30 C
Phnom Penh

TAG

កម្ពុជា

ស្រ្តី​ពាក់​ម៉ាស់​មួយ​ក្រុម​អុកឡុក​មិន​ឱ្យ​ភរិយា​លោក​រ៉ាត់ រត្នមុនី​តវ៉ា​នៅមុខ​ស្ថានទូត​រុស្ស៊ី ​

ស្ត្រី​ពាក់​ម៉ាស់​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​៦​នាក់​បាន​នាំ​គ្នាទៅ​រារាំង​សកម្ម​ភាព​របស់​ភរិយា​ និង​អ្នក​គាំទ្រ​លោក​រ៉ាត់​ រត្នមុនី​ដើម្បី​បញ្ឈប់​កុំ​ឲ្យពួក​គេ​ធ្វើ​ការ​តវ៉ា​នៅមុខ​ស្ថានទូត​រុស្ស៊ី​បន្ត​ទៀត។​

តុលាការ​សម្រេច​ឃុំ​ខ្លួន​មន្ត្រី​យោធា​និង​ជា​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ល្បី​ម្នាក់​នៅ​ពន្ធនាគារ​ជា​បណ្តោះ​អាសន្ន​

តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​មន្ត្រី​យោធា​និង​ជា​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ដ៏​ល្បី​ម្នាក់ ​ឈ្មោះ ​ផែង វណ្ណៈ ​នៅ​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះ​អាសន្ន។​

អាជ្ញាធរ​អះអាង​ថា​ គ្មាន​ការ​លុប​ដៃ​ទន្លេ​បាសាក់​នោះ​ឡើយ​

អាជ្ញាធរ​ក្រុង​ភ្នំពេញ​​អះអាង​ថា​ គ្មាន​ការ​ចាក់ដី​លុប​ដៃ​ទន្លេ​បាសាក់​  នៅ​ទីតាំង​ចន្លោះ​កោះពេជ្រ​និង​ផ្សារ​អ៊ីអន១​នោះ​ឡើយ​ដោយ​បញ្ជាក់​ថា​ នោះ​គឺ​ជា​គម្រោង​សាងសង់​អាង​ចម្រោះ​ទឹក​ស្អុយ​របស់​សាលា​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ។​

លោក​ហ៊ុន សែន​ព្រមាន​ផ្តាច់​ភ្លើង​ផ្ទះ​របស់​ក្រុម​អ្នក​វិភាគ​

លោក​ហ៊ុន​ សែន​ បញ្ជា​ឲ្យ​អាជ្ញាធរ​អគ្គីសនី​កម្ពុជា​ផ្អាក​ការ​ចែក​ចាយ​ភ្លើង​ជា​បណ្តោះ​អាសន្ន​ដល់​ក្រុម​អ្នក​រិះគន់​ទាំងឡាយ​ណា​ដែល​ថា ​​ការ​ដាច់​ភ្លើង​ជា​ផែនការ​របស់​រដ្ឋាភិបាល​ក្នុងការ​ធ្វើ​វារី​អគ្គិសនី​បន្ថែម។​

លោក​ហ៊ុន សែន​ប្រកាស​ជា​ថ្មី​ទៀត​ថា​ គ្មាន​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​នៅ​តំបន់​អារ៉ែង​ទេ​

មេដឹក​នាំ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ថ្លែង​ជា​ថ្មី​ទៀត​ថា ​នៅ​តំបន់​អារ៉ែង​ក្នុង​ខេត្ត​កោះកុង​គឺ​មិន​អនុញ្ញាត​ឱ្យ​សាង​សង់​ទំនប់​វារី​អគ្គិសនី​ជា​ដាច់​ខាត​ ពីព្រោះ​ជា​តំបន់​អេកូ​ទេសចរណ៍​ធម្មជាតិ។​

លោក​គឹម សុខ​ ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​បង្ហាញ​វីដេអូ​បាញ់​សម្លាប់​លោក​បណ្ឌិត​កែម ឡី​

អ្នក​វិភាគ​នយោបាយ​ឥត​សំចៃ​មាត់​ ដែល​កំពុង​រស់​នៅ​ក្រៅ​ប្រទេស​លោក​គឹម សុខ​បាន​លើក​ឡើង​ថា ​ប្រសិន​បើ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ក្លាហាន​លាត​ត្រដាង​រូប​ភាព​នៃ​អង្គ​ចង​ចាំ​លើ​ករណី​សម្លាប់​លោក​បណ្ឌិត​កែម ឡី​លោក​នឹង​វិល​ត្រឡប់​ចូល​ស្រុក​ភ្លាម។​

អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ថា​ លោក​ហ៊ុន សែន​ប្រើ​យុទ្ធសាស្ត្រ​យក​រឿង​ផ្ទាល់​ជាលេស​កម្ទេច​ដៃ​គូ​ប្រកួត​របស់ខ្លួន​

ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​គឺ​លោក​សម រង្ស៊ី​បាន​លើក​ឡើង​ថា ​លោក​ហ៊ុន សែន​កំពុង​បង្វែ​ការ​ចាប់​អារម្មណ៍​របស់​មហា​ជន​ពី​បញ្ហា​ប្រទេស​ជាតិ​ទៅ​មើល​បញ្ហា​ផ្ទាល់​ខ្លួន​របស់​លោក​ហ៊ុន សែន​វិញ។

មន្ត្រី​យោធា​ដែល​ធ្លាប់​គំរាម​សម្លាប់​លោក​កឹម សុខា​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​​បញ្ជូន​ទៅ​តុលាការ​ក្រោយ​រង​ពាក្យ​បណ្តឹង​ពី​លោក​ ហ៊ុន សែន​

មន្ត្រី​យោធា​និង​ជា​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ល្បី​ម្នាក់​គឺ​លោក​ផែង វណ្ណៈ​ ត្រូវ​បាន​កង​កម្លាំង​រាជអាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ចាប់​ខ្លួន​និង​បញ្ជូន​ខ្លួន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​បន្ត​នីតិវិធី​សាក​សួរ​កាលពី​រសៀល​ថ្ងៃ​នេះ។

Latest news

© 2021, ដេលី. All rights reserved.