ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
26.8
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin)
ព័ត៌មានអន្តរជាតិ
លោក ស៊ី និងលោក ពូទីន រួមគ្នាថ្កោលទោសអាមេរិកថាជាមេខ្លោងទាញពិភពលោកទៅរកសង្គ្រាមត្រជាក់ជាថ្មី
ឌឹ ខេមបូឌា ដេលី
-
May 19, 2024
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានត្រឡប់ទៅប្រទេសចិន ជាថ្មីទៀត ដែលអ្នកសង្កេតការណ៍ហៅថាដំណើរទៅជួបសមមិត្ត សំដៅពង្រឹងសម្ពន្ធភាពកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយនៃទំនាក់ទំនងទ្វេភាគី ខណៈលោក ពូទីន កំពុងតែដឹកនាំកម្លាំងនយោបាយ និងកងទ័ពវាយពង្រីកទឹកដីនៅក្នុងសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែន។ ទៅដល់ប្រទេសចិន កាលពីថ្ងៃទី១៦ ឧសភា ក្នុងដំណើរទស្សនកិច្ច ២ថ្ងៃ លោក ពូទីន ទទួលបានការធ្វើបដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់ពីលោក ស៊ី ជីនពីង...
ព័ត៌មានអន្តរជាតិ
មុនទៅចិន លោក ពូទីន គាំទ្រសំណើសន្តិភាពរបស់ចិនសំដៅបញ្ចប់សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន
ឌឹ ខេមបូឌា ដេលី
-
May 16, 2024
ប្រធានាធិបតីចិន ស៊ី ជីនពីង នឹងស្វាគមន៍លោក ពូទីន ដែលទៅកាន់ទីក្រុងប៉េកាំង នៅថ្ងៃព្រហស្បតិ៍ ទី១៦ ឧសភា ក្នុងសប្ដាហ៍នេះដែលជាទស្សនកិច្ចលើកទី២ របស់មេដឹកនាំវិមានក្រឹមឡាំង រូបនេះ ធ្វើឡើងមិនដល់មួយឆ្នាំនោះទេ។ លោក ពូទីន ផ្ដើមទស្សនកិច្ចនៅក្រៅដ៏កម្រនេះ បន្ទាប់ពីលោកចូលកាន់តំណែងអាណត្តិទី៥ របស់លោករយៈពេល ៦ឆ្នាំទៀត ឋានៈជាប្រធានាធិបតីជាប់ឆ្នោតនៅក្នុងការបោះឆ្នោតនាថ្ងៃទី១៧ ខែមីនា ដែលសឹងតែគ្មានគូប្រកួត ព្រោះគូប្រជែងដែលមានថាមពល និងប្រជាប្រិយភាពខ្លាំងត្រូវចាប់ដាក់គុករហូតស្លាប់ក្នុងគុក និងខ្លះទៀតរត់ចោលប្រទេស។ លោក...
ព័ត៌មានអន្តរជាតិ
រុស្ស៊ីប្រារព្ធខួបជ័យជម្នះលើពួកណាហ្ស៊ីអាល្លឺម៉ង់ ខណៈស្ថិតលើវិថីមិនច្បាស់លាស់នៃការធ្វើសង្គ្រាមវាយយកអ៊ុយក្រែន
ឌឹ ខេមបូឌា ដេលី
-
May 11, 2024
ចាប់តាំងពីក្រោយការបិទបញ្ចប់សង្គ្រាមលោកលើកទី២ នៅឆ្នាំ១៩៤៥ គឺរៀងរាល់ឆ្នាំឱ្យតែដល់ថ្ងៃទី៩ ខែឧសភា ប្រទេសរុស្ស៊ី ធ្វើពិធីរំលឹកខួបជ័យជម្នះរបស់កងទ័ពសូវៀតក្រហម ដែលវាយផ្ដួលរំលំរបបកងទ័ពនិយមណាហ្ស៊ីអ៊ីត្លែ អាល្លឺម៉ង់។ មិនដូចឆ្នាំកន្លងទៅនោះទេ លើកនេះការប្រារព្ធខួបជ័យជម្នះរបស់ប្រទេសមហាអំណាចមួយនេះ មិនសូវមានភាពអធិកអធមច្រើនទេ ខណៈកងទ័ពរុស្ស៊ី កំពុងប្រយុទ្ធនៅលើទឹកដីអ៊ុយក្រែន ហើយក៏កំពុងស្លាប់គរជើងគ្នា បើទោះជាទីតាំងខ្លះ ទ័ពរុស្ស៊ីវាយយកបានពីកងទ័ពអ៊ុយក្រែន ក៏ដោយនោះ។ គោលដៅនៃសង្គ្រាមដែលពួកបស្ចិមប្រទេសថាសង្គ្រាមរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន គឺមានផែនការវាយដណ្ដើមកាន់កាប់ទឹកដីអ៊ុយក្រែន និងផ្ដួលរំលំរដ្ឋាភិបាលរបស់ប្រធានាធិបតី វូឡូឌីមៀ ហ្សេឡេនស្គី ប៉ុន្តែមកដល់ពេលនេះ សង្គ្រាមអូសបន្លាយជាង...
ព័ត៌មានអន្តរជាតិ
ចិន និងរុស្ស៊ី រួមកម្លាំងគ្នាកាត់បន្ថយកម្លាំងអ្នកប្រជាធិបតេយ្យដឹកនាំដោយប្រទេសលោកសេរី
ឌឹ ខេមបូឌា ដេលី
-
April 11, 2024
ក្រសែភ្នែករបស់អ្នកប្រជាធិបតេយ្យនៃប្រទេសលោកខាងលិច កំពុងសម្លឹងទៅរកចិន ដែលប្រទេសកុម្មុយនីស្តដ៏ធំមួយនេះកំពុងប្រើសក្ដានុពលសេដ្ឋកិច្ច និងកម្លាំងយោធាទៅលើប្រទេសមួយចំនួនជាកូនបំណុលពាន់លានដុល្លារ ឱ្យស្ថិតនៅក្រោមឥទ្ធិពលរបស់ក្រុងប៉េកាំង។ រុស្ស៊ី ជាមហាអំណាចដ៏ខ្លាំងមួយនៅលើពិភពលោកដែលមិនមានឈ្មោះក្នុងចំណោម ២០ប្រទេសជាប្រទេសជំពាក់បំណុលចិន គរដូចភ្នំនោះទេ តែទីក្រុងមូស្គូ ធ្លាក់ក្នុងរបបផ្ដាច់ការជាង ២០ឆ្នាំមកហើយ ចាប់តាំងពីលោក វ៉្លាឌីមៀរ ពូទីន ឡើងកាន់តំណែងជាប្រធានាធិបតីនៅឆ្នាំ២០០០ មកនោះ។ នៅក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ គេសង្កេតឃើញរបបនៅក្រុងប៉េកាំង និងក្រុងមូស្គូ ចាប់ដៃគ្នាយ៉ាងស្អិតល្មួតក្នុងការកៀរគរប្រទេសដែលកំពុងដើរលើផ្លូវផ្ដាច់ការ ឱ្យស្ថិតនៅក្រោមឥទ្ធិពលរបស់ខ្លួន។ គេថាក្រុងប៉េកាំង ប្រើប្រាក់កម្ចីរបស់ខ្លួនលើកទឹកចិត្តប្រទេសដែលកំពុងទៅរកប្រព័ន្ធផ្ដាច់ការ ឱ្យកាន់តែងាកចេញពីគន្លងប្រជាធិបតេយ្យពហុភាពសេរីនិយម...
ព័ត៌មានអន្តរជាតិ
ការបោះឆ្នោតនៅរុស្ស៊ី៖ លោក ពូទីន ត្រូវបានកំណត់ថាជាអ្នកឈ្នះរួចទៅហើយ ព្រោះគ្មានគូប្រកួត
ឌឹ ខេមបូឌា ដេលី
-
March 17, 2024
គ្មានអ្វីភ្ញាក់ផ្អើលទេ ទោះបីជាលោក វ៉្លាឌីមៀរ ពូទីន ឈ្នះឆ្នោតមួយអាណត្តិថ្មីទៀតក៏ដោយ ព្រោះគូប្រកួតដែលមានថាមពល មានប្រជាប្រិយភាព ត្រូវបានរដ្ឋអំណាចរបស់លោក ពូទីន កម្ចាត់អស់ហើយ។ មេបក្សប្រឆាំងមួយដ៏ល្បី គឺលោក អាឡេចហ្សេ ណាវាលនី ត្រូវបានសម្លាប់នៅក្នុងពន្ធនាគារ ដែលក្រុមប្រឆាំង និងក្រុមបស្ចិមប្រទេសចោទថាជាការសម្លាប់ដោយរដ្ឋអំណាចរបស់វិមានក្រឹមឡាំង ព្រោះអ្នកនយោបាយរូបនេះមិនត្រូវបានគេទុកជីវិតឱ្យរស់ឡើយ។ មានអ្នកនយោបាយជាច្រើនរូប មានទាំងស្ត្រីផង ដែលស្នើចុះឈ្មោះជាបេក្ខជនប្រធានាធិបតី ត្រូវស្ថាប័នជាតិបោះឆ្នោតរបស់ប្រទេសដែលស្ថិតនៅក្រោមមេដឹកនាំផ្ដាច់ការរូបនេះ បានឃារឃាំងអ្នកនយោបាយទាំងនោះ ក្រោមហេតុផលថា ពុំមានលក្ខណៈសម្បត្តិត្រឹមត្រូវ និងអ្នកខ្លះមានជាប់ពិរុទ្ធភាព។...
ព័ត៌មានអន្តរជាតិ
លោក ពូទីន ព្រមានបញ្ឆេះសង្គ្រាមនុយក្លេអ៊ែរ ប្រសិនបើរុស្ស៊ីរងការគំរាមកំហែងធ្ងន់ធ្ងរបំផុត
ឌឹ ខេមបូឌា ដេលី
-
March 16, 2024
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ សង្គ្រាមវោហារសាស្ត្រពីមេដឹកនាំវិមានក្រឹមឡាំង និងក្រុមបស្ចិមប្រទេសកាន់តែឡើងកម្ដៅខ្លាំងឡើង រហូតប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ជាបុរសខ្លាំងបំផុតនៅវិមានក្រឹមឡាំង ចេញសារគំរាមញឹកញាប់អំពីការអាចផ្ទុះសង្គ្រាមនុយក្លេអ៊ែរ ឬអាវុធប្រល័យលោកដ៏រង្គាល។ នៅក្នុងសប្ដាហ៍នេះទៀត លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសថា ប្រទេសរុស្ស៊ី បន្តស្ថិតក្នុងស្ថានភាពត្រៀមប្រយុទ្ធជានិច្ច ហើយត្រៀមលក្ខណៈពេញលេញទាំងស្រុងក្នុងការបញ្ឆេះសង្គ្រាមនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ចុះថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា នេះ។ ក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ រ៉ូស្ស៊ីយ៉ា១...
ព័ត៌មានអន្តរជាតិ
លោក ពូទីន ថារុស្ស៊ីគ្មានប្រយោជន៍អ្វីវាយប្រហារលើប្រទេសប៉ូឡូញ ឬលីទុយអានី ឡើយ
ឌឹ ខេមបូឌា ដេលី
-
February 12, 2024
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និយាយថា រុស្ស៊ីនឹងប្រយុទ្ធដើម្បីប្រយោជន៍របស់ខ្លួន ប៉ុន្តែមិនមានចំណាប់អារម្មណ៍ក្នុងការពង្រីកសង្គ្រាមអ៊ុយក្រែន ចូលទៅក្នុងប្រទេសដទៃដូចជាប៉ូឡូញ និងឡេតូនី នោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៩ ខែកុម្ភៈ។ លោក ពូទីន ធ្វើការកត់សម្គាល់បែបនេះក្នុងបទសម្ភាសន៍មួយមានរយៈពេលជាង ២ម៉ោងជាមួយអ្នកកាសែតអាមេរិកាំង លោក Tucker Carlson អតីតអ្នកផ្សាយបណ្ដាញព័ត៌មាន Fox News...
ព័ត៌មានអន្តរជាតិ
រុស្ស៊ីនឹងរៀបចំការបោះឆ្នោតប្រធានាធិបតីនៅខែមីនាឆ្នាំ២០២៤ ខណៈលោក ពូទីន នៅសល់អ្នកគាំទ្រជិត ៣០% ប៉ុណ្ណោះ
ឌឹ ខេមបូឌា ដេលី
-
December 10, 2023
សភាជាន់ខ្ពស់នៃប្រទេសរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍ ទី៧ ធ្នូ នេះ បានបោះឆ្នោតកំណត់យកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ដើម្បីរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ីអាណត្តិថ្មី ក្នុងកាលៈទេសៈនៃសង្គ្រាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ នេះ។ សេចក្ដីសម្រេចនេះត្រូវបានអនុម័តក្នុងសំឡេងឯកច្ឆន្ទចំនួន ១៦២សំឡេង នៅក្នុងស្ថាប័នព្រឹទ្ធសភាប្រទេសរុស្ស៊ី។ ប្រធានព្រឹទ្ធសភារុស្ស៊ី លោកស្រី Valentina Matviyenko បាននិយាយថា សេចក្ដីសម្រេចនេះនឹងក្លាយជាការបោះឆ្នោតលើកដំបូងជ្រើសរើសប្រធានាធិបតីរុស្ស៊ី ដែលប្រជាជនរស់នៅក្នុងផ្នែកខ្លះនៃតំបន់...
ព័ត៌មានអន្តរជាតិ
ការស្ទង់មតិ៖ ប្រជាជនរុស្ស៊ី ៧០% មិនជឿថាសង្គ្រាមរបស់លោក ពូទីន វាយឈ្នះអ៊ុយក្រែននោះទេ
ឌឹ ខេមបូឌា ដេលី
-
November 8, 2023
សង្គ្រាមដែលលោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បញ្ជាឱ្យលើកទ័ពវាយចូលទឹកដីអ៊ុយក្រែន មកដល់ពេលនេះចូលដល់ខែទី២១ ហើយ។ នៅមុនការបង្កសង្គ្រាមវាយចូលទឹកដីអ៊ុយក្រែន លោក ពូទីន ប្រកាសថាត្រូវតែធ្វើសង្គ្រាមវាយរដ្ឋាភិបាលអ៊ុយក្រែន របស់លោកប្រធានាធិបតី វូឡូឌីមៀ ហ្សេឡេនស្គី ព្រោះតែប្រទេសអ៊ុយក្រែន ដែលស្ថិតនៅក្រោមលោក ហ្សេឡេនស្គី បានដាក់ពាក្យសុំចូលសមាជិកអង្គការយោធាណាតូ។ លោក ពូទីន និងរដ្ឋាភិបាលរបស់លោកសម្រេចថាមានតែធ្វើសង្គ្រាមវាយអ៊ុយក្រែន ទើបបញ្ឈប់រដ្ឋាភិបាលលោក ហ្សេឡេនស្គី ដែលចង់ក្លាយជាសមាជិកណាតូ ហើយម្យ៉ាងទៀត...
ព័ត៌មានអន្តរជាតិ
លោក ពូទីន អញ្ជើញលោក បៃដិន ទៅផឹកតែជាមួយលោកនៅមូស្គូដែលជាការចំអកលោក បៃដិន
ឌឹ ខេមបូឌា ដេលី
-
October 22, 2023
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ដែលគេហៅថា កំពូលបុរសខ្លាំងនៅវិមានក្រឹមឡាំង ដែលជាអ្នកបញ្ជាទ័ពឈ្លានពានប្រទេសអ៊ុយក្រែន បានបញ្ជូនសារចំអកឱ្យលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក។ សាររបស់លោក ពូទីន ដែលចំអកឱ្យលោក បៃដិន ត្រូវបានសារព័ត៌មាន Financial World ចុះផ្សាយកាលពីថ្ងៃទី១៩ ខែតុលា។ លោក ពូទីន បានបញ្ជូនសារអញ្ជើញលោក ចូ បៃដិន ដោយស្នើឱ្យមេដឹកនាំសហរដ្ឋអាមេរិករូបនេះមកក្រុងមូស្គូ...
1
...
10
11
12
...
22
Page 11 of 22
Latest news
មិត្តភាព ភាតរភាព ច្រើនវស្សាអសង្ឃេយ្យ រវាងរាជាណាចក្រ កម្ពុជា និង សាធារណរដ្ឋ សង្គមនិយម យៀកណាម
June 17, 2026
អាជ្ញាធរមានសមត្ថកិច្ច ចាប់ខ្លួនមនុស្ស៦នាក់ ទាក់ទងរឿងបើកគណនេយ្យ វញ្ចកម្ម ឬឆបោក
June 17, 2026
លោក រ៉ុង ឈុន ស្នើតុលាការកំពូលស្ដារសិទ្ធិនយោបាយ ខណៈរង់ចាំសាលដីកាបណ្ដឹងសារទុក្ខ
June 15, 2026
ពលរដ្ឋថៃជិត ៣០០០នាក់ ចូលទស្សនាប្រាសាទតាក្របី និងភ្នំ៣៥០ មុនការបិទជាបណ្តោះអាសន្ន
June 15, 2026
អាជ្ញាធរកម្ពុជារកឃើញសាច់បង្កកនាំចូលពីថៃជាង ២២០ តោន ខណៈរដ្ឋាភិបាលបង្កើនការបង្ក្រាបការរត់ពន្ធទំនិញ
June 12, 2026
© 2021,
ដេលី
. All rights reserved.