ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
27
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
ឆន ផល្លា
ច្បាប់
សង្គមស៊ីវិលចាត់ទុកសេចក្ដីសម្រេចសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំថាជាការសម្រេចឡប់ឡែករណីលោក ឆន ផល្លា
ឌឹ ខេមបូឌា ដេលី
-
June 23, 2024
ទាក់ទិននឹងបញ្ហារកយុត្តិធម៌តាមផ្លូវច្បាប់ ពលរដ្ឋខ្មែរ និងអង្គការឃ្លាំមើលសិទ្ធិមនុស្ស និយាយថា តុលាការខ្មែរបច្ចុប្បន្នក្លាយជាស្ថាប័នអយុត្តិធម៌ទៅវិញ។ សង្គមស៊ីវិលចាត់ទុកសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ ដែលបានតម្កល់សាលក្រមផ្ដន្ទាទោសសាលាដំបូងខេត្តរតនគិរី ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ពីបទជេរប្រមាថ និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ លើសំណុំរឿងលោក ឆន ផល្លា សកម្មជនដីធ្លី និងព្រៃឈើ ជាបានការ គឺជាការសម្រេចឡប់ឡែ និងធ្វើតាមអារម្មណ៍ចៅក្រម។ អតីតមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ប្រាប់សារព័ត៌មាន The Cambodia Daily...
ជម្លោះដីធ្លី
ឧទ្ធរណ៍ខេត្តត្បូងឃ្មុំសម្រេចដោះលែងលោក ឆន ផល្លា សកម្មជនការពារព្រៃឈើខេត្តរតនគិរី
ឌឹ ខេមបូឌា ដេលី
-
October 8, 2023
សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ សម្រេចឲ្យលោក ឆន ផល្លា សកម្មជនការពារព្រៃឈើនៅខេត្តរតនគិរី រួចផុតបទចោទប្រកាន់ និងត្រូវដោះលែងឲ្យមានសេរីភាពវិញ បន្ទាប់ពីឃុំខ្លួនអស់រយៈពេលជាង ២ឆ្នាំ។ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានសរសេរលើហ្វេសប៊ុកថា លោក ឆន ផល្លា សកម្មជនការពារដីធ្លីសហគមន៍ជនជាតិដើមភាគតិច និងការពារព្រៃឈើ ធនធានធម្មជាតិនៅឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ត្រូវបានដោះលែងពីពន្ធនាគារនារសៀលថ្ងៃទី៦ តុលា នេះ។ ការដោះលែងនេះ...
ច្បាប់
សង្គមស៊ីវិលអំពាវនាវឱ្យសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំទម្លាក់ចោលបទចោទនានាពីលោក ឆន ផល្លា សកម្មជនការពារព្រៃឈើ
ឌឹ ខេមបូឌា ដេលី
-
July 1, 2023
មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សអាដហុក (Adhoc) អំពាវនាវឱ្យសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ ទម្លាក់ចោលបទចោទនានាជុំវិញសំណុំរឿងសកម្មជនការពារព្រៃឈើ លោក ឆន ផល្លា ដែលសាលាឧទ្ធរណ៍នឹងបើកសវនាការនៅថ្ងៃទី៣ ខែកក្កដា បន្ទាប់ពីលោកត្រូវបានឃុំខ្លួនក្នុងពន្ធនាគារចាប់តាំងពីឆ្នាំ២០២១ មក។ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣០ មិថុនា នេះថា សមាគមការពារសិទ្ធិមនុស្សអាដហុកបានផ្តល់ជូននូវមេធាវីទៅតាមនីតិវិធីផ្លូវច្បាប់ ដើម្បីជួយការពារក្តីឱ្យលោក ឆន...
ច្បាប់
តុលាការខេត្តរតនគិរីកោះហៅសកម្មជនព្រៃឈើ ឆន ផល្លា ចូលសវនាការពីបទបរិហារកេរ្តិ៍និងញុះញង់
ខេមបូឌា ដេលី
-
October 2, 2022
សាលាដំបូងខេត្តរតនគិរី កោះហៅសកម្មជនព្រៃឈើ លោក ឆន ផល្លា ឲ្យចូលរួមសវនាការនៅថ្ងៃទី១៣ ខែតុលា ខាងមុខនេះ ក្រោមបទចោទប្រកាន់ «បរិហារកេរ្តិ៍ជាសាធារណៈ ជេរប្រមាថ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។ ក្នុងលិខិតដែលចេញដោយអយ្យការអមសាលាដំបូងខេត្តរតនគិរី លោក កែវ ភក្ដី ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ កោះហៅលោក សំ ទិត្យសីហា មេធាវីការពារក្ដីឲ្យសកម្មជនការពារព្រៃឈើ លោក ឆន...
ច្បាប់
សាលាឧទ្ធរណ៍ត្បូងឃ្មុំច្រានចោលសាលក្រមសាលាដំបូងរតនគិរីលើសកម្មជនព្រៃឈើ
ឌឹ ខេមបូឌា ដេលី
-
July 15, 2022
សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ បានប្រកាសច្រានចោលសាលក្រមរបស់សាលាដំបូងខេត្តរតនគិរី ដែលបានផ្ដន្ទាទោសសកម្មជនព្រៃឈើ លោក ឆន ផល្លា ដាក់ពន្ធនាគាររយៈពេល ៥ឆ្នាំ ក្រោមបទចោទ «កាប់រានដីព្រៃ ឈូសឆាយ និងហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ» ប៉ុន្តែសកម្មជនរូបនេះនៅជាប់ការចោទប្រកាន់ថ្មីមួយទៀត។ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ បានប្រកាសសាលដីកាដោយច្រានចោលសេចក្ដីសម្រេចរបស់សាលាដំបូងខេត្តរតនគិរី ដែលបានកាត់ទោសឱ្យលោក ឆន ផល្លា ជាប់ពន្ធនាគារ ៥ឆ្នាំ។ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ សាលាដំបូងខេត្តរតនគិរី...
ច្បាប់
UN៖ នីតិវិធីតុលាការកម្ពុជាប្រឆាំងនឹងលោក ឆន ផល្លា គឺជាការសងសឹកតាមប្រព័ន្ធច្បាប់
ឌឹ ខេមបូឌា ដេលី
-
July 6, 2022
ភ្នាក់ងាររបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UN) ចាត់ទុកដំណើរការរបស់តុលាការកម្ពុជាប្រឆាំងនឹងសកម្មជនការពារព្រៃឈើ លោក ឆន ផល្លា គឺជាការសងសឹករបស់អាជ្ញាធរតាមប្រព័ន្ធច្បាប់ដោយរំលោភបំពានលើសិទ្ធិជនជាតិដើមភាគតិច។ ឧត្ដមក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា កាលពីថ្ងៃទី៤ កក្កដា បានអះអាងថា អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានទាមទារឱ្យរដ្ឋាភិបាលកម្ពុជាផ្តល់ព័ត៌មានលម្អិតប្រកបដោយការពិត និងមូលដ្ឋានច្បាប់ក្នុងការឃុំខ្លួនលោក ឆន ផល្លា រួមទាំងការចាប់ខ្លួនលោកដោយគ្មានដីការបស់តុលាការកាលពីពេលកន្លងទៅ។ ឧត្ដមក្រុមប្រឹក្សាសិទ្ធិមនុស្សមួយនេះទាមទារឱ្យរដ្ឋាភិបាលកម្ពុជា ផ្តល់ហេតុផលនៃការឃុំខ្លួនបណ្ដោះអាសន្នលោក ឆន ផល្លា និងពន្យល់ថាតើវិធានការអ្វីខ្លះដែលត្រូវបានធ្វើឡើងដើម្បីធានាថា លោក ឆន ផល្លា អាចអនុវត្តសិទ្ធិរបស់លោកបាន...
ច្បាប់
ឧទ្ធរណ៍ត្បូងឃ្មុំនឹងប្រកាសសាលដីកាសំណុំរឿងសកម្មជនព្រៃឈើលោក ឆន ផល្លា នៅសប្តាហ៍ក្រោយ
ខេមបូឌា ដេលី
-
June 11, 2022
សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ សម្រេចប្រកាសសាលដីកាលើសំណុំរឿងសកម្មជនការពារព្រៃឈើដ៏សកម្មនៅខេត្តរតនគិរី លោក ឆន ផល្លា នៅសប្តាហ៍ក្រោយ បន្ទាប់ពីបើកសវនាការកាលពីថ្ងៃព្រហស្បតិ៍។ សវនាការនេះដឹកនាំដោយចៅក្រមសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ លោក ម៉ុង មុនីចរិយា និងតំណាងមហាអយ្យការ លោក កុល បុន ប៉ុន្តែមិនមានវត្តមានដើមបណ្ដឹងរដ្ឋប្បវេណី និងសាក្សីក្នុងអំឡុងពេលដំណើរការនៃសវនាការនេះទេ។ អំឡុងពេលសួរដេញដោលក្នុងសវនាការ ម្ចាស់ដីដែលកាន់កាប់ និងអាស្រ័យផលជាក់ស្តែងលើដីចម្ការវិលជុំរបស់សហគមន៍ជនជាតិដើមទំពួន បានអះអាងថា ដីដែលពួកគេកាន់កាប់អាស្រ័យផលតាំងពីដូនតាមកបានចុះបញ្ជីជាដីសហគមន៍រួចរាល់ហើយ មិនមែនជាទំហំដីជិត ៦០ហិកតារដូចការចោទប្រកាន់របស់ដើមបណ្ដឹងរដ្ឋប្បវេណីនោះឡើយ។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីសាលាដំបូងខេត្តរតនគិរី បានចោទប្រកាន់លោក...
ច្បាប់
អង្គការជាង១០០ ទាមទារឱ្យទម្លាក់ចោលបទចោទលើសកម្មជនការពារព្រៃឈើលោក ឆន ផល្លា
ខេមបូឌា ដេលី
-
February 11, 2022
ក្រុមអង្គការសង្គមស៊ីវិលជាង ១០០ស្ថាប័ន ទាមទារឱ្យទម្លាក់ចោលបទចោទប្រកាន់លើសកម្មជនការពារព្រៃឈើ និងធនធានធម្មជាតិ លោក ឆន ផល្លា ដែលសាលាដំបូងខេត្តរតនគិរី បានសម្រេចផ្ដន្ទាទោសឱ្យលោកជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ តាមអំណាចសាលក្រមព្រហ្មទណ្ឌកាលពីចុងឆ្នាំ២០២១ កន្លងទៅ។ ក្រុមអង្គការសង្គមស៊ីវិល សហជីព សហគមន៍ដែលធ្វើការលើវិស័យសិទ្ធិមនុស្សចំនួន ១១៣ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមគ្នានៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ដោយសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្តូរបទចោទលើលោក ឆន ផល្លា ពីបទ «កាប់គាស់រុករាន...
Latest news
រដ្ឋាភិបាលបញ្ចូលសាច់ញាតិយុទ្ធជនពលី និងរបួសធ្ងន់ ៤១នាក់ក្នុងក្របខ័ណ្ឌកងទ័ព
June 4, 2026
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក សារភាពទទួលប្រាក់ជិត១០០លានដុល្លារ ពីគម្រោងឆបោក
May 29, 2026
សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន
May 29, 2026
មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ
May 26, 2026
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ
May 26, 2026
© 2021,
ដេលី
. All rights reserved.