30 C
Phnom Penh

TAG

វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin)

អាមេរិក​ផ្ដល់​ជំនួយ​យោធា​និង​មនុស្សធម៌​ទៅ​អ៊ុយក្រែន​និង​អឺរ៉ុប​ខាង​កើត​កើន​៧​ពាន់​លាន​ដុល្លារ

នៅ​ក្នុង​ជំនួប​ពិសេស និង​ដោយ​ផ្ទាល់​នៅ​ក្នុង​ដែនដី​នៃ​រដ្ឋធានី​គៀវ នៃ​ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃ​អាទិត្យ ទី​២៤ មេសា ជាមួយ​លោក​ប្រធានាធិបតី​អ៊ុយក្រែន លោក Antony Blinken ប្រមុខ​ការទូត និង​លោក Lloyd Austin ប្រមុខ​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក បាន​លើក​ទឹកចិត្ត​ជា​ខ្លាំង​ដល់​ប្រជាជន និង​លោក Volodymir Zelenskiy ក្នុង​បុព្វហេតុ​នៃ​ការ​តស៊ូ​ប្រយុទ្ធ​ក្នុង​សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​ប្រទេស​រុស្ស៊ី។ ក្នុង​ជំនួប​នោះ មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋការ​លោក ចូ បៃដិន (Joe...

ខណៈ​លោក ពូទីន សាទរ​កាន់កាប់​ក្រុង​ម៉ារីយូប៉ូល គឺ​តំបន់​ដុនបាស់​ក្លាយ​ជា​សមរភូមិ​ភ្លើង​ឆេះ​កាល

សង្គ្រាម​រុស្ស៊ី ដែល​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន បាន​ឈាន​ចូល​ដល់​រយៈពេល ៥៨​ថ្ងៃ​ហើយ​នៅ​ថ្ងៃ​សុក្រ ទី​២២ ខែ​មេសា ប៉ុន្តែ​មាន​តែ​ប្រតិបត្តិការ​សឹក​នៅ​ថ្ងៃ​ទី​២២ ខែ​មេសា នេះ​ប៉ុណ្ណោះ​ដែល​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បាន​ប្រកាស​ប្រាប់​ពិភពលោក​ថា កងទ័ព​រុស្ស៊ី​បាន​វាយ​កាន់កាប់​ទីក្រុង​កំពង់ផែ​ម៉ារីយូប៉ូល កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ មេសា បាន​ទាំងស្រុង​ហើយ។ ទីក្រុង​ម៉ារីយូប៉ូល នៅ​ភាគ​និរតី​នៃ​ប្រទេស​អ៊ុយក្រែន ដែល​ជាប់​នឹង​តំបន់​គ្រីមៀរ ខណៈ​រុស្ស៊ី​យក​បាន​តាមរយៈ​ការ​បោះឆ្នោត​ប្រជាមតិ​នៅ​ខែ​មីនា ឆ្នាំ​២០១៤។ ការ​ប្រកាស​របស់​មេដឹកនាំ​រុស្ស៊ី ដែល​ប្រធានាធិបតី​ប៉ូឡូញ និង​ក្រុម​បស្ចិម​ប្រទេស​ខ្លះ​ហៅថា​ជា​មេដឹកនាំ​ផ្ដាច់ការ...

មនុស្ស​ស្និទ្ធ​នឹង​លោក ពូទីន ថា​ទីក្រុង Mariupol នឹង​ធ្លាក់​នៅ​ក្រោម​កងទ័ព​រុស្ស៊ី

លោក Ramzan Kadyrov មនុស្ស​ស្និទ្ធ​នឹង​លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន (Vladimir Putin) អះអាង​ថា ទីក្រុង​កំពង់ផែ​សមុទ្រ​ដ៏​សំខាន់​នៃ​ប្រទេស​អ៊ុយក្រែន គឺ​ទីក្រុង Mariupol នឹង​ធ្លាក់​នៅ​ក្រោម​ការ​វាយ​កាន់កាប់​ដោយ​កងទ័ព​រុស្ស៊ី នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ​ហើយ ខណៈ​ទីក្រុង​មួយ​នេះ​រង​ការ​ឡោមព័ទ្ធ និង​វាយប្រហារ​ដ៏​ធ្ងន់ធ្ងរ​ពី​សំណាក់​កងទ័ព​រុស្ស៊ី​ជិត ៦០​ថ្ងៃ​មក​នេះ។ ទីក្រុង Mariupol គឺជា​ប្រភព​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ប្រទេស​អ៊ុយក្រែន ដែល​ស្ថិតនៅ​ភាគ​និរតី​នៃ​ប្រទេស​អ៊ុយក្រែន។ រុស្ស៊ី​មាន​ផែនការ​វាយ​កាន់កាប់​ទីក្រុង​មួយ​នេះ ដើម្បី​តភ្ជាប់​ទៅ​នឹង​តំបន់​គ្រីមៀរ ដែល​ធ្លាក់​នៅ​ក្រោម​រុស្ស៊ី តាំងពី​ឆ្នាំ​២០១៤...

លោក បៃដិន កោះ​ប្រជុំ​បន្ទាន់​ជាមួយ​សម្ពន្ធមិត្ត​ខណៈ​សង្គ្រាម​អ៊ុយក្រែន​ដល់​ដំណាក់កាល​ទី​២

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន (Joe Biden) បើក​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​នៅ​ថ្ងៃ​អង្គារ ទី​១៩ មេសា នេះ ជាមួយ​សម្ពន្ធមិត្ត ដើម្បី​ពិភាក្សា​អំពី​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន ក្នុង​នោះ​រួម​មាន​ទាំង​ការ​ពិនិត្យ​អំពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​នាំ​ខ្លួន​រុស្ស៊ី ឱ្យ​ទទួល​ខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សេតវិមាន​ដែល​ដកស្រង់​ចេញ​ផ្សាយ​ពី​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃ​អង្គារ ទី​១៩ មេសា នេះ។ នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ សេតវិមាន​បាន​បញ្ជាក់​ថា លោក​ប្រធានាធិបតី បៃដិន នឹង​កោះ​ប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ​សម្ពន្ធមិត្ត...

ចារកម្ម​អាមេរិក​ប្រាប់​អ៊ុយក្រែន​ឱ្យ​បង្កើន​ទ័ព​ព្រោះ​រុស្ស៊ី​អាច​វាយ​ផ្ដាច់ព្រ័ត្រ​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ

ក្រុម​ចារកម្ម​របស់​សហរដ្ឋ​អាមេរិក ប្រាប់​ទៅ​រដ្ឋាភិបាល​អ៊ុយក្រែន ឱ្យ​បង្កើន​ការ​ប្រុងប្រយ័ត្ន និង​បង្កើន​កងទ័ព​នៅ​តំបន់​ណា​ជា​មុខសញ្ញា​ដែល​រុស្ស៊ី​កំណត់​ជា​គោលដៅ​ចុងក្រោយ ដើម្បី​វាយ​ផ្ដាច់ព្រ័ត្រ។ បើ​តាម​ក្រុម​ចារកម្ម​អាមេរិក រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ រុស្ស៊ី​នឹង​បើក​ប្រតិបត្តិការ​សឹក​ដំណាក់កាល​ចុងក្រោយ ហើយ​មើល​ទៅ​អាច​នឹង ៣ ឬ ៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។ មន្ត្រី​ចារកម្ម ២​រូប​នៃ​ភ្នាក់ងារ​ចារកម្ម CIA បាន​ប្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន NBC ថា នៅ​តំបន់​ភាគ​ខាងកើត និង​ខាងត្បូង ទោះជា​រុស្ស៊ី​ត្រូវ​កំណត់​វាយ​កាន់កាប់​ឱ្យ​បាន​ក៏ដោយ តែ​នៅ​តំបន់​សំខាន់ៗ​ផ្សេងៗ​ទៀត ដូចជា​រដ្ឋធានី​គៀវ គឺ​កងទ័ព​រុស្ស៊ី​អាច​នឹង​លើក​ទ័ព​ទៅ​វាយ​ម្ដង​ទៀត​ដោយ​បើក​ប្រតិបត្តិការ​ចេញពី​ព្រំដែន​នៃ​ប្រទេស​បេឡារូស។ តាម​មន្ត្រី​ចារកម្ម​អាមេរិក ឲ្យ​ដឹង​ថា វិមាន​ក្រឹមឡាំង...

លោក ពូទីន ថា​សង្គ្រាម​នៅ​អ៊ុយក្រែន​ជិត​ដល់​គោលដៅ​ហើយ ខណៈ​ឥណ្ឌា​ស្នើសុំ​បញ្ចប់​សង្គ្រាម

ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ ទី​១២ ខែ​មេសា ថា ប្រតិបត្តិការ​យោធា​របស់​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយក្រែន នឹង​សម្រេច​បាន​យ៉ាង​ពិតប្រាកដ​តាម​គោលបំណង​របស់​ខ្លួន​ដែល​លោក​អះអាង​ថា នឹង​ជិត​ដល់​គោលដៅ​ហើយ។ ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​រង្វាន់​មួយ​នៅ​កីឡដ្ឋាន Vostochny Cosmodrome នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​រុស្ស៊ី លោក ពូទីន និយាយ​ថា រដ្ឋាភិបាល​រុស្ស៊ី​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅពី​ការ​បើក​ប្រតិបត្តិការ​យោធា​ដើម្បី​ការពារ​ប្រទេស​រុស្ស៊ី​នោះ​ទេ ហើយ​ថា​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​នឹង​កងទ័ព​អ៊ុយក្រែន គឺជា​រឿង​ដែល​មិន​អាច​ចៀស​រួច​ឡើយ។ ប៉ុន្តែ​លោក​ថា ផែនការ​របស់​លោក​ដើម្បី​បញ្ចប់​របប​យោធា​ណាហ្ស៊ី​នៅ​លើ​ទឹកដី​អ៊ុយក្រែន...

តើ​ជំនួប​ផ្ទាល់​មេដឹកនាំ​អឺរ៉ុប​និង​អង់គ្លេស​ជាមួយ​អ៊ុយក្រែន​បង្ហាញ​អ្វី​ខ្លះ​ទៅ​លោក ពូទីន?

ភ្លាមៗ​បន្ទាប់ពី​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​បាន​បោះឆ្នោត​ព្យួរ​សមាជិកភាព​រុស្ស៊ី ពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃ​ពុធ ទី​៧ ខែ​មេសា ស្រាប់តែ​មេដឹកនាំ​សហភាព​អឺរ៉ុប និង​នាយករដ្ឋមន្ត្រី​អង់គ្លេស បាន​ទៅ​ជួប​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskiy នៅ​រដ្ឋធានី​គៀវ ខណៈ​អ៊ុយក្រែន​បន្ត​ហែកហួរ​ដោយ​គ្រាប់កាំភ្លើង​របស់​រុស្ស៊ី​ដ៏​ធ្ងន់ធ្ងរ​នៅឡើយ។ កាលពី​ថ្ងៃ​ទី​៨ មេសា ប្រធាន​គណៈកម្មការ​អឺរ៉ុប អ្នកស្រី Ursula von der Leyen ដែល​អម​ដំណើរ​ដោយ​រដ្ឋមន្ត្រី​កិច្ចការ​បរទេស​អឺរ៉ុប និង​នាយករដ្ឋមន្ត្រី​ស្លូវ៉ាគី បាន​ធ្វើ​ដំណើរ​តាម​រថភ្លើង​ទៅ​ជួប​ផ្ទាល់​ប្រធានាធិបតី​អ៊ុយក្រែន លោក...

អ្នក​ការទូត​រុស្ស៊ី​ចាកចេញ​ពី​ក្រុង​ហ្សឺណែវ​ក្រោយពី​មហាសន្និបាត​ព្យួរ​សមាជិកភាព​របស់​រុស្ស៊ី

នៅ​លើ​លោក​នេះ​ពុំ​មាន​អ្វី​ដែល​អាច​រារាំង​មិន​ឲ្យ​យក​ឈ្នះ​បាន​ទៅលើ​អំពើ​អាក្រក់​នោះ​ទេ ឲ្យ​តែ​យើង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ។ ចាប់តាំង​ពី​រុស្ស៊ី​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន កាលពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ មក គឺ​ប្រទេស​ទាំងឡាយ​ខិតខំ​ខ្លាំង​ណាស់​ដើម្បី​ជួយ​ទប់ស្កាត់​សង្គ្រាម​កុំ​ឲ្យ​រីក​រាលដាល និង​ទប់ស្កាត់​កុំ​ឲ្យ​ប្រែ​ក្លាយ​ជា​មហា​សោកនាដកម្ម តែ​ទីបំផុត វិបត្តិ​នេះ​នៅតែ​កើតមាន​ដែល​បណ្ដាល​ឲ្យ​ជនស៊ីវិល​ស្លាប់​យ៉ាង​រង្គាល និង​ខ្លោចផ្សា។ ដោយសារតែ​សោកនាដកម្ម​នេះ បញ្ហា​ចាំបាច់​បំផុត​ដែល​ពិភពលោក​ត្រូវតែ​រួម​គ្នា​ប្រាប់​ទៅ​រុស្ស៊ី​ឲ្យ​ដឹង​ថា ពិភពលោក​មិន​អនុញ្ញាត​ឲ្យ​រុស្ស៊ី​ធ្វើ​អំពើ​ព្រៃផ្សៃ ដោយ​គ្មាន​ទទួល​ទោស​កំហុស ហើយ​ចេះ​តែ​អះអាង​ថា​ខ្លួន​កំពុង​គោរព​សិទ្ធិមនុស្ស​នោះ​ទេ។ នេះ​ជា​ប្រសាសន៍​របស់​អ្នកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ ដែល​បាន​ថ្លែង​ក្រោយ​ការ​បិទ​សម័យប្រជុំ​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ដែល​ឈាន​ដល់​ការ​ព្យួរ​សមាជិកភាព​ប្រទេស​រុស្ស៊ី​ពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ធ្វើឡើង​កាលពី​ថ្ងៃ​ទី​៧ ខែ​មេសា នៅ​ក្រុង​ញីវយ៉ក។ មហាសន្និបាត​អង្គការ​សហប្រជាជាតិ...

មេដឹកនាំ NATO ព្យាករ​ថា​រុស្ស៊ី​នឹង​មាន​ផែនការ​វាយ​កាន់កាប់​តំបន់ Donbas របស់​អ៊ុយក្រែន

អគ្គលេខាធិការ​អង្គការ​ណាតូ (NATO) លោក Jens Stoltenberg បាន​និយាយ​ថា រុស្ស៊ី​ទំនង​នឹង​បើក​ការ​វាយប្រហារ​សាជាថ្មី​លើ​តំបន់ Donbas ស្ថិតនៅ​ភាគ​ខាងកើត​នៃ​ប្រទេស​អ៊ុយក្រែន នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះ។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែ​មេសា។ លោក​អគ្គលេខាធិការ​អង្គការ​ណាតូ (NATO) ប្រាប់​ទៅ​រដ្ឋាភិបាល​អ៊ុយក្រែន ដែល​ស្ថិតនៅ​ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី Volodymyr Zelenskiy ឲ្យ​ត្រៀម​ទ័ព​ឱ្យ​បាន​រឹងមាំ។ ការ​លើកឡើង​របស់​លោក Stoltenberg ធ្វើឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថ្ងៃ​មុន​នឹង​កិច្ចប្រជុំ​កំពូល​របស់​រដ្ឋមន្ត្រី​ការបរទេស NATO...

ស្ថានទូត​រុស្ស៊ី​នៅ​កម្ពុជា​បដិសេធ​ញត្តិ​ក្រុម​យុវជន​ខ្មែរ​ដែល​អំពាវនាវ​ឱ្យ​បញ្ឈប់​ការ​ឈ្លានពាន​អ៊ុយក្រែន

ស្ថានទូត​រុស្ស៊ី​ប្រចាំ​នៅ​កម្ពុជា បដិសេធ​មិន​ទទួល​យក​ញត្តិ​របស់​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​សកម្មជន​បរិស្ថាន ដែល​អំពាវនាវ​ឱ្យ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បញ្ឈប់​ការ​ឈ្លានពាន​លើ​ប្រទេស​អ៊ុយក្រែន។ អង្គការ​សមាគម​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស និង​បរិស្ថាន ដូចជា​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​ក្រុម​យុវជន​ខ្មែរ​ថាវរៈ ជាដើម បាន​ដាក់​ញត្តិ​របស់​ខ្លួន​ទៅកាន់​ស្ថានទូត​រុស្ស៊ី ប្រចាំ​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២២ ថា ពួកគេ​ស្នើសុំ​ឱ្យ​រុស្ស៊ី​ស្ដារ​ឡើងវិញ​នូវ​សន្តិភាព​សម្រាប់​ប្រទេស​អ៊ុយក្រែន ដើម្បី​ចៀសវាង​ទណ្ឌកម្ម​របស់​ពិភពលោក និង​បញ្ចៀស​នូវ​ការ​រំលោភ​លើ​ដែន​អធិបតេយ្យ​របស់​អ៊ុយក្រែន។ ថ្លែង​នៅ​មុខ​ស្ថានទូត​រុស្ស៊ី​នៅ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​អង្គារ...

Latest news