28 C
Phnom Penh

TAG

កម្ពុជា-ថៃ

រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា បដិសេធ​ការ​ផ្សព្វផ្សាយ​របស់​ថៃ ដែល​ថា​ខ្មែរ​សុំ​ចរចា​ឱ្យ​មាន​ឈប់​បាញ់​ជាមួយ​ថៃ

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ សីហា ទាត់ចោល​សេចក្តី​រាយការណ៍​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ដែល​បាន​រាយការណ៍​ថា ប្រទេស​កម្ពុជា សុំ​ចរចា​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​ជាមួយ​ភាគី​ថៃ នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) កាលពី​ថ្ងៃទី​២៤ ធ្នូ នោះ។ លោក​បញ្ជាក់​ថា សំណើ​ពី​ប្រទេស​កម្ពុជា ទៅ​កាន់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ គឺ​ធ្វើ​ទៅ​តាម​សេចក្តី​ថ្លែងការណ៍​ពី​ប្រធាន​អាស៊ាន ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ពិសេស​ស្តីអំពី​ស្ថានការណ៍​បច្ចុប្បន្ន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ដែល​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥ នៅ​ទីក្រុង​កូឡាឡាំពួរ ប៉ុណ្ណោះ មិនមែន​ជា​ការ​សុំ​ចរចា​ជាមួយ​ថៃ ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​ឡើយ។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា...

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ថា​ថៃ​រំលោភ​សិទ្ធិមនុស្ស តែ​សហគមន៍​អន្តរជាតិ​នៅ​ស្ងៀម

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ចាត់ទុក​ការ​វាយប្រហារ​មិន​រើស​គោលដៅ​ពី​សំណាក់​យោធា​ថៃ មក​លើ​ប្រទេស​កម្ពុជា ថា​ជា​ឧក្រិដ្ឋកម្ម​នៃ​ការ​ឈ្លានពាន ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​ជា​អំពើ​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ។ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា (គ.ស.ម.ក.) បាន​ចេញ​លិខិត​ថ្កោលទោស​ចំពោះ​ការ​វាយប្រហារ​យ៉ាង​ព្រៃផ្សៃ​របស់​ប្រទេស​ថៃ ដោយ​ប្រើប្រាស់​សព្វាវុធ​ធុន​ធ្ងន់ រួម​មាន​យន្តហោះ​ចម្បាំង F-16 និង T-50TH នាវាចម្បាំង ផ្សែង​ពុល និង​គ្រាប់បែក​ចង្កោម មក​លើ​ទីតាំង​ជនស៊ីវិល​ក្នុង​ខេត្ត​បន្ទាយមានជ័យ ខេត្ត​ពោធិ៍សាត់ ខេត្ត​ឧត្ដរមានជ័យ ខេត្ត​បាត់ដំបង ខេត្ត​ព្រះវិហារ និង​ខេត្ត​កោះកុង រហូត​មក​នោះ។ ប្រភព​ដដែល...

អូស្ត្រាលី អំពាវនាវ​ឱ្យ​ភាគី​កម្ពុជា-ថៃ បញ្ឈប់​ចម្បាំង​ដោយ​ងាក​ទៅ​អនុវត្ត​សេចក្តី​ថ្លែងការណ៍​រួម​ទីក្រុង​កូឡាឡាំពួរ

រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី អំពាវនាវ​ឱ្យ​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃឡង់ដ៍ បញ្ឈប់​អរិភាព ដោយ​ងាក​មក​អនុវត្ត​សេចក្តី​ថ្លែងការណ៍​រួម​ទីក្រុង​កូឡាឡាំពួរ វិញ ដោយ​លើក​ទឹកចិត្ត​ឱ្យ​ភាគី​ទាំង​ពីរ​ចូលរួម​ចរចា​ដោយ​ស្មារតី​ស្មោះត្រង់ ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ GBC ដើម្បី​សម្រេច​បាន​នូវ​ដំណោះស្រាយ​យូរអង្វែង និង​សន្តិភាព។ ក្នុង​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​២៤ ខែ​ធ្នូ នេះ ដោយ​បង្ហាញ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ជម្លោះ​រវាង​កម្ពុជា និង​ថៃ ដែល​កំពុង​មាន​ភាព​តានតឹង​ដោយ​ការ​ប្រើប្រាស់​អាវុធ​បំផ្លិចបំផ្លាញ​ធុន​ធ្ងន់ រហូត​បង្ក​ផល​ប៉ះពាល់​មនុស្សធម៌​យ៉ាង​ធ្ងន់ធ្ងរ​នា​ពេលនេះ រដ្ឋាភិបាល​អូស្ត្រាលី អំពាវនាវ​ឱ្យ​ភាគី​ទាំង​ពីរ​ធានា​ឲ្យ​បាន​នូវ​ការ​ការពារ​សុវត្ថិភាព​ជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល និង​បេតិកភណ្ឌ​វប្បធម៌ រួម​ទាំង​គោរព​ឱ្យ​បាន​ម៉ឺងម៉ាត់​នូវ​កាតព្វកិច្ច​របស់​ខ្លួន​ស្រប​តាម​ច្បាប់​អន្តរជាតិ និង​ការ​អនុវត្ត​សេចក្តី​ថ្លែងការណ៍​រួម​ទីក្រុង​កូឡាឡាំពួរ ឡើងវិញ​ផង​ដែរ។ សេចក្តី​អំពាវនាវ​នេះ...

យោធា​ថៃ បន្ត​ឈ្លានពាន​ដោយ​ទម្លាក់​គ្រាប់បែក​ក្នុង​ទឹកដី​ខ្មែរ​តាម​ខេត្ត​ប៉ែក​ខាងលិច និង​ខាងជើង​នៃ​ប្រទេស​កម្ពុជា

ក្រសួង​ការពារ​ជាតិ​កម្ពុជា ប្រកាស​អាសន្ន​ប្រាប់​ពលរដ្ឋ​ក្នុង​ខេត្ត​បាត់ដំបង ឱ្យ​ប្រុងប្រយ័ត្ន បន្ទាប់ពី​យោធា​ថៃ ប្រើប្រាស់​យន្តហោះ​ចម្បាំង​ប្រភេទ T-50TH ទម្លាក់​គ្រាប់បែក​ចំនួន ៥​គ្រាប់​ចូល​ជ្រៅ​ទៅ​ក្នុង​សហគមន៍​ជនស៊ីវិល​នៅ​ស្រុក​បាណន់ ខេត្ត​បាត់ដំបង និង ៤​គ្រាប់​ទៀត​នៅ​ស្រុក​ស្រីស្នំ ខេត្ត​សៀមរាប នៅ​ថ្ងៃ​ពុធ។ នៅ​ស្រុក​បាណន់ យន្តហោះ​ថៃ ទម្លាក់​គ្រាប់បែក​លើក​ទី​១ ម៉ោង ១០​ព្រឹក និង​លើក​ទី​២ នៅ​ម៉ោង​ប្រមាណ ២​រសៀល។ ចំណែក​ភូមិសាស្ត្រ​ស្រុក​ស្រីស្នំ ខេត្ត​សៀមរាប ក៏​ត្រូវ​យន្តហោះ​ចម្បាំង​ប្រភេទ T-50TH...

បក្ស​នយោបាយ​មួយ​ស្នើ​រដ្ឋាភិបាល​យក​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស មក​ប្រើ ខណៈ​លោក ហ៊ុន សែន តែង​ថា​វា​ងាប់​បាត់​យូរ​ហើយ

គណបក្ស​ក្រៅ​រដ្ឋាភិបាល អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ស្នើ​ទៅ​សហប្រធាន​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឱ្យ​កោះ​ប្រជុំ​ឡើងវិញ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ថៃ ឈ្លានពាន​កម្ពុជា នា​ពេលនេះ។ គណបក្ស​កម្លាំង​ជាតិ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២៥ ថា ចំពោះ​ស្ថានការណ៍​សង្គ្រាម​រយៈពេល​ជាង ១០​ថ្ងៃ​មក​នេះ គឺ​មាន​សភាព​កាន់តែ​អាក្រក់​ទៅៗ ក្រោយពី​កងទ័ព​ថៃ ឈ្លានពាន​លើ​កម្ពុជា ដែល​បាន​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល និង​ជនស៊ីវិល រហូត​បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់ របួស និង​ជនភៀសសឹក​កាន់តែ​កើន​ឡើង។ ប្រភព​ដដែល លើកឡើង​ថា ដើម្បី​ធានា​នូវ​សុខ​សុវត្ថិភាព​ប្រជាពលរដ្ឋ​ខ្មែរ និង​អធិបតេយ្យ បូរណភាព​ដែនដី...

ទីបំផុត លោក ដូណាល់ ត្រាំ ចោទ​ថៃ ថា​ជា​អ្នក​បង្ក​សង្គ្រាម​សាជាថ្មី​ទៅ​លើ​កម្ពុជា ទោះបី​មាន​កិច្ចព្រមព្រៀង​សន្តិភាព

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ចោទប្រកាន់​ថៃ ថា​មិន​អាច​គ្រប់គ្រង​ស្ថានការណ៍​តានតឹង​ជាមួយ​កម្ពុជា​បាន ហើយ​ក៏​ផ្ដើម​សង្គ្រាម​វាយប្រហារ​លើ​កម្ពុជា។ លោក ត្រាំ លើកឡើង​ថា ការ​ប្រយុទ្ធ​គ្នា​រវាង​ថៃ និង​កម្ពុជា បាន​ផ្ទុះ​ឡើង​ជា​ថ្មី ទោះបីជា​មាន​កិច្ចព្រមព្រៀង​សន្តិភាព​កើតឡើង​ក្រោម​ការ​សម្របសម្រួល​របស់​លោក​ក៏ដោយ។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោក ត្រាំ បាន​ថ្លែង​អំពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​កូឡាឡាំពួរ ដែល​ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២៥ ហើយ​រូបលោក​បាន​ចូលរួម​ជា​អធិបតី​ផ្ទាល់ ដោយ​មាន​គោលបំណង​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ជិតខាង​អាស៊ីអាគ្នេយ៍​ទាំង​ពីរ​មាន​ស្ថិរភាព​ឡើងវិញ។ លោក ត្រាំ បាន​បញ្ជាក់​ថា...

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​កម្ពុជា​ទាញ​ថៃ និង​អាស៊ាន​ចូលរួម​ពន្លត់​ភ្លើងសង្គ្រាម​ដើម្បី​វិបុលភាព​របស់​អាស៊ាន

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​កម្ពុជា ទាញ​ថៃ និង​អាស៊ាន ចូលរួម​ពន្លត់​ភ្លើង​សង្គ្រាម​ដែល​ថៃ បាន​ឈ្លានពាន​ខ្លួន​ក្រោម​ផលប្រយោជន៍​រួម គឺ​វិបុលភាព​របស់​អាស៊ាន។ ប្រភព​ដដែល បញ្ជាក់​ថា កម្ពុជា​មិន​ត្រូវ​ផ្ដេកផ្ដួល​ស្រែក​យំ​សុំ​ឱ្យ​គេ​អាណិត​ឡើយ ព្រោះ​គ្មាន​នរណា​ចេញ​មុខ​ច្បាំង​ជាមួយ​កងទ័ព​ឈ្លានពាន​ថៃ ក្រៅពី​កម្ពុជា​ខ្លួនឯង​នោះ​ទេ។ អតីត​មេធាវី​សាលាក្ដី​ខ្មែរក្រហម លោក កង ឫទ្ធិគិរី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៣ ធ្នូ នេះ​ថា បើ​កម្ពុជា ទាញ​ថៃ និង​អាស៊ាន​ឱ្យ​ចូលរួម​ពន្លត់​ភ្លើងសង្គ្រាម​ជាមួយ​ខ្លួន​ក្រោម​ផលប្រយោជន៍​រួម គឺ​វិបុលភាព​អាស៊ាន នោះ​ទាំង​ថៃ និង​អាស៊ាន ប្រាកដជា​នឹង​ប្រឹងប្រែង​រក​វិធី​បញ្ចប់​សង្គ្រាម​នេះ​ជាមួយ​កម្ពុជា​ជាមិនខាន ហើយ​ក៏​ជា​ឱកាស​សម្រាប់​កម្ពុជា​ការពារ​ផលប្រយោជន៍​ជាតិ​ខ្លួនឯង​ដែរ។ លោក...

លោក ដូណាល់ ត្រាំ អះអាង​ថា​ប្រទេស​ថៃ ជា​អ្នក​ចាប់ផ្តើម​សង្គ្រាម​មុន​មក​លើ​ប្រទេស​កម្ពុជា​សាជាថ្មី

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ អះអាង​ថា ប្រទេស​ថៃ គឺជា​អ្នក​ចាប់ផ្តើម​សង្គ្រាម​មុន​ទៅ​លើ​ប្រទេស​កម្ពុជា ហើយ​លោក​ក៏បាន​ប្រាប់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ឱ្យ​ប្រញាប់​បញ្ចប់​សង្គ្រាម​នេះ​ឱ្យ​បាន​ឆាប់​ផង​ដែរ។ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ថ្លែង​ក្នុង​ពិធី​ប្រកាស​ការ​ផលិត​នាវាចម្បាំង​ខ្នាត​យក្ស​ថ្មី​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម និង​រដ្ឋមន្ត្រី​កងទ័ព​ជើងទឹក​អាមេរិក កាលពី​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ​ថា ប្រទេស​ថៃ គឺជា​អ្នក​ចាប់ផ្តើម​ជម្លោះ​ព្រំដែន​ជាមួយ​កម្ពុជា សាជាថ្មី។ លោក ដូណាល់ ត្រាំ បញ្ជាក់​ថា...

ថៃ ព្រមាន​មិន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​កម្ពុជា បើ​កិច្ចប្រជុំ GBC មិន​ស្រប​តាម​គោលការណ៍​របស់​ខ្លួន

រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ អះអាង​ថា ថៃ​នឹង​មិន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ណា​មួយ​ជាមួយ​នឹង​កម្ពុជា​ឡើយ ប្រសិនបើ​លទ្ធផល​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) នៅ​ថ្ងៃ​ទី​២៤ ធ្នូ នេះ មិន​ស្រប​តាម​គោលការណ៍​ស្នូល​ទាំង ៥ របស់​ថៃ ដែល​បាន​ត្រៀម​លើក​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​នេះ។ កាសែត​ខៅស៊ុត របស់​ថៃ រាយការណ៍​សម្ដី​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ លោក ណាថាផន ណាក់ផានិត (Nattaphon Narkphanit) នៅ​ថ្ងៃទី​២៣ ធ្នូ នេះ​ថា កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​រវាង​កម្ពុជា-ថៃ (GBC)...

IDEA TALK៖ តើ​កម្ពុជា​ត្រូវ​រំពឹង​អ្វី ប្រសិនបើ​អាស៊ាន និង​បរទេស​ទាំងឡាយ​មិន​អាច​ដោះស្រាយ​វិបត្តិ​ព្រំដែន​ខ្មែរ-ថៃ បាន​នោះ?

កម្មវិធី Idea Talk កាលពី​រាត្រី​ថ្ងៃទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២៥ ស្តីអំពី៖ «តើ​កម្ពុជា​ត្រូវ​រំពឹង​អ្វី ប្រសិនបើ​អាស៊ាន និង​បរទេស​ទាំងឡាយ​មិន​អាច​ដោះស្រាយ​វិបត្តិ​ព្រំដែន​ខ្មែរ-ថៃ បាន​នោះ?»។

Latest news

© 2021, ដេលី. All rights reserved.