36.6 C
Phnom Penh

TAG

កម្ពុជា-ថៃ

ចិន សន្យា​ផ្ដល់​ជំនួយ​មនុស្សធម៌​ជិត ៣​លាន​ដុល្លារ​ដល់​កម្ពុជា ដើម្បី​ស្ដារ​ការ​ខូចខាត​ជុំវិញ​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ

អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា អះអាង​ថា មិត្ត​ចិន សន្យា​ផ្ដល់​ជំនួយ​មនុស្សធម៌ ២០​លាន​យ៉ន់ ស្មើ​នឹង​ប្រមាណ​ជា ២,៨​លាន​ដុល្លារ​អាមេរិក ដើម្បី​ស្ដារ​ការខូចខាត​ជុំវិញ​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ និង​ជនភៀសសឹក​នៅ​កម្ពុជា។ អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​ការចូលរួម​កិច្ចប្រជុំ​កំពូល​នៃ​អង្គការ​សហប្រតិបត្តិការ​សៀងហៃ​បូក នៅ​ថ្ងៃទី​២ កញ្ញា នេះ​ថា ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង បាន​ចាត់ទុក​វត្តមាន​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ក្នុង​កិច្ចប្រជុំ​នេះ គឺជា​ឱកាស​ដ៏​សំខាន់​ដើម្បី​បន្ត​រឹតចំណង​មិត្តភាព​ដែកថែប​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត។ ប្រភព​ដដែល​អះអាង​ថា កម្ពុជា-ចិន...

លោក មាជ សុវណ្ណារ៉ា៖ អំឡុង​ឆ្នាំ​១៩៨០ កងទ័ព​ថៃ ដុត​បំផ្លាញ​ផ្ទះសម្បែង​ជនភៀសសឹក​ខ្មែរ​នៅ​ជំរំ​ណងចាន់​យ៉ាង​ឃោរឃៅ

អតីត​ជនភៀសខ្លួន​នៅ​ជំរំ​ណងចាន់ និង​ជា​ប្រធាន​បក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​រូប អះអាង​ថា កងទ័ព​ថៃ បាន​វាយប្រហារ និង​ដុត​បំផ្លាញ​ផ្ទះសម្បែង​ជនភៀសសឹក​ខ្មែរ​នៅ​ជំរំ​ណងចាន់ អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ យ៉ាង​សាហាវ​ឃោរឃៅ​បំផុត ដើម្បី​កាន់កាប់​ជា​កម្មសិទ្ធិ។ លោក មាជ សុវណ្ណារ៉ា ប្រធាន​គណបក្ស​ជំនាន់​ថ្មី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២ កញ្ញា នេះ​ថា កាលពី​ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​១៩៨០ កម្លាំង​ថ្មើរជើង​កងទ័ព​ថៃ ប្រដាប់​ដោយ​កាំភ្លើង​ធំ រួម​ទាំង​យន្តហោះ បាន​វាយប្រហារ​លើ​ជំរំ​ណងចាន់ និង​បាន​ដុត​បំផ្លាញ​ផ្ទះសម្បែង​ពលរដ្ឋ​ខ្មែរ​ដែល​ជា​ជនភៀសសឹក​រាប់​ពាន់​នាក់​ហិនហោច​គ្មាន​សេសសល់។ លោក​បន្ត​ថា លោក...

ក្រសួង​ការពារ​ជាតិ​ថៃ បើក​ដៃ​ឱ្យ​កងទ័ព​ថៃ​បាញ់​សម្លាប់​ទាហាន​កម្ពុជា ដែល​គេ​ចោទ​ថា​លួច​ដាក់​បង្កៃ​គ្រាប់បែក​ក្នុង​ទឹកដី​ថៃ

អនុរដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ នាយ​ឧត្ដមសេនីយ៍ ណាតាផុន ណាក់ផានិត (Nattapon Narkphanit) ព្រមាន​បាញ់​សម្លាប់​យោធា​កម្ពុជា ប្រសិនបើ​យោធា​ថៃ ចាប់​បាន​ពេល​ទាហាន​កម្ពុជា កំពុង​ដាក់​បង្កៃ​គ្រាប់បែក​ក្នុង​ទឹកដី​ថៃ។ យោង​តាម​ការ​ចេញ​ផ្សាយ​របស់​កាសែត​ថៃ The Nation ស្រង់​សម្ដី​លោក ណាតាផុន ណាក់ផានិត នៅ​ថ្ងៃទី​២ កញ្ញា នេះ​ថា ទាហាន​ថៃ នឹង​បាញ់​សម្លាប់​កងទ័ព​កម្ពុជា គ្មាន​ការ​លើកលែង​ឡើយ បើ​ទាហាន​ថៃ ចាប់​បាន​ទាហាន​កម្ពុជា​ណា​ដែល​ហ៊ាន​លួច​ដាក់​បង្កៃ​គ្រាប់បែក​នៅ​លើ​ទឹកដី​ថៃ។ លោក ណាតាផុន...

នាយករដ្ឋមន្ត្រី​កម្ពុជា ស្នើ​មិត្ត​ដែកថែប​ឱ្យ​ជួយ​ជំរុញ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា-ថៃ

នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត ស្នើ​មិត្ត​ចិន ឱ្យ​ជួយ​ជំរុញ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​មិន​ទាន់​ដាច់ស្រេច​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ដោយ​សន្តិវិធី តាមរយៈ​ការ​ប្រើប្រាស់​យន្តការ​ព្រំដែន​ដែល​មាន​ស្រាប់ គឺ​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា-ថៃ (JBC) ដោយ​ផ្អែកលើ​មូលដ្ឋាន​នៃ​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំង​ពីរ និង​ច្បាប់​អន្តរជាតិ។ លោក ហ៊ុន ម៉ាណែត សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១ កញ្ញា ថា លោក​បាន​ស្នើ​មិត្ត​ចិន ឱ្យ​ជួយ​ជំរុញ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​មិន​ទាន់​ដាច់ស្រេច​រវាង​ខ្មែរ និង​ថៃ ដោយ​ជៀសវាង​ការ​ប្រើប្រាស់​កម្លាំង​យោធា ជាពិសេស​នៅ​តំបន់​ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ។ នាយករដ្ឋមន្ត្រី​ខ្មែរ​រូប​នេះ បញ្ជាក់​ថា...

អ្នក​សង្កេតការណ៍៖ ថៃ​កំពុង​សម្រួល​បរិយាកាស​នយោបាយ​ទាញ​កម្លាំង​សាមគ្គី​ទប់ទល់​នឹង​កម្ពុជា​ករណី​ជម្លោះ​ព្រំដែន

នៅ​ថ្ងៃ​សុក្រ ទី​២៩ ខែ​សីហា អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី​ព្យួរ​តំណែង ត្រូវ​បាន​តុលាការ​ធម្មនុញ្ញ​នៃ​ប្រទេស​ថៃ សម្រេច​ជា​ផ្លូវការ​ដក​តំណែង​នាយករដ្ឋមន្ត្រី។ អ្នកស្រី ផែថងថាន ត្រូវ​បាន​តុលាការ​ធម្មនុញ្ញ​ថៃ ព្យួរ​តំណែង​នាយករដ្ឋមន្ត្រី​អស់​រយៈពេល​ជិត ២​ខែ​មក​ហើយ បន្ទាប់ពី​សមាជិក​ព្រឹទ្ធសភា ៣៦​នាក់ បាន​រួម​គ្នា​ដាក់​ពាក្យបណ្ដឹង​ចោទប្រកាន់​ថា អ្នកស្រី​មាន​ភាព​មិន​ស្មោះត្រង់​ក្នុង​នាម​ជា​មេដឹកនាំ​ប្រទេស និង​បំពាន​ក្រមសីលធម៌​នៃ​រដ្ឋធម្មនុញ្ញ អំឡុង​កិច្ចសន្ទនា​តាម​ទូរសព្ទ​ជាមួយ​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​ប្រទេស​កម្ពុជា...

កងទ័ព​ថៃ ប្រកាស​ដាក់​ភូមិ​ណងចាន់ ដែល​ទល់​មុខ​ភូមិ​ជោគជ័យ របស់​កម្ពុជា ស្ថិត​ក្រោម​ច្បាប់​អាជ្ញាសឹក

កងកម្លាំង​ថៃ បូរ៉ាផា (Burapha) ឬ​កម្លាំង​បូព៌ា​ប្រទេស​ថៃ ប្រកាស​ដាក់​ភូមិ​ណងចាន់ ឃុំ​ខកសុខ ខេត្ត​ស្រះកែវ ដែល​នៅ​ទល់​មុខ​នឹង​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ជា​តំបន់​ស្ថិត​ក្រោម​ច្បាប់​អាជ្ញាសឹក ដែល​ត្រូវ​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​យោធា​ទាំងស្រុង។ សារព័ត៌មាន​ថៃ The Nation ចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៩ សីហា ថា ក្រោយ​ការ​ដាក់​ភូមិ​ណងចាន់ ស្ថិត​ក្រោម​ច្បាប់​អាជ្ញាសឹក​នេះ គឺ​ត្រូវ​ហាម​មិន​ឲ្យ​យក​អាវុធ​គ្រប់​ប្រភេទ​ចូល ឬ​វត្ថុ​ដែល​អាច​ប្រើ​ជា​អាវុធ​ផង​ដែរ។ ជាង​នេះ​ទៀត ក៏​ត្រូវ​ហាមឃាត់​ការ​បិទ​ផ្លូវ​ដែល​ប៉ះពាល់​ដល់​ប្រតិបត្តិការ​មន្ត្រី...

អង្គការ​សង្គម​ស៊ីវិល​ជាង ៧០​ស្ថាប័ន អំពាវនាវ​ឱ្យ​កងទ័ព​ថៃ ដោះលែង​ទាហាន​ខ្មែរ ១៨​នាក់​ជាបន្ទាន់

អង្គការ​សង្គម​ស៊ីវិល​ជាង ៧០​ស្ថាប័ន អំពាវនាវ​ឱ្យ​កងទ័ព​ភូមិន្ទ​ថៃ និង​រាជរដ្ឋាភិបាល​ថៃ ចាត់​វិធានការ​ចាំបាច់ ដោះលែង និង​បញ្ជូន​ទាហាន​កម្ពុជា​ទាំង ១៨​នាក់ ត្រឡប់​មក​កម្ពុជា​វិញ​ជាបន្ទាន់ ដើម្បី​សុខ​សន្តិភាព។ អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន ៧៣​ស្ថាប័ន រួម​មាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អង្គការ​សម្ព័ន្ធ​ជំរឿន​ខ្មែរ និង​សិទ្ធិមនុស្ស (LICADO) និង​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (ADHOC) ជាដើម បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​នៅ​ថ្ងៃទី​២៩ សីហា នេះ​ថា គិត​ត្រឹម​ថ្ងៃទី​២៩...

ឯកអគ្គរាជទូត​កម្ពុជា​បង្ហាញ​ភស្តុតាង​ដែល​ភាគី​ថៃ រំលោភ​បទ​ឈប់​បាញ់ ទៅ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ

ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ (UN) សម្ដែង​ក្តីបារម្ភ​អំពី​បច្ចុប្បន្នភាព​នៃ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ចំពោះ​មុខ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក António Guterres ពី​សកម្មភាព​រំលោភ​បទ​ឈប់​បាញ់​ដែល​បង្ក​ឡើង​ដោយ​ភាគី​ថៃ ម្តង​ហើយ​ម្តង​ទៀត​ក្នុង​ពេលនេះ។ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ (អ.ស.ប.) នៅ​ទីក្រុង​ញូវយ៉ក សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៩ សីហា ថា លោក កែវ ឈា ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​ជួប​ជាមួយ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក António Guterres កាលពី​ថ្ងៃទី​២៩ ខែ​សីហា...

នាយករដ្ឋមន្ត្រី​វ័យ​ក្មេង​របស់​ថៃ អស់​តំណែង ព្រោះតែ​និយាយ​ទូរសព្ទ​ជាមួយ​លោក ហ៊ុន សែន

តុលាការ​ធម្មនុញ្ញ​ថៃ នៅ​ថ្ងៃ​សុក្រ ទី​២៩ ខែ​សីហា សម្រេច​ជា​ឯកច្ឆន្ទ​បញ្ចប់​តំណែង​នាយករដ្ឋមន្ត្រី​ពី​អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ ដោយ​សំឡេង ៦ ទល់​នឹង ៣ ហើយ​រាប់​ត្រឡប់​ក្រោយ​រហូត​ដល់​ថ្ងៃទី​១ ខែ​កក្កដា កន្លង​ទៅ។ នេះ​មាន​ន័យ​ថា គណៈរដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ ពី​គណបក្ស​ភឿថៃ ត្រូវ​បោះឆ្នោត​ក្នុង​សភា​រើស​នាយករដ្ឋមន្ត្រី​ថ្មី។ បើ​បេក្ខជន​ពី​គណបក្ស​ភឿថៃ ពុំ​មាន​ការ​គាំទ្រ​គ្រប់​ចំនួន ការ​បោះឆ្នោត​ជាតិ នឹង​រៀបចំ​ឡើង​ឆាប់ៗ​ដើម្បី​រើស​មេដឹកនាំ​រដ្ឋាភិបាល​ថ្មី។ តាម​សារព័ត៌មាន​ផ្សាយ​ព្រោងព្រាត​ជា​ភាសា​បរទេស តុលាការ​ធម្មនុញ្ញ​ថៃ...

អតីត​បេក្ខជន​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​ថៃ អះអាង​ថា​ប្រទេស​ថៃ ត្រូវ​សង​ការ​ខូចខាត​ដល់​កម្ពុជា​ជុំវិញ​ការ​ឈ្លានពាន

អតីត​បេក្ខជន​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ទៅ​ប្រចាំ​នៅ​ប្រទេស​ថៃ មិន​ជាប់​ឈ្មោះ បណ្ឌិត Leewood Phu លើកឡើង​ថា លុយ​របស់​ថៃ ដែល​តម្កល់​នៅ​ធនាគារ​បរទេស​សព្វថ្ងៃ​នេះ​ល្មម​គ្រប់គ្រាន់​នឹង​សង​ការ​ខូចខាត​ដល់​ប្រទេស​កម្ពុជា ជុំវិញ​សង្គ្រាម​ឈ្លានពាន​ទឹកដី​ខ្មែរ ដែល​ថៃ បាន​ប្រព្រឹត្ត​កាលពី​អំឡុង​ខែ​កក្កដា កន្លង​ទៅ​នេះ។ លោក Leewood Phu ដែល​ជា​អ្នក​ឯកទេស​ផ្នែក​វិជ្ជាជីវៈ​វិស្វកម្ម​បច្ចេកវិទ្យា​ព័ត៌មាន (IT) ជា​អតីត​ទីប្រឹក្សា​រាជរដ្ឋាភិបាល បម្រើ​ការ​ក្នុង​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ជា​ទាយក​បរិច្ចាគ​អំណោយ​ឲ្យ​បេក្ខជន​គណបក្ស​សាធារណរដ្ឋ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៦ សីហា នេះ​ថា គិត​ត្រឹម​ពាក់កណ្តាល​ខែ​សីហា ឆ្នាំ​២០២៥...

Latest news

© 2021, ដេលី. All rights reserved.