27.4 C
Phnom Penh

TAG

ដូណាល់ ត្រាំ

ចិន រុស្ស៊ី និង​អ៊ីរ៉ង់ ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ក្រោម​សម្ពាធ​យោធា​ពី​សហរដ្ឋ​អាមេរិក

អ៊ីរ៉ង់ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ប្រទេស​មួយ​ដែល​ជា​ដៃគូ​យុទ្ធសាស្ត្រ​យោធា​ដ៏​ទូលំទូលាយ​ជាមួយ​មហាអំណាច​រុស្ស៊ី និង​ចិន។ នៅ​ខណៈ​ភាព​តានតឹង​ជាមួយ​សហរដ្ឋ​អាមេរិក បាន​និង​កំពុង​កើន​ឡើង ក៏​មាន​ការ​ចោទ​សួរ​ជុំវិញ​ស្ថានការណ៍​ដូចនេះ​ថា តើ​រុស្ស៊ី និង​ចិន អាច​បណ្តោយ​ឱ្យ​អ៊ីរ៉ង់ ធ្លាក់​ទៅ​ក្នុង​សង្គ្រាម​ជាមួយ​មហាអំណាច​សហរដ្ឋ​អាមេរិក​ឬ​ទេ ហើយ​បើ​អាច​ផ្ទុះ​សង្គ្រាម​វាយប្រហារ​ពី​សហរដ្ឋ​អាមេរិក តើ​ប្រទេស​ទាំង​ពីរ​នេះ​នឹង​ជួយ​អ៊ីរ៉ង់ ក្នុង​ទម្រង់​បែប​ណា? ការវិភាគ​ដ៏​សំខាន់​មួយ​បាន​បង្ហាញ​ថា ទាំង​រុស្ស៊ី និង​ចិន មិន​ចង់​ឲ្យ​អ៊ីរ៉ង់ ចូល​ទៅ​ក្នុង​ជម្លោះ​ផ្ទាល់​នោះ​ទេ។ វិធីសាស្ត្រ​របស់​ពួកគេ​ច្រើន​ផ្អែកលើ​ការ​គាំទ្រ​ផ្នែក​យុទ្ធសាស្ត្រ និង​សេដ្ឋកិច្ច ដូចជា ការ​ពង្រឹង​សមត្ថភាព​យោធា​រួម ក្នុង​ការ​ធ្វើ​សមយុទ្ធ​កងទ័ព​ជើងទឹក ការ​វិនិយោគ និង​ការ​ផ្តល់​ការ​ការពារ​សេដ្ឋកិច្ច ដើម្បី​បន្ថែម​ភាព​រឹងមាំ​ទៅ​ឱ្យ​អ៊ីរ៉ង់...

សហរដ្ឋ​អាមេរិក​បន្ថែម​សម្ពាធ​លើ​របប​សាធារណរដ្ឋ​អ៊ីស្លាមិក​អ៊ីរ៉ង់ សង្ឃឹម​ថា​នឹង​រលំ​ដូច​ជញ្ជាំង​ប៊ែរឡាំង

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ កំពុង​ពិចារណា​លើ​ជម្រើស​ជាច្រើន​ប្រភេទ​ប្រឆាំង​នឹង​របប​សាធារណរដ្ឋ​ឥស្លាមិក​អ៊ីរ៉ង់ ក្នុង​នោះ​រួម​មាន​ទាំង​ជម្រើស​ការ​វាយប្រហារ​កំណត់​គោលដៅ​លើ​កងកម្លាំង​សន្តិសុខ និង​មេដឹកនាំ​អ៊ីរ៉ង់ ដើម្បី​លើក​ទឹកចិត្ត​ដល់​ក្រុម​បាតុករ​ឱ្យ​បះបោរ​ជា​ថ្មី​ទាញ​ទីក្រុង​តេហេរ៉ង់ ធ្លាក់​ក្នុង​ការ​គ្រប់គ្រង​របស់​បាតុករ។ គំនិត​នេះ ចេញ​មក​ស្រប​ពេល​ក្រុម​មន្ត្រី​អ៊ីស្រាអែល យល់​ថា​ការ​វាយប្រហារ​តាម​ផ្លូវអាកាស​តែ​មួយ​គត់​មិន​អាច​ផ្ដួល​រំលំ​របប​ដឹកនាំ​ទីក្រុង​តេហេរ៉ង់ បាន​ក៏ដោយ ត្រូវតែ​មាន​ការ​ផ្ទុះ​ផ្ទៃក្នុង​នៃ​ប្រទេស​អ៊ីរ៉ង់ ដូចជា​ការ​បះបោរ​ពី​ពលរដ្ឋ​ប្រឆាំង​របប​ផ្ដាច់ការ​នៅ​អ៊ីរ៉ង់។ តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែ​មករា លោក ត្រាំ ចង់​បង្កើត​ឱ្យ​មាន​លក្ខខណ្ឌ​ដែល​នាំ​ទៅ​រក​ការ​ផ្លាស់ប្ដូរ​របប​ដឹកនាំ​អ៊ីរ៉ង់ សព្វថ្ងៃ បន្ទាប់ពី​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ង់ បាន​បង្ក្រាប​យ៉ាង​សាហាវ​វាយប្រហារ​លើ​ក្រុម​បាតុករ​នៅ​ទូទាំង​ប្រទេស​កាលពី​ដើម​ខែ​មករា នេះ...

លោក ហ៊ុន ម៉ាណែត ប្រកាស​ចូលរួម​ក្នុង​ក្រុម​អភិបាល​សន្តិភាព​របស់​លោក ត្រាំ ដោយ​មិន​បង់​សមាជិកភាព

នាយករដ្ឋមន្ត្រី​ប្រទេស​កម្ពុជា លោក ហ៊ុន ម៉ាណែត អះអាង​ថា ការ​សម្រេច​ចូលរួម​ជា​សមាជិក​ស្ថាបនិក​នៃ​ក្រុម​អភិបាល​សន្តិភាព (The Board of Peace) គឺ​ដើម្បី​បង្ហាញ​ឆន្ទៈ​ប្រទេស​កម្ពុជា ក្នុង​ការ​គាំទ្រ និង​រួម​ចំណែក​ដល់​ការ​លើកកម្ពស់​ការ​រក្សា​សន្តិភាព​សកល។ លោក ហ៊ុន ម៉ាណែត សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ មករា នេះ​ថា ប្រទេស​កម្ពុជា​បាន​ឯកភាព​ចូលរួម​ជា​សមាជិក​ស្ថាបនិក​នៃ​ក្រុម​អភិបាល​សន្តិភាព (The Board of Peace) តាម​សំណើ​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក...

ប្រធានាធិបតី​អាមេរិក​អញ្ជើញ​ប្រទេស ៦០ ចូល​ជា​សមាជិក​គំនិត​ផ្ដួចផ្ដើម​ក្រុម​អភិបាល​សន្តិភាព

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែ​មករា បាន​ចុះហត្ថលេខា​លើ​ការ​បង្កើត​ធម្មនុញ្ញ​នៃ​ក្រុម​អភិបាល​សន្តិភាព​ជា​ផ្លូវការ នៅ​ឯ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ក្នុង​ទីក្រុង​ដាវ៉ូស (Davos) ប្រទេស​ស្វីស។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN នៅ​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២៦។ លោក ត្រាំ បាន​ផ្ញើ​លិខិត​ទៅ​កាន់​មេដឹកនាំ​ប្រទេស​ចំនួន ៦០ ដើម្បី​អញ្ជើញ​ពួកគេ​ឱ្យ​ចូលរួម​ក្នុង​ក្រុម​អភិបាល​សន្តិភាព ហើយ​ក្នុង​នោះ​មាន​ប្រទេស​ខ្លះ​បាន​ទទួលយក​ការ​អញ្ជើញ​ស្ម័គ្រ​ចូល​ជា​សមាជិក ខ្លះ​បដិសេធ និង​ខ្លះ​ទៀត​មិន​ទាន់​ឆ្លើយតប​ដោយ​ស្ទាក់ស្ទើរ។ តាម​ទីភ្នាក់ងារ​ព័ត៌មាន...

អ្នកនាំពាក្យ​អួត​ថា​ពិភពលោក​នឹក​ដល់​កម្ពុជា​ភ្លាមៗ​ពេល​និយាយ​ពី «សន្តិភាព» បន្ទាប់ពី​កម្ពុជា​ទទួល​បាន​លិខិត​លោក ដូណាល់ ត្រាំ

រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុក​ការ​បើក​ផ្លូវ​ឱ្យ​កម្ពុជា ចូល​ជា​រដ្ឋ​សមាជិក​ស្ថាបនិក និង​ជា​ភាគី​នៃ​ធម្មនុញ្ញ​ក្រុម​អភិបាល​សន្តិភាព ផ្តើម​គំនិត​ដោយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក នៅ​ក្រុង​ដាវ៉ូស ប្រទេស​ស្វីស គឺជា​កិត្តិយស​ដ៏​ធំធេង​សម្រាប់​ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​តូច និង​ចង់បាន​សន្តិភាព​ពេញលេញ។ ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លោក ប៉ែន បូណា បាន​លើកឡើង​ក្នុង​កម្មវិធី​ធ្វើ​បច្ចុប្បន្នភាព​ព្រំដែន​កម្ពុជា-ថៃ នៅ​ថ្ងៃទី​២២ មករា ថា តាមរយៈ​លិខិត​អញ្ជើញ​ផ្លូវការ​ពី​ប្រធានាធិបតី ដូណាល់ ត្រាំ ស​ឱ្យ​ឃើញ​ថា ទោះបីជា​ប្រទេស​កម្ពុជា ជា​ប្រទេស​តូច​ក៏​ពិត​មែន ប៉ុន្តែ​ពិភពលោក​នៅតែ​នឹកឃើញ​ដល់​ប្រទេស​កម្ពុជា​ភ្លាមៗ​នៅ​ពេល​ដែល​គេ​និយាយ​ពី​សន្តិភាព។ លោក...

វេណេហ្ស៊ុយអេឡា បន្ត​ដោះលែង​អ្នកទោស​នយោបាយ​ជាង ៤០០​នាក់ ខណៈ​អង្គការ​សិទ្ធិមនុស្ស​រក​ឃើញ​ថា​ភាគច្រើន​ជិត​ដល់​ថ្ងៃ​ដោះលែង

ប្រធាន​រដ្ឋសភា​នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា លោក Jorge (Horhé = Horhay) Rodriguez ប្រកាស​ថា​រដ្ឋាភិបាល​នៅ​ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី​ស្ដីទី​អ្នកស្រី Delcy Rodriguez បាន​ដោះលែង​អ្នកទោស​ជាង ៤០០​នាក់ ចាប់តាំងពី​សប្ដាហ៍​មុន​មក​នេះ។ ប្រធាន​រដ្ឋសភា​នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា លោក Jorge Rodriguez បាន​ប្រកាស​ដូចនេះ​នៅ​ក្នុង​អំឡុង​សម័យប្រជុំ​សភា​កាលពី​ថ្ងៃ​អង្គារ ទី​១២ ខែ​មករា ឆ្នាំ​២០២៦។ នេះ​បើ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera នៅ​ថ្ងៃទី​១៣ ខែ​មករា...

សហរដ្ឋ​អាមេរិក​ពិចារណា​ជម្រើស​ខ្លាំងក្លា​ធ្វើ​អន្តរាគមន៍​ចំពោះ​ស្ថានការណ៍​នៅ​ប្រទេស​អ៊ីរ៉ង់

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ និយាយ​នៅ​ថ្ងៃ​អាទិត្យ ទី​១១ ខែ​មករា ឆ្នាំ​២០២៦ ថា លោក​កំពុងតែ​ថ្លឹងថ្លែង​អំពី​ជម្រើស​ដើម្បី​ឆ្លើយតប​នឹង​ភាព​ចលាចល​ដែល​កំពុង​កើន​ឡើង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ រួម​ទាំង​ជម្រើស​យោធា​ដែល​អាច​ធ្វើ​ទៅ​បាន​ផង​ដែរ។ លោក ត្រាំ ព្រមាន​ថា អន្តរាគមន៍​របស់​កងទ័ព​សហរដ្ឋ​អាមេរិក​ជួយ​បាតុករ គឺ​មាន​ភាព​ខ្លាំងក្លា​ប្រឆាំង​អាជ្ញាធរ​អ៊ីរ៉ង់ បាញ់​សម្លាប់​បាតុករ​យ៉ាង​រង្គាល​នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ដោយ​សារព័ត៌មាន Asia One News ចុះផ្សាយ​នៅ​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០២៦។ នៅ​ពេល​អ្នក​សារព័ត៌មាន​សួរ​នៅ​លើ​យន្តហោះ Air...

លោក ដូណាល់ ត្រាំ ថា​នឹង​ជួប​មេ​បក្ស​ប្រឆាំង​វេណេហ្ស៊ុយអេឡា ខណៈ​ឯ​ទីក្រុង​ការ៉ាកាស ដោះលែង​អ្នកទោស

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​បញ្ជាក់​ថា មេដឹកនាំ​គណបក្ស​ប្រឆាំង​វេណេហ្ស៊ុយអេឡា អ្នកស្រី Maria Corina Machado នឹង​មក​ទីក្រុង​វ៉ាស៊ីនតោន នា​សប្តាហ៍​ក្រោយ។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន Bloomberg ចុះផ្សាយ​នៅ​ថ្ងៃ​សុក្រ ទី​៩ ខែ​មករា ឆ្នាំ​២០២៦។ ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ Fox News លោក ត្រាំ បាន​និយាយ​ថា អ្នកស្រី...

ពលរដ្ឋ​អ៊ីរ៉ង់ ចេញ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​របប​គ្រប់គ្រង​ក្រុង​តេហេរ៉ង់ ផ្ទុះ​នៅ ១១១​ទីក្រុង​ក្នុង​រយៈពេល ១២​ថ្ងៃ

យោង​តាម​សេចក្តី​រាយការណ៍​ពី​សារព័ត៌មាន​សកម្មជន​សិទ្ធិមនុស្ស ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ប្រជាជន​អ៊ីរ៉ង់ បាន​ចេញ​តាម​ដងផ្លូវ​នៅ​ក្នុង​ទីក្រុង​យ៉ាងហោចណាស់ ១១១​ទីក្រុង នៅ​ទូទាំង​ខេត្ត​ចំនួន ៣១ ដែល​ជា​ការ​ផ្ទុះ​ការ​តវ៉ា​ផ្ដើម​ពី​ការ​ប្រឆាំង​ការ​រំលំ​សេដ្ឋកិច្ច​ឈាន​ដល់​ការ​តវ៉ា​ទម្លាក់​របប​ដឹកនាំ​នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​ឥស្លាម។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អ៊ីរ៉ង់ បាន​រាយការណ៍​អំពី​ការ​តវ៉ា​លើកដំបូង​នៅ​ក្នុង​ទីក្រុង​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​អ៊ីឡាំ កាលពី​ល្ងាច​ថ្ងៃ​ពុធ ហើយ​ចូល​ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ មករា គឺជា​ថ្ងៃទី​១២ នៃ​ការ​ផ្ទុះ​បាតុកម្ម​ដ៏​មហា​ធំធេង​នៃ​ប្រជាជន​ក្នុង​ប្រទេស​មាន​ប្រជាជន​ជាង ៨០​លាន​នាក់។ ភាព​ចលាចល​បាន​ផ្ទុះ​ឡើង​នៅ​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២៥ នៅ​ពេល​ដែល​ប្រាក់​រីយ៉ាល់​អ៊ីរ៉ង់ បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់​មាន ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក។ អាជ្ញាធរ​បាន​ព្យាយាម​ប្រើ​វិធីសាស្ត្រ​ពីរ​យ៉ាង ដើម្បី​បន្ថយ​កំហឹង​របស់​អ្នក​តវ៉ា គឺ​ទទួលស្គាល់​វិបត្តិ​សេដ្ឋកិច្ច...

មេ​បក្ស​ប្រឆាំង​នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា សច្ចា​ថា​ត្រឡប់​ទៅ​ស្រុក​វិញ ខណៈ​លោក ម៉ាឌូរ៉ូ ឡើង​សវនាការ​នៅ​ក្រុង​ញូវយ៉ក

មេដឹកនាំ​បក្ស​ប្រឆាំង​ដ៏​សំខាន់​នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា អ្នកស្រី Maria Corina Machado សច្ចា​ថា​នឹង​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ឱ្យ​បាន​ឆាប់​បំផុត ខណៈ​អ្នកស្រី​បាន​កោតសរសើរ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ចំពោះ​ការ​ចាប់​ខ្លួន​លោក នីកូឡាស ម៉ាឌូរ៉ូ ប្រធានាធិបតី​នៃ​ប្រទេស​អាមេរិក​ខាងត្បូង​មួយ​នេះ​កាលពី​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០២៦។ នៅ​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍ Fox News អ្នកស្រី Corina Machado បាន​បញ្ជាក់​ថា អ្នកស្រី​ជឿជាក់​ថា​ការ​ផ្លាស់ប្ដូរ​នេះ​គួរតែ​បន្ត​ទៅ​មុខ​ទៀត មិន​ចប់​ត្រឹម​ចាប់​ខ្លួន​លោក...

Latest news

© 2021, ដេលី. All rights reserved.