TAG
គង់ វិបុល
លោក ហ៊ុន ម៉ាណែត រំពឹងថាកម្ពុជានឹងមានកំណើនសេដ្ឋកិច្ចជាង ៥% នៅឆ្នាំ២០២៣ និងជាង ៦% នៅឆ្នាំ២០២៤
នាយករដ្ឋមន្ត្រីថ្មីដែលកំពុងដឹកនាំប្រទេសតាមគន្លងរដ្ឋាភិបាលចាស់លោក ហ៊ុន ម៉ាណែត លើកឡើងថា កម្ពុជានឹងមានកំណើនសេដ្ឋកិច្ចជាង ៥% នៅឆ្នាំ២០២៣ និងជាង ៦% នៅឆ្នាំ២០២៤ បន្ទាប់ពីរដ្ឋាភិបាលថ្មីរបស់លោកអនុវត្តកម្មវិធីគោលនយោបាយអាទិភាព និងការកែទម្រង់ដ៏មុតស្រួចនាពេលកន្លងមក។
លោក ហ៊ុន ម៉ាណែត លើកឡើងក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៣០ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា ផ្តើមចេញពីនយោបាយឈ្នះឈ្នះរបស់លោក ហ៊ុន សែន កម្ពុជាកសាងបាននូវមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរឹងមាំសម្រាប់ការអភិវឌ្ឍ តាមរយៈនៃការបើកចំហពាណិជ្ជកម្មអន្តរជាតិឈរលើគោលការណ៍ពហុភាគីនិយម...
អគ្គនាយកពន្ធដារព្រមានចាត់វិធានការច្បាប់លើពលរដ្ឋមិនបង់ពន្ធអចលនទ្រព្យនិងដីធ្លីមិនប្រើប្រាស់
អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារកម្ពុជា លោក គង់ វិបុល ព្រមានថាចាប់ពីឆ្នាំ២០២៤ តទៅ ម្ចាស់អចលនទ្រព្យដែលមិនទាន់បំពេញកាតព្វកិច្ចពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីដែលមិនបានប្រើប្រាស់ឱ្យបានទាន់ពេលទេ អគ្គនាយកដ្ឋានពន្ធដារនឹងអនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមានជាកំហិត ខណៈពេលវេលាកំណត់នៅសល់ត្រឹមតែ ៦០ថ្ងៃទៀតប៉ុណ្ណោះ។
លោក គង់ វិបុល បានចេញសេចក្តីជូនដំណឹងស្ដីពីការលើកលែងទណ្ឌកម្មរដ្ឋបាល ពន្ធបន្ថែម និងការប្រាក់ចំពោះពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីដែលមិនបានប្រើប្រាស់កាលពីពេលថ្មីៗនេះថា ដើម្បីទទួលបានការលើកលែងទណ្ឌកម្មរដ្ឋបាល ពន្ធបន្ថែម និងការប្រាក់ចំពោះពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីដែលមិនបានប្រើប្រាស់ ម្ចាស់អចលនទ្រព្យទាំងអស់ត្រូវរួសរាន់មកចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពប្រកាស...
អ្នកឃ្លាំមើលជំរុញឱ្យលោក ហ៊ុន ម៉ាណែត ស៊ើបអង្កេតលោក គង់ វិបុល និងមន្ត្រីពន្ធដារថ្នាក់ជាតិ
អ្នកឃ្លាំមើលជំរុញឲ្យលោក ហ៊ុន ម៉ាណែត ស៊ើបអង្កេតលើមន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល ដើម្បីទប់ស្កាត់អំពើពុករលួយតាមរយៈការប្រមូលពន្ធឱ្យមានប្រសិទ្ធភាព និងបង្ហាញពីការអនុវត្តច្បាប់គ្មានស្តង់ដារពីរ។
ការជំរុញនេះ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីបំពេញច្បាប់លោក ហ៊ុន ម៉ាណែត បញ្ជាទៅអគ្គនាយកពន្ធដារលោក គង់ វិបុល ឲ្យពិនិត្យមើលលើក្រមសីលធម៌មន្ត្រីរត់ការរកប្រាក់ក្រៅផ្លូវការក្នុងការចុះប្រមូលពន្ធពីពលរដ្ឋ និងវិស័យឯកជន នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ នេះ។
លោក ហ៊ុន ម៉ាណែត បានទទួលស្គាល់ថា...
លោក ហ៊ុន ម៉ាណែត ថាការប្រមូលពន្ធដើមឆ្នាំ២០២៤មិនមែនជារឿងថ្មីទេដោយសាររដ្ឋាភិបាលផ្អាកយកពន្ធ៣ឆ្នាំហើយ
នាយករដ្ឋមន្ត្រីលើកបន្តុបលោក ហ៊ុន ម៉ាណែត ចេញបំភ្លឺថា ផែនការអនុវត្តប្រមូលពន្ធនៅដើមឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានពន្ធដារកម្ពុជា មិនមែនជារឿងថ្មីនោះទេ ដោយថាកន្លងមក រដ្ឋាភិបាលបានផ្អាកយកពន្ធពីពលរដ្ឋរយៈពេល ៣ឆ្នាំមកហើយ។
តាមរយៈសារសំឡេងជិត ៥នាទីផ្ញើទៅសមាជិករាជរដ្ឋាភិបាលកាលពីថ្ងៃទី២៧ កញ្ញា លោក ហ៊ុន ម៉ាណែត បានចេញមុខបំភ្លឺក្រោយពីមានប្រតិកម្មពីពលរដ្ឋលើបណ្ដាញសង្គមនានាថា លោកបានបញ្ជាឲ្យអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារកម្ពុជា លោក គង់ វិបុល ចេញបំភ្លឺពាក់ព័ន្ធនឹងរឿងប្រមូលពន្ធផ្សេងៗរួចហើយ។
លោកថា រដ្ឋាភិបាលកម្ពុជាបានផ្អាកការប្រមូលពន្ធផ្សេងៗពីពលរដ្ឋរយៈពេល ៣ឆ្នាំមកហើយ ដូច្នេះអគ្គនាយកដ្ឋានពន្ធដារកម្ពុជាប្រកាសប្រមូលពន្ធឡើងវិញ...
អ្នកឃ្លាំមើលជំរុញរដ្ឋសភាកោះហៅរដ្ឋមន្ត្រីសេដ្ឋកិច្ចទៅសួរនិងបំភ្លឺអំពីរឿងដំឡើងពន្ធ
អ្នកឃ្លាំមើល ទាមទាររដ្ឋសភាឲ្យកោះហៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅសួរដេញដោល ដើម្បីឲ្យបំភ្លឺរឿងដំឡើងពន្ធ ខណៈសេដ្ឋកិច្ចកម្ពុជាត្រូវគេមើលឃើញថាកំពុងធ្លាក់ចុះបន្តបន្ទាប់។
ការទាមទារនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលក្បាលធំដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត កំពុងចាត់វិធានការរឹតបន្តឹងការប្រមូល និងដំឡើងពន្ធផ្សេងៗយ៉ាងប្រញាប់ប្រញាល់ ដោយមិនខ្វល់ពីផលប៉ះពាល់ដល់ពលរដ្ឋ និងវិស័យឯកជនមួយចំនួន ខណៈសេដ្ឋកិច្ចកម្ពុជាកំពុងធ្លាក់ចុះដោយពលរដ្ឋជួបវិបត្តិអត់ការងារធ្វើ និងជំពាក់បំណុលធនាគារ ជាដើម។
អ្នកវិភាគនយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងថា តំណាងរាស្ត្រគួរតែកោះអញ្ជើញរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទៅសួរចម្លើយ និងបំភ្លឺអំពីការដំឡើងពន្ធលើរាស្ត្រ។
ចំណែកលោក ប៉ា...
លោក ហ៊ុន សែន បញ្ជាឱ្យមន្ត្រីរដ្ឋាភិបាលថ្មីត្រួតពិនិត្យវិធានការរឹតត្បិតការប្រមូលពន្ធឡើងវិញជាបន្ទាន់
មេដឹកនាំគណបក្សប្រជាជនកម្ពុជាដែលកំពុងក្តាប់អំណាចពីលើនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាលោក ហ៊ុន សែន បញ្ជាឱ្យមន្ត្រីរដ្ឋាភិបាលថ្មីដែលកំពុងដឹកនាំដោយលោក ហ៊ុន ម៉ាណែត ត្រួតពិនិត្យការរឹតត្បិតវិធានការប្រមូលពន្ធឡើងវិញជាបន្ទាន់ បន្ទាប់ពីមានប្រតិកម្មពីពលរដ្ឋសឹងមួយនគរក្រោយពីអគ្គនាយកដ្ឋានពន្ធដារកម្ពុជាដាក់ចេញនូវផែនការរឹតបន្តឹងការប្រមូលពន្ធនៅពេលនេះ។
លោក ហ៊ុន សែន បានណែនាំឱ្យមន្ត្រីរដ្ឋាភិបាលថ្មីដែលស្ថិតក្រោមអំណាចបញ្ជារបស់ខ្លួន ពិនិត្យលើការរឹតបន្តឹងការប្រមូលពន្ធជាបន្ទាន់ ដើម្បីតម្រង់ទិសឡើងវិញសម្រាប់រដ្ឋាភិបាលថ្មីនេះ ព្រោះថាការអនុវត្តផែនការរឹតបន្តឹងនៃការប្រមូលពន្ធនៅពេលនេះ គឺនៅមិនទាន់ដល់ពេលវេលានៅឡើយទេ។
លោក ហ៊ុន សែន លើកឡើងជាសំណួរទៅកាន់មន្ត្រីក្រោមអំណាចរបស់ខ្លួនថា ហេតុអ្វីធ្វើឱ្យបញ្ហាប្រមូលពន្ធផ្ទុះឡើងនៅក្រោយការបោះឆ្នោតបែបនេះទៅវិញ ក្នុងពេលដែលរដ្ឋាភិបាលថ្មីទើបនឹងដំណើរការបានជាងប្រមាណជា ១ខែនោះ? ជាងនេះទៅទៀត សេដ្ឋកិច្ចរបស់កម្ពុជាក៏កំពុងធ្លាក់ចុះផងដែរ ខណៈប្រទេសជិតខាងគេបែរជាកំពុងតែបន្ធូរបន្ថយបំណុលរបស់ពលរដ្ឋទៅវិញ។
ការចេញបទបញ្ជានេះ...
រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ចាត់វិធានការរឹតបន្តឹងការប្រមូលពន្ធ២០ប្រភេទខុសៗគ្នាយ៉ាងប្រញាប់ប្រញាល់
រដ្ឋាភិបាលក្បាលធំដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត កំពុងចាត់វិធានការរឹតបន្តឹងការប្រមូលពន្ធគ្រប់ច្រកល្ហក ដែលមាន ២០ប្រភេទខុសៗគ្នាយ៉ាងប្រញាប់ប្រញាល់ ក្រោយពីរដ្ឋាភិបាលតពូជថ្មីនេះចាប់កំណើតបានត្រឹមតែ ៣៣ថ្ងៃប៉ុណ្ណោះ។
រដ្ឋាភិបាលកម្ពុជាបានអនុវត្តការប្រមូលពន្ធពីពលរដ្ឋដោយផ្ទាល់ និងដោយប្រយោលចំនួន ២០ប្រភេទខុសៗគ្នា ក្នុងនោះរួមមាន៖
ពន្ធលើប្រាក់ចំណូលចាប់ពី ៥% ទៅ ២០%
ពន្ធលើចំណេញមូលធនចំនួន ២០%
ពន្ធលើអចលនទ្រព្យ ០,១%
ពន្ធអាករបំភ្លឺសាធារណៈ ៣%
ពន្ធមធ្យោបាយដឹកជញ្ជូនដែលត្រូវកំណត់តម្លៃតាមប្រភេទយានយន្ត
ពន្ធប្រថាប់ត្រា ៤%
ពន្ធអាករស្នាក់នៅ ២%
ពន្ធលើដីធ្លីមិនទាន់បានប្រើប្រាស់ ២%
ពន្ធលើថ្លៃឈ្នួលលើអចលនទ្រព្យ ១០%
ពន្ធប៉ាតង់ គឺត្រូវកំណត់តាមប្រភេទអាជីវកម្ម
ពន្ធអាករលើតម្លៃបន្ថែម ១០%
ពន្ធកាត់ទុក ១៥%
ពន្ធអប្បបរមា...
អ្នកជំនាញផ្នែកច្បាប់ទាមទារឱ្យអគ្គនាយកពន្ធដារពន្យល់ឱ្យច្បាស់អំពីពន្ធចំណេញមូលធនដែលគ្រោងប្រមូលនៅឆ្នាំ២០២៤
អ្នកជំនាញផ្នែកច្បាប់កម្ពុជា ទាមទារឱ្យអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារកម្ពុជា ពន្យល់ឱ្យបានច្បាស់ជុំវិញគម្រោងអនុវត្តពន្ធលើប្រាក់ចំណេញមូលធននៅដើមឆ្នាំ២០២៤ ខាងមុខនេះ ដោយសារតែការបកស្រាយរបស់លោក គង់ វិបុល លើករណីនេះមិនដាច់ស្រេច ដែលធ្វើឱ្យពលរដ្ឋនៅតែមានចម្ងល់។
លោកមេធាវី ផែង ហេង បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នេះ ដោយដកស្រង់ចម្ងល់របស់ពលរដ្ឋដែលប្រតិកម្មទៅនឹងការលើកឡើងរបស់លោក គង់ វិបុល ជុំវិញការអនុវត្តពន្ធមូលធនដែលយកគំរូតាមប្រទេសបារាំង និងប្រទេសអូស្ត្រាលី ដែលត្រូវកំណត់ត្រឹមតែ ២០% នៃប្រាក់ចំណេញពីការលក់អចលនទ្រព្យរបស់ពលរដ្ឋខ្មែរ។
លោក ផែង...
ពន្ធដាររកឃើញអ្នកស៊ីឈ្នួលឈរឈ្មោះឱ្យក្រុមហ៊ុនបន្លំលុយពន្ធរដ្ឋរាប់លានដុល្លារ
អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ប្រកាសរកឃើញអ្នកស៊ីឈ្នួលឈរឈ្មោះឱ្យក្រុមហ៊ុនបង្កើតវិក្កយបត្រខ្យល់ ដើម្បីបន្លំប្រាក់ពន្ធរដ្ឋទឹកប្រាក់ចំនួន ៨៩លានដុល្លារ។
អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល បានលើកឡើងកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ថា សមត្ថកិច្ចបានចាប់ខ្លួនជនខិលខូចដែលបានស៊ីឈ្នួលឈរឈ្មោះបើកក្រុមហ៊ុនបង្កើតវិក្កយបត្រខ្យល់ ដើម្បីកាត់កងកេងបន្លំពន្ធរដ្ឋរាប់លានដុល្លារ ក្នុងនោះក្រុមហ៊ុនមិនតិចជាង ២០០ក្រុមហ៊ុនទេដែលជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនរបស់លោក ប៊ុន ឆ្លាត។
លោកថា អ្នកបន្លំឈរឈ្មោះនេះជាបុគ្គលិករបស់ភោជនីយដ្ឋានមួយដែលបុគ្គលនោះមានឈ្មោះ ប៊ុន ឆ្លាត ដែលរូបគេ និងបក្ខពួកបានចេញវិក្កយបត្រចំនួន ៩៩២ ដែលមានទឹកប្រាក់ពន្ធចំនួន...