិទ្ធិមនុស្សៈ រដ្ឋាភិបាលមិនបានឆ្លើយតបចំពោះអនុសាសន៍ដែលបានលើកឡើង
អង្គការសិទ្ធិមនុស្សមួយបានលើកឡើងកាលពីម្សិលមិញថារយៈពេលពីរឆ្នាំបន្ទាប់ពីរដ្ឋាភិបាលបានសន្យាថា នឹងធានាឲ្យមានសេរីភាពនៃការបញ្ចេញមតិដោះស្រាយការបណ្តេញចេញទាំងបង្ខំនិងដោះស្រាយបញ្ហានិទណ្ឌភាពដែលបញ្ហាទាំងអស់នេះស្ថិតក្នុងចំណោមអនុសាសន៍ទាំង៩១ដែលត្រូវបានលើកឡើងនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនោះរដ្ឋាភិបាលមិនបានធ្វើឲ្យមានការវិវឌ្ឍលើបញ្ហាណាមួយនៅឡើយទេ។
នៅក្នុងរបាយការណ៍សង្ខេបតែសំខាន់នេះអង្គការលីកាដូបានបង្ហាញថា"បើមានការវិវឌ្ឍណាមួយនោះគឺមានការអនុវត្តតាមអនុសាសន៍ដ៏មានសារៈសំខាន់ទាំងនេះបានតិចតួចណាស់”។
“បន្ទាប់ពីគ្មានការអើពើចំពោះខ្លឹមសារនៃអនុសាសន៍ភាគច្រើនអស់រយៈពេលពីរឆ្នាំនិងក្រោយពីមានស្ថានភាពសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរដែលមិនធ្លាប់មានអស់រយៈពេលពីរឆ្នាំនោះ រដ្ឋាភិបាលកម្ពុជាគួរតែធ្វើការពន្យល់ដល់គណៈប្រតិភូនិងក្រុមការងាររបស់ក្រុមត្រួតពិនិត្យតាមពេលកំណត់ជាសាកលហៅកាត់ថា UPR និងប្រជាពលរដ្ឋភាគច្រើនរបស់ខ្លួន អំពីមូលហេតុទាំងនេះ”។
កាលពីចុងឆ្នាំ២០០៩ប្រទេសកម្ពុជាបានអនុញ្ញាតឲ្យក្រុមការងាររបស់ប្រទេសជាសមាជិកក្រុមការងារត្រួតពិនិត្យតាមពេលកំណត់ជាសាកលនេះធ្វើការត្រួតពិនិត្យជាលើកដំបូងលើប្រវត្តិសិទ្ធិមនុស្សរបស់ខ្លួន។
លោកស៊ុនសួនអ្នកតំណាងអចិន្ត្រៃយ៍របស់ប្រទេសកម្ពុជាប្រចាំអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវបានមានប្រសាសន៍នៅពេលនោះថា បីខែក្រោយមករដ្ឋាភិបាលបានយល់ព្រមទទួលយកអនុសាសន៍ទាំង៩១នោះនិង“បង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង”ដើម្បីកែលម្អសិទ្ធិមនុស្ស។
របាយការណ៍របស់អង្គការលីកាដូសង្កត់ធ្ងន់ទៅលើការផ្តាច់ទំនាក់ទំនងរវាងអ្វីដែលត្រូវបានសន្យានិងអ្វីដែលត្រូវបានធ្វើរួច។ របាយការណ៍នេះបានលើកឡើងទៀតថា“ដោយមិនបានអនុវត្តច្បាប់ភូមិបាលឆ្នាំ២០០១ឲ្យបានពេញលេញ និងមិនបញ្ឈប់ការបណ្តេញចេញជាបណ្តោះអាសន្ន រហូតដល់មានការធានានានា ដូចជាការផ្តល់សំណងពេញលេញនិងការទទួលបានសេវាមូលដ្ឋាននៅកន្លែងតាំងលំនៅថ្មីនោះរដ្ឋាភិបាលបែរជាបានបង្កើនសកម្មភាព ដែលនាំឲ្យមានជម្លោះដីធ្លីកាន់តែខ្លាំងឡើងៗទៅវិញ”។
“ដោយមិនបានបិទមណ្ឌលដែលគេហៅថាមណ្ឌលស្តារនីតិសម្បទារបស់កម្ពុជា ហើយជាទីដែលពលរដ្ឋក្រីក្ររស់នៅតាមចិញ្ចើមថ្នល់ ត្រូវបាននគរបាលចាប់យកទៅបង្ខាំងនោះ រដ្ឋាភិបាលបែរជាបានបន្តបើកមណ្ឌលបែបនេះទៀត បើទោះណាជាមានការរិះគន់និងមានសេចក្តីរាយការណ៍អំពីការរំលោភបំពានកាន់តែច្រើនក៏ដោយ”។
ដោយលើកឡើងពីការរំលោភសិទ្ធិមនុស្សមួយចំនួនក្នុងចំណោមការរំលោភបំពានសិទ្ធិមនុស្សថ្មីៗដែលរងការរិះគន់យ៉ាងខ្លាំងរួមទាំងការបាញ់ក្រុមអ្នកតវ៉ានៅតំបន់សេដ្ឋកិច្ចពិសេស និងការកើនឡើងនូវការតវ៉ាដោយហិង្សានោះរបាយការណ៍នេះបានជំរុញឲ្យមានការចាត់វិធានការជាបន្ទាន់។បញ្ហាចម្បងគឺត្រូវបញ្ឈប់ការបណ្តេញចេញនិងបញ្ឈប់ការផ្តល់សម្បទានដី។
លោកម៉ក់សំអាតអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលបានមានប្រសាសន៍ថាលោកមិនទាន់បានឃើញរបាយការណ៍នេះនៅឡើយទេប៉ុន្តែបានច្រានចោលចំណុចសំខាន់ៗមួយចំនួន។លោកបានមានប្រសាសន៍ថា“រាល់អនុសាសន៍ទាំងអស់មិនអាចយកមកអនុវត្តនិងសម្រេចឲ្យបាននៅពេលតែមួយបានទេ។យើងត្រូវអនុវត្តវាម្តងមួយជំហានៗ”។ លោកបានបន្ថែមថាក្រសួងនីមួយៗបានប្រឹងប្រែងធ្វើការយ៉ាងខ្លាំងដើម្បីដោះស្រាយរាល់អនុសាសន៍ពាក់ព័ន្ធទាំងអស់៕
ប្រែសម្រួលដោយសោមសារុន
រាជរដ្ឋាភិបាលកម្ពុជា កំពុងតែខិតខំជំរុញការផ្តល់ដីសម្បទាន
យោងតាមទិន្នន័យ ចេញដោយអង្គការសិទ្ធិមនុស្សក្នុងស្រុកមួយបានឲ្យដឹងកាលពីម្សិលមិញថា រដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចប្រហែល៣០០.០០០ហិកតារួចទៅហើយ រហូតមកទល់នឹងឆ្នាំនេះ។
តាមតួលេខនេះ គឺដីសម្បទានមានទំហំស្មើនឹង៤០ភាគរយនៃដីសម្បទានសរុប ដែលត្រូវបានផ្តល់ឲ្យក្នុងឆ្នាំ២០១១ដោយបានធ្វើឲ្យមានការព្រួយបារម្ភថែមទៀត ពីសំណាក់អង្គការសិទ្ធិមនុស្ស ចំពោះសន្ទុះនៃការផ្តល់ដីសម្បទាន និងផលប៉ះពាល់ទៅលើប្រជាពលរដ្ឋក្រីក្របំផុតនៅក្នុងប្រទេសកម្ពុជា។
យោងតាមតួលេខដែលអង្គការអាដហុកបានបញ្ចេញនេះឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ ដីទំហំជាង២,៥លានហិកតាកំពុងត្រូវបានជួលតាមរូបភាពដីសម្បទានសេដ្ឋកិច្ច ហើយបើគិតមកត្រឹមដំណាច់ឆ្នាំ២០១១ មានក្រុមហ៊ុនឯកជនចំនួន២២៥ទទួលបានដីសម្បទាននេះ។
លោក ធនសារាយ ប្រធានអង្គការអាដហុក បានមានប្រសាសន៍ថា គ្រាន់តែកាលពីឆ្នាំមុន ដីទំហំ៧៥១.៨៨២ហិកតាត្រូវបានផ្តល់ជាដីសម្បទាន ដោយ២ភាគ៣នៃដីទាំងនោះ មានទីតាំងស្ថិតនៅក្នុងតំបន់ព្រៃការពារ។ ថ្លែងកាលពីម្សិលមិញ នៅពេលចាប់ផ្តើម
បញ្ចេញរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ស្តីពីសិទ្ធិដីធ្លី និងសិទ្ធិលំនៅដ្ឋាន លោក ធនសារាយ បានលើកឡើងថា “ តួលេខនេះបង្ហាញយ៉ាងច្បាស់ថា មិនមានដីនៅសល់ច្រើន សម្រាប់ផ្តល់ជាសម្បទានឲ្យក្រុមហ៊ុនឯកជនទៀតទេ”។
លោកបានមានប្រសាសន៍ទៀតថា តួលេខពិតប្រាកដទំនងជាខ្ពស់ជាងនេះទៅទៀត ដោយលោកគូសបញ្ជាក់ថា របាយការណ៍នេះមិនរាប់បញ្ចូលដីសម្បទានសម្រាប់រុករករ៉ែចំនួន៥៦កន្លែង និងតំបន់សេដ្ឋកិច្ចពិសេសចំនួន២២កន្លែង ដែលត្រូវបានផ្តល់ឲ្យកាលពីឆ្នាំមុននោះទេ។
លោកបានមានប្រសាសន៍ថា “ យើងពិតជាមានការព្រួយបារម្ភណាស់ថា នៅរយ:ពេលពីរបីឆ្នាំខាងមុខទៀត នឹងលែងមានតំបន់ដីការពារទៀតហើយ”។
របាយការណ៍៣២ទំព័រនេះ ឆ្លុះបញ្ចាំងឲ្យឃើញនូវបញ្ហាដីធ្លីនានា ដោយរួមទាំងការកើនឡើង នៃការតវ៉ាដោយហិង្សា និងផលប៉ះពាល់ដោយការបណ្តេញចេញ ក៏ដូចផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុទៅលើគ្រួសារ ដែលកំពុងតែមានវិវាទដីធ្លីផងដែរ។
របាយការណ៍នេះបញ្ជាក់ថា រហូតមកទល់នឹងដំណាច់ឆ្នាំ២០១១ មានប្រជាពលរដ្ឋជាង២០០.០០០គ្រួសារបានរងផលប៉ះពាល់ដោយសារដីសម្បទានសេដ្ឋកិច្ច ដែលនាំឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ លោកធនសារាយ បានមានប្រសាសន៍ថា “ មានផលប៉ះពាល់ជាច្រើនកើតចេញពីដីសម្បទានសេដ្ឋកិច្ច ហើយមានតែក្រុមហ៊ុនធំៗប៉ុណ្ណោះ ដែលទទួលបានអត្ថប្រយោជន៍”។
លោកមានប្រសាសន៍ទៀតថា ការសន្យាបង្កើតការងារ និងការអភិវឌ្ឍ កម្រនឹងបានផ្ដល់ផលប្រយោជន៍ដល់ប្រជាជនរងផលប៉ះពាល់ទាំងនោះណាស់។
លោកបានមានប្រសាសន៍ថា “ រដ្ឋាភិបាលជឿថា វាជាគោលនយោបាយសម្រាប់អភិវឌ្ឍតាមរយៈការផ្តល់ដីសម្បទានសេដ្ឋកិច្ចពីព្រោះវាជួយបង្កើតការងារសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយបែបនោះមិនប្រាកដថាត្រឹមត្រូវទាំអស់នោះទេ”។
ផ្ទុយទៅវិញ អ្នកភូមិដែលជាកសិកររកបានត្រឹមតែមួយចម្អែតក្រពះ ត្រូវបង្ខំចិត្តស្វែងរកការងារធ្វើនៅកន្លែងផ្សេង នៅពេល
ពួកគាត់បាត់បង់ដីធ្លីរបស់ខ្លួន។
លោកបានមានប្រសាសន៍ថា “ ប្រជាពលរដ្ឋជាច្រើនទៅធ្វើការងារដោយប្រថុយប្រថាននៅក្នុងប្រទេសថៃ ឬប្រទេសម៉ាឡេស៊ីពីព្រោះនៅតាមតំបន់ដីសម្បទាន គ្មានការងារសម្រាប់ឲ្យពួកគាត់ធ្វើនោះឡើយ”។
ខណ:ដែលបុគ្គលទទួលបានអត្ថប្រយោជន៍តិចតួចនោះ ការផ្តល់ដីសម្បទានសេដ្ឋកិច្ចបានក្លាយជាប្រាក់ចំណូលយ៉ាងក្រាស់ក្រែល សម្រាប់រដ្ឋាភិបាល។យោងតាមការប៉ាន់ប្រមាណរបស់អង្គការអាដហុកបានឲ្យដឹងថា ផ្អែកលើថវិកាជាតិឆ្នាំ២០១០របស់រដ្ឋាភិបាលដែលត្រូវបានចុះផ្សាយក្នុងពេលថ្មីៗបំផុតនេះ រដ្ឋាភិបាលអាចរកចំណូលបានប្រហែល២០លានដុល្លារពីសម្បទានដីសេដ្ឋកិច្ច៕
ប្រែសម្រួលដោយ តែមសុខុម
ប្រទេសកម្ពុជាគ្រោងនឹងបញ្ជូនអ្នកសង្កេតការណ៍ឲ្យទៅចូលរួមពិនិត្យការបោះឆ្នោតនៅភូមា
លោក ខៀវកាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ កាលពីម្សិលមិញថា ប្រទេសកម្ពុជាបានយល់ព្រមបញ្ជូនអ្នកសង្កេតការណ៍ តាមការស្នើសុំពីសំណាក់ប្រទេសភូមា ដើម្បីត្រួតពិនិត្យមើលដំណើរការបោះឆ្នាត ជាប្រវត្តិសាស្រ្ត របស់ភូមានៅខែមេសាខាងមុខនេះ។
លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ ប្រាប់ក្រុមអ្នកយកព័ត៌មាន បន្ទាប់ពីជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននិងលោក ថេនសេន ប្រធានាធិបតីភូមាថាលោក ថេនសេន បានសន្យាថារដ្ឋាភិបាលរបស់លោកដែលគាំទ្រដោយយោធានឹងរៀបចំការបោះឆ្នោតប្រកបដោយតម្លាភាព។
ប្រទេសភូមាបានអញ្ជើញប្រទេសជាសមាជិកអាស៊ាន ជិតខាងរបស់ខ្លួន និងប្រទេសដទៃទៀត ឲ្យចូលរួមសង្កេតការណ៍បោះឆ្នោតរបស់ខ្លួន...
សវនាការពាក់ព័ន្ធនឹងភរិយារបស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បើកដោយគ្មានដើមចោទចូលរួម
កាលពីម្សិលមិញ តុលាការបានចាប់ផ្តើមបើកសវនាការជំនុំជម្រះរឿងក្តីមួយដែលអ្នកភូមិនៅខេត្តកំពង់ឆ្នាំងបានប្តឹងភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ជុំវិញជម្លោះដីធ្លីមួយ ដែលបានអូសបន្លាយពេលជាយូរមកហើយ។ ទោះជាយ៉ាងណា ដើមបណ្តឹងនិងបុគ្គលិកសិទ្ធិមនុស្ស ដែលបានចូលរួមសវនាការនេះ បានរិះគន់ចំពោះការបន្តនីតិវិធីបើកសវនាការកាលពីម្សិលមិញនេះ បើទោះជាមេធាវីរបស់អ្នកភូមិមិនអាចចូលរួមក៏ដោយ។
លោកទៀងសុថា ចៅក្រមជំនុំជម្រះបានបញ្ជាក់ពីការបើកសវនាការនេះ ប៉ុន្តែលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទៀតឡើយនៅពេលត្រូវបានសួរថាហេតុអ្វីបានជាតុលាការបើកសវនាការនេះដោយគ្មានការចូលរួមពីដើមបណ្តឹងឬមេធាវីរបស់ពួកគេ។
អ្នកស្រី ចាត បាត អាយុ៧០ឆ្នាំ ជាដើមបណ្តឹងបានមានប្រសាសន៍ថា “ ខ្ញុំមិនបានចូលក្នុងបន្ទប់តុលាការទេ ពីព្រោះមេធាវីរបស់ខ្ញុំមិនបានមកចូលរួម”។ អ្នកស្រីបានបន្ថែមថាមេធាវីរបស់អ្នកស្រី ដែលផ្តល់ឲ្យដោយអង្គការសិទ្ធិមនុស្សអាដហុកនោះជាប់រវល់ចូលរួមសវនាការនៅខេត្តស្ទឹងត្រែង និងបានដាក់សំណើសុំពន្យារពេល។
អ្នកស្រី បាត កំពុងតែប្តឹងអ្នកស្រី ជា ខេងភរិយារបស់រដ្ឋមន្ត្រីរូបនេះនិងក្រុមហ៊ុនអភិវឌ្ឍន៍ KDC របស់លោកស្រី ថាបានទន្ទ្រានយកដីស្រែចម្ការទំហំ០,៣ហិកតារបស់អ្នកស្រីនៅក្នុងស្រុកត្រឡាច។ លោកផាត់ពៅស៊ាង មេធាវីប្រចាំក្រុមហ៊ុន KDC បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីរឿងក្តីនេះឡើយ។
បន្ថែមទៅនឹងការផ្តល់ចម្លើយផ្ទាល់មាត់ អ្្នកភូមិពីរនាក់ ដែលពាក់ព័ន្ធក្នុងរឿងក្តីនេះត្រូវបានចៅក្រមស៊ើបសួរចោទសួរអំពីបណ្តឹងរដ្ឋប្បវេណីរបស់ពួកគាត់។លោក រាជ សីមា បាននិយាយថាបណ្តឹងរដ្ឋប្បវេណីរបស់គាត់ ដែលធ្វើឡើងកាលពីខែកញ្ញាឆ្នាំ២០១១ បានទាមទារយកដី០,៧០ហិកតា នៅក្នុងភូមិឡពាងនោះមកវិញ និងទាមទារសំណងជាប្រាក់ចំនួន១០លានរៀល (ប្រហែល២.៥០០ដុល្លារ)។
ប្រជាពលរដ្ឋជាង៥០គ្រួសារបានជាប់ពាក់ព័ន្ធក្នុងវិវាទមួយជាមួយក្រុមហ៊ុន KDC តាំងពីឆ្នាំ២០០៧មក ជុំវិញដីជាង១៤៥ហិកតា។ តុលាការបានរារាំងមិនឲ្យធ្វើពាក្យបណ្តឹងជាក្រុមទេ ប៉ុន្តែពលរដ្ឋចំនួន២២គ្រួសារបានធ្វើពាក្យបណ្តឹងរដ្ឋប្បវេណីរៀងៗខ្លួន។
លោកសីមា បានមានប្រសាសន៍បន្ទាប់ពីសវនាការថា “ យើងគ្រាន់តែទាមទារដីរបស់យើងមកវិញប៉ុណ្ណោះ។ យើងមិនដែលលក់ដីទេ ដូច្នេះក្រុមហ៊ុនដែលមានលុយនេះ គួរតែប្រគល់ដីមួយដុំតូចរបស់យើងនោះឲ្យមកយើងវិញដើម្បីធ្វើស្រែចម្ការ”។
លោក សុ៊ម ច័ន្ទគា អ្នកសម្របសម្រួលរបស់អង្គការអាដហុក បានមានប្រសាសន៍ថា វាមិនមែនជាសញ្ញាល្អទេ ដែលតុលាការបានបើកសវនាការ ដោយគ្មានការចូលរួមពីដើមបណ្តឹងនោះ។...
គម្រោងស្ដារផ្លូវរថភ្លើងនៅក្នុងប្រទេសកម្ពុជាឡើងវិញ ត្រូវការមូលនិធិបន្ថែមទៀត
អ្នកប្រឹក្សាយោបល់ម្នាក់ ប្រចាំក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងកាលពីម្សិលមិញថា ការស្ដារឡើងវិញនូវបណ្ដាញផ្លូវដែក ដែលទ្រុឌទ្រោមនៅក្នុងប្រទេសកម្ពុជា មានរយៈពេលជិតប្រាំមួយខែ ហួសពីការគ្រោងទុក និងតម្លៃការងារក្នុងរយៈពេលជាងមួយឆ្នាំ ក៏ដូច្នេះដែរ គឺគម្រោងនេះអស់ប្រាក់ហើយ។
លោកប៉ូលផៅវើ (Paul Power) អ្នកប្រឹក្សាយោបល់គម្រោងផ្លូវដែក របស់ក្រសួងនេះបានមានប្រសាសន៍ កាលពីម្សិលមិញថាគម្រោងស្ដារផ្លូវដែក ដែលមានចម្ងាយ៦០០គីឡូម៉ែត្រ ពេលនេះនឹងត្រូវបញ្ចប់ក្នុងខែតុលា ឆ្នាំ២០១២។ លោកបានបន្ថែមទៀតថា គម្រោងនឹងចំណាយទឹកប្រាក់អស់ពី៥០ទៅ១០០លានដុល្លារ ដើម្បីបញ្ចប់គម្រោងនេះ គឺលើសពីចំនួនទឹកប្រាក់១៤០លានដុល្លារ ដែលបានដាក់បញ្ចូលក្នុងគម្រោងនេះ ដោយធនាគារអភិវឌ្ឍន៍អាស៊ី(ADB)និងទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍន៍អន្ដរជាតិអូស្ត្រាលី។
លោកបានមានប្រសាសន៍ថា “ យើងកំពុងតែសហការគ្នា ដើម្បីឲ្យដឹងថាតើវានឹងត្រូវចំណាយប៉ុន្មានទៀត ហើយទឹកប្រាក់នេះគួរបានមកពីណា”។ លោកបានបន្ថែមថា រដ្ឋាភិបាល និងអ្នកគាំទ្រគម្រោងនេះបានបា៉ន់ប្រមាណខុសអំពីចំនួនទឹកប្រាក់ត្រូវចំណាយលើកំណាត់ផ្លូវដែកដំបូង ដែលត្រូវស្ដារឡើងវិញនោះ ។
លោកបានមានប្រសាសន៍ថា “ នៅពេលយើងចុះទៅសិក្សាផ្លូវដែក ហើយពិនិត្យមើលថាផ្លូវដែកនេះ ជារឿយៗបែកបាក់ជាកំណាត់ៗ ដូច្នេះគេមិនទាន់ដឹងថា ត្រូវការអ្វីនោះទេ រហូតដល់យើងពិនិត្យមើល។នោះ គឺជាហេតុឲ្យមានការចំណាយកើនកាន់តែច្រើនឡើង”។
លោក ផោវើ ក៏បានមានប្រសាសន៍ផងដែរថាក្រុមហ៊ុនថល់ហូលឌីង (Toll Holdings) ដែលទទួលបានសិទ្ធិសម្បទានរយៈពេល៣០ឆ្នាំ ក្នុងប្រតិបត្តិការបណ្ដាញផ្លូវដែកជាមួយនឹងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបកម្ពុជា បានជូនដំណឹងដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតាមរយៈលិខិតមួយច្បាប់កាលពីថ្ងៃសុក្រថាខ្លួននឹងបញ្ឈប់ប្រតិបត្តិការទាំងអស់ នៅចុងខែនេះហើយ។
លោក ផៅវើ បានមានប្រសាសន៍ថា នៅក្នុងលិខិតនេះក្រុមហ៊ុន ថល់ ហូលឌីង បានលើកឡើងថា ខ្លួននឹងបញ្ឈប់ប្រតិបត្តិការជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី៣១ ខែមីនារហូតដល់ខែមករា ឆ្នាំ២០១៣ ហើយនឹងផ្អាកបុគ្គលិកចំនួនពាក់កណ្ដាលក្នុងចំណោមបុគ្គលិក១២០នាក់របស់ខ្លួន។ ក្រមហ៊ុន ថល់ ហូលឌីង បានផ្ដល់សិទ្ធិដល់ក្រុមហ៊ុន TSO របស់បារាំងឲ្យអនុវត្តការងារស្ថាបនាផ្លូវដែកបន្តទៀត។
លោក ទូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងចំពោះលិខិតនេះ និងបានមានប្រសាសន៍ថា ការងារអនុវត្តគម្រោងនេះនឹងបញ្ឈប់នៅចុងខែនេះ ប៉ុន្ដែលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទៀតឡើយ។គេនៅមិនទាន់ច្បាស់ថា ហេតុអ្វីក្រុមហ៊ុនថល់ហូលឌីងសម្រេចផ្អាកប្រតិបត្តិការរបស់ខ្លួននោះ ហើយលោក ដេវីត ឃើ (David Kerr)អគ្គនាយកក្រុមហ៊ុន ថល់ រ៉ូយ៉ាល់ អយស្ម័យយាន (Toll Royal Railways) បានបដិសេធមិនធ្វើអត្ថាធិប្បាយទេកាលពីម្សិលមិញនេះ។
យោងតាមលោក ផៅវើ បានឲ្យដឹងថាទោះជាយ៉ាងណា អ្វីដែលគេដឹងគឺថាក្រុមហ៊ុន TSO ដែលជាក្រុមហ៊ុនស្ថាបនាផ្លូវដែកមិនបានបំពេញតាមកាលកំណត់ពីរលើកហើយក្នុងការបញ្ចប់គម្រោងផ្លូវដែកចម្ងាយ២៦៦គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ។ បន្ទាប់ពីពិធីបើកការដ្ឋានបណ្ដាញផ្លូវដែកក្នុងឆ្នាំ២០០៩មក ក្រុមហ៊ុននេះមុនដំបូងបានមានបំណងចង់បញ្ចប់ការងារស្ថាបនាក្នុងខែតុលា ឆ្នាំ២០១០។កាលបរិច្ឆេទនោះ ត្រូវបានពន្យារពេលរហូតដល់ខែឧសភា ឆ្នាំ២០១១ ហើយការអនុវត្តជាក់ស្តែង ក៏បានខកខានដែរ។
យោងតាមរបាយការណ៍ប្រចាំឆ្នាំមួយ ដែលក្រសួងសាធារណការចេញផ្សាយកាលពីថ្ងៃច័ន្ទ បានឲ្យដឹងថា ការងារស្ថាបនាផ្លូវដែកពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុបញ្ចប់បានត្រឹម៥២ភាគរយប៉ុណ្ណោះ ខណៈដែលបណ្ដាញផ្លូវដែកចម្ងាយ៣៨៦គីឡូម៉ែត្រ រវាងរាជធានីភ្នំពេញ និងក្រុងប៉ោយប៉ែតបញ្ចប់បានត្រឹមតែ១៨ភាគរយ។
បណ្ដាញផ្លូវដែកទី៣ ដែលមានចម្ងាយ៤៨ គីឡូម៉ែត្រ រវាងក្រុងប៉ោយប៉ែត និងក្រុងសេរីសោភ័ណក្នុងខេត្តបន្ទាយមានជ័យ បានបញ្ចប់រួចរាល់ហើយ។
ADBបានចេញសេចក្ដីប្រកាសមួយ កាលពីម្សិលមិញដោយលើកឡើងថា ការផ្អាករបស់ក្រុមហ៊ុន ថល់ ហូលឌីង និងឈានទៅរកការពន្យារពេលគម្រោងបន្ថែមទៀត។ សេចក្ដីប្រកាសនេះលើកឡើងថា“ធនាគារអភិវឌ្ឍន៍អាស៊ីព្រួយបារម្ភថាប្រសិនបើរថភ្លើង ដែលត្រូវប្រើប្រាស់ សម្រាប់ការងារគម្រោងស្តារផ្លូវដែកលែងមានទៀតហើយនោះ ការផ្អាកអាចនាំមកនូវការពន្យារពេលតទៀតដល់ការស្ថាបនាផ្លូវ”។ សេចក្ដីប្រកាសនេះបន្ថែមទៀតថា ផ្លូវដែកនេះ បានធ្វើឲ្យមានការពន្យារពេល ដោយសារទឹកជំនន់បានជន់លិចយ៉ាងធ្ងន់ធ្ងរកាលពីឆ្នាំទៅ និងបញ្ហាស្មុគស្មាញទាក់ទងនឹងការរើលំនៅដ្ឋានរបស់អ្នកភូមិ។ លោក ផោវើ បានមានប្រសាសន៍ថាពេលនេះគម្រោងមិនអាចបញ្ចប់មុនចុងឆ្នាំ២០១៣ទេ។
លោក លី បូរិន ប្រធាននាយកដ្ឋានផ្លូវដែកនៅក្រសួងសាធារណការ បានមានប្រសាសន៍ថា ការពន្យារពេលគម្រោងនេះបាននាំឲ្យការរំពឹងទុករបស់ក្រុមហ៊ុន ថល់ហូលឌីងក្នុងការស្វែងរកប្រាក់ចំណេញត្រូវបានកាត់បន្ថយ ហើយវាអាចជាហេតុផលសម្រាប់ពួកគេក្នុងការផ្អាកគម្រោងនេះ។
លោកបានមានប្រសាសន៍ថា “ ក្រុមហ៊ុន ថល់ ហូលឌីង ចំណាយលុយច្រើនណាស់ ក៏ប៉ុន្ដែគេទទួលបានប្រាក់ចំណេញតិចតួចបំផុត ដូច្នេះខ្ញុំគិតថា វាជាហេតុផលនាំឲ្យមានការផ្អាកនេះ”៕
ប្រែសម្រួលដោយ ចេវប៊ុននី
Latest news
© 2021, ដេលី. All rights reserved.

