ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
32
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
ជំងឺកូវីដ-19
ជំងឺកូវីដ ១៩
ប្រទេសនៅអាស៊ីអាគ្នេយ៍ងាកមកប្រើវ៉ាក់សាំងអាមេរិក ខណៈវ៉ាក់សាំងចិនចាក់ហើយនៅតែឆ្លង
ខេមបូឌា ដេលី
-
July 20, 2021
ប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍ដែលជាប្រទេសកំពុងអភិវឌ្ឍ ហើយប្រទេសទាំងនេះមានទំនាក់ទំនងលើការស្វះស្វែងរកការអភិវឌ្ឍពីប្រទេសចិនជាខ្លាំង។ សូម្បីតែវ៉ាក់សាំង ក៏ប្រទេសទាំងអស់នោះប្រើប្រាស់របស់ចិនភាគច្រើនដែរ។ ក៏ប៉ុន្ដែនៅពេលដែលសហរដ្ឋអាមេរិកស្បើយការចាក់វ៉ាក់សាំងឱ្យពលរដ្ឋរបស់គេ ហើយបង្កើនការនាំចេញមកក្រៅប្រទេស ប្រទេសនៅអាស៊ីអាគ្នេយ៍បានបង្កើនការស្វះស្វែងរកវ៉ាក់សាំងរបស់អាមេរិកទៅវិញ។ ការណ៍នេះ ត្រូវបានគេមើលឃើញថា មានការប្រែប្រួលការប្រើប្រាស់វ៉ាក់សាំងចិន ក្នុងឆមាសទី២ ឆ្នាំ២០២១ នេះ។ ក្នុងរយៈពេលថ្មីៗនេះ ឥណ្ឌូនេស៊ី វៀតណាម និងម៉ាឡេស៊ី ទទួលបានវ៉ាក់សាំងរាប់លានដូសដែលផលិតឡើងដោយក្រុមហ៊ុន Pfizer និង BioNTech។ ចំណែកហ្វីលីពីន វិញ បានទទួលវ៉ាក់សាំងអាមេរិក Moderna និង Pfizer...
ជំងឺកូវីដ ១៩
អ្នកឃ្លាំមើលសិទ្ធិការងារស្វាគមន៍ផែនការចាក់វ៉ាក់សាំងលើកុមារ ប៉ុន្តែត្រូវសិក្សាពីប្រសិទ្ធភាពវ៉ាក់សាំងនោះជាមុនសិន
ខេមបូឌា ដេលី
-
July 17, 2021
ក្រុមអ្នកតស៊ូមតិខាងផ្នែកសិទ្ធិការងារ ស្វាគមន៍ផែនការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលកម្ពុជាលើកុមារក្រោមអាយុ ១៨ឆ្នាំ ប៉ុន្តែអំពាវនាវឲ្យរដ្ឋាភិបាលសិក្សាពីប្រសិទ្ធភាពវ៉ាក់សាំងប្រឆាំងវីរុស Covid-19 នេះឲ្យបានច្បាស់លាស់ជាមុនសិន។ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៦ ខែកក្កដា ថា កុមារជាធនធានមនុស្សដ៏សំខាន់របស់ជាតិ ដូច្នេះរដ្ឋាភិបាលត្រូវតែសិក្សាពីផលប៉ះពាល់ គុណសម្បត្តិ និងប្រសិទ្ធភាពរបស់វ៉ាក់សាំងដែលត្រូវប្រើលើកុមារទាំងនោះឲ្យបានច្បាស់លាស់ ចៀសវាងផលអវិជ្ជមានណាមួយកើតឡើងលើពួកគេដែលបណ្តាលឲ្យមានវិបត្តិធ្ងន់ធ្ងរសម្រាប់សង្គមជាតិទាំងមូល។ លោកអំពាវនាវឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់លើប្រសិទ្ធភាពថ្នាំបង្ការជំងឺ Covid-19 នេះ...
ជំងឺកូវីដ ១៩
ពលរដ្ឋខេត្តព្រះសីហនុស្នើរដ្ឋបាលខេត្តនេះបញ្ចេញរបាយការណ៍អ្នកឆ្លងជំងឺ Covid-19 ដើម្បីឲ្យពួកគេបង្កើនការប្រុងប្រយ័ត្ន
ឌឹ ខេមបូឌា ដេលី
-
July 16, 2021
ពលរដ្ឋខេត្តព្រះសីហនុ កំពុងមានចម្ងល់ថា មូលហេតុអ្វីរដ្ឋបាលខេត្តព្រះសីហនុ ព្យាយាមលាក់បាំងព័ត៌មានស្ដីពីអត្រា ឬចំនួនពលរដ្ឋដែលរស់នៅក្នុងខេត្តនេះឆ្លងជំងឺ Covid-19 ជាប្រចាំថ្ងៃ ដើម្បីឲ្យអ្នកពាក់ព័ន្ធ ជាពិសេសសាធារណជនបានដឹងចូលរួមបង្ការទប់ស្កាត់ឲ្យបានទូលំទូលាយនោះ។ មន្ត្រីរាជការ និងពលរដ្ឋ បានរិះគន់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ថាមានចេតនាបិទអត្រាឆ្លងជំងឺ Covid-19 មិនឲ្យសាធារណជនបានដឹងឲ្យទូលំទូលាយ ខណៈថ្នាក់ដឹកនាំរដ្ឋបាលរាជធានី-ខេត្តដទៃទៀតនៅទូទាំងប្រទេសកម្ពុជា បានផ្តល់ព័ត៌មានជុំវិញអត្រាឆ្លងជំងឺ Covid-19 ដើម្បីឲ្យសាធារណជនបានដឹង និងចូលរួមបង្ការទាំងអស់គ្នា។ ពលរដ្ឋខេត្តព្រះសីហនុ បានស្នើដល់លោក គួច...
ជំងឺកូវីដ ១៩
កម្ពុជាផ្អាកការធ្វើដំណើរចេញចូលព្រំដែនកម្ពុជា-វៀតណាមរយៈពេល១ខែ ដើម្បីបង្ការការឆ្លង Covid-19
ខេមបូឌា ដេលី
-
July 15, 2021
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកជាបណ្ដោះអាសន្នសម្រាប់ការធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាមរបស់កម្មករជំនាញ អ្នកបច្ចេកទេស បុគ្គលិកក្រុមហ៊ុននានារបស់វៀតណាម រយៈពេល ១ខែ ចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ តទៅ។ លោក ហ៊ុន សែន ក៏ស្នើដល់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យក្រើនរំឭកដល់សមត្ថកិច្ចនៅតាមខេត្តជាប់ព្រំដែនជាមួយវៀតណាម ត្រូវទប់ស្កាត់ជនជាតិវៀតណាម មិនឲ្យឆ្លងចេញចូលតាមព្រំដែនប្រទេសទាំងពីរតទៅទៀតទេ ប្រយោជន៍ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺ Covid-19។ សេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា ផ្ញើជូនឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសវៀតណាម ដែលសារព័ត៌មាន...
ជំងឺកូវីដ ១៩
អ្នកឃ្លាំមើលសង្គមថាការស្នើឲ្យដកចេញអនុក្រឹត្យកាតព្វកិច្ចវ៉ាក់សាំងដើម្បីធានាសិទ្ធិពលរដ្ឋជារឿងត្រឹមត្រូវ
ខេមបូឌា ដេលី
-
July 15, 2021
ក្រុមអ្នកឃ្លាំមើលសិទ្ធិការងារសម្ដែងការគាំទ្រទាំងស្រុងទៅនឹងការលើកឡើងរបស់អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ស្ដីពីការស្នើឲ្យដកចេញនូវអនុក្រឹត្យកាតព្វកិច្ចវ៉ាក់សាំង និងវិធានការផ្សេងៗដើម្បីធានាភាពស្របគ្នាជាមួយបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិនោះ។ ការគាំទ្រនេះ កើតឡើងបន្ទាប់ពីក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានផ្ញើលិខិតទៅកាន់រដ្ឋាភិបាលកម្ពុជា ស្ដីពីការស្នើឲ្យលុបចេញនូវអំពីអនុក្រឹត្យស្ដីពីកាតព្វកិច្ចក្នុងការទទួលបានការចាក់វ៉ាក់សាំងការពារជំងឺ Covid-19 កាលពីពេលថ្មីៗនេះ។ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៤ ខែកក្កដា ថា ដើម្បីលើកកម្ពស់ការអនុវត្តសិទ្ធិមនុស្ស និងការធានានូវសុខភាពសាធារណៈជូនប្រជាជនឲ្យមានប្រសិទ្ធភាព រដ្ឋាភិបាលកម្ពុជាគួរតែផ្តល់នូវទំនុកចិត្តដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ ជាងការអនុវត្តដោយការចាប់បង្ខំ។ លោកអះអាងថា...
នយោបាយ
អ្នកឃ្លាំមើលសង្គមថារដ្ឋាភិបាលកម្ពុជាមានបំណងគេចពីការប្រជុំអាស៊ី-អឺរ៉ុបដោយចំមុខជាមួយតំណាងប្រទេសលោកសេរី
ខេមបូឌា ដេលី
-
July 14, 2021
ក្រុមអ្នកសង្កេតការណ៍នយោបាយខ្មែរនៅឯនាយសមុទ្រលើកឡើងថា ការប្រជុំអាស៊ី-អឺរ៉ុបតាមប្រព័ន្ធវីដេអូ គឺពិតជាជួយបន្ធូរបន្ថយភាពតានតឹងចំពោះការប្រឈមរបស់រដ្ឋាភិបាលកម្ពុជាយ៉ាងខ្លាំងពីការសួរដេញដោលអំពីការធ្លាក់ចុះនូវការគោរពសិទ្ធិមនុស្ស និងការជាន់ឈ្លីលទ្ធិប្រជាធិបតេយ្យក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ។ ការលើកឡើងនេះ ធ្វើឡើងហាក់រិះគន់ចំៗទៅរដ្ឋាភិបាលកម្ពុជាដែលមានបំណងគេចវេសពីការប្រជុំដោយចំមុខជាមួយតំណាងប្រទេសលោកសេរីក្នុងកិច្ចប្រជុំអាស៊ី-អឺរ៉ុប ដែលនឹងប្រព្រឹត្តទៅនៅចុងខែវិច្ឆិកា ឆ្នាំ២០២១ នេះ។ ប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៣ ខែកក្កដា ថា ពិភពលោកនឹងគ្មានហេតុផលណាដែលអាចជំរុញឲ្យកម្ពុជាត្រូវបើកកិច្ចប្រជុំដោយផ្ទាល់នោះទេ ប៉ុន្តែបំណងគេចវេសពីការប្រជុំដោយចំមុខនេះ រដ្ឋាភិបាលកម្ពុជាបានរៀបចំតាមរយៈនៃការបំប៉ោងសភាពការណ៍ Covid-19 នេះអស់រយៈពេលរាប់ខែមកហើយ។ លោកអះអាងថា បើទោះបីជាមិនមានវិបត្តិ...
ជំងឺកូវីដ ១៩
ជប៉ុនប្រកាសផ្តល់ជំនួសវ៉ាក់សាំង AstraZeneca ប្រមាណ ១លានដូសដល់កម្ពុជា
ខេមបូឌា ដេលី
-
July 14, 2021
រដ្ឋាភិបាលជប៉ុន ប្រកាសផ្តល់ជំនួសវ៉ាក់សាំង AstraZeneca ដល់កម្ពុជាប្រមាណ ១លានដូស ស្ថិតក្នុងចំណងមិត្តភាពកម្ពុជា-ជប៉ុន ដោយផ្អែកលើស្ថានភាព Covid-19 នៅកម្ពុជា ក្នុងពេលបច្ចុប្បន្ននេះនៅមិនទាន់ធូរស្រាល។ ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) បានចេញលិខិតប្រកាសនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ថា វ៉ាក់សាំងដែលត្រូវបានផ្តល់អាជ្ញាប័ណ្ណផលិតក្នុងប្រទេសជប៉ុន នឹងត្រូវបានដឹកជញ្ជូនទៅដល់កម្ពុជាក្នុងពេលដ៏ឆាប់ខាងមុខនេះ ហើយជំនួយនេះនឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាយ៉ាងខ្លាំងផងដែរ។ លោកអះអាងថា ក្នុងពេលដែលប្រឈមមុខនឹងការរីករាលដាលនៃវីរុស...
ជំងឺកូវីដ ១៩
វៀតណាមបើកយុទ្ធនាការចាក់វ៉ាក់សាំងអាមេរិកនៅក្រុងហូជីមិញ ហើយមេដឹកនាំប្រទេសនេះអរគុណអាមេរិក
ខេមបូឌា ដេលី
-
July 13, 2021
វ៉ាក់សាំងរបស់អាមេរិកចំនួន ២លានដូសដែលបានទៅដល់ទីក្រុងហាណូយ កាលពីថ្ងៃទី១០ កក្កដា ត្រូវបានដាក់ឱ្យប្រើប្រាស់ទៅលើប្រជាជនវៀតណាម នៅតាមបណ្ដាទីប្រជុំជនធំៗ ជាពិសេសនៅទីក្រុងហូជីមិញ ដែលកំពុងផ្ទុះការឆ្លងជំងឺកូវីដធ្ងន់ធ្ងរ។ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និយាយថា គ្រប់ទីប្រជុំជនគឺជាអាទិភាពនៃការទទួលបានវ៉ាក់សាំង ហើយយុទ្ធនាការដែលចាប់ផ្ដើមពីថ្ងៃទី១០ កក្កដា នេះ គឺត្រូវតែធ្វើឱ្យមានប្រសិទ្ធភាព និងតម្លាភាព។ ពលរដ្ឋចាប់ពីអាយុ ១៨ឆ្នាំទៅ គឺជាអាទិភាពនៃការទទួលបានវ៉ាក់សាំង តែលោកបញ្ជាក់ថា ទីក្រុងហូជីមិញ គឺជាភូមិសាស្ត្រអាទិភាពជាងគេ...
ជំងឺកូវីដ ១៩
សពអ្នកជំងឺកូវីដ-១៩ចំនួន ៥០សាកសពទៀតនៅរាជធានីភ្នំពេញមិនទាន់ត្រូវបានបូជា
ខេមបូឌា ដេលី
-
July 13, 2021
អាជ្ញាធររាជធានីភ្នំពេញ អះអាងថា សាកសពអ្នកជំងឺកូវីដ-១៩ ដែលមិនទាន់យកទៅបូជាមានចំនួន ៥០នាក់ទៀត ដោយបច្ចុប្បន្នសពទាំងនោះនៅក្នុងទូក្លាសេសព ខណៈអាជ្ញាធរគ្រោងនឹងឱ្យគ្រួសារយកសពអ្នកស្លាប់ដោយកូវីដទៅបូជាដោយខ្លួនឯង។ ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១២ ខែកក្កដា អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ លើកឡើងថា បច្ចុប្បន្ន សាកសពអ្នកស្លាប់ដោយជំងឺកូវីដ-១៩ នៅសល់ប្រមាណជា ៥០សាកសពទៀតកំពុងទុកនៅក្នុងទូក្លាសេសព ខណៈកន្លែងបូជាសពអ្នកជំងឺកូវីដនៅខេត្តកំពង់ស្ពឺ មិនទាន់មានមធ្យោបាយក្នុងការដឹកជញ្ជូនសពយកទៅបូជានៅឡើយ។ លោកបន្តថា អាជ្ញាធរបានយកសពអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ទៅបូជានៅវត្តចំនួន៣ នៅក្នុងរាជធានីភ្នំពេញ ក្នុងនោះមានវត្តទឹកថ្លា...
ជំងឺកូវីដ ១៩
អ្នកឃ្លាំមើល៖ ក្រសួងសុខាភិបាលរៀបចំសពដែលស្លាប់ដោយជំងឺកូវីដ-១៩បានល្អប្រសើរជាងមុន
ខេមបូឌា ដេលី
-
July 13, 2021
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) លើកឡើងថា ការកែប្រែរបស់ក្រសួងសុខាភិបាល ក្នុងការរៀបចំសពដែលស្លាប់ដោយសារជំងឺកូវីដ-១៩ យកទៅបូជា គឺមានលក្ខណៈល្អប្រសើរជាងមុន។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំទៅដល់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅតាមបណ្តារាជធានីខេត្តទាំងអស់ឲ្យមានការប្រុងប្រយ័ត្នក្នុងការរៀបចំសាកសពដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ឲ្យបានត្រឹមត្រូវជាទីបំផុត។ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១២ កក្កដា ថា អ្វីដែលក្រសួងសុខាភិបាលយកចិត្តទុកដាក់បន្ថែមទៀតនោះ គឺការកំណត់ចំនួនអ្នកដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ នាពេលកន្លងមក ថាតើពួកគេមានជំងឺឱកាសនិយមអ្វីខ្លះដែលងាយនឹងធ្វើឲ្យអ្នកមានជំងឺកូវីដ-១៩...
1
...
9
10
11
...
13
Page 10 of 13
Latest news
រដ្ឋាភិបាលបញ្ចូលសាច់ញាតិយុទ្ធជនពលី និងរបួសធ្ងន់ ៤១នាក់ក្នុងក្របខ័ណ្ឌកងទ័ព
June 4, 2026
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក សារភាពទទួលប្រាក់ជិត១០០លានដុល្លារ ពីគម្រោងឆបោក
May 29, 2026
សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន
May 29, 2026
មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ
May 26, 2026
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ
May 26, 2026
© 2021,
ដេលី
. All rights reserved.