27 C
Phnom Penh

អ្នក​ប្រើបាស់​អុីន​ធើ​ណិត​ និង​ទូរស័ព្ទ​សាធារណៈ​ត្រូវថតរូបទុក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ហ៊ុលរស្មីនិង Kate Bartlettរដ្ឋា​ភិ​បាល​បាន​ណែ​នាំ​ឲ្យ​​ម្ចាស់​អាជីវ​កម្ម​ទាំង​អស់​ ​ដែល​បម្រើ​សេវា​កម្ម​អីុន​ធើ​ណិត​ និង​ទូរសព្ទ័​​សា​ធារណៈ ឲ្យ​ដំឡើង​កាមេរ៉ា​សុវត្ថិ​ភាព​​នៅ​​បរិ​វេណ​​ធ្វើ​អាជី​វ​កម្ម​របស់​ខ្លួ​ន​ ដើម្បី​​ថត​អត្ត​សញ្ញាណ​​អ្នក​ប្រើ​ប្រាស់ ​​នៅ​ក្នុង​កិច្ច​​ខំ​ប្រឹង​ប្រែង​មួយ​ ដើម្បី​បង្ក្រាប​អំពើ​ភេរវ​កម្ម ​​និង​​បទ​ឧក្រិដ្ឋ​​តាម​អុីន​ធើ​ណិត ​នេះ​បើ​យោង​តាម​សារា​ចរ​មួយ​របស់​រដ្ឋា​ភិបាល​ដែល​ទទួល​បាន​កាល​ពី​ម្សិល​មិញ។

យោង​តាម​សារា​ចរ​ណែ​នាំ​​ចុះ​ថ្ងៃ​ទី​២៨​ខែ​កុម្ភៈ របស់​​ក្រ​សួង​មហា​ផ្ទៃ និង​ក្រ​សួងប្រៃ​សណីយ៍​ និង​ទូរគម​នា​​គមន៍​​​នេះ​ បាន​ឲ្យ​ដឹង​ថា ​​​ក្រុម​ហុ៊ន​ទូរគម​នាគមន៍​ ​សា​​ខា​លក់​និង​​ចែក​ចាយ​បន្ត​ទាំង​អស់ ​​​ត្រូវ​​​ចុះ​បញ្ជី​អាសយ​ដ្ឋាន​អាជីវ​កម្ម​របស់​ខ្លួន។

​​​​​​​​​យោង​តាម​សារា​ចរ​​ណែ​នាំ​ចុះ​ហត្ថ​លេ​ខា​ដោយ​លោក ​សូរ ឃុន ​រដ្ឋ​មន្ត្រី​​ក្រ​សួង​​ប្រៃ​ស​ណីយ៍​ និង​ទូរគម​នាគមន៍ ​និង​លោកស ​ខេង ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​នេះ ​​​បាន​ឲ្យ​ដឹង​ថាទីតាំង​ទាំង​អស់​ដែល​បម្រើ​សេ​វា​អុីន​ធើ​ណិតនិង​ទូរសព្ទ័​សា​ធារណៈ​ ដូច​ជា​​​​​ហាង​អីុនធើ​ណិត​និង​ផ្ទះ​សំណាក់​​ជា​ដើម​នោះ ​ត្រូវ​តែ​​​ដំឡើង​កាមេ​រ៉ា​ដើម្បី​​​​​​ថត​រូប​អតិថិជននីមួយ​ៗ​ និង​រក្សា​ទុក​រូបភាព​ទាំង​នោះ​យ៉ាង​ហោច​ណាស់​រយៈពេល​បី​ខែ​។

​យោង​តាម​​សារា​ចរដដែល​​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ​អាជី​​វកម្ម​តូច​តាច​តាម​ចិញ្ចើមផ្លូវ​ទាំង​អស់​ ក៏​ត្រូវ​​កត់ត្រា​អត្ត​សញ្ញាណ​​អ្នក​ប្រើ​ប្រាស់​ និង​ថត​រូប​អ្នក​ប្រើ​ប្រាស់​នោះ​ទុក​ដែរ​​។​ចាំ​​បាច់​ត្រូវ​តែ​​អនុ​វត្ត​​តាម​វិ​ធាន​ការ​ថ្មី​​នេះ​​ជា​បន្ទាន់។

សា​រាចរ​ណែ​នាំ​​នេះ​​​មាន​ខ្លឹមសារ​ទៀត​​ថា “ បទ​ពិ​សោធន៍នៃ​ការ​ស៊ើប​អង្កេត​ និង​ការ​បង្ក្រាប​លើ​បទ​ល្មើស​ផ្សេងៗ​​ក្នុង​ពេល​កន្លង​មក​​ បាន​បង្ហាញ​ថា ឧក្រិដ្ឋជន​ជារឿយៗ​​ប្រើ​ប្រាស់​​សេ​វា​ទូរគ​ម​នាគមន៍​​​ដូច​ជា ​​ទូរស័ព្ទដៃ ការ​​ទូរស័ព្ទតាម​អីុនធើ​ណិត​ និង​អីុន​ធើ​ណិត​ ជា​​

មធ្យោ​បាយ​​​​​ប្រ​ព្រឹត្ត​​អំ​ពើ​ភេរវ​កម្ម ​បទ​ឧក្រិដ្ឋ​ឆ្លង​ដែន​ ​អំពើប្លន់ចាប់​ជំរិតឃាតកម្មគ្រឿង​ញៀនការជួញដូរមនុស្សបទ​ល្មើស​សេដ្ឋ​កិច្ច​ និង​ការ​បញ្ជូន​រូប​ភាព​អាស​អាភាស​ និង​ទង្វើ​អនាចារ​ផ្សេងៗ​ទៀត​ ​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​​​ប្រ​ពៃណី​ជាតិ​​​ និង​សីល​ធម៌​ក្នុង​សង្គម​”។

សា​រាចរ​នេះ​ក៏​បាន​លើក​​ឡើង​​ដែរ​ថា ​អ្នក​បម្រើ​សេ​វា​កម្មអីុន​ធើ​ណិត និង​ទូរ​ស័ព្ទទាំង​អស់​ ​ត្រូវ​តែ​​មាន​ការ​ប្រុង​​ប្រ​យ័ត្ន​ក្នុង​ការ​ប្រ​មូល​​ព័ត៌មាន​លម្អិត​ផ្ទាល់​ខ្លួន​របស់​អតិ​ថិ​ជន​ ​និង​​មាន​ពេល​មួយ​ខែ​​សម្រាប់​ពិនិត្យ​​មើល​ឯក​សារ​សម្គាល់​ខ្លួន​​ចាស់​ៗ​របស់​អតិថិ​ជន​​ ដើម្បី​ធ្វើ​ឲ្យ​ប្រា​កដ​ថា ​អតិ​ថិ​ជន​នី​មួយ​ៗ​​ត្រូវ​បាន​ចុះ​ឈ្មោះ​ត្រឹម​ត្រូវ។

លោក​ស្រី សុខ ចាន់​ដា ​​ប្រ​ធាន​និង​ជា​​នាយិ​កា​ប្រ​តិ​បត្តិ​នៃ​ក្រុម​ហ៊ុន​ មេគង្គ ណិត (Mekong ​Net) ​​បាន​​លើក​ឡើង​​ថា ​​លោក​ស្រី​​មិនជឿ​ថា ​​បទ​បញ្ជា​ថ្មី​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​​​អ្នក​ផ្តល់​សេវា​អីុន​ធើ​ណិត ដោយ​​​សារ​​ច្បាប់​​តម្រូវ​ឲ្យ​​កត់​ត្រា​អត្តសញ្ញាណ​​​អតិ​ថិ​ជន​របស់​​​ខ្លួន​​នោះទេ ​ប៉ុន្តែ​​នឹង​ប៉ះ​​ពាល់​ដល់​អា​ជីវកម្ម​តូចៗ​​ដូច​ជា​​ហាង​អីុន​ធើ​ណិត​ជា​ដើម​។

​លោក​ស្រី​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា “ ពួកគេ​​​នឹង​ត្រូវ​ចំណាយ​​ប្រាក់​ទិញ​កាមេរ៉ា និង​​​ដំឡើងសឺវើ (server) ​និង​ហាតដ្រាយ (hard drive) ធំ​​។ទោះ​បី​ជា​​ពួក​គេ​ថត​រូប​អ្នក​ប្រើ​ប្រាស់​​​សេវា​​កម្ម​របស់​ខ្លួន​បាន​ច្បាស់​ក្តី​ ​តើ​​ធ្វើ​ម៉េច​យើងដឹង​​ថា ពួក​គេ​នៅ​ទី​ណា​។​មាន​មនុស្ស​​រាប់​លាននាក់​​ប្រើ​ប្រាស់​អីុន​ធើ​ណិត​។ វា​ពិ​បាក​នឹង​គ្រប់​គ្រង​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​​ណាស់​”។

លោក ​ជួ ឧត្តម ​​​នាយក​គ្រប់​គ្រង​នៅ​ក្រុម​ហ៊ុន Friends Travel and Tours ដែល​មាន​បើក​ហាង​អីុនធើណិតមួយ​នៅ​​តាម​​ផ្លូវ​មាត់​ទន្លេ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​​ បាន​និយាយ​ថា​បទ​​បញ្ជា​ថ្មី​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​​អាជី​វកម្ម​របស់​គាត់​​ ហើយ​វា​ពិ​​បាក​នឹង​អនុ​វត្ត​តាម​ណាស់។

​គាត់​បាន​លើក​ឡើង​ថា “យើង​មិន​​​​ចំណេញច្រើ​ន​ប៉ុន្មាន​ទេ ​ដូច្នេះ​​​​យើង​​គ្មាន​លទ្ធ​ភាព​​ដាក់​​កាមេរ៉ា​នោះ​ទេ​ ហើយ​ប្រសិន​បើ​យើងសុំ​​អត្ត​​សញ្ញាណ​ប័ណ្ណ​​ពី​​ភ្ញៀវ​ ឬ​​ត្រូវ​​​ពិនិត្យ​មើល​ឯក​សារ​បន្ថែ​ម​ទៀត​ពី​ពួក​គេ​នោះ​ ​​ភ្ញៀវ​នឹង​មិន​ចូល​មក​​ហាង​របស់​យើង​ទេ”។

ពេល​សួរ​​អំពី​អំណាច​ច្បាប់​នៃ​សារា​ចរ​ណែ​នាំ​នេះ​ លោក សុក សំអឿន ​​​នាយក​ប្រតិបត្តិ​ក្រុម​អ្នក​ច្បាប់​ការ​ពារ​សិទ្ធិ​​កម្ពុ​ជា

​​បាន​មាន​ប្រ​សាសន៍​ថា ​វា​អាស្រ័យ​​ថាតើ​ការ​​ថត​​រូប​អ្នក​ប្រើ​ប្រាស់​អីុនធើណិត​​និង​សេ​វា​​ទូរស័ព្ទសាធារណ:​​នេះ​ ត្រូវ​អនុ​វត្ត​ដោយ​​ចំហ​​

ឬ​យ៉ាង​ណា។

លោក​បាន​មានប្រសាសន៍ថា “ ប្រសិន​បើត្រូវ​ធ្វើ​ដូច្នេះ​មែននោះ ម្ចាស់​ហាង​ត្រូវ​ប្រាប់​អតិថិជន​ទើបបានប៉ុន្តែ​គេ​មិន​អាច​ថត​ដោយ​សម្ងាត់​បានទេ។ប្រសិនបើ​អតិថិជន​យល​់​ព្រម​ គេ​អាច​ថតបាន។

លោក ផៃ ស៊ី​ផាន អ្នកនាំ​ពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​បាននិយាយ​​​ការ​ពារ​សារាចរ​នេះ​ ដោយ​​​លើក​ឡើង​ថា ​​ការ​ធ្វើ​បែប​នេះ​​​មិន​មែន​ជា​​ការ​រំលោភ​បំពាន​​ភាព​ឯក​ជន​​នោះ​ទេ៕​

ប្រែសម្រួល​ដោយ តែមសុខុម

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស