TAG
paywall
ធ្វើរោគវិនិច្ឆ័យប្រជាពលរដ្ឋជិត១០០នាក់រកឃើញថា មានឆ្លងមេរោគថ្មីកើតពីសត្វមូស
មន្ត្រីក្រសួងសុខាភិបាលម្នាក់បាននិយាយកាលពីម្សិលមិញថា ការផ្ទុះឡើងនៃវីរុសកើតពីសត្វមូសដែលជាប្រភេទវីរុសថ្មីនៅក្នុងប្រទេសកម្ពុជាដោយមានរោគសញ្ញាស្រដៀងគ្នាទៅនឹងជំងឺគ្រុនឈាមនោះ ត្រូវបានគេរកឃើញកើតមាននៅក្នុងស្រុកគងពិសីខេត្តកំពង់ស្ពឺ។
លោកវេជ្ជបណ្ឌិត សុខ ទូច ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានមានប្រសាសន៍ថាប្រជាពលរដ្ឋ៩៨នាក់ត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញមានផ្ទុកវីរុស “ស៊ីឃុនគុនយ៉ា”បន្ទាប់ពីមានការឈឺសន្លាក់ គ្រុនក្តៅ និងជំងឺអស់កម្លាំងនៅក្នុងភូមិចំនួនប្រាំក្នុងឃុំពេជ្រមុនីក្នុងរយៈពេលបីសប្តាហ៍កន្លងមកនេះ។
លោកបានមានប្រសាសន៍ថាស្ត្រីម្នាក់ដែលមានរោគសញ្ញាស្រដៀងគ្នានេះបានស្លាប់កាលពីថ្ងៃទី៧ខែមីនាប៉ុន្តែមិនទំនងជាស្លាប់ដោយសារតែវីរុស ស៊ីឃុនគុនយ៉ានេះទេ។
លោកវេជ្ជបណ្ឌិត សុខទូច បានមានប្រសាសន៍ថាមនុស្សបួននាក់ក្នុងចំណោមមនុស្សប្រាំមួយនាក់ដែលត្រូវបានយកសំណាកឈាមទៅពិនិត្យ ដោយមិនរាប់បញ្ចូលស្ត្រីដែលបានស្លាប់នេះ បានរកឃើញមានផ្ទុកមេរោគនេះប៉ុន្តែមិនមានស្ថានភាពដល់ស្លាប់នោះទេ។
លោកបានបន្ថែមថាវីរុសនេះកើតឡើងដំបូងនៅក្នុងប្រទេសកម្ពុជាកាលពីចុងឆ្នាំ២០១១នៅក្នុងខេត្តព្រះវិហារ។ លោកវេជ្ជបណ្ឌិត សុខទូចបានមានប្រសាសន៍ថា“បើទោះជាជំងឺនេះជាប្រភេទជំងឺថ្មីនៅប្រទេសកម្ពុជាក៏ដោយក៏វាមិនមែនជាជំងឺថ្មីសម្រាប់ពិភពលោកដែរ ហើយការស្លាប់ដោយសារជំងឺនេះគឺកម្រកើតមានណាស់។ស្ត្រីម្នាក់ដែលបានស្លាប់នោះគឺមានជំងឺគ្រុនក្តៅកម្រិតខ្ពស់ ហើយរស់នៅក្នុងតំបន់តែមួយដែលមានការផ្ទុះឡើងនៃវីរុសនេះប៉ុន្តែយើងមិនទាន់អាចនិយាយថាមូលហេតុនៃការស្លាប់នេះគឺដោយសារវីរុស នោះទេ”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា មានករណីឆ្លងវីរុសនេះចំនួន២២.០០០ករណីកើតមាននៅប្រទេសថៃក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០០៩ប៉ុន្តែមិនបណ្តាលឲ្យមានមនុស្សស្លាប់ទេ។
លោក Steven Bjorge ប្រធានក្រុមការងារទទួលបន្ទុកផ្នែកជំងឺគ្រុនចាញ់និងជំងឺកើតពីសត្វមូសនៅអង្គការសុខភាពពិភពលោកបានមានប្រសាសន៍ថាតាមធម្មតាវីរុសស៊ីឃុនគុនយ៉ា ដែលមិនសូវធ្ងន់ធ្ងរនេះមានសភាពប្រែប្រួលក្នុងឆ្នាំ២០០៦នៅតាមឆ្នេរសមុទ្រប្រទេសម៉ូសាំប៊ិក ដែលស្ថានភាពប្រែប្រួលនេះ បានបង្កឲ្យមានមនុស្សស្លាប់។
លោកបានបន្ថែមថាស្ថានភាពដែលបណ្តាលឲ្យមានមនុស្សស្លាប់ ដោយសារមិនមានការព្យាបាលនេះបានរីករាលដាលមកដល់ភាគខាងកើតតាំងពីពេលនោះមក។
លោកវេជ្ជបណ្ឌិត Bjorge...
រដ្ឋាភិបាលផ្តល់ដីសម្បទានទំហំ ២៣.០០០ហិកតា នៅក្នុងខេត្តចំនួនបួនឲ្យទៅក្រុមហ៊ុនឯកជន
យោងតាមអង្គការសិទ្ធិមនុស្សមួយក្រុម ដែលបានលើកឡើងថា ខ្លួនបានទទួលព័ត៌មានពីសំណុំឯកសាររបស់រដ្ឋាភិបាលនោះ បានឲ្យដឹងថា កាលពីខែមុន រដ្ឋាភិបាលបានផ្តល់ដីសម្បទានទំហំសរុប២៣.០០០ហិកតាទៅឲ្យក្រុមហ៊ុនចំនួន៤ សម្រាប់ គម្រោងកសិឧស្សាហកម្មនិងតំបន់សេដ្ឋកិច្ចពិសេស។
ដីទំហំ៥០០ហិកតាបន្ថែមទៀត ដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃមួយកន្លែងក៏ត្រូវបានប្រគល់ឲ្យក្រុមហ៊ុនសម្រាប់គម្រោងអេកូទេសចរណ៍ផងដែរ។
ការធ្វើសម្បទានទាំងនេះ គឺជាផ្នែកនៃការលក់ដីនិងព្រៃឈើរបស់ជាតិពីសំណាក់រដ្ឋាភិបាល ដែលបានធ្វើឲ្យដីប្រមាណ២,១លានហិកតាឥឡូវនេះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនកសិឧស្សហកម្មជាច្រើន ហើយក្រុមសកម្មជននិយាយថា ការផ្តល់ដីសម្បទាននេះធ្វើឲ្យកើតមានជម្លោះដីធ្លីរាប់រយករណី និងធ្វើឲ្យមានការកាប់បំផ្លាញព្រៃឈើកាន់តែខ្លាំងឡើងៗ។
លោក អូ៊ច ឡេង អ្នកសម្របសម្រួលគម្រោងកំណែទម្រង់ដីធ្លីនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងថាអនុក្រឹត្យដែលបានចេញផ្សាយក្នុងសៀវភៅរាជកិច្ចកាលពីសប្តាហ៍មុន បានបង្ហាញឲ្យឃើញថាក្រុមហ៊ុន China Freight Costs Cambodia Investment បានទទួលដីសម្បទានទំហំ៦.០០០ហិកតា ក្នុងស្រុករវៀង ខេត្តព្រះវិហារសម្រាប់ធ្វើចម្ការកៅស៊ូខណៈដែលក្រុមហ៊ុន Imperl Focus Cambodia ទទួលបានដីសម្បទានចម្ការកៅស៊ូទំហំ ៨.០០០ហិកតាក្នុងស្រុកសង្គមថ្មី។
លោកអ៊ូចឡេង បានមានប្រសាសន៍បន្ត
ថា ដីសម្បទានដែលបានអនុម័តផ្សេងទៀតរួមទាំងដីសម្បទានសម្រាប់ដាំអំពៅទំហំ៨.៧២៥ហិកតាដែលត្រូវបានផ្តល់ឲ្យក្រុមហ៊ុនស្ករស Taining Sugar Co. Ltd. ក្នុងស្រុកសម្បូរខេត្តក្រចេះ និងការប្រែក្លាយដីទំហំ៥០០ហិកតានៃដែនជម្រកសត្វព្រៃទំហំ៤៧.០០០ហិកតានៅភ្នំណាំលៀក្នុងខេត្តមណ្ឌលគីរីឲ្យទៅជាតំបន់អេកូទេសចរណ៍។
លោកបានលើកឡើងទៀតថា ក្រុមហ៊ុន Attwood Investment Group Co....
សាកសពស្ត្រីជំនួយការមេផ្ទះម្នាក់ ត្រូវបានគេបញ្ជូនពីប្រទេសមា៉ឡេស៊ីមកកម្ពុជាវិញ
ក្រុមគ្រួសារ និងសកម្មជនសិទ្ធិមនុស្សបាននិយាយកាលពីម្សិលមិញថាសាកសពស្រ្តីជំនួយការមេផ្ទះមា្នាក់បានស្លាប់ដោយសារជំងឺ បានកំឡុងពេលបំពេញការងារនៅក្នុងប្រទេសម៉ាឡេស៊ីត្រូវបានគេបញ្ជូនមកប្រទេសកម្ពុជាវិញ បន្ទាប់ពីសាកសពរបស់គាត់ត្រូវបានអាជ្ញាធរម៉ាឡេស៊ីរក្សាទុក ដើម្បីធ្វើកោសល្យវិច័យអស់រយៈពេល៥ខែមកប៉ុន្តែពួកគេនៅតែឆ្ងល់អំពីការអះអាងរបស់អាជ្ញាធរ ថា ស្ត្រីនោះស្លាប់ដោយសារជំងឺ។
នាង ស៊ុនសុខាអាយុ២៤ឆ្នាំបាននិយាយថា ម្តាយរបស់នាងឈ្មោះអូបសុកឃួន អាយុ៤៧ឆ្នាំត្រូវបានក្រុមហ៊ុន វីស៊ីមែនផៅវឺ(VC Manpower) ដែលជាភ្នាក់ងារជ្រើសរើសពលករទៅធ្វើការក្រៅប្រទេសបញ្ជូនឲ្យទៅធ្វើការនៅប្រទេសម៉ាឡេស៊ីកាលពីដើមខែតុលាកន្លងទៅនេះក៏ប៉ុន្តែនាងមិនបានទទួលដំណឹងរហូតដល់ក្រុមហ៊ុនបានផ្តល់ដំណឹងដល់គ្រួសាររបស់នាងកាលពីថ្ងៃទី៦ខែវិច្ឆិកានេះថាម្តាយនាងបានស្លាប់ហើយ។
នាងសុខា បានផ្តល់បទសម្ភាសន៍មួយនៅឯព្រលានយន្តហេាះអន្តរជាតិភ្នំពេញ នៅពេលកំពុងរង់ចាំទទួលសាកសពម្តាយនាងថា“កាលពីពីរថ្ងៃមុនក្រុមហ៊ុនបានប្រាប់យើងថាម្តាយរបស់ខ្ញុំបានស្លាប់នៅប្រទេសម៉ាឡេសុីដោយសារជំងឺក្រពះនិងរលាកទងសួត”។
អ្នកស្រីជាមុនីមកពីស្រុកគងពិសីខេត្តកំពង់ស្ពឺដែលជាបងប្អូនជីដូនមួយរបស់អ្នកស្រីអូបសុកឃួនបាននិយាយថា"យើងមិនជឿលើការអះអាងរបស់ក្រុមហ៊ុនដែលថាគាត់ស្លាប់ដោយសារជំងឺនោះទេ។រហូតមកដល់ពេលនេះយើងពុំទាន់ទទួល បានសំណងណាមួយពីក្រុមហ៊ុននៅឡើយទេហើយយើងនឹងដាក់ពាក្យប្តឹងក្រុមហ៊ុននេះ"។
កាលពីខែតុលាលោកនាយមន្ត្រីហ៊ុនសែនបានប្រកាសផ្អាកមិនឲ្យមានការបញ្ជូនពលករជំនួយការមេផ្ទះទៅប្រទេសម៉ាឡេស៊ីទៀតទេបន្ទាប់ពីមានរបាយការណ៍ថាមានការរំលេាភបំពាននិងការកេងប្រវ័ញ្ច យ៉ាងធ្ងន់ធ្ងរពីសំណាក់ភ្នាក់ងារជ្រើសរើសពលករនិងម្ចាស់ផ្ទះនៅប្រទេសម៉ាឡេស៊ី។
យោងតាមមន្ត្រីសិទ្ធិមនុស្ស ឲ្យដឹងថា តាំងពីឆ្នាំមុនមានស្ត្រីជំនួយការមេផ្ទះប្រាំបួននាក់ ហើយបានស្លាប់តែមន្ត្រីកម្ពុជានិងមន្ត្រីម៉ាឡេស៊ីបាននិយាយថាការស្លាប់ទាំងអស់នោះរួមទាំងការស្លាប់របស់អ្នកស្រីសុកឃួនគឺស្លាប់ដោយសារជំងឺ និងការធ្វើអត្តឃាត។
លោកមឿនតុលាប្រធានកម្មវិធីការងារ របស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បាននិយាយថាសាកសពរបស់អ្នកស្រីសុកឃួនត្រូវបានគេរក្សាទុកអស់រយៈពេលប្រាំខែដើម្បីឲ្យអាជ្ញាធរម៉ាឡេស៊ីធ្វើកោសល្យវិច័យពីរដង ប៉ុន្តែគាត់នៅតែសង្ស័យអំពីការសន្និដ្ឋានរបស់ពួកគេ។លោកបន្ថែមទៀតថា"យើងនៅតែមានការសង្ស័យចំពោះការសន្និដ្ឋាននោះ មិនទំនងទេដែលស្ត្រីជំនួយការមេផ្ទះភាគច្រើន...
គ.ជ.ប ត្រូវបានជម្រុញឲ្យ ហាមប្រាមគណបក្សនយោបាយពីការប្រើប្រាស់ធនធានរបស់រដ្ឋ
ក្រុមអង្គការក្រៅរដ្ឋាភិបាលចំនួន៩បានចេញសេចក្តីថ្លែងការណ៍មួយកាលពីចុងសប្តាហ៍មុន ជំរុញឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថាគ.ជ.បពង្រឹងច្បាប់ដែលហាមឃាត់គណបក្សនយោបាយមិនឲ្យប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ។
សេចក្តីថ្លែងការណ៍នេះចេញបន្ទាប់ពីគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ចេញរបាយការណ៍មួយចោទថា មន្ត្រីរាជការខ្វះអព្យាក្រឹតភាពខាងនយោបាយហើយថាត្រូវមានការពង្រឹងច្បាប់ និងធ្វើវិសោធនកម្មច្បាប់ដើម្បីរារាំងការរំលោភបែបនេះ។
លោកយ៉ុងគឹមអេង នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពដែលបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍នោះជាមួយអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដូចជា អង្គការលីកាដូគណៈកម្មាធិការអព្យាក្រឹតនិងមិនលម្អៀងដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជាបានមានប្រសាសន៍ថា"គ.ជ.បត្រូវតែដាក់ទោសអ្នកនយោបាយនិងគណបក្សណាដែលប្រើប្រាស់ធនធានរដ្ឋ"។
លោកទេពនីថាអគ្គលេខាធិការ គ.ជ.បបានមានប្រសាសន៍ថាគណៈកម្មាធិការរបស់លោកកំពុងធ្វើការយ៉ាងត្រឹមត្រូវក្នុងការពង្រឹងច្បាប់ពាក់ព័ន្ធដោយលោកបានលើកយកឧទាហរណ៍កាលពីឆ្នាំ២០០៨ដែលតាមច្បាប់នោះខ្លួនបានពិន័យទាហានកងយោធពលខេមរភូមិន្ទម្នាក់ បន្ទាប់ពីគេបានលើកស្លាកសញ្ញារបស់គណបក្សប្រជាជនកម្ពុជានៅខេត្តកំពត។
លោកបានបន្តថា"គ.ជ.បបានអនុវត្តច្បាប់ហើយយើងមានសិទ្ធិពិន័យនិងដាក់ទោសពួកគេតែក្នុងអំឡុងពេលឃោសនាបោះឆ្នោតនិងពេលបោះឆ្នោតប៉ុណ្ណោះ"។
ទោះជាយ៉ាងណាលោកទេពនីថា បានបន្ថែមថាគ.ជ.បមានអំណាចអនុវត្តច្បាប់តែក្នុងរយៈពេល១៥ថ្ងៃប៉ុណ្ណោះមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ដែលត្រូវចំថ្ងៃទី៣ខែមិថុនា។លោកបានថ្លែងថាមុនរយៈពេលនេះការអនុវត្តច្បាប់គឺជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល។
លោកជាមយៀបសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា បានបដិសេធថាគណបក្សប្រជាជនកម្ពុជាមិនបានប្រើប្រាស់ធនធានរដ្ឋនោះទេហើយបានបដិសេធចំពោះការអះអាងរបស់អង្គការក្រៅរដ្ឋាភិបាលដែលថាទូរទស្សន៍ជាតិកម្ពុជាដែលជាទូរទស្សន៍រដ្ឋបានផ្តល់ម៉ោងផ្សព្វផ្សាយឲ្យគណបក្សប្រជាជនកម្ពុជាច្រើនជាងគេ។
លោក ជាមយៀប បានមានប្រសាសន៍ថា"យើងមិនបានប្រើធនធានរដ្ឋដូចគេចោទប្រកាន់នោះទេ។យើងបានបង់ប្រាក់ឲ្យប្រព័ន្ធផ្សព្វផ្សាយនិងទូរទស្សន៍ឬក៏វិទ្យុដើម្បីផ្សព្វផ្សាយសកម្មភាពរបស់យើងគ្រប់ពេលផ្សាយ ហើយបានចាត់ទុកការតវ៉ារបស់គណបក្សប្រឆាំងថាជាការច្រណែន។
សេចក្តីថ្លែងការណ៍របស់អង្គការក្រៅរដ្ឋាភិបាលទាំងនេះក៏បានស្នើសុំឲ្យព្រះមហាក្សត្រ និងរដ្ឋសភាជួយស្វែងរកដំណោះស្រាយខាងនយោបាយដើម្បីឲ្យលោក សមរង្ស៊ីបានវិលត្រឡប់មកវិញ។
លោក សមរង្ស៊ីបាននិរទេសខ្លួនឯងដើម្បីជៀសវាងទោសជាប់ពន្ធនាគារ១២ឆ្នាំដែលលោកហៅថាជារឿងនយោបាយ ហើយថ្មីៗនេះបានប្រកាសអំពីផែនការវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញមុនពេលការបោះឆ្នោតឃុំសង្កាត់ក្នុងខែមិថុនា។
លោកជាម យៀបបានធ្វើការកត់សម្គាល់ថា ប្រធានគណបក្សសមរង្ស៊ីត្រូវបានលុបឈ្មោះចេញពីអាសនសភាបន្ទាប់ពីការកាត់ទោសលោក ហើយប្រសិនបើលោកចង់វិលត្រឡប់មកវិញលោកត្រូវតែប្រឈមមុខនឹងការកាត់ទោសរបស់តុលាការ។
លោកជាម...
យុថ្កាទម្ងន់ប្រាំពីរតោន ធ្វើឲ្យប្រជាពលរដ្ឋផ្អើលទៅគោរពបូជា
យុថ្កាដ៏ធំ ដែលមានទម្ងន់ប្រាំពីរតោន ត្រូវបានអ្នកនេសាទរកឃើញនៅចំណុចប្រសព្វនៃទន្លេសាប និងទន្លេបាសាក់ កាលពីល្ងាចថ្ងៃសុក្រហើយត្រូវបានដឹកយកទៅរក្សាទុកនៅវត្តមួយក្នុងរាជធានីភ្នំពេញដែលនៅទីនោះវាបានក្លាយជាទីគោរពសក្ការបូជា និងធ្វើឲ្យផ្អើលដល់ប្រជាពលរដ្ឋកម្ពុជា ដែលជឿថាវាជាវត្ថុស័ក្កសិទ្ធិ។
យុថ្កាតូចជាងនេះមួយទៀត មានទម្ងន់ពីរតោន ត្រូវបានស្ទូចចេញពីទឹកនៅចំណុចប្រសព្វដដែលនេះ កាលពីខែមុន ហើយក៏បានទាក់ទាញអ្នកគោរពបូជាយ៉ាងច្រើនកុះករផងដែរ ចាប់តាំងពីបានដាក់តាំងនៅវត្តប្រជុំសាគរ ក្នុងសង្កាត់ជ្រោយចង្វាខណ្ឌឫស្សីកែវ មក។
លោកយឿន ចន្ថាចៅសង្កាត់រងជ្រោយចង្វា បានមានប្រសាសន៍ថា លោក កែប ជុតិមាអភិបាលរាជធានីភ្នំពេញ បានសម្រេចចិត្តស្ទូចយុថ្កាទម្ងន់ប្រាំពីរតោននេះដាក់រថយន្តដឹកទំនិញ រួចក៏ដឹកវាយកទៅរក្សាទុកនៅវត្តដដែលនេះ។
ទោះបីជាអាជ្ញាធរមិនដឹងថា យុថ្កានេះមានចំណាស់ប៉ុណ្ណាក្តី ក៏លោកបានមានប្រសាសន៍ថា វាអាចមានអាយុកាលតាំងពីសម័យអាណានិគមនិយមបារាំងមកម៉្លេះ។ លោកបានមានប្រសាសន៍ថា “ ប្រជាពលរដ្ឋមានអារម្មណ៍ល្អស្រស់ស្រាយ បន្ទាប់ពីបានបន់ស្រន់ចំពោះយុថ្កានេះមក ពីព្រោះពួកគាត់ជឿថា វាស័ក្កសិទ្ធិអាចព្យាបាលជំងឺបាន”។
លោកយឿន ចន្ថាបានមានប្រសាសន៍ថា សាលារាជធានីបានសម្រេចចិត្តហើយថានៅទីបំផុតនឹងយកយុថ្កាទាំងពីរនេះទៅដាក់តាំងបង្ហាញសម្រាប់សាធារណជន នៅសួនជ្រោយចង្វាថ្មី តាមបណ្តោយមាត់ទន្លេ ដែលបច្ចុប្បន្ននេះកំពុងស្ថិតក្នុងដំណើរការស្ថាបនា។ យុថ្កាទីមួយត្រូវបានអ្នកស្រី ច័ន្ទ វណ្ណា បុគ្គលិកអង្គការក្រៅរដ្ឋាភិបាលម្នាក់ ដែលជឿលើអបិយជំនឿជាវពីអ្នកនេសាទ ដែល
បានរកវាឃើញ ពីព្រោះអ្នកស្រីជឿជាក់យ៉ាងមុតមាំថា វាស័ក្កសិទ្ធិអាចព្យាបាលជំងឺបាន។ ទោះបីជាអ្នកស្រីមិនពាក់ព័ន្ធនឹងយុថ្កាទីពីរនេះក្តី ក៏អ្នកស្រីនិយាយថា អ្នកស្រីបានយល់សប្តិ កាលពីខែមុនថា នឹងរកឃើញយុថ្កា ទីពីរនេះទៀត។
អ្នកស្រីបាននិយាយថា “ខ្ញុំបានយល់សប្តិឃើញអណ្តាតភ្លើងពណ៌ខៀវមួយចេញពីយុថ្កាទីមួយ ហោះឆ្ពោះទៅរកចំណុចប្រសព្វនៃទន្លេចតុមុខ ហើយព្រះបានមកប្រាប់ខ្ញុំឲ្យស្វែងរកអ្វីមួយផ្សេងៗទៀតនៅក្នុងទន្លេនេះ។
ចាប់តាំងពីការយល់សប្តិនោះមក ខ្ញុំចេះតែមានអារម្មណ៍វិលមុខធីងធោង និងមិនស្រួលខ្លួនរហូតទាល់តែរកឃើញយុថ្កាទីពីរនេះ។ ពេលនោះ ខ្ញុំក៏មានអារម្មណ៍ស្រួលភ្លាមមួយរំពេច”។
អ្នកស្រីធ្លាប់បានអះអាងរួចមកហើយថា អ្នកស្រីនឹងបរិច្ចាគយុថ្កា ដែលអ្នកស្រីបានជាវ នេះជូនទៅព្រះបរមរាជវាំង ប៉ុន្តែសាលារាជធានីភ្នំពេញ បានស្នើសុំឲ្យរក្សាវាទុកនៅវត្តនេះជាបណ្តោះអាសន្នសិន។
អ្នកស្រី ពៅណាគ្រីអាយុ៦៣ឆ្នាំ ជាប្រជាពលរដ្ឋម្នាក់រស់នៅក្នុងសង្កាត់ជ្រោយចង្វា បានទៅវត្តប្រជុំសាគរ ដើម្បីអុជធូបបួងសួងនៅចំពោះមុខយុថ្កាថ្មីនេះ កាលពីម្សិលមិញ។...
សាលាដំបូងកំណត់អំពីកាលបរិចេ្ឆទសាកសួរជនរងគ្រោះដោយសារការបាញ់ប្រហារ
លោក ហ៊ឹង ប៊ុនជា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានមានប្រសាសន៍កាលពីម្សិលមិញថា លោកបានកោះហៅស្រ្តីពីរនាក់ ក្នុងចំណោមស្រ្តីទាំងបីនាក់ដែលត្រូវបានបាញ់ប្រហារនៅតំបន់សេដ្ឋកិច្ចពិសេសមួយនៅក្នុងក្រុងបាវិតដើម្បីធ្វើការសាកសួរនៅសប្តាហ៍ក្រោយនេះ ហើយបានបដិសេធចំពោះការចោទប្រកាន់ ដែលថា ក្រុមអ្នកស៊ើបអង្កេតកំពុងពន្យារពេលមិនចង់់ដោះស្រាយរឿងក្តីនេះ។
អង្គការសិទ្ធិមនុស្សនៅតែរិះគន់ចំពោះអ្វីដែលខ្លួនគិតថា ជាដំណើរការស៊ើបអង្កេតយឺតយ៉ាវរបស់តុលាការ និងការមិនចេញដីកាចាប់ខ្លួនលោក បណ្ឌិត អតីតអភិបាលក្រុងបាវិតដែលសាក្សីបានប្រាប់អត្តសញ្ញាណថា ជាអ្នកបាញ់ ហើយអាជ្ញាធរបានបញ្ជាក់ប្រាប់ថាជាជនសង្ស័យតែម្នាក់គត់ក្នុងការបាញ់ប្រហារនេះ។
លោកប៊ុនជា បានមានប្រសាសន៍ថា កាលពីថ្ងៃសុក្រ លោកបានចេញដីកាកោះហៅជនរងគ្រោះពីរនាក់ គឺនាង ប៊ុន ចិន្តា អាយុ២១ឆ្នាំនិងនាងនុត សុខន អាយុ២៣ឆ្នាំ មកសាកសួរនៅថ្ងៃទី២៨ខែមីនា។ លោកបានមានប្រសាសន៍ថា “វាមិនយឺតយ៉ាវទេ ពីព្រោះយើងកំពុងខិតខំប្រឹងប្រែងដោះស្រាយរឿងនេះ”។
តុលាការអាចចេញដីកាចាប់ខ្លួនលោក បណ្ឌិត បាន ប្រសិនបើព្រះរាជអាជ្ញាបញ្ជូនរឿងក្តីនេះទៅឲ្យចៅក្រមស៊ើបសួរ។លោកប៊ុនជា ក៏បានប្រកាន់ខ្ជាប់ផងដែរចំពោះការអះអាងរបស់លោក កាលពីថ្ងៃសុក្រថា អំឡុងពេលសាកសួរ កាលពីថ្ងៃព្រហស្បតិ៍លោកបណ្ឌិតសារភាពថានៅថ្ងៃផ្ទុះអាវុធនោះ លោកគ្រាន់តែដកកាំភ្លើងខ្លីរបស់លោកគ្រវី និងបញ្ចូលគ្រាប់ប៉ុណ្ណោះ ប៉ុន្តែមិនបានដឹងថា លោកបានបាញ់ឬអត់នោះទេ។ លោកបានមានប្រសាសន៍ថា “លោកបណ្ឌិត គ្រាន់តែសារភាពថា លោកពិតជាមានកាំភ្លើងខ្លីមែន ហើយលោកមិនដឹងថាតើលោកបានបាញ់ឬក៏អត់ទេ”។
កាលពីថ្ងៃព្រហស្បតិ៍លោកប៊ុនជាបានមានប្រសាសន៍ថា អតីតអភិបាលក្រុងរូបនេះបានសារភាពថា លោកបានបាញ់ឡើងលើនៅពេលមានការប្រឈមមុខជាមួយក្រុមអ្នកតវ៉ានោះ។ លោកមឿនតុលាប្រធានកម្មវិធីការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានចោទលោក ប៊ុនជា ថាបាន “សម្របសម្រួល” ការសើុបអង្កេតនេះ។
លោកបានមានប្រសាសន៍ថា “ យើងមិនយល់ថា ហេតុអ្វី បានជាចម្លើយរបស់គាត់ផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។ យើងមិនដឹងថា តើព្រះរាជអាជ្ញារូបនេះកំពុងតែព្យាយាមធ្វើរបាយការណ៍ក្លែងក្លាយដើម្បីធ្វើឲ្យលោក បណ្ឌិតរួចផុតពីពិរុទ្ធភាពឬយ៉ាងណានោះទេ”។
លោកតុលាបានមានប្រសាសន៍ថា ដំបូងលោកសង្ឃឹមថា អាជ្ញាធរនឹងចាប់ខ្លួនលោក បណ្ឌិត។ លោកបានមានប្រសាសន៍ថា “ ពេលនេះខ្ញុំបាត់បង់ក្តីសង្ឃឹមខ្លះហើយ ពីព្រោះតុលាការព្យាយាមសម្របសម្រួល”។
កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា(BFC)របស់អង្គការពលកម្មអន្តរជាតិក៏បានលើកឡើងពី “ការព្រួយបារម្ភចំពោះការសើុបអង្កេតដ៏គួរឲ្យភ្ញាក់ផ្អើលអំពីការបាញ់ប្រហារនេះផងដែរ”។ កម្មវិធីនេះបានលើកឡើងក្នុងសេចក្តីប្រកាសខ្លីមួយថា “ខ្លួនជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជាអនុវត្តច្បាប់ឲ្យបានពេញលេញ មានតម្លាភាព និងមានសមភាព ព្រមទាំងបន្តស្វែង
រកយុត្តិធម៌ក្នុងរឿងក្តីនេះ”។
នាងចិន្តានិង នាងសុខនដែលទាំងពីរនាក់ជាកម្មការិនីនៅតំបន់សេដ្ឋកិច្ចពិសេស ម៉ាន់ហាតតាន់ ក្នុងក្រុងបាវិត បានប្តឹងលោក បណ្ឌិត កាលពីសប្តាហ៍មុនដោយនាង ចិន្តា ទាមទារសំណង៥០.០០០ដុលា្លារ និងនាង សុខនទាមទារ៤៥.០០០ដុល្លារ។...
ថាក់សុីន ចេញពីកម្ពុជា បន្ទាប់ពីសួរសុខទុក្ខឪពុកលោក ហ៊ុន សែន
មន្ត្រីរដ្ឋាភិបាលមួយរូបបាននិយាយថាលោកថាក់ស៊ីនស៊ីណាវ៉ាត្រាអតីតនាយករដ្ឋមន្ត្រីថៃ បានធ្វើដំណើរទស្សនកិច្ចក្រៅផ្លូវការមកកាន់ប្រទេសកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ដើម្បីសួរសុខទុក្ខឪពុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោកព្រឹទ្ធាចារ្យហ៊ុន នាង ដែលកំពុងតែធ្លាក់ខ្លួនឈឺ។
លោកផៃស៊ីផានអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា លោក ថាក់ស៊ីនស៊ីណាវ៉ាត្រាដែលជាមិត្តភក្តិជិតស្និទ្ធរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែននិងធ្លាប់ជាទីប្រឹក្សាសេដ្ឋកិច្ច របស់រដ្ឋាភិបាលកម្ពុជា បានធ្វើដំណើរចាកចេញពីកម្ពុជា កាលពីថ្ងៃសុក្រ។
លោកផៃស៊ីផានបានមានប្រសាសន៍ថា “បើតាមខ្ញុំយល់ លោកបានមកប្រទេសកម្ពុជា ដើម្បីសួរសុខទុក្ខឪពុករបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនជាលក្ខណៈឯកជន ដោយសារតែលោកកំពុងតែមានជំងឺធ្ងន់ធ្ងរ ហើយខ្ញុំបានឮថាលោកថាក់ស៊ីនបានចាកចេញពីកម្ពុជា តាំងពីព្រឹកមិញម៉្លេះ”។
លោកបានមានប្រសាសន៍បន្ថែមទៀតថាលោកមិនបានដឹងថាតើមានមនុស្សប៉ុន្មាននាក់បានធ្វើដំណើរមកជាមួយលោក ថាក់ស៊ីនស៊ីណាវ៉ាត្រាទេឬក៏លោក ថាក់ស៊ីនបានធ្វើអ្វីផ្សេងទៀតនៅពេលលោកស្នាក់នៅក្នុងប្រទេសកម្ពុជានោះដែរ។លោកបានមានប្រសាសន៍ថា “ នោះគឺជាការធ្វើដំណើរក្រៅផ្លូវការ”។
លោក ផៃស៊ីផានបានមានប្រសាសន៍ថាលោកមិនអាចអះអាងបានទេ ចំពោះសេចក្តីរាយការណ៍របស់កាសែតបាងកកប៉ុស្តិ៍ ដែលថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក៏បានទៅសួរសុខទុក្ខសកម្មជនថៃ លោក វីរ៉ា ស៊ុមខ្វាមឃីតនិងជំនួយការរបស់គាត់ឈ្មោះរ៉ាទ្រី ពីប៉ាតាណាប៉ៃប៊ូនដែលកំពុងតែជាប់ពន្ធនាគាររយៈពេលវែងពីបទធ្វើចារកម្ម។
យោងតាមកាសែតបាងកកប៉ុស្តិ៍បានឲ្យដឹងថាអតីតនាយករដ្ឋមន្ត្រីថៃ ដែលបាននិរទេសខ្លួនឯង និងកំពុងរត់គេចខ្លួន បានមកដល់ប្រទេសកម្ពុជាដោយមានសមាជិកគណបក្សកាន់អំណាចភឿថៃនៅក្នុងប្រទេសថៃ បានមកចូលរួមដែរ៕
ប្រែសម្រួលដោយ ឌឿង សាវតា
កាហ្វេនៅមណ្ឌលគិរីឡើងថ្លៃក្នុងពេលតម្រូវការកើនឡើងក្នុងចរន្តផ្គត់ផ្គង់នៅមានកម្រិត
យោងតាមមន្ត្រី និងកសិករ ក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា កាហ្វេខេត្តមណ្ឌលគិរី ដែលជាខេត្តមានផ្ទៃដីសម្រាប់ ដាំកាហ្វេច្រើនបំផុតក្នុងប្រទេសកម្ពុជា កំពុងបន្តឡើងថ្លៃ ដោយសារបរិមាណ ប្រើប្រាស់ផលិតផលកាហ្វេកំពុងកើនឡើង។
លោក ឆាយ ម៉ៅ ម្ចាស់ចម្ការកាហ្វេទំហំ ប្រាំហិកតា នៅក្រុងសែនមនោរម្យ បានមានប្រសាសន៍ថា ឥឡូវនេះគាត់អាចលក់ទិន្នផលកាហ្វេ បានចំនួន១០តោន ក្នុងតម្លៃ៨.០០០រៀល ឬ ប្រហែលពីរដុល្លារក្នុងមួយគីឡូក្រាមហើយ១ភាគ៣ នៃបរិមាណទិន្នផលត្រូវបានលក់ក្នុងតម្លៃជាង ៦.០០០រៀល ក្នុងមួយគីឡូក្រាមកាលពីពាក់កណ្តាលឆា្នាំមុន។
លោក ឆាយ ម៉ៅ បន្តទៀតថា "ឆ្នាំនេះ តម្លៃកាហ្វេកើនឡើង ដោយសារតែប្រជាជនគាំទ្រកាហ្វេ ក្នុងស្រុក ដោយពួកគេឲ្យតម្លៃថ្លៃជាងកាហ្វេនាំចូលពីប្រទេសជិតខាង"។
លោក ហេង សុខម មន្ត្រីមន្ទីរកសិកម្មខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថាប្រជាជនក្នុងខេត្តមណ្ឌលគិរីដាំកាហ្វេបាន ១៥៣តោនលើផ្ទៃដីចម្ការកាហ្វេទំហំ៤១ហិកតា ជាបរិមាណទិន្នផលប្រហាក់ប្រហែលនឹងឆ្នាំមុន។
លោកហេងសុខមបានបន្ថែមថា"យើងគិតថា ផលិតផលកាហ្វេរបស់យើង អាចផ្គត់ផ្គង់ទៅទីផ្សារគ្រប់គ្រាន់ក្នុងពេលបច្ចុប្បន្ន ដូច្នេះ យើងមិនចំបាច់នាំចូលកាហ្វេពីប្រទេសដទៃទៀតទេ"។
លោកមានប្រសាសន៍បន្ថែមទៀតថាខេត្តមណ្ឌលគិរី បាននាំចេញកាហ្វេ ប្រហែលជា១០ភាគរយ នៃបរិមាណសរុប ទៅលក់ នៅប្រទេសថៃ ប្រទេសវៀតណាម និងសាធារណៈរដ្ឋប្រជាមានិតចិន"។
លោក ហេង សុខម ក៏បានបន្តថា កសិករខេត្តមណ្ឌលគិរីជាច្រើនកំពុងដំាដើមកាហ្វេថ្មីឡើងវិញ ស្របពេលដើមកាហ្វេជាច្រើនកំពុងឈានដល់អាយុ២០ឆ្នាំ។ យោងតាមម្ចាស់ហាងកាហ្វេ ដូចជា អ្នក ស្រីអួន ចន្ធី អាយុ៤២ឆ្នាំដែលបច្ចុប្បន្នកំពុង លក់កាហ្វេក្នុងតម្លៃប្រហែល ១.៥០ដុល្លារក្នុង
មួយគីឡូក្រាមជាតម្លៃខ្ពស់ជាងការលក់ក្នុងពេលនេះកាលពីឆ្នាំជាដើមនោះ បានឲ្យ ដឹងថា តម្លៃកាហ្វេ ដែលដាក់លក់ក្នុងហាងក្នុងរាជធានីភ្នំពេញបានកើនឡើង ដោយសារខាងកសិដ្ឋានដាំកាហ្វេក៏ដំឡើងថ្លៃដែរ។
អ្នកស្រីបានបន្ថែមថា "ឥឡូវនេះកាហ្វេមណ្ឌលគិរី កំពុងពេញនិយម" ដោយគាត់លក់ក្នុងតម្លៃពី៧.៥០ដុល្លារទៅប្រាំបីដុល្លារបើធៀបទៅ នឹងឆ្នាំទៅគាត់លក់ក្នុងតម្លៃតែ៦.២០ដុល្លារទៅ៦.៥០ដុល្លារប៉ុណ្ណោះ។
លោកសូយសូណាប្រធានមន្ទីរកសិកម្មខេត្តរតនគិរី ដែលជាខេត្តមានផ្ទៃដីដាំកាហ្វេធំបំផុតទីពីរក្នុងប្រទេសកម្ពុជា បានថ្លែងថាប្រជាជនក្នុងខេត្តរបស់លោកអាចដាំកាហ្វេត្រឹមតែប្រហែលពាក់កណ្តាលនៃបរិមាណសរុប ដែលប្រជាជនបានដាំក្នុងខេត្តមណ្ឌល គិរី ប៉ុណ្ណោះ ទោះបីជាពួកគាត់ប្រើប្រាស់ដីច្រើនជាងសម្រាប់ដំាកាហ្វេក៏ដោយ។
លោក សូយ សូណា បានថ្លែងថា "យើងកំពុងតែប្រើប្រាស់ដី ទំហំ៧០ហិកតា សម្រាប់ធ្វើជាចម្ការកាហ្វេ ប៉ុន្តែយើងផលិតកាហ្វេបានតែ៨០តោនប៉ុណ្ណោះកាលពីឆ្នាំមុន"៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង
ក្រុមមន្ត្រីភ្ញាក់ផ្អើលដោយសារប្រទេសថៃកែសម្រួលតំបន់ដែលបានធ្វើវិសោធនកម្ម
ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថាអគ្គមេបញ្ជាការកងទ័ពថៃបានសុំឲ្យមានការចរចាឡើងវិញអំពីតំបន់គ្មានយោធា ដែលតុលាការយុត្តិធម៌អន្តរជាតិ(ICJ)បានបញ្ជាឲ្យបង្កើតឡើងកាលពីឆ្នាំមុននៅជុំវិញតំបន់ប្រាសាទព្រះវិហារ។
តុលាការយុត្តិធម៌អន្តរជាតិបានបង្កើតតំបន់គ្មានយោធាទំហំ១៧,៣គីឡូម៉ែត្រក្រឡានៅជុំវិញប្រាសាទព្រះវិហារនិងតំបន់ព្រំដែនមានជម្លោះនៅក្នុងសេចក្ដីសម្រេចចុះថ្ងៃទី១៨ខែកក្កដា។
តុលាការនេះបានកំណត់កូអរដោនេច្បាស់លាស់សម្រាប់មុំទាំងបួននៃតំបន់នេះនិងបានបង្គាប់ឲ្យថៃនិងកម្ពុជាដកកងទ័ពរបស់ខ្លួនជាបន្ទាន់។វិធានការនេះ គឺជាមធ្យោបាយដើម្បីជួយទប់ស្កាត់មិនឲ្យមានការបាញ់គ្នាដដែលៗនៅទីនោះដូចកាលពីខែមេសា និងខែឧសភាឆ្នាំ២០១១ទៀត។
ប្រទេសទាំងពីរបានប្តេជ្ញាថានឹងអនុវត្តតាមសេចក្ដីសម្រេចនេះប៉ុន្តែមិនទាន់មានប្រទេសណាមួយអនុវត្តតាមសេចក្តីសម្រេចនេះនៅឡើយទេ។កាលពីខែធ្នូប្រទេសទាំងពីរបានយល់ព្រមបង្កើតក្រុមការងាររួមមួយដើម្បីរកវិធីដកកងទ័ព ប៉ុន្តែ ក្រុមការងារនេះ មិនទាន់បានជួបគ្នានៅឡើយទេ។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា លោក ថាណាសាក់ ប៉ាទីម៉ាប៉ាកន អគ្គមេបញ្ជាការកងទ័ពថៃបានថ្លែងក្នុងសប្ដាហ៍នេះថាពេលនេះក្រុមការងារនេះនឹង “ពិចារណាឡើងវិញ”អំពីតំបន់គ្មានយោធានេះ។
យោងតាមអត្ថបទមួយចុះផ្សាយតាមកាសែត ឌឹណេសិន របស់ថៃ ដែលមានចំណងជើងថា “ថៃព្យាយាមឲ្យមានការកែសម្រួលតំបន់គ្មានព្រំដែននៅជំុវិញប្រាសាទព្រះវិហារ”មានខ្លឹមសារថា “ យើងមិនដឹងថានរណាជាអ្នកបង្កើតតំបន់នេះ ឬនរណាជាអ្នកកំណត់ចំណុច ABCDនេះទេ។ដូច្នេះប្រសិនបើយើងអាចពិភាក្សាជាមួយកម្ពុជា យើងអាចរស់នៅជាមួយគ្នាដោយសន្តិភាព”។
គ្មានកាសែតណាមួយបានរាយការណ៍ច្បាស់លាស់ថាឧត្តមសេនីយ៍ថាណាសាក់ចង់និយាយយ៉ាងម៉េចនោះទេចំពោះពាក្យថា “ ពិចារណាឡើងវិញ” ឬ“ កែសម្រួល” តំបន់នេះ។ លោកវរសេនីយ៍ឯកវីរ៉ាឈុនអ្នកនាំពាក្យកងទ័ពថៃបានថ្លែងថាលោកមិនបានដឹងពីការលើកឡើងរបស់អគ្គមេបញ្ជាការថៃរូបនេះទេ។លោកបានថ្លែងថា“នៅពេលនេះខ្ញុំគ្មានព័ត៌មានអ្វីឡើយហើយលោកបានបដិសេធមិនបញ្ជាក់ពីគោលជំហរបច្ចុប្បន្នរបស់កងទ័ពចំពោះសេចក្តីបង្គាប់របស់តុលាការនេះឡើយ”។
លោកឧត្តមសេនីយ៍ឯក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាដែលបាននិងកំពុងដឹកនាំកិច្ចចរចារបស់ប្រទេសកម្ពុជាជាមួយប្រទេសថៃអំពីការដកទ័ពនេះ ក៏មិនបានដឹងអំពីការដកស្រង់សម្តីរបស់ឧត្តមសេនីយ៍ថាណាសាក់ ផ្សាយតាមសារព័ត៌មាននេះដែរ។
លោកបានមានប្រសាសន៍ថា កម្ពុជាត្រៀមខ្លួនជាស្រេចសម្រាប់ការបើកកិច្ចប្រជុំលើកទីមួយរបស់ក្រុមការងាររួមនេះ និងកំពុងរង់ចាំការអញ្ជើញពីភាគីថៃដែលនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទីមួយនេះ។ឧត្តមសេនីយ៍ឯក ឈុំសុជាតិ បានមានប្រសាសន៍ថានៅពេលណាកិច្ចប្រជំុនេះចាប់ផ្តើម បញ្ហាតែមួយគត់ដែលភាគីកម្ពុជានឹងលើកយកមកពិភាក្សានោះគឺថាតើត្រូវដកទ័ពនៅពេលណានិងដោយរបៀបណា។
លោក កុយគួងអ្នកនាំពាក្យក្រសួងការបរទេសបានមានប្រសាសន៍ថាលោកមិនបានដឹងអំពីផែនការដែលបានរាយការណ៍របស់ឧត្តមសេនីយ៍ថៃរូបនេះទេ។ លោកបានមានប្រសាសន៍ថា“ប្រសិនបើឧត្តមសេនីយ៍រូបនេះចង់សួរពីចំណុចទាំងនេះគាត់គួរតែសួរទៅតុលាការយុត្តិធម៌អន្តរជាតិវិញ។អ្វីដែលយើងចង់បានគឺឲ្យភាគីថៃដកទ័ពចេញពីតំបន់គ្មានយោធានេះ។ប្រទេសទាំងពីរត្រូវតែដកកងទ័ពដោយមានការជួយជ្រោមជ្រែងពីក្រុមអ្នកសង្កេតការណ៍ឥណ្ឌូណេសីុ”។
ភាគីថៃ និងកម្ពុជាបានយល់ព្រមឲ្យបង្កើតក្រុមមួយដែលមានអ្នកសង្កេតការណ៍កម្ពុជា...
ការព្រាងផែនទីស្នើសុំដាក់់ព្រៃឡង់ជាតំបន់ការពារថយមកត្រឹម ៤៨០.០០០ហិកតា
មន្ត្រីរដ្ឋបាលព្រៃឈើបាននិយាយថា សំណើររបស់រដ្ឋបាលព្រៃឈើក្នុងការដាក់បញ្ចូលព្រៃឡង់ ដែលជាព្រៃចុងក្រោយឲ្យជាតំបន់ការពារត្រូវបានកាត់បន្ថយជាង២០ភាគរយដោយសល់ត្រឹមតែ៤៨០.០០០ហិកតាប៉ុណ្ណេាះ។
ក្នុងពេលបើកសិក្ខាសាលាពិគ្រោះយោបល់នៅទីក្រុងភ្នំពេញកាលពីខែមុនរដ្ឋបាលព្រៃឈើនិងអ្នកភូមិបានពិភាក្សាគ្នាសុំរក្សាទុកព្រៃ ឡង់ទំហំ ៦១៥.០០០ហិកតាជាតំបន់ការពារក៏ប៉ុន្តែកាលពីម្សិលមិញ លោកធនសារ៉ាត់អ្នកនាំពាក្យរដ្ឋបាលព្រៃឈើបានមានប្រសាសន៍ថាឥឡូវនេះគេបានកាត់តំបន់ព្រៃឡង់មកនៅត្រឹមតែចំនួន៤៨៤.៨៧២ហិកតាប៉ុណ្ណេាះដើម្បីដាក់ជាតំបន់ការពារ ដែលស្ថិតនៅជាប់ខេត្តក្រចេះកំពង់ធំព្រះវិហារនិងស្ទឹងត្រែង។
លោកសារ៉ាត់ បានមានប្រសាសន៍ថារដ្ឋបាលព្រៃឈើបានរៀបចំសំណើរួចរាល់ហើយដោយគ្រោងបញ្ជូនសំណើនេះទៅក្រសួងកសិកម្មក្នុងពេលឆាប់ៗខាងមុខនេះបន្ទាប់មកបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រីនិងក្រសួងពាក់ព័ន្ធផ្សេងៗទៀតដើម្បីធ្វើការអនុម័ត។
លោកសារ៉ាត់បានបន្ថែមទៀតថាកាលពីម្សិលមិញ រដ្ឋបាលព្រៃឈើបានទទួលការស្នើសុំរបស់អ្នកភូមិ អំពីការព្រាងផែនទីការពារព្រៃឡង់ហើយ។
លោក ស៊ីនសានអ្នកតំណាងឲ្យបណ្តាញប្រជាជនការពារព្រៃឡង់បាននិយាយថាអ្នកភូមិស្វាគមន៍នឹងការព្រាងផែនទីរបស់រដ្ឋបាលព្រៃឈើប៉ុន្តែលោកបានបន្ថែមថាពួកអ្នកភូមិនៅមានការព្រួយបារម្ភពីព្រោះ “តំបន់ព្រៃសំខាន់ៗត្រូវបានគេកាត់ចេញពីផែនទីព្រាងផ្ទុយទៅវិញតំបន់ដីស្រែចម្ការរបស់អ្នកភូមិបែរជាត្រូវគេដាក់បញ្ចូលក្នុងផែនទីរបស់តំបន់ការពារទៅវិញ”។
លោក សាន បានបន្ថែមទៀតថា សមាជិកក្រុមអ្នកភូមិ ដែលមានភូមិជាប់តំបន់ក្នុងខេត្តទាំងបួន កំពុងតែស្វែងរកជួបជាមួយអង្គការក្រៅរដ្ឋាភិបាលនៅរាជធានីភ្នំពេញ ដើម្បីសុំឲ្យជួយគូរផែនទី ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបជីភីអេស(GPS) ដើម្បីកំណត់ដែនការពារឲ្យបានត្រឹមត្រូវ។
លោកសានបានលើកឡើងទៀតថា “យើងនឹងនាំយកការយល់ឃើញរបស់យើងទៅរដ្ឋបាលព្រៃឈើ ដើម្បីពិនិត្យនិងប្រៀបធៀបជាមួយផែនទីព្រាងរបស់រដ្ឋបាលព្រៃឈើ”។
លោកឈុតវុទ្ធីប្រធានអង្គការការពារធនធានធម្មជាតិ ដែលបានជួយកំណត់ដែនការពារបាននិយាយថា អ្នកភូមិប្រញាប់ជំទាស់ពេកពីព្រោះរដ្ឋាភិបាលមិនទាន់បានបញ្ចប់ផែនការរបស់ខ្លួននៅឡើយទេ។
ព្រៃឡង់ជាតំបន់ព្រៃបៃតងពិសេសមួយ...
Latest news
© 2021, ដេលី. All rights reserved.

