TAG
Volodymyr Zelensky
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ទៅអ៊ុយក្រែនជួបលោក ហ្សេឡេនស្គី ដ៏ភ្ញាក់ផ្អើលបំផុត
នៅថ្ងៃចន្ទ ទី២០ កុម្ភៈ នេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានធ្វើដំណើរទៅដល់ទីក្រុងគៀវ ដោយពុំមានការប្រកាសឱ្យដឹងជាមុន។ ទស្សនកិច្ចរបស់មេដឹកនាំអាមេរិកវ័យ ៨០ឆ្នាំរូបនេះ ធ្វើឡើងនៅមុនគម្រប់ខួប ១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។
តាមសេចក្ដីប្រកាសព័ត៌មានរបស់សេតវិមាន បានឱ្យដឹងថា នៅទីក្រុងគៀវ លោក បៃដិន បានជួបគ្នាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី។ ជាមួយគ្នានេះ លោក...
តើទស្សនកិច្ចនៅអឺរ៉ុបលើកដំបូងរបស់លោក ហ្សេឡេនស្គី ឆ្លើយតបនឹងសង្គ្រាមរបស់រុស្ស៊ីដូចម្ដេច?
ប្រធានាធិបតីអ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី បានជួបជាបន្តបន្ទាប់ជាមួយមេដឹកនាំនៅអឺរ៉ុប ដែលក្នុងនោះលោកបានទៅកាន់ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ ក្នុងទស្សនកិច្ចរបស់មេដឹកនាំអ៊ុយក្រែននៅអង់គ្លេស លោកបានជួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស រីហ្ស៊ី ស៊ូណាក់ និងបានទៅកាន់សមាជិកសភាទាំងពីរថ្នាក់នៃប្រទេសមហាអំណាចមួយនេះផងដែរ។
ក្រោយពីបញ្ចប់ទស្សនកិច្ចនៅក្រុងឡុងដ៍ លោក ហ្សេឡេនស្គី បានទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង។ នៅក្នុងទីក្រុងប៉ារីស លោកបានជួបជាមួយលោកប្រធានាធិបតីបារាំង អេម៉ានូអេល ម៉ាក្រុង និងបានជួបអធិការបតីអាល្លឺម៉ង់ Olaf Scholz។ នៅពេលលោកធ្វើដំណើរទៅកាន់ទីក្រុងប្រ៊ុចសែល ដើម្បីជួបមេដឹកនាំសហភាពអឺរ៉ុប...
មេដឹកនាំសហភាពអឺរ៉ុបស្វាគមន៍យ៉ាងកក់ក្ដៅវត្តមានលោក ហ្សេឡេនស្គី នៅទីក្រុងប្រ៊ុចសែល
នៅថ្ងៃនេះ ប្រធានាធិបតីអ៊ុយក្រែន បានទៅដល់ទីក្រុង ប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក ដើម្បីថ្លែងសុន្ទរកថាទៅកាន់សភារបស់សហភាពអឺរ៉ុប។
ក្នុងដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេសជាលើកទី២ បន្ទាប់ពីបានទៅទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីអ៊ុយក្រែន បានទៅធ្វើទស្សនកិច្ចនៅអង់គ្លេស ដោយបានជួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស រីហ្ស៊ី ស៊ូណាក់ និងបានថ្លែងទៅកាន់សភានៃប្រទេសមហាអំណាចអឺរ៉ុបមួយនេះផងដែរ។ នៅថ្ងៃនេះ លោក ហ្សេឡេនស្គី ត្រូវថ្លែងសុន្ទរកថាទៅកាន់សភាសហភាពអឺរ៉ុប។
តាមការចុះផ្សាយរបស់បណ្ដាញផ្សាយព័ត៌មានអាល្លឺម៉ង់ DW លោក ហ្សេឡេនស្គី ធ្វើដំណើរទៅទីក្រុងប្រ៊ុចសែល ដោយអមដំណើរដោយប្រធានាធិបតីបារាំង អេម៉ានូអេល ម៉ាក្រុង។
វត្តមានរបស់លោក...
លោក ហ្សេឡេនស្គី ថ្លែងអរគុណប្រជាជនអាមេរិកជួយការពារសេរីភាពប្រជាជនអ៊ុយក្រែន
ក្រោយពីចុះពីយន្តហោះយោធារបស់សហរដ្ឋអាមេរិកនៅក្រុងវ៉ាស៊ីនតោន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានរូតរះទៅកាន់សេតវិមានដែលលោក បៃដិន បានរង់ចាំលោកហើយនោះ។
ជំនួបនៃមេដឹកនាំទាំងពីរបានចាប់ផ្ដើមភ្លាមៗក្រោយពីលោក បៃដិន ចេញមកទទួលលោក ហ្សេឡេនស្គី នៅច្រកទ្វារចូលការិយាល័យរបស់លោក។ លោក ចូ បៃដិន បានអមដំណើរលោក ហ្សេឡេនស្គី ចូលទៅកាន់ការិយាល័យរបស់លោកក្នុងសេតវិមាន ហើយកិច្ចសន្ទនាក៏ចាប់ផ្ដើម។
ក្រោយពីជួបគ្នាជាច្រើននាទី លោក បៃដិន និងលោក ហ្សេឡេនស្គី បានធ្វើសន្និសីទសារព័ត៌មានរួមគ្នានៅខាងក្រៅអគារសេតវិមាន។ លោក...
លោក ពូទីន ទំនងមិនទៅចូលរួមប្រជុំនៃក្រុមមេដឹកនាំ G-20 នោះទេ-តើមូលហេតុអ្វី?
នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ កិច្ចប្រជុំនៃថ្នាក់ដឹកនាំប្រទេសសេដ្ឋកិច្ចជឿនលឿន G-20 នឹងចាប់ផ្ដើមហើយ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅលើកោះបាលីនៃប្រទេសឥណ្ឌូនេស៊ី នៅរវាងថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា។
មេដឹកនាំ ២០ប្រទេសត្រូវបានប្រធានាធិបតីឥណ្ឌូនេស៊ី អញ្ជើញមកចូលរួមកិច្ចប្រជុំនេះ ដែលគេហៅថាកិច្ចប្រជុំកំពូលនៃមេដឹកនាំ G-20។ មេដឹកនាំភាគច្រើនសម្រេចថានឹងមកចូលរួមប្រជុំ ដែលក្នុងនោះអាចមានទាំងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ប្រធានាធិបតីបារាំង នាយករដ្ឋមន្ត្រីឥណ្ឌា នាយករដ្ឋមន្ត្រីជប៉ុន...
ប្រធានាធិបតីអ៊ុយក្រែនអរគុណកម្ពុជាដែលបោះឆ្នោតប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីនៅUN
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ថ្លែងអំណរគុណដល់កម្ពុជាជុំវិញការប្រកាន់ជំហរបោះឆ្នោតប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន នៅអង្គការសហប្រជាជាតិ និងមានបំណងផ្តល់ជំនួយផ្នែកការដោះមីនដល់អ៊ុយក្រែន ក្រោយពីជួបជាមួយលោក ហ៊ុន សែន តាមទូរស័ព្ទ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានសរសេរលើបណ្ដាញសង្គមធ្វីតធឺរបស់ខ្លួនក្រោយពីជួបពិភាក្សាជាមួយប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ថា លោកសូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះកម្ពុជា ដែលជាប្រធានអាស៊ាននៅឆ្នាំនេះក្នុងការប្រកាន់ជំហរបោះឆ្នោតប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន...
ឥណ្ឌូនេស៊ីសង្ឃឹមថាជំនួបកំពូលនៃមេដឹកនាំ G-20 នឹងជួយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន
នៅមុនជំនួបកំពូលនៃមេដឹកនាំប្រទេសសេដ្ឋកិច្ចជឿនលឿន G-20 ដែលនឹងប្រព្រឹត្តទៅនៅពាក់កណ្ដាលខែវិច្ឆិកា ខែក្រោយនេះ ប្រធានាធិបតីឥណ្ឌូនេស៊ី សង្ឃឹមថាតាមរយៈវេទិកានេះ អាចរុញឲ្យមេដឹកនាំនៃបណ្ដាប្រទេស G-20 ជួយសម្របសម្រួលឲ្យមានជំនួបរវាងប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន និងសមភាគីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) ឬយ៉ាងហោចណាស់ក៏មានជំនួបរវាងលោក ចូ បៃដិន និងលោក ពូទីន ដែរ។
បើតាមបណ្ដាញផ្សាយព័ត៌មាន Aljazeera ឲ្យដឹងថា...
លោក ហ៊ុន សែន គ្រោងជួបប្រធានាធិបតីអ៊ុយក្រែនតាមទូរស័ព្ទ
ប្រសិនគ្មានការប្រែប្រួលទេ បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន និងលោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន នឹងជួបគ្នាតាមទូរស័ព្ទនាពេលខាងមុខនេះ។
លោក ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៧ ខែតុលា នេះថា ប្រសិនគ្មានការប្រែប្រួល និងការសម្របសម្រួលពេលវេលាតាមផ្លូវការទូតដែលកំពុងធ្វើនោះទេ លោកនឹងជួបលោកប្រធានាធិបតីអ៊ុយក្រែន តាមទូរស័ព្ទនៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ។
ការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាល ធ្វើឡើងមួយថ្ងៃបន្ទាប់ពីបានបញ្ចប់បេសកកម្មជួយពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងវគ្គទីមួយតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប។
លោកបានលើកឡើងពីការងារដ៏មមាញឹករបស់លោក ដូចជាការពិនិត្យ សម្រេច...
រុស្ស៊ីបាញ់មីស៊ីលកម្ទេចប្រព័ន្ធអគ្គិសនី និងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតរបស់អ៊ុយក្រែន
ក្នុងមួយសប្ដាហ៍មកនេះ មហាអំណាចរុស្ស៊ីបានបើកប្រតិបត្តិថ្មីមួយទៀត ដោយបាញ់មីស៊ីល និងការវាយប្រហារដោយយន្តហោះដ្រូន (Drones) ទៅលើទីក្រុងជាច្រើនរបស់អ៊ុយក្រែន។
នៅថ្ងៃអង្គារ ទី១៨ តុលា នេះ បណ្ដាញផ្សាយព័ត៌មាន Newsweek បានធ្វើសេចក្ដីរាយការណ៍ថា កងទ័ពរុស្ស៊ីបានបន្តបាញ់ស្រោចពីលើយន្តហោះចម្បាំង និងយន្តហោះ Drones ដោយបាញ់កម្ទេចប្រព័ន្ធអគ្គិសនី និងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតរបស់អ៊ុយក្រែន ដែលមើលទៅរុស្ស៊ីដោះដូរយុទ្ធសាស្ត្រនៅក្នុងសង្គ្រាមដែលឈានដល់ជិត ២៤០ថ្ងៃមកនេះ។
អ្នកសង្កេតការណ៍គិតថា រុស្ស៊ីមានផែនការចង់បំផ្លាញប្រព័ន្ធផ្ដល់កំដៅរបស់ប្រទេសអ៊ុយក្រែន ដែលធ្វើឲ្យអ៊ុយក្រែនជួបផលវិបាកដោយសារតែរដូវរងាចូលមកដល់នេះ គឺចាំបាច់ត្រូវការថាមពល និងអគ្គិសនីកំដៅ។
អភិបាលក្រុង Zhytomyr...
រុស្ស៊ីបាញ់មីស៊ីលស្រោចលើទីក្រុងគៀវដែលមើលទៅជាការសងសឹកករណីបំផ្ទុះគ្រាប់បែកបំបាក់ស្ពានគ្រីមៀ
នៅថ្ងៃចន្ទ ទី១០ ខែតុលា នេះ ហេតុការណ៍ផ្ទុះបន្តបន្ទាប់ដែលជាការវាយប្រហារដោយគ្រាប់មីស៊ីល បានកើតមានឡើងនៅរដ្ឋធានីគៀវ រួមទាំងទីក្រុងមួយចំនួនទៀតនៃប្រទេសអ៊ុយក្រែន បន្ទាប់ពីទីក្រុងមូស្គូ ចោទអ៊ុយក្រែន ថាជាអ្នកនៅពីក្រោយហេតុការណ៍វាយប្រហារបំផ្ទុះគ្រាប់បែកបំបាក់ស្ពានគ្រីមៀ កាលពីព្រឹកថ្ងៃសៅរ៍ ចុងសប្តាហ៍កន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅថ្ងៃចន្ទ ទី១០ ខែតុលា នេះ។
បញ្ជាការកណ្ដាលកងទ័ពអ៊ុយក្រែន បានឱ្យដឹងថា គិតមកត្រឹមព្រឹកថ្ងៃចន្ទនេះ រុស្ស៊ីបានបាញ់មីស៊ីលយ៉ាងតិចណាស់ ៧៥គ្រាប់មកលើទឹកដីអ៊ុយក្រែន រួមទាំងរដ្ឋធានីគៀវ។
លោកឧត្តមសេនីយ៍អ៊ុយក្រែន Valeriy...