TAG
កម្ពុជា-ថៃ
លោក ហ៊ុន សែន ទៅសួរសុខទុក្ខអតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដល់គេហដ្ឋាន
អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ធ្វើដំណើរទៅជួបសួរសុខទុក្ខអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Sinawatra) នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីថៃ ដ៏មានឥទ្ធិពលមួយរូបនេះបានរួចទោស និងចាកចេញពីមន្ទីរពេទ្យប៉ូលិសទៅគេហដ្ឋានរបស់លោក។
លោក ហ៊ុន សែន បានបង្ហោះសារអមដោយរូបថតផ្ទាល់ខ្លួនពីរសន្លឹកក្នុងដំណើរតាមយន្តហោះទៅកាន់ក្រុងបាងកក ថា លោកកំពុងធ្វើដំណើរទៅកាន់ទីក្រុងបាងកក ដើម្បីសួរសុខទុក្ខបងធម៌របស់លោក គឺលោក...
អ្នកវិភាគយល់ថា ថៃ ចង់ជ្រៀតទាញយកផលពីប្រទេសកម្ពុជាដូចប្រទេសវៀតណាមនិងចិនដែរ
ក្រុមអ្នកវិភាគលើកឡើងថា ប្រទេសកម្ពុជាកំពុងក្លាយជាសាច់មួយដុំនៅលើជ្រញ់ ដែលប្រទេសថៃកំពុងស្រេកឃ្លាន ខណៈប្រទេសវៀតណាម និងចិន កំពុងពុះច្រៀកហែកចែកគ្នាតាំងពីដែនគោករហូតដល់ដែនទឹក ព្រមទាំងលូកលាន់ចូលកិច្ចការនយោបាយផ្ទៃក្នុងប្រទេសកម្ពុជាតាមអំពើចិត្តថែមទៀត។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋលោក គឹម សុខ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី៧ កុម្ភៈ នេះថា នៅពេលដែលប្រទេសកម្ពុជាមានរដ្ឋាភិបាលមួយដែលគិតតែពីអំណាច មិនគិតពីប្រយោជន៍ជាតិដូចរដ្ឋាភិបាលដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាសព្វថ្ងៃនេះ បរទេសជិតខាងដែលចង់ត្របាក់ប្រយោជន៍ពីប្រទេសកម្ពុជានោះ ពួកគេមិនខ្លាចនឹងធ្វើអ្វីៗដើម្បីផ្គាប់ចិត្តមេដឹកនាំដែលឈ្លក់វង្វេងនឹងអំណាចបែបនេះទេ...
លោក ហ៊ុន ម៉ាណែត ប្រកាសថាកម្ពុជា-ថៃសម្រេចទាញយកប្រេងកាតពីតំបន់ត្រួតស៊ីគ្នាដើម្បីផលប្រយោជន៍ជាតិ
នាយករដ្ឋមន្ត្រីថ្មីតត្រកូល លោក ហ៊ុន ម៉ាណែត ប្រកាសជាសាធារណៈថា រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ បានឯកភាពគ្នាទាញយកផលប្រេងកាតលើតំបន់ត្រួតគ្នារវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ជាតិ មិនមែនជាទង្វើក្បត់ជាតិ។
កូនប្រុសស្នងតំណែងនាយករដ្ឋមន្ត្រីតពីឪពុក គឺលោក ហ៊ុន ម៉ាណែត លើកឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ នេះថា ការព្រមព្រៀងគ្នាជាមួយភាគីថៃ យកប្រេងនៅតំបន់ត្រួតគ្នានេះ គឺដើម្បីផលប្រយោជន៍ជាតិ មិនមែនជាទង្វើក្បត់ជាតិដូចជនអគតិខ្លះបានលើកឡើងនោះទេ។
លោក ហ៊ុន ម៉ាណែត អះអាងថា...
កម្ពុជា-ថៃ ឯកភាពគ្នាដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រ
កម្ពុជា និងថៃ បានឯកភាពគ្នាដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីពី «ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាព និងវិបុលភាព» ឲ្យទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» និងផ្លាស់ប្ដូរឯកសារកិច្ចសហប្រតិបត្តិការចំនួន៥ នៅក្នុងជំនួបរវាងលោក ហ៊ុន ម៉ាណែត និងលោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្ត្រីថៃ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់លោកទៅកាន់ក្រុងបាងកក នៅព្រឹកថ្ងៃទី៧ កុម្ភៈ។
នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ នាយករដ្ឋមន្ត្រីទាំងពីរបានផ្លាស់ប្ដូរយោបល់លើការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន វិស័យនយោបាយ...
IDEA TALK៖ តើកម្ពុជា និងថៃ ចំណេញអ្វីខ្លះក្នុងជំនួបរវាងមេដឹកនាំប្រទេសទាំងពីរ?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីអំពី៖ «តើកម្ពុជា និងថៃ ចំណេញអ្វីខ្លះក្នុងជំនួបរវាងមេដឹកនាំប្រទេសទាំងពីរ?»។
លោក ហ៊ុន ម៉ាណែត នឹងបំពេញទស្សនកិច្ចនៅថៃ ដោយគ្រោងពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ នាថ្ងៃទី៧ ខែកុម្ភៈ ដោយគ្រោងនឹងជួបពិភាក្សាការងារជាមួយលោក ស្រេតថា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ លើកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដែលនឹងនាំមកនូវផលប្រយោជន៍ជូនពលរដ្ឋនៃប្រទេសទាំងពីរ។
បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា លោក ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ នាថ្ងៃទី០៧ ខែកុម្ភៈ...
ស្នងការនគរបាលខេត្តបន្ទាយមានជ័យព្រមានចាត់វិធានការអ្នកពាក់ព័ន្ធបទល្មើសនាំពលករឆ្លងដែន
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានព្រមានចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ចំពោះមន្ត្រីនគរបាលណាដែលឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ មានជាប់ពាក់ព័ន្ធនឹងបទល្មើសនាំមនុស្សឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់ ឬពាក់ព័ន្ធនឹងបទល្មើសជួញដូរថ្នាំញៀន។
តាមព័ត៌មានផ្សាយក្នុងទូរទស្សន៍ជាតិខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែតុលា ថា លោក សិទ្ធិ ឡោះ បានបញ្ជាកម្លាំងទាំងអស់រួមគ្នាទប់ស្កាត់រាល់បទល្មើសតាមព្រំដែន ជាពិសេសបទល្មើសក្នុងការជួញដូរមនុស្សឆ្លងដែនខុសច្បាប់ ពលករចំណាកស្រុក និងមេខ្យល់នាំពលករឆ្លងដែន ទប់ស្កាត់បទល្មើសសេដ្ឋកិច្ច ដូចជាទំនិញគេចពន្ធ និងរថយន្តចង្កូតស្តាំ បទល្មើសជួញដូរគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត។
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក៏បានជំរុញឱ្យគ្រប់មេបញ្ជាការអង្គភាពវរសេនាតូចធំ សហការគ្នាដើម្បីពង្រឹងប្រសិទ្ធភាពកងកម្លាំង និងសហការជាមួយអាជ្ញាធរស្ថាប័នពាក់ព័ន្ធ និងភាគីថៃ...
អាវុធជាច្រើនដើមត្រូវបានស្នងការខេត្តបាត់ដំបងប្រមូលបាន ខណៈចុះល្បាតនៅតាមព្រំដែនកម្ពុជា-ថៃ
វរការពារព្រំដែនគោកលេខ៨១៩ ប្រទះឃើញអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបានបន្សល់ទុកកាលពីសម័យសង្គ្រាមជាច្រើនដើម ខណៈដែលសមត្ថកិច្ចចម្រុះចុះល្បាត និងប្រទះឃើញនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។
យោងតាមការផ្សាយរបស់កាសែតក្នុងស្រុកកាលពីថ្ងៃទី២០ ខែតុលា បានឱ្យដឹងថា អាវុធដែលប្រមូលបានទាំងនេះ ត្រូវគេប្រទះឃើញនៅចំណុចទីតាំងអូរព្រំដែនភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។
មេបញ្ជាការនគរបាលវរការពារព្រំដែនគោកលេខ៨១៩ លោក ម៉ង់ ស៊ី ត្រូវបានកាសែតក្នុងស្រុកដកស្រង់សម្ដីមកចុះផ្សាយ ដោយបញ្ជាក់ថា អាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលប្រមូលបាននៅពេលនេះ គឺត្រូវបានសមត្ថកិច្ចរកឃើញអំឡុងពេលកម្លាំងចម្រុះចុះល្បាតនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងស្រុកកំរៀង។
ប្រភពបន្តថា អាវុធដែលប្រទះឃើញ និងប្រមូលយកមករក្សាទុកជាបណ្ដោះអាសន្ននៅកងពលលេខ៥៣ នេះមានដូចជា...
លោក សុខ ទូច ថាខ្មែរត្រូវឈឺចាប់នៅពេលដែលខ្លួនឯងមិនអាចការពារទ្រព្យសម្បត្តិជាតិខ្លួនបាន
មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា ប្រតិកម្មថា ពលរដ្ឋខ្មែរដែលសម្ដែងការឈឺចាប់ពីបរទេសជិតខាងលួចចម្លងវប្បធម៌របស់ខ្លួនជារឿងត្រឹមត្រូវហើយ ប៉ុន្តែខ្មែរក៏ត្រូវឈឺចាប់នៅពេលដែលខ្លួនមិនអាចការពារទ្រព្យសម្បត្តិជាតិរបស់ខ្លួនបាន ខណៈខ្លួនឯងកំពុងមានមោទកភាពលើវប្បធម៌បរទេស ជាជាងវប្បធម៌ និងសម្បត្តិជាតិរបស់ខ្លួនក្នុងពេលបច្ចុប្បន្ននេះ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលអ្នកលេងបណ្ដាញសង្គមបាននាំគ្នាប្រតិកម្មយ៉ាងខ្លាំងទៅលើស្ថាបត្យករថៃ ដែលបានសាងសង់ប្រាសាទនៅក្នុងប្រទេសខ្លួនមានគំនូសប្លង់ដូចទៅនឹងប្រាសាទអង្គរវត្តរបស់ខ្មែរ។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត សុខ ទូច បានបង្ហោះវីដេអូបកស្រាយទាក់ទិនទៅនឹងបញ្ហាដែលប្រទេសថៃ ចម្លងវប្បធម៌ពីកម្ពុជា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ថា ថៃមិនអាចចម្លងវប្បធម៌ ឬអរិយធម៌របស់កម្ពុជាធ្វើជារបស់ខ្លួនបានទេ ព្រោះថាប្រាសាទអង្គរវត្ត និងអរិយធម៌មួយចំនួនផ្សេងទៀតរបស់ខ្មែរ ត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ រួចទៅហើយ...
សិល្បករខ្មែរ៖ ប្រទេសជិតខាងដែលកម្ពុជាចាត់ទុកជាមិត្តដ៏ល្អ ក៏ជាប្រទេសដែលឈ្លានពានកម្ពុជាដែរ
សិល្បករជើងចាស់ដ៏ល្បីល្បាញមួយរូបរបស់កម្ពុជា លើកឡើងថា ប្រទេសជិតខាងដែលកម្ពុជាដឹងគុណ និងចាត់ទុកជាមិត្តដ៏ល្អនោះ ក៏ជាប្រទេសដែលឈ្លានពានយកទឹកដី ធនធានធម្មជាតិ និងជីវិតប្រជាពលរដ្ឋខ្មែរអស់ជាច្រើនរហូតដល់សព្វថ្ងៃនេះ ប៉ុន្តែពួកគេនៅមិនទាន់ឆ្អែតឆ្អន់នូវមហិច្ឆតារបស់ពួកគេនៅឡើយទេ។
លោក សុះ ម៉ាច ដែលជាអតីតប្រធានសមាគមសិល្បករខ្មែរ បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ថា មកទល់នឹងពេលនេះ បរទេសជិតខាងនៅតែចិញ្ចឹមចិត្តចង់បានដី ចង់បានសម្បត្តិវប្បធម៌ និងផលប្រយោជន៍របស់ខ្មែរ និងមិនចង់ឲ្យខ្មែររួបរួមគ្នាដើម្បីសុភមង្គលរបស់ជាតិឡើយ។
សិល្បករជើងចាស់រូបនេះអះអាងថា បរទេសខាងកើតសម្រួចចង្កូមចាំលេបត្របាក់ដី បរទេសខាងលិចអប្រិយ...