36.1 C
Phnom Penh

TAG

កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

ក្រុម​អ្នក​ឃ្លាំមើល៖ ពាក្យ​សន្តិភាព គ្រាន់តែ​ជា​ពាក្យ​គំរាម​ដើម្បី​ការពារ​អំណាច​បន្ត​ពូជ​ត្រកូល​ហ៊ុន​ប៉ុណ្ណោះ

អ្នក​ឃ្លាំមើល​លើកឡើង​ថា ពាក្យ​សន្តិភាព គ្រាន់តែ​ពាក្យ​គំរាម​ដើម្បី​ការពារ​អំណាច​បន្ត​ពូជ​ត្រកូល​ហ៊ុន​ពី​ការ​តវ៉ា​ទាមទារ​របស់​ប្រជាពលរដ្ឋ ដែល​ចង់​បាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​ប៉ុណ្ណោះ ព្រោះ​ថា​សព្វថ្ងៃ​នេះ លោក ហ៊ុន សែន ប្រើ​អំណាច​ចាប់​ពលរដ្ឋ​ស្លូតត្រង់​ដាក់​គុក គឺ​សុទ្ធតែ​ក្រោម​លេស​ការពារ​សន្តិភាព។ អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily ថា ពាក្យ «សន្តិភាព» ដែល​ចេញ​ពី​មាត់​បុគ្គល​ក្រាញ​អំណាច​បន្ត​វង្ស​ត្រកូល​ដូច​លោក ហ៊ុន សែន គឺ​ជា​ពាក្យ​បោកប្រាស់​ពលរដ្ឋ​ខ្មែរ​សុទ្ធសាធ ព្រោះ​ថា​សន្តិភាព​របស់​ប្រទេស​មួយ...

កាសែត​ជប៉ុន៖ ដោយសារ​តែ​ប្រជាធិបតេយ្យ​កម្ពុជា​រងគ្រោះ វា​ជា​ការ​ក្បត់​នឹង​ក្ដី​រំពឹង​របស់​ជប៉ុន

អ្នក​ណា​ក៏​ដឹង​ដែរ​ថា ប្រទេស​កម្ពុជា​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ​បាន​ផ្ទេរ​ទៅ​ឱ្យ​កូន​របស់​គាត់ គឺជា​រាជាណាចក្រ​មួយ​នៅ​អាស៊ី​អាគ្នេយ៍​ដែល​ប្រជាធិបតេយ្យ​របស់​ប្រទេស​នេះ​ស្ថាបនា​ឡើង​ដោយ​កម្លាំង​នយោបាយ​របស់​សហគមន៍​អន្តរជាតិ ដែល​ជួយ​ធ្វើ​ឱ្យ​សង្គ្រាម​ស៊ីវិល​របស់​រាជាណាចក្រ​នេះ ត្រូវ​បាន​បិទ​បញ្ចប់​តាមរយៈ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ ហើយ​រុញ​ឱ្យ​ប្រទេស​អតីត​កុម្មុយនីស្ត​មួយ​នេះ​ប្រកាន់​យក​ប្រព័ន្ធ​គ្រប់គ្រង​បែប​ប្រជាធិបតេយ្យ។ តែ​នៅ​ពេលនេះ ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ត្រូវ​បាន​វាយ​កម្ទេច​រួច​ទៅ​ហើយ​ជាមួយ​នឹង​គោលដៅ​កម្ទេច​ក្រុម​ប្រឆាំង ដែល​កាសែត​ជប៉ុន​មួយ​ឈ្មោះ​ថា The Yomiuri Shimbun បាន​ធ្វើ​អត្ថាធិប្បាយ​ដោយ​ដាក់​ចំណងជើង​ថា «ស្ថានភាព​ប្រជាធិបតេយ្យ​របស់​ប្រទេស​កម្ពុជា​រងគ្រោះ គឺជា​ការ​ក្បត់​នឹង​ក្ដី​រំពឹង​របស់​ប្រទេស​ជប៉ុន» ដែល​ជា​ប្រទេស​ដ៏​ធំ​មួយ​ជួយ​ស្ដារ​សេដ្ឋកិច្ច និង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​របស់​រាជាណាចក្រ​នៅ​អាស៊ី​អាគ្នេយ៍​នេះ។ កាសែត​ដដែល​នេះ​បន្ត​ថា ប្រព័ន្ធ​ប្រជាធិបតេយ្យ​ត្រូវ​ជំនួស​មក​វិញ​ដោយ​រដ្ឋាភិបាល​ផ្ដាច់ការ ដែល​ធ្វើ​ឱ្យ​ជប៉ុន...

ក្រុម​ឃ្លាំមើល៖ ការ​លើកឡើង​ថា​សន្តិភាព​របស់​កម្ពុជា​កើត​ចេញពី​ថ្ងៃ​៧​មករា​និង​នយោបាយ​ឈ្នះ​ឈ្នះ​គឺជា​ទង្វើ​ក្បត់​ជាតិ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម បដិសេធ​នូវ​ការ​លើកឡើង​ថា សន្តិភាព​របស់​កម្ពុជា​កើត​ចេញពី​ថ្ងៃ​ជ័យជម្នះ ៧​មករា ឆ្នាំ​១៩៧៩ និង​នយោបាយ​ឈ្នះ​ឈ្នះ​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​១៩៩៨ របស់​លោក ហ៊ុន សែន និង​កំណត់​យក​ទិវា​សន្តិភាព​នៅ​កម្ពុជា គឺជា​ទង្វើ​ក្បត់​ជាតិ មាន​តែ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ប៉ុណ្ណោះ ដែល​ជា​កិច្ចសន្យា និង​ជា​ភស្តុតាង​សម្រាប់​បញ្ជាក់​ពី​ការ​កសាង​សន្តិភាព​នៅ​កម្ពុជា​ពិតប្រាកដ។ សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk...

អ្នក​ឃ្លាំមើល​ថា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ចុះហត្ថលេខា​ដោយ​ប្រទេស ១៩ នៅ​តែ​មាន​សុពលភាព

ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ដែល​ជា​កិច្ចសន្យា​អន្តរជាតិ​ចុះហត្ថលេខា​ដោយ​ប្រទេស​ទាំង ១៩ លើ​ពិភពលោក ក្នុង​ការ​ធានា​ការពារ​កុំ​ឲ្យ​មាន​ការ​ឈ្លានពាន និង​ធានា​ការពារ​កុំ​ឲ្យ​មាន​ការ​រំលោភបំពាន​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅតែ​មាន​សុពលភាព​ដោយ​ឥត​ប្រកែក​បាន។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២៣ នេះ​ថា កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស គឺ​កិច្ចព្រមព្រៀង​មួយ​ដែល​ជា​ការ​ធានា​អះអាង​ក្នុង​ការ​ការពារ​អធិបតេយ្យ​ជាតិ ឯករាជភាព បូរណភាព និង​ភាព​មិន​អាច​រំលោភ​បាន​នៃ​ដែនដី​អព្យាក្រឹត​របស់​កម្ពុជា ហើយ​ក៏​ជា​ការ​ធានា​របស់​អន្តរជាតិ​ចំពោះ​សេចក្តី​សុភមង្គល​របស់​ប្រជាជាតិ​ខ្មែរ​ទាំងមូល​ផង​ដែរ។ បណ្ឌិត ឡៅ...

អង្គការ​នៅ​ក្រៅ​ស្រុក​ប្ដេជ្ញា​ស្ដារ​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស​ដោយ​ឈរ​លើ​គោលការណ៍​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

អ្នក​ប្រជាធិបតេយ្យ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅ​ស្រុក ប្ដេជ្ញា​បន្ត​បេសកកម្ម​រួម​គ្នា​ការពារ​យុត្តិធម៌​សង្គម ស្ដារ​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​ការ​ប្រកួតប្រជែង​នយោបាយ​ដោយ​ឈរ​លើ​គោលការណ៍​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​កតិកាសញ្ញា​អន្តរជាតិ។ អ្នក​ប្រជាធិបតេយ្យ អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ បាន​ចេញ​សេចក្តី​សម្រេច​មួយ​បន្ទាប់​ពី​សន្និសីទ​រំលឹក​ខួប ៣២​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃទី​២១ ខែ​តុលា ឆ្នាំ​២០២៣ នេះ​ថា ពួកគេ​បាន​ឯកភាព​គ្នា​ក្នុង​ការ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​អនុវត្ត​នូវ​ចំណុច​មួយ​ចំនួន​ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដូចជា ទប់ស្កាត់​មិន​ឱ្យ​មាន​រដ្ឋាភិបាល​ដែល​បង្កើត​ឡើង​ដោយ​ការ​បោះឆ្នោត​ក្លែងក្លាយ​មិន​ស្រប​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ជាដើម។ ជាង​នេះ​ទៀត ត្រូវ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បច្ចុប្បន្ន​លុប​ចោល​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ និង​វៀតណាម​ជាបន្ទាន់​ផង​ដែរ ព្រោះ​ថា​កិច្ច​សហប្រតិបត្តិការ​នេះ​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។ ក្រុម​នេះ​បញ្ជាក់​ថា...

តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​ថា​ប្រទេស​ភ្ជាប់​ចំណង​ការទូត​ជាមួយ​កម្ពុជា​ដោយសារ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស

តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ លើកឡើង​ថា បណ្តា​ប្រទេស​ជា​មិត្ត​ដែល​ភ្ជាប់​ចំណង​ការទូត​ជាមួយ​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩១ មក គឺ​ដោយសារតែ​ប្រទេស​ទាំងនោះ​ពឹង​ផ្អែក​ទៅ​លើ​គោលការណ៍​នានា​ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មិន​មែន​ដោយសារតែ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក ហ៊ុន សែន នោះ​ទេ។ តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​ក្នុង​រដ្ឋ​វិចតូរីយ៉ា លោក តាក់ ម៉េងហ៊ាង លើក​ឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២៣ តុលា ថា នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក ហ៊ុន...

IDEA TALK៖ បើ​ប្រជាធិបតេយ្យ​របស់​ប្រទេស​អវត្តមាន តើ​ជះ​ឥទ្ធិពល​បែប​ណា​ដល់​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៤ ខែ​តុលា ឆ្នាំ​២០២៣ ស្តីអំពី៖ «បើ​ប្រជាធិបតេយ្យ​របស់​ប្រទេស​អវត្តមាន តើ​ជះ​ឥទ្ធិពល​បែប​ណា​ដល់​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស?»។

លោក ហ៊ុន សែន ថា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​មិន​បាន​ជួយ​រំលត់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​ទេ

មេដឹកនាំ​ខ្មែរ​ដែល​កំពុង​ក្តាប់​អំណាច​បញ្ជា​ពី​លើ​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន បដិសេធ​ថា ទោះបី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ប៉ារីស ២៣ តុលា ១៩៩១ ក៏​ពិត​មែន ប៉ុន្តែ​កិច្ចព្រមព្រៀង​នេះ​មិន​បាន​ជួយ​រំលត់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​ដែល​បង្ក​ដោយ​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​ដឹកនាំ​ដោយ ប៉ុល ពត នោះ​ទេ។ លោក ហ៊ុន សែន ដែល​កំពុង​ក្តោប​ក្តាប់​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​នៅ​ក្នុង​ដៃ សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៣ តុលា នេះ​ថា សង្គ្រាម​រ៉ាំរ៉ៃ​របស់​កម្ពុជា​ដែល​បាន​ឆេះ​ឡើង​រាប់​រយ​ឆ្នាំ មិន​មែន​បញ្ចប់​ដោយ​កិច្ចព្រមព្រៀង​សន្តិភាព​ប៉ារីស​ទេ ប៉ុន្តែ​ត្រូវ​បាន​បញ្ចប់​ដោយ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក​ប៉ុណ្ណោះ​នៅ​ឆ្នាំ​១៩៩៨ ដែល​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ទាំងមូល​ស្គាល់​នូវ​សន្តិភាព និង​ភាព​សម្បូរ​សប្បាយ​រហូត​ដល់​សព្វថ្ងៃ​នេះ។ ការ​អះអាង​នេះ...

IDEA TALK៖ តើ​អព្យាក្រឹតភាព​របស់​កម្ពុជា​សព្វថ្ងៃ កំពុង​ដើរ​ផ្ទុយ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​បែប​ណា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​អព្យាក្រឹតភាព​របស់​កម្ពុជា​សព្វថ្ងៃ កំពុង​ដើរ​ផ្ទុយ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​បែប​ណា?»។

អ្នកជំនាញ៖ ការ​បោះបង់​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស គឺ​ស្មើ​នឹង​បោះបង់​អធិបតេយ្យភាព​ជាតិ​របស់​ខ្លួន

អ្នកជំនាញ​ខាង​កិច្ចការ​ព្រំដែន ព្រមាន​ថា ការ​បោះបង់​ចោល​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​ដែល​កំពុង​ដឹកនាំ​ដោយ​បក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ គឺ​ស្មើ​នឹង​បោះបង់​អធិបតេយ្យភាព ឯករាជភាព និង​បូរណភាព​ទឹកដី​របស់​កម្ពុជា​ដូច្នោះ​ដែរ។ អ្នកជំនាញ​រូប​នោះ​អះអាង​ថា កងទ័ព​វៀតណាម​ប្រមាណ ២​សែន​នាក់​ដែល​បាន​ឈ្លានពាន​ចូល​ទៅ​គ្រប់គ្រង​ទឹកដី​កម្ពុជា​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ព្រម​ដក​ថយ​ទៅ​ប្រទេស​វៀតណាម វិញ ក៏​ដោយសារតែ​វត្តមាន​នៃ​កិច្ចសន្យា​អន្តរជាតិ​នេះ​នៅ​ឆ្នាំ​១៩៩១ ដែរ។ តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៩ តុលា...

Latest news

© 2021, ដេលី. All rights reserved.