28.7 C
Phnom Penh

TAG

វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelensky)

លោក ហ្សេឡេនស្គី ថា​គ្មាន​សញ្ញា​បញ្ចប់​សង្គ្រាម​ទេ ខណៈ​លោក ត្រាំ គាប​អ៊ុយក្រែន ត្រូវ​កាត់​ទឹកដី​ទៅ​ឱ្យ​រុស្ស៊ី

៣​ថ្ងៃ​ទៀត ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ នឹង​ត្រូវ​ជួប​មុខ​ផ្ទាល់​ជា​លើកដំបូង​ជាមួយ​សមភាគី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ​នៅ​ថ្ងៃ​អង្គារ ទី​១២ ខែ​សីហា ក្រុម​មេដឹកនាំ​សហភាព​អឺរ៉ុប បាន​នាំគ្នា​សង្កត់​ធ្ងន់​អំពី​សិទ្ធិ​របស់​អ៊ុយក្រែន ក្នុង​ការ​ជ្រើសរើស​ជោគវាសនា​ខ្លួនឯង បន្ទាប់ពី​ដឹង​ថា​លោក ត្រាំ កំពុង​គាប​លោក ហ្សេឡេនស្គី ឱ្យ​កាត់​ទឹកដី​ទៅ​ឱ្យ​រុស្ស៊ី ដើម្បី​បាន​សន្តិភាព​ពី​វិមាន​ក្រឹមឡាំង សម្រាប់​ប្រជាជន​អ៊ុយក្រែន វិញ។ បើ​តាម​ប្រធានាធិបតី​អ៊ុយក្រែន លោក...

លោក ហ្សេឡេនស្គី ប្រកាស​ដាច់ខាត​មិន​យក​ទឹកដី​ទៅ​ដូរ​យក​សន្តិភាព​ពី​អ្នក​ឈ្លានពាន​ឡើយ

នៅ​ថ្ងៃទី​១៥ ខែ​សីហា ក្នុង​សប្ដាហ៍​នេះ ដែនដី​អាឡាស្កា អតីត​ដែនដី​រុស្ស៊ី ដែល​រុស្ស៊ី បាន​លក់​ឱ្យ​អាមេរិក ក្នុង​តម្លៃ​ជាង ៧​លាន ២០​ម៉ឺន​ដុល្លារ​កាលពី​ក្នុង​ឆ្នាំ​១៨៦៧ នៃ​សតវត្ស​ទី​១៨ នៅ​លើ​ដែនដី​រដ្ឋ​ទី​៤៩ របស់​សហរដ្ឋ​អាមេរិក នេះ នឹង​មាន​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​មួយ គឺ​ជំនួប​កំពូល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ និង​សមភាគី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ហើយ​អាច​រំពឹង​ថា​នឹង​មាន​ជំនួប​ត្រីភាគី​រវាង​លោក...

ប្រធានាធិបតី​រុស្ស៊ី មិន​ខ្វល់​នឹង​ឱសានវាទ​ដាក់​ចេញ​ដោយ​ប្រធានាធិបតី​អាមេរិក​ដែល​នៅ​សល់​តែ ៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ

នៅ​សល់​តែ ៤​ថ្ងៃ​ទៀត ឱសានវាទ​របស់​លោក ដូណាល់ ត្រាំ ដែល​ដាក់​សង្កត់​ក​លោក ពូទីន ឱ្យ​ព្រម​បញ្ឈប់​សង្គ្រាម​នៅ​អ៊ុយក្រែន នឹង​ផុត​រលត់។ តែយ៉ាងណា លោក ពូទីន ដូចជា​មិន​បារម្ភ​បន្តិច​ទេ​ចំពោះ​ទណ្ឌកម្ម​បន្ថែម​ទៀត​របស់​សហរដ្ឋ​អាមេរិក​ទៅ​លើ​សេដ្ឋកិច្ច​រុស្ស៊ី។ កាលពី​ថ្ងៃទី​៣ សីហា បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC បាន​ចុះផ្សាយ​ថា ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅតែ​បង្ហាញ​ក្តី​សង្ឃឹម​ចំពោះ​កិច្ចចរចា​សន្តិភាព​ជា​ថ្មី​ម្តង​ទៀត​ជាមួយ​ប្រទេស​អ៊ុយក្រែន ខណៈ​លោក ពូទីន...

រុស្ស៊ី​បន្ត​ដាក់​លក្ខខណ្ឌ​ផ្ដល់​សន្តិភាព​ឱ្យ​អ៊ុយក្រែន លុះណាតែ​ដក​អំណាច​ពី​លោក ហ្សេឡេនស្គី និង​ចុះចាញ់​ជា​មុន

វិមាន​ក្រឹមឡាំង បន្ត​ទាមទារ​ឱ្យ​អ៊ុយក្រែន ចុះចាញ់​មុន​ពេល​សន្តិភាព​កើតឡើង ដោយ​ព្រមាន​ថា សន្តិភាព​ចុងក្រោយ​បង្អស់​របស់​វិមាន​ក្រឹមឡាំង ផ្ដល់​ឱ្យ​អ៊ុយក្រែន លុះណាតែ​អ៊ុយក្រែន យល់ព្រម​សម្រប​ទៅ​តាម​អ្វី​ដែល​ជា​គោលបំណង​ដើម​របស់​រុស្ស៊ី ដែល​នាំ​ឱ្យ​មាន​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​ដោយ​វិទ្យាស្ថាន​សិក្សា​សង្គ្រាម ដែល​បាន​ចុះផ្សាយ​ដោយ​សារព័ត៌មាន EUROMAIDAN កាលពី​ថ្ងៃទី​២១ ខែ​កក្កដា ឆ្នាំ​២០២៥។ កាលពី​ថ្ងៃទី​២០ ខែ​កក្កដា អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង លោក Dmitry Peskov អះអាង​ជា​សាធារណៈ​ថា ទីក្រុង​មូស្គូ បាន​ត្រៀម​ខ្លួន​សម្រាប់​ការ​ចរចា​យ៉ាង​ឆាប់​រហ័ស ប៉ុន្តែ​លុះត្រាតែ​លក្ខខណ្ឌ​ទាំងអស់​របស់​រុស្ស៊ី ត្រូវ​បាន​ទទួលយក​ជា​មុន​សិន​ពី​ភាគី​អ៊ុយក្រែន។ ចាប់តាំងពី​ឆ្នាំ​២០២២...

ប្រទេស​អ៊ុយក្រែន រុះរើ​គណៈរដ្ឋមន្ត្រី – សភា​គាំទ្រ​ស្ត្រី​ជា​នាយករដ្ឋមន្ត្រី​ថ្មី​តាម​សំណើ​របស់​លោក ហ្សេឡេនស្គី

ក្នុង​ការ​រុះរើ​គណៈរដ្ឋមន្ត្រី​ទ្រង់ទ្រាយ​ធំ នៅ​ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០២៥ សភា​ប្រទេស​អ៊ុយក្រែន​ហៅថា Verkhovna Rada បាន​អនុម័ត​គាំទ្រ​អ្នកស្រី Yulia Svyrydenko ជា​នាយករដ្ឋមន្ត្រី​តាម​សំណើ​របស់​លោក​ប្រធានាធិបតី វូឡូឌីមៀ ហ្សេឡេនស្គី បន្ទាប់ពី​លោក Denys Shmyhal បាន​លាលែង​ពី​តំណែង។ ក្នុង​ការ​បោះឆ្នោត​លើ​បេក្ខភាព​អ្នកស្រី Yulia Svyrydenko ជា​នាយករដ្ឋមន្ត្រី មាន​គាំទ្រ ២៦២​សំឡេង​គាំទ្រ​ដែល​លើស​ពី​សំឡេង ៥០​បូក​មួយ។ ការ​រុះរើ​សមាជិក​រដ្ឋាភិបាល​អ៊ុយក្រែន តម្រូវ​ឱ្យ​មាន​ការ​អនុម័ត​ពី​សភា...

ប្រទេស​រុស្ស៊ី ថា​ត្រៀម​ខ្លួន​ចរចា​ជាមួយ​ប្រទេស​អ៊ុយក្រែន ជា​លើក​ទី​៣ បន្ទាប់ពី​លោក ត្រាំ ព្រមាន​ទុក​ពេល​ឱ្យ ៥០​ថ្ងៃ

ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS បាន​រាយការណ៍​ថា ភាគី​រុស្ស៊ី បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ក្នុង​ការ​បន្ត​ការ​ចរចា​ជាមួយ​អ៊ុយក្រែន ដើម្បី​ដោះស្រាយ​វិបត្តិ​សង្គ្រាម​ជាមួយ​នឹង​អ៊ុយក្រែន។ បើ​តាម​អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង Dmitry Peskov ភាគី​រុស្ស៊ី បាន​យល់ព្រម​ថា​ការ​ចរចា​ជុំ​ទី​៣ ជាមួយ​អ៊ុយក្រែន គួរ​មាន​ឡើង​វិញ។ លោក Peskov បាន​បញ្ជាក់​ថា «ជា​ការ​ប្រសើរ​ណាស់ ហើយ​ច្បាស់​ណាស់​ថា​ទីក្រុង​គៀវ មើល​ទៅ​ដូចជា​មិន​ចង់​ប្រញាប់​ចរចា​ទេ។ តែ​សម្រាប់​ក្រុង​មូស្គូ តែង​រង់ចាំ​ការ​បញ្ជាក់​ពេលវេលា ដើម្បី​បើក​ចរចា ហើយ​ភាគី​រុស្ស៊ី ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​បន្ត​ចរចា​ឡើងវិញ។» ប៉ុន្តែ​អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង ព្រមាន​ថា ការ​ចរចា​អាច​នឹង​កើតមាន​វិញ​បាន...

រុស្ស៊ី បាញ់​ដ្រូន​ស្រោច​លើ​ទីក្រុង​គៀវ ក្រោយពី​កិច្ច​សន្ទនា​រវាង​លោក ត្រាំ និង​លោក ពូទីន ជាង​១​ម៉ោង​មិន​ចុះ​ធ្លុង​គ្នា

អាជ្ញាធរ​អ៊ុយក្រែន នៅ​ទីក្រុង​គៀវ បាន​ឱ្យ​ដឹង​ថា រុស្ស៊ី​បាន​ប្រើប្រាស់​យន្តហោះ​ដ្រូន​បាញ់​ស្រោច​មក​លើ​រដ្ឋធានី​គៀវ ពេញ​មួយ​យប់​កាលពី​រំលង​អាធ្រាត្រ​ចូល​ថ្ងៃទី​៤ កក្កដា បណ្តាល​ឱ្យ​មនុស្ស​យ៉ាងហោច ២៣​នាក់​របួស ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​រថភ្លើង ហើយ​ធ្វើ​ឱ្យ​អគារ និង​យានជំនិះ​ឆាបឆេះ​ពាសពេញ​រដ្ឋធានី​នៃ​ប្រទេស​ដែល​កំពុង​ហួងហែង​ដោយ​សង្គ្រាម​ឈ្លានពាន​ពី​ប្រទេស​រុស្ស៊ី។ ទីភ្នាក់ងារ​ព័ត៌មាន Reuters ឱ្យ​ដឹង​ថា ក្រោយ​ការ​បន្លឺ​សំឡេង​ស៊ីរ៉ែន​ប្រកាស​អាសន្ន​អំពី​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​អស់​រយៈពេល​ប្រមាណ ៨​ម៉ោង ហើយ​បញ្ចប់​ទៅវិញ​នៅ​ម៉ោង ៥​ទៀបភ្លឺ នា​ថ្ងៃ​សុក្រ ទី​៤ កក្កដា នេះ អភិបាល​ទីក្រុង​គៀវ លោក Vitali...

អ៊ុយក្រែន​ចាប់ផ្តើម​វិនិយោគ​លើ​ឧស្សាហកម្ម​ការពារ​ជាតិ​របស់​ខ្លួន​ក្នុង​ទំហំ ៤៣​ពាន់​ពាន់​លាន​ដុល្លារ

អ៊ុយក្រែន ទទួល​បាន​ថវិកា​ប្រមាណ ៤៣​ពាន់​លាន​ដុល្លារ​សម្រាប់​ឧស្សាហកម្ម​ការពារ​ជាតិ​របស់​ខ្លួន​ក្នុង​ឆ្នាំ​២០២៥ នេះ ដែល​បាន​មកពី​ការ​ផ្តល់​មូលនិធិ​ក្នុង​ស្រុក និង​ជំនួយ​ពី​សម្ព័ន្ធមិត្ត។ លោក វូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) បាន​និយាយ​ថា ថវិកា​នេះ​នឹង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បង្កើន​ការ​ផលិត និង​ការ​ទិញ​យន្តហោះ​គ្មាន​មនុស្ស​បើក កាំភ្លើងធំ និង​អាវុធ​ផ្សេងៗ​ទៀត។ ទីក្រុង​គៀវ (Kyiv) ក៏​បាន​បើក​ដំណើរការ​កម្មវិធី Build with Ukraine ដោយ​បាន​ប្រកាស​កិច្ចព្រមព្រៀង​ថ្មី​ដែល​ត្រូវ​ចុះហត្ថលេខា​នៅ​រដូវ​ក្តៅ​នេះ​ជាមួយ​ក្រុមហ៊ុន​ផលិត​អាវុធ​ពី​ប្រទេស​អាល្លឺម៉ង់ និង​ក្រុមហ៊ុន​ខ្លះ​មកពី​សហរដ្ឋ​អាមេរិក រួម​ទាំង​ការ​សហការ​ផលិតកម្ម​អាវុធ​នៅ​តាម​បណ្តា​ប្រទេស​អឺរ៉ុប ផង​ដែរ។ លោក...

ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អឺរ៉ុប​បង្កើត​សាលាក្ដី​ពិសេស​កាត់ទោស​ឧក្រិដ្ឋកម្ម​ឈ្លានពាន​របស់​រុស្ស៊ី នៅ​អ៊ុយក្រែន

សំណុំរឿង​ឧក្រិដ្ឋកម្ម​ឈ្លានពាន​របស់​រុស្ស៊ី ទៅ​លើ​ប្រទេស​អ៊ុយក្រែន នៅតែ​មិន​ទាន់​អស់​លទ្ធភាព​នោះ​ទេ ក្នុង​ការ​នាំ​ទីក្រុង​មូស្គូ ទៅ​ប្រឈមមុខ​នឹង​ច្បាប់​អន្តរជាតិ។ ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អឺរ៉ុប ដែល​ធ្លាប់​តែ​ជម្រះ​រឿងក្ដី​តែ​ក្នុង​ដែន​យុត្តាធិការ​ផ្ទៃក្នុង​របស់​ខ្លួន​ករណី​រំលោភ​សិទ្ធិមនុស្ស​ប្រឆាំង​នឹង​បុគ្គល​នយោបាយ កាលពី​ថ្ងៃ​ពុធ ទី​២៥ ខែ​មិថុនា ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អឺរ៉ុប សម្រេច​ឱ្យ​មាន​សាលាក្ដី​ពិសេស​ដោយ​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ ដែល​នាំ​ឱ្យ​តុលាការ​នេះ​អាច​ចាប់​ដំណើរការ​រឿងក្ដី​ប្រឆាំង​របប​នៅ​ទីក្រុង​មូស្គូ ក្នុង​សំណុំរឿង​ឧក្រិដ្ឋកម្ម​ឈ្លានពាន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន។ បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters លោក​ប្រធានាធិបតី​អ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី និង​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អឺរ៉ុប Alain Berset បាន​ចុះហត្ថលេខា​បង្កើត​សាលាក្ដី​ពិសេស​នេះ​នៅ​ទីស្នាក់ការ​កណ្ដាល​របស់​ក្រុមប្រឹក្សា​អឺរ៉ុប នៅ​ទីក្រុង Strasbourg ប្រទេស​បារាំង។ ប្រធានាធិបតី​អ៊ុយក្រែន...

រុស្ស៊ី​ផ្ដើម​វាយ​សងសឹក​លើ​អ៊ុយក្រែន ជា​លើក​ទី​២ ដោយ​បាញ់​ដ្រូន​ជិត ៤៨០​គ្រឿង​និង​មីស៊ីល ១៨​គ្រាប់

នេះ​គឺជា​ប្រតិបត្តិការ​សងសឹក​លើក​ទី​២ របស់​រុស្ស៊ី ដែល​កាលពី​លើក​ទី​១ នៅ​ថ្ងៃទី​៦ ខែ​មិថុនា រុស្ស៊ី​បាន​បាញ់​មីស៊ីល​លើ​ប្រទេស​អ៊ុយក្រែន ដោយ​ប្រើ​ដ្រូន ២៥៤​គ្រឿង និង​មីស៊ីល ៤៥​គ្រាប់ រាប់​ទាំង​មីស៊ីល​បាលិស្ទិក ដោយ​សម្លាប់​មនុស្ស ៤​នាក់ និង​របួស ៨០​នាក់។ តែ​ការ​សងសឹក​លើក​ទី​២ នៅ​ថ្ងៃទី​៩ ខែ​មិថុនា នេះ បើ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​របស់​ទូរទស្សន៍ ABC News រុស្ស៊ី​បាន​បើក​ការ​វាយប្រហារ​ដែនអាកាស​អ៊ុយក្រែន ទ្រង់ទ្រាយ​ធំ​បំផុត​នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន ដោយ​បញ្ជូន​ដ្រូន​ចំនួន...

Latest news

© 2021, ដេលី. All rights reserved.