33 C
Phnom Penh

លោក​ហ៊ុន សែន​ព្រមាន​ផ្តាច់​ភ្លើង​ផ្ទះ​របស់​ក្រុម​អ្នក​វិភាគ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ហ៊ុន​ សែន​ បញ្ជា​ឲ្យ​អាជ្ញាធរ​អគ្គីសនី​កម្ពុជា​ផ្អាក​ការ​ចែក​ចាយ​ភ្លើង​ជា​បណ្តោះ​អាសន្ន​ដល់​ក្រុម​អ្នក​រិះគន់​ទាំងឡាយ​ណា​ដែល​ថា ​​ការ​ដាច់​ភ្លើង​ជា​ផែនការ​របស់​រដ្ឋាភិបាល​ក្នុងការ​ធ្វើ​វារី​អគ្គិសនី​បន្ថែម។​

បទ​បញ្ជា​​របស់​លោក​ហ៊ុន សែន​ធ្វើ​ឡើង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ខេត្ត​កំពត​ កាលពី​ព្រឹកមិញ។ ​ លោក​ ហ៊ុន​ សែន​ព្រមាន​ថា​​ មាន​អ្នក​វិភាគ​មួយ​ចំនួន​អះអាង​ថា ​បញ្ហា​កង្វះ​ភ្លើង​ជា​ការ​រៀបចំ​ទុក​របស់​រដ្ឋាភិបាល​ដើម្បី​យក​លេស​សាងសង់​ទំនប់​វារី​អគ្គិសនី​បន្ថែម។​

លោក​នាយក​រដ្ឋមន្រ្តី​ព្រមាន​ថា ​ការ​វិភាគ​បែប​នេះ​ពិត​ជា​មាន​បំណង​ទម្លាក់​កំហុស​មក​លើ​រដ្ឋាភិបាល។​

លោក​បណ្ឌិត​ឡៅ ម៉ុងហៃ​និយាយថា​  នេះ​ការ​រំលោភ​បំពាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ទទួល​ស្គាល់​និង​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ​ហើយ​ជា​ការ​ឆ្លុះ​បញ្ចាំង​ថា ​របប​លោក​នាយក​រដ្ឋមន្រ្តី​មាន​ភាព​ជា​របប​ផ្តាច់ការ​ ក្នុង​ការ​ដាក់​ទណ្ឌកម្ម​មនុស្ស​តាម​ទំនើង​ចិត្ត។​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស