31.7 C
Phnom Penh

TAG

កម្ពុជា-ថៃ

អ្នក​ឃ្លាំមើល​សង្ស័យ​ថា​ពលរដ្ឋ​ខ្មែរ​នៅ​តំបន់​ថ្មដា រង​ការ​គំរាម​មិន​ឱ្យ​និយាយ​ពី​ការ​ឈូស​ឆាយ​ផ្លូវ​របស់​ទាហាន​ថៃ ចូល​ដី​ខ្មែរ

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ដាក់​ការ​សង្ស័យ​ថា កម្លាំង​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​នៅ​តំបន់​ថ្មដា ខេត្ត​ពោធិ៍សាត់ ទំនង​ត្រូវ​បាន​គេ​គំរាម​មិន​ឲ្យ​និយាយ​ការពិត អំពី​ការ​ឈូស​ឆាយ​ធ្វើ​ផ្លូវ​របស់​ទាហាន​ថៃ ដែល​បាន​បំពាន​ចូល​ក្នុង​ទឹកដី​ខ្មែរ។ លោក ម៉ែន ណាត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៧ តុលា នេះ​ថា ប្រសិនបើ​ទាហាន​ថៃ ឈូស​ឆាយ​ធ្វើ​ផ្លូវ​នៅ​ក្នុង​ទឹកដី​ថៃ មែន គឺ​មិន​ពិបាក​យល់​នោះ​ទេ ព្រោះ​ថា​ទឹកដី​ថៃ នៅ​ជាប់​ព្រំដែន​ខ្មែរ​ត្រូវ​បាន​អភិវឌ្ឍ​ជា​ផ្លូវ​ក្រាល​បេតុង ឬ​ជា​ផ្លូវ​ក្រាល​កៅស៊ូ​រួច​អស់​ទៅ​ហើយ។ អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ លើកឡើង​ថា...

កម្ពុជា​ព្រមាន​ថា ការ​អះអាង​ជា​ឯកតោភាគី​របស់​យោធា​ថៃ គឺជា​ការ​អះអាង​ប្រាសចាក​ផ្លូវច្បាប់

អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា អះអាង​ថា​ទោះបីជា​កម្ពុជា អត់ធ្មត់​ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​ឈប់​បាញ់​ក្នុង​បំណង​ចៀសវាង​ការ​ផ្ទុះ​អាវុធ​ក៏ដោយ ក៏​កម្ពុជា មិន​បោះបង់​សិទ្ធិ​ក្នុង​ការ​ទាមទារ​ដែន​អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ទឹកដី​របស់​ខ្លួន ស្រប​តាម​អនុសញ្ញា សន្ធិសញ្ញា និង​ច្បាប់​អន្តរជាតិ​ឡើយ។ អង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ នៅ​ថ្ងៃទី​១៧ ខែ​តុលា ឆ្នាំ​២០២៥ នេះ ដោយ​ទាត់​ចោល​ទាំងស្រុង​នូវ​ការ​អះអាង​របស់​ភាគី​ថៃ ក្រោម​ហេតុផល​ថា មាន​តែ​គណៈកម្មការ​ចម្រុះ​ព្រំដែន (JBC) ដែល​បាន​ព្រមព្រៀង​គ្នា​រវាង​កម្ពុជា-ថៃ ប៉ុណ្ណោះ ទើប​មាន​សមត្ថកិច្ច​ក្នុង​ការ​វាស់វែង និង​កំណត់​ខណ្ឌសីមា​រវាង​ប្រទេស​ទាំង​ពីរ។ រដ្ឋាភិបាល​កម្ពុជា លើកឡើង​ថា ខ្សែ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​មាន​តម្លៃ​ផ្លូវច្បាប់​រឹងមាំ​ដែល​ត្រូវ​បាន​ការពារ​ដោយ​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ...

កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ​កម្ពុជា-ថៃ (RBC) ត្រូវ​បាន​លើក​ពេល​ដោយ​មិន​ទាន់​ដឹង​ថ្ងៃ​កំណត់​ជាក់លាក់

ក្រសួង​ការពារ​ជាតិ​កម្ពុជា អះអាង​ថា កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ​កម្ពុជា-ថៃ (RBC) រវាង​យោធភូមិភាគ​ទី​៤ កម្ពុជា និង​កងទ័ព​ភូមិភាគ​ទី​២ ថៃ ដែល​គ្រោង​ធ្វើ​ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៧ ខែ​តុលា ឆ្នាំ​២០២៥ ត្រូវ​បាន​លើក​ពេល ដោយ​មិន​ទាន់​ដឹង​ថ្ងៃ​កំណត់​ជាក់លាក់។ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា អ្នកស្រី ម៉ាលី សុជាតា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១៥ តុលា នេះ​ថា គម្រោង​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ​កម្ពុជា-ថៃ (RBC) ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៧...

លោក ដូណាល់ ត្រាំ នឹង​ទៅ​ចូលរួម​ជំនួប​កំពូល​អាស៊ាន និង​ធ្វើ​ជា​សាក្សី​លើ​កិច្ចព្រមព្រៀង​ខ្មែរ-ថៃ

ប្រធានាធិបតីស.រ.អា នឹងទៅចូលរួមជំនួបកំពូលអាស៊ាន និង ធ្វើសាក្សីលើកិច្ចព្រមព្រៀងខ្មែរ−ថៃ រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​ម៉ាឡេស៊ី អះអាង​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នឹង​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃឡង់ដ៍ ក្នុង​ជំនួប​កំពូល​អាស៊ាន​នៅ​ប្រទេស​ម៉ាឡេស៊ី នា​ចុង​ខែ​តុលា នេះ។ កាសែត South China Morning Post បាន​ស្រង់​សម្ដី​រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី លោក ម៉ូហាម៉ាដ ហាស់សាន...

កាកបាទ​ក្រហម​អន្តរជាតិ​អះអាង​ថា​ទាហាន​ខ្មែរ​ទាំង ១៨​នាក់​ដែល​ស្ថិត​ក្នុង​កន្លែង​ឃុំឃាំង​របស់​ថៃ មាន​សុខភាព​ល្អ

កាកបាទក្រហមអន្តរជាតិ អះអាងអំពីសុខភាពទាហានខ្មែរក្នុងកន្លែងឃុំឃាំងនៃទាហានថៃ តំណាង​គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ ហៅ​កាត់​ថា ICRC បាន​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ក្រោយពី​បាន​ដោះដូរ​សារ​សំបុត្រ​ជា​លើក​ទី​២ ជាមួយ​ក្រុម​គ្រួសារ​ទាហាន​ទាំងអស់​ថា ស្ថានភាព​ទាហាន​ខ្មែរ​ទាំង ១៨​នាក់ ដែល​ទាហាន​ថៃ បាន​ចាប់​ខ្លួន​ក្រោយ​មាន​បទ​ឈប់​បាញ់​គ្នា មាន​សុខភាព​ល្អ​ទាំងអស់។ ថ្លែង​នៅ​ក្នុង​ជំនួប​ជាមួយ​លោកស្រី ពេជ ចន្ទមុន្នី ភរិយា​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពី​ថ្ងៃទី​១៣ ខែ​តុលា លោក Jurg Montani ប្រធាន​ប្រតិភូ​គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ ICRC បាន​ឲ្យ​ដឹង​ថា...

បុរស​ខ្លាំង​កម្ពុជា​ប្រាប់​ប្រទេស​ម៉ាឡេស៊ី អំពី​ភ្លេង​ខ្មោច​ដែល​ភាគី​ថៃ បំពង​សំឡេង​បន្លាច​ពលរដ្ឋ​ខ្មែរ​នៅ​ជាប់​ព្រំដែន

បុរសខ្លាំងនៅស្រុកខ្មែរ ប្រាប់ប្រទេសម៉ាឡេស៊ីអំពី ភ្លេងខ្មោចបន្លាចអ្នកភូមិព្រៃចាន់ពីពលរដ្ឋថៃ លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​ប្រទេស​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រាប់​មន្ត្រី​ជាន់ខ្ពស់​ប្រទេស​ម៉ាឡេស៊ី អំពី​ស្ថានភាព​ព្រំដែន​កម្ពុជា-ថៃ ជាពិសេស​ការ​ចាក់​សំឡេង​ខ្មោច សំឡេង​ព្រឺព្រួច និង​សំឡេង​រំខាន​ផ្សេងៗ​ពី​ភាគី​ថៃ នៅ​ក្នុង​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃចាន់ ដែល​អាច​នឹង​បង្ក​ជា​បញ្ហា​ផុយ​ស្រួយ​ខ្លាំង​អាច​ប៉ះទង្គិច​គ្នា​ឡើងវិញ។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ជុំវិញ​ជំនួប​ជាមួយ​ឧបនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Dato Seri Ahmad Zahid...

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​បញ្ជាក់​ជា​ថ្មី​ថា​កម្ពុជា​ដោះស្រាយ​វិវាទ​ព្រំដែន​ដោយ​សន្តិវិធី មិន​ប្រើ​កម្លាំងបាយ​ឡើយ

ខណៈ​ពលរដ្ឋ​ខ្មែរ​ដែល​គាំទ្រ​គោលជំហរ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ចង់​ដឹង​ថា​រាជរដ្ឋាភិបាល​ខ្មែរ​ប្តឹង​ថៃ រឿង​ព្រំដែន ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដើរ​ដល់​ណា​នោះ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​កម្ពុជា វិញ លោក ប្រាក់ សុខុន បាន​បញ្ជាក់​ជា​ថ្មី​នូវ​ជំហរ​រាជរដ្ឋាភិបាល​ចំពោះ​ការ​ដោះស្រាយ​វិវាទ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ គឺ​ដោយ​សន្តិវិធី មិន​ប្រើ​កម្លាំងបាយ គោរព​ច្បាប់​អន្តរជាតិ ហើយ​ប្រទេស​កម្ពុជា គ្មាន​បំណង​ចង់​យក​អ្វី​ដែល​មិនមែន​ជា​របស់​ខ្លួន​នោះ​ទេ ប៉ុន្តែ​យើង​ក៏​នឹង​មិន​ទទួលយក​ការ​បាត់បង់​នូវ​អ្វី​ដែល​ជា​កម្មសិទ្ធិ​របស់​ខ្លួន​នោះ​ដែរ។ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ចតុភាគី​នៅ​ថ្ងៃទី​១២...

មេបញ្ជាការ​ថ្មី​របស់​ថៃ​ប្រកាស​ត្រៀម​ប្រយុទ្ធ​ជាមួយ​កម្ពុជា ខណៈ​ប្រធាន​ក្រុម IOT សរសើរ​ទាហាន​ថៃ​គោរព​បទ​ឈប់​បាញ់​បាន​ល្អ

មេបញ្ជាការ​ភូមិភាគ​ទី​២ របស់​ថៃ លោក វីរ៉ាយុទ្ធ រ៉ាកស៊ីល (Weerayuth Raksilp) ប្រកាស​ត្រៀម​ខ្លួន ២៤​ម៉ោង​លើ ២៤​ម៉ោង ប្រយុទ្ធ​ជាមួយ​កម្ពុជា ដើម្បី​ធានា​ការពារ​ទឹកដី​ថៃ និង​ដើម្បី​ដណ្តើម​យក​ប្រាសាទ​តាក្របី និង​ប្រាសាទ​ខ្នារ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ខាងកើត​ប្រាសាទ​តាក្របី ពី​កម្ពុជា ត្រឡប់​ទៅវិញ។ កាសែត The Nation របស់​ថៃ នៅ​ថ្ងៃទី​១៣ ខែ​តុលា នេះ បាន​ស្រង់​សម្ដី​មេបញ្ជាការ​យោធា​ភូមិភាគ​ទី​២...

យោធា​ថៃ បន្ត​ឈូស​ឆាយ​ដីធ្លី​និង​ហ៊ុមព័ទ្ធ​ផ្ទះ​ពលរដ្ឋ​ខ្មែរ​នៅ​ភូមិ​ព្រៃចាន់ ខេត្ត​បន្ទាយមានជ័យ

យោធា​ថៃ ដែល​ប្រដាប់​ដោយ​អាវុធ បាន​បន្ត​សកម្មភាព​ឈូស​ឆាយ និង​ហ៊ុមព័ទ្ធ​ផ្ទះ​របស់​ពលរដ្ឋ​ខ្មែរ​ដោយ​ខុស​ច្បាប់ នៅ​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ។ ទូរទស្សន៍​ជាតិ​កម្ពុជា (TVK) បាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៣ តុលា នេះ​ថា យោធា​ថៃ ប្រដាប់​ដោយ​អាវុធ​ជាច្រើន​នាក់ បាន​បន្ត​សកម្មភាព​ឈូស​ឆាយ និង​ហ៊ុមព័ទ្ធ​ផ្ទះ​របស់​ពលរដ្ឋ​ខ្មែរ​យ៉ាង​គឃ្លើន និង​ដោយ​ខុស​ច្បាប់ នៅ​ភូមិ​ព្រៃចាន់ ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃទី​១៣ ខែ​តុលា ឆ្នាំ​២០២៥ នេះ។ ប្រភព​ដដែល...

អ្នកជំនាញ៖ ការ​ផ្សាយ​ថា​លោក ត្រាំ ស្នើ​ធ្វើ​អធិបតី​ចុះហត្ថលេខា​សន្តិភាព​កម្ពុជា-ថៃ ទំនង​ជា​ការ​ធ្វើ​តេស្ដ​ចិន

អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ ដាក់​ការ​សង្ស័យ​ថា ការ​ផ្សព្វផ្សាយ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​កម្ពុជា-ថៃ ដែល​ស្នើ​ដោយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ទំនង​ជា​ការ​ធ្វើ​តេស្ដ​ចិន ដូច្នេះ​ដើម្បី​ចៀសវាង​ការ​ប៉ះពាល់​ដល់​មហាអំណាច​ទាំង​ពីរ កម្ពុជា​គួរតែ​រក្សា​ភាព​ស្ងៀមស្ងាត់។ អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ បណ្ឌិត ឥន សុផល សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១០ តុលា នេះ​ថា តាម​ការ​សង្កេត​រហូត​ដល់​ពេលនេះ ពុំ​មាន​ប្រភព​ផ្លូវការ​ណា​មួយ​បញ្ជាក់​ថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)...

Latest news

© 2021, ដេលី. All rights reserved.