30.3 C
Phnom Penh

TAG

វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin)

សភា​អឺរ៉ុប​អនុម័ត​ថ្កោលទោស​នាយករដ្ឋមន្ត្រី​ហុងគ្រី ដែល​ទៅ​ទីក្រុង​មូស្គូ ជួប​លោក ពូទីន

សភា​អឺរ៉ុប ដែល​បាន​កោះ​ប្រជុំ​វិសាមញ្ញ​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៧ កក្កដា បាន​អនុម័ត​លើ​សេចក្ដី​សម្រេច​មួយ​របស់​ខ្លួន ដោយ​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​លោក Viktor Orban នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ហុងគ្រី ដែល​បាន​ទៅ​ទីក្រុង​មូស្គូ ហើយ​ជួប​លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី ហើយ​ចាត់ទុក​ខ្លួនឯង​ជា​បេសកជន​សន្តិភាព​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​អ៊ុយក្រែន The New Voice of Ukraine កាលពី​ថ្ងៃទី​១៨ កក្កដា។ តាម​ប្រភព​ព័ត៌មាន​ដដែល​នេះ សមាជិក​សភា​អឺរ៉ុប បាន​សម្រេច​អនុម័ត​សេចក្ដី​សម្រេច​របស់​ខ្លួន...

រុស្ស៊ី​ឈាន​ជើង​មក​ធ្វើ​សមយុទ្ធ​ជាមួយ​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង ខណៈ​ពិភពលោក​ប្រឈម​នឹង​ការ​ផ្ទុះ​សង្គ្រាម​លោក​លើក​ទី​៣

តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន TRT World នៃ​ប្រទេស​តួកគី ចុះផ្សាយ​នៅ​ថ្ងៃទី​១៧ កក្កដា នេះ​បាន​ឱ្យ​ដឹង​ថា ប្រទេស​មហាអំណាច​ពីរ គឺ​រុស្ស៊ី និង​ចិន បាន​ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​នាវាចម្បាំង​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ជា​ការ​ពង្រឹង​កម្លាំង​សមត្ថភាព​ទ័ព​របស់​ប្រទេស​ទាំង​ពីរ​នេះ​ជាមួយ​នឹង​ការ​ទប់ទល់​កម្លាំង​ប្រជែង​របស់​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​បស្ចិម​ប្រទេស។ ពិធី​បើក​ព្រឹត្តិការណ៍​នេះ ធ្វើឡើង​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​ប្រទេស​ចិន នៅ​ខេត្ត Zhanjiang។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី ដែល​គេ​មើល​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម Telegram។ ប្រទេស​ទាំង​ពីរ​បាន​បញ្ជូន​នាវាចម្បាំង ៣​គ្រឿង​ដូច​គ្នា​ទៅ​ចូលរួម​សមយុទ្ធ​ដែល​មាន​រយៈពេល ៣​ថ្ងៃ។ ទីភ្នាក់ងារ​សារព័ត៌មាន RIA របស់​រុស្ស៊ី បាន​ឱ្យ​ដឹង​ថា...

តុលាការ​រុស្ស៊ី​ចេញ​ដីកា​ចាប់​ខ្លួន​ស្ត្រី​មេម៉ាយ​ជា​ភរិយា​របស់​មេ​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​ធ្វើ​ឃាត​ក្នុង​ពន្ធនាគារ

អ្នកស្រី Yulia Navalnaya ជា​ស្ត្រី​មេម៉ាយ​នៃ​ភរិយា​លោក Alexei Navalny មេ​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​ធ្វើ​ឃាត​ក្នុង​ពន្ធនាគារ។ អ្នកស្រី​កំពុង​រស់នៅ​លើ​ទឹកដី​បណ្ដា​ប្រទេស​អឺរ៉ុប ជា​អ្នក​ភៀស​ខ្លួន​នយោបាយ។ អ្នកស្រី​សច្ចា​ថា​នឹង​បន្ត​ការងារ​នយោបាយ​ពី​ស្វាមី​របស់​ខ្លួន។ តែ​ចុងក្រោយ​នេះ អ្នកស្រី​វាយ​ចំអក​ប្រមាថ​តុលាការ ហើយ​និយាយ​ថា លោក ពូទីន ត្រូវតែ​ប្រឈមមុខ​នឹង​ការ​កាត់ទោស។ កាលពី​ថ្ងៃ​អង្គារ ទី​៩ ខែ​កក្កដា តុលាការ​មួយ​នៃ​ប្រទេស​រុស្ស៊ី ចេញ​ដីកា​បញ្ជា​ឱ្យ​ចាប់​ខ្លួន​អ្នកស្រី Yulia Navalnaya ជា​ភរិយា​របស់​លោក Navalny ដែល​ធ្វើឡើង​ក្នុង​ការ​ជំនុំជម្រះ​ក្ដី​ដោយ​អវត្តមាន​អ្នកស្រី។ ការ​ចេញ​ដីកា​ចាប់​ខ្លួន​ស្ត្រី​មេម៉ាយ​របស់​មេ​បក្ស​ប្រឆាំង​ល្បីល្បាញ​នៅ​រុស្ស៊ី...

លោក ពូទីន ទៅ​ដល់​ក្រុង​ហាណូយ ដោយ​សង្ឃឹម​ថា​មិត្ត​ចាស់​មិន​ចាប់​យក​មិត្ត​ថ្មី​ស្និទ្ធ​ពេក​ទេ

ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​វៀតណាម ហើយ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែ​មិថុនា នេះ ដែល​ជា​ទស្សនកិច្ច​ផ្លូវ​រដ្ឋ។ ដំណើរ​ទស្សនកិច្ច​របស់​លោក ពូទីន អម​ដោយ​រដ្ឋមន្ត្រី​ការបរទេស​លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ ឧបនាយករដ្ឋមន្ត្រី​លោក Dmitry Nikolayevich Chernyshenko និង​មន្ត្រី​ជាន់ខ្ពស់​ផ្សេងៗ​ទៀត។ យន្តហោះ​របស់​លោក ពូទីន បាន​ចុះចត​នៅ​ឯ​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង​ហាណូយ ជា​ទី​ដែល​លោក​ត្រូវ​បាន​ទទួល​ស្វាគមន៍​នៅ​លើ​ព្រំ​ក្រហម​ដោយ​ឧបនាយករដ្ឋមន្ត្រី​វៀតណាម លោក Tran...

លោក ពូទីន ទៅ​ដល់​កូរ៉េខាងជើង​ដោយ​ការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​បំផុត​ពី​លោក គីម ជុងអ៊ុន

នៅ​ពេល​យន្តហោះ​បន្ទាប​ខ្លួន​បន្តិច​ចុះ​ចត​លើ​ព្រលាន​យន្តហោះ​មួយ​នៅ​ក្រុង​ព្យុងយ៉ាង នៅ​ម៉ោង​ទៀបភ្លឺ​នា​ថ្ងៃ​ពុធ ទី​១៩ ខែ​មិថុនា លោក គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េខាងជើង ដែល​ហែហម​ដោយ​កម្មាភិបាល​ជាន់ខ្ពស់​បក្ស​ពលករ បាន​មក​ទទួល​លោក វ៉្លាឌីមៀ ពូទីន។ នៅ​ពេល​ដែល​យន្តហោះ​បន្ទាប​ខ្លួន​ដល់​ដី​ភ្លាម ជណ្ដើរ​ដែល​ក្រាល​ដោយ​កម្រាលព្រំ​ពណ៌​ក្រហម បាន​រុញ​ទៅ​ដល់​មាត់ទ្វារ​យន្តហោះ។ លោក ពូទីន ចុះ​ពី​លើ​យន្តហោះ​ដោយ​ភាព​ស្វាហាប់ និង​រីករាយ ខណៈ​លោក គីម ជុងអ៊ុន ដែល​ពាក់​ឯកសណ្ឋាន​កូរ៉េ​ឈុត​ពណ៌​ខ្មៅ ឈរ​សម្លឹង​ដោយ​ញញឹម។ ជួប​គ្នា​នៅ​កណ្ដាល​ព្រំ​ក្រហម បុរស​ផ្ដាច់ការ​ដូច​គ្នា​ទាំង​ពីរ​នាក់​នេះ​ចាប់​ដៃ​គ្នា...

៨៤​សំឡេង​គាំទ្រ​សេចក្ដី​ថ្លែងការណ៍​រួម​ស្ដីពី​ផ្លូវ​ទៅ​រក​ការ​ចរចា​សន្តិភាព​នៃ​សង្គ្រាម​អ៊ុយក្រែន​និង​រុស្ស៊ី

កិច្ចប្រជុំ​សន្តិភាព​សម្រាប់​អ៊ុយក្រែន ដែល​ហែកហួរ​ដោយ​សង្គ្រាម​ឈ្លានពាន​ពី​ប្រទេស​មហាអំណាច​រុស្ស៊ី រៀបចំ​ឡើង​នៅ​លើ​ទឹកដី​នៃ​ប្រទេស​ស្វីស ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៦ ខែ​មិថុនា បាន​បញ្ចប់​ហើយ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​ប្រទេស​ស្វីស បាន​ឲ្យ​ដឹង​ថា ប្រទេស​ចំនួន ៨០ រួម​ទាំង​អង្គការ​អន្តរជាតិ​ចំនួន ៤ ទៀត បាន​ចុះហត្ថលេខា​គាំទ្រ​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម។ ប្រទេស​ដែល​មិន​ចុះហត្ថលេខា​គាំទ្រ​សេចក្ដី​ថ្លែងការណ៍​រួម​នេះ​មាន ១៣​ប្រទេស។ ប្រទេស​ទាំង ១៣ នេះ​រួម​មាន Armenia, Bahrain, Brazil, India, Indonesia,...

លោក ពូទីន ហៅ​ក្រុម​ប្រទេស G7 ថា​ជា​ក្រុម​ចោរ​ដែល​លួច​ទ្រព្យសម្បត្តិ​រុស្ស៊ី ឱ្យ​ទៅ​អ៊ុយក្រែន

ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បាន​និយាយ​ថា ក្រុម​បស្ចិម​ប្រទេស​ដែល​រឹបអូស​ទ្រព្យសម្បត្តិ​រុស្ស៊ី នៅ​ក្រៅ​ប្រទេស គឺជា​ក្រុម​ចោរ​ដែល​លោក​ថា​រុស្ស៊ី មិន​រង​ទណ្ឌកម្ម​នេះ​ទេ តែ​លោក​ព្រមាន​ថា ក្រុង​មូស្គូ នឹង​សងសឹក។ តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Malay Mail លោក ពូទីន បាន​ថ្លែង​ដូចនេះ​ក្នុង​អំឡុង​លោក​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​ការបរទេស​រុស្ស៊ី នៅ​ថ្ងៃ​សុក្រ ទី​១៤ ខែ​មិថុនា នេះ។ នៅ​ក្នុង​ជំនួប​នេះ លោក...

លោក ពូទីន ទំនង​ចង់​ទាញ​វៀតណាម​ឱ្យ​ឆ្ងាយ​ពី​អាមេរិក ខណៈ​លោក​ធ្វើ​ទស្សនកិច្ច​នៅ​វៀតណាម​ពេល​ខាងមុខ​នេះ

លោក វ្ល៉ាឌីមៀ ពូទីន គ្រោង​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​កូរ៉េខាងជើង និង​ប្រទេស​ជិតខាង​របស់​កម្ពុជា គឺ​ប្រទេស​វៀតណាម ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​នេះ។ សារព័ត៌មាន Reuters បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​១១ មិថុនា នេះ​ថា ឯកអគ្គរដ្ឋទូត​រុស្ស៊ី ប្រចាំ​កូរ៉េខាងជើង លោក Alexander Matsegora បាន​និយាយ​ថា ទស្សនកិច្ច​របស់​លោក ពូទីន ទៅ​កាន់​ទីក្រុង​ព្យុងយ៉ាង កំពុង​ស្ថិត​ក្រោម​ការ​ដំណើរការ​ត្រៀម​រៀបចំ​ឡើង។ សារព័ត៌មាន​ដដែល​នេះ​ឲ្យ​ដឹង​ថា លោក ពូទីន ក៏​នឹង​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​វៀតណាម...

លោក ចូ បៃដិន អំពាវនាវ​ឱ្យ​មាន​កម្លាំង​រួម​គ្នា​ការពារ​សេរីភាព​និង​ប្រជាធិបតេយ្យ​នៅ​អ៊ុយក្រែន

កាលពី​ថ្ងៃទី​៦ មិថុនា ជា​ខួប ៨០​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​វាយ​រំដោះ​ប្រទេស​បារាំង ពី​កងទ័ព​ណាហ្ស៊ី-អាល្លឺម៉ង់។ រដ្ឋាភិបាល​បារាំង រៀបចំ​ព្រឹត្តិការណ៍​វាយ​បំបែក​បន្ទាយ​ណាហ្ស៊ី-អាល្លឺម៉ង់ នៅ​ខេត្ត​ណរម៉ង់ឌី ដែល​ត្រូវ​ចាត់ទុក​ថា​នេះ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់ នាំ​ទៅ​រក​ការ​ផ្តួល​រំលំ​របប​ណាហ្ស៊ី ហើយ​ឈាន​បិទ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​២។ ក្នុង​ព្រឹត្តិការណ៍​នេះ ប្រធានាធិបតី​បារាំង បាន​អញ្ជើញ​មេដឹកនាំ​ពិភពលោក​ចូលរួម មាន​ទាំង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន និង​ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី ផង​ដែរ។ ប៉ុន្តែ​លើក​នេះ មិន​មាន​វត្តមាន​ប្រធានាធិបតី​រុស្ស៊ី...

លោក ពូទីន វាយប្រហារ​ប្រព័ន្ធ​តុលាការ​អាមេរិក​ដោយ​បារម្ភ​ថា​លោក ត្រាំ មិន​អាច​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី

កាលពី​ថ្ងៃទី​៣០ ឧសភា តុលាការ​រដ្ឋ​ញូវយ៉ក ប្រកាស​ថា លោក ដូណាល់ ត្រាំ ពិត​ជា​មាន​ពិរុទ្ធភាព​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ ៣៤​ករណី។ នេះ​គឺជា​លើក​ទី​មួយ​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ត្រូវ​ជាប់​ទោស​ព្រហ្មទណ្ឌ​បែប​នេះ។ សាលក្រម​តុលាការ​រដ្ឋ​ញូវយ៉ក នឹង​សម្រេច​ថា តើ​លោក ដូណាល់ ត្រាំ នឹង​ត្រូវ​ជាប់​ពន្ធនាគារ ឬ​យ៉ាង​ណា​នោះ នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃទី​១១ ខែ​កក្កដា ខាងមុខ​នេះ។ ការ​បោះឆ្នោត​ប្រធានាធិបតី​អាណត្តិ​ថ្មី នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អង្គារ ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៤...

Latest news

© 2021, ដេលី. All rights reserved.