TAG
បណ្ឌិត សេក សុជាតិ
លោក កឹម សុខា៖ ការការពារសិទ្ធិមនុស្សមិនអាចចាត់ទុកថាជាការលូកដៃចូលកិច្ចការផ្ទៃក្នុងនៃប្រទេសណាមួយនោះទេ
មេដឹកនាំបក្សប្រឆាំងដែលមិនទាន់មានសេរីភាពពេញលេញ លោក កឹម សុខា លើកឡើងថា ការចូលរួមលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស មិនអាចចាត់ទុកថាជាការលូកដៃចូលកិច្ចការផ្ទៃក្នុង ឬជាការរំលោភលើអធិបតេយ្យភាពនៃប្រទេសណាមួយនោះទេ។
ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរងការរឹតត្បិតសេរីភាព លោក កឹម សុខា បានសរសេរលើទំព័រ Facebook របស់លោកនៅថ្ងៃទី១០ ខែធ្នូ ថា ការមិនឲ្យតម្លៃសិទ្ធិមនុស្ស ការមិនគោរពសិទ្ធិគ្នាទៅវិញទៅមក ជាពិសេសការរំលោភសិទ្ធិមនុស្ស គឺជាដើមចមនៃជម្លោះទាំងឡាយដែលអាចរីករាលដាលរហូតដល់មានសង្គ្រាម នាំឲ្យពលរដ្ឋទទួលរងនូវការឈឺចាប់ វិនាសកម្ម...
អ្នកឃ្លាំមើលថាអន្តរជាតិនៅតែទទួលស្គាល់សុពលភាពរបស់គណបក្សសង្គ្រោះជាតិ
អ្នកឃ្លាំមើលនិយាយថា ជំនួបលោក កឹម សុខា ជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសអូស្ត្រាលី អ្នកស្រី ម៉ារីស ផេន (Marise Payne) បង្ហាញថា គណបក្សប្រឆាំងនៅតែមានសុពលភាពដដែលក្នុងកែវភ្នែករបស់អន្តរជាតិ ព្រមទាំងបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។
នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត បណ្ឌិត សេក សុជាតិ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៩ វិច្ឆិកា នេះថា...
មន្ត្រីបក្សប្រឆាំងចាត់ទុកសេចក្តីព្រាងច្បាប់កំណត់សញ្ជាតិតែមួយថាជាច្បាប់កើតចេញពីការសងសឹក
សមាជិករដ្ឋសភាកម្ពុជា ចំនួន ១១១រូប បានអនុម័តជាឯកច្ឆន្ទលើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញដែលកំណត់ឲ្យប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងនាយករដ្ឋមន្ត្រីមានសញ្ជាតិតែមួយជាស្ថាពរហើយ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ខណៈមន្ត្រីបក្សប្រឆាំងរិះគន់ថា គោលបំណងពិតនៃច្បាប់នេះមិនមែនដើម្បីស្នេហាជាតិទេ គឺដើម្បីគំនុំសងសឹករបស់មេបក្សកាន់អំណាចតែប៉ុណ្ណោះ។
រដ្ឋសភាកម្ពុជា កាលពីថ្ងៃចន្ទ ទី២៥ តុលា បានបើកសម័យប្រជុំលើកទី៦ របស់ខ្លួនដែលមានសមាជិកចំនួន ១១១រូប រួមទាំងវត្តមានរបស់លោក ហ៊ុន សែន ផងនោះ បានអនុម័តជាឯកច្ឆន្ទលើសេចក្តីវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញដែលមាន ៣មាត្រា កំណត់ឲ្យមេដឹកនាំកំពូលៗរបស់កម្ពុជាមានសញ្ជាតិខ្មែរតែមួយ។
ការអនុម័តច្បាប់ស្ដីពីការកំណត់សញ្ជាតិមេដឹកនាំស្ថាប័នកំពូលៗរបស់កម្ពុជា...
ក្រុមអ្នកឃ្លាំមើល៖ ដើម្បីឲ្យពលរដ្ឋចូលរួមចាក់វ៉ាក់សាំងកូវីដ-១៩ រដ្ឋាភិបាលគួរតែផ្តល់ជម្រើសដល់ពួកគាត់
មន្ត្រីសង្គមស៊ីវិលផ្នែកអភិវឌ្ឍផ្នត់គំនិត លើកឡើងថា ដើម្បីឲ្យពលរដ្ឋចូលរួមក្នុងការទទួលយកថ្នាំបង្ការជំងឺ Covid-19 រដ្ឋាភិបាលគួរផ្តល់លទ្ធភាពជ្រើសរើសវ៉ាក់សាំងដែលពលរដ្ឋចង់បាន ជាជាងជំរុញ ឬបង្ខំឲ្យពួកគាត់ទទួលយកវ៉ាក់សាំងដែលពួកគាត់មិនទាន់មានទំនុកចិត្ត។
ការអះអាងរបស់អ្នកឃ្លាំមើលសង្គមនេះ ធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជាជំរុញឲ្យមានការផ្សព្វផ្សាយទូទាំងប្រទេសឲ្យពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង ទៅទទួលការចាក់វ៉ាក់សាំង Covid-19 ដូសទី១ កាលពីពេលថ្មីៗនេះ។
នាយកប្រតិបត្តិនៃអង្គការអភិវឌ្ឍន៍ផ្នត់គំនិត បណ្ឌិត សេក សុជាតិ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៨ ខែសីហា ថា ការមិនហ៊ានសម្រេចចិត្តទទួលយកវ៉ាក់សាំងប្រឆាំងវីរុស...
GDP៖ ការកសាងសង្គមប្រជាធិបតេយ្យឲ្យរឹងមាំគឺត្រូវធ្វើនយោបាយប្រឈមនឹងបុគ្គលធិបតេយ្យយ៉ាងស្វិតស្វាញ
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បានលើកឡើងថា ដើម្បីកសាងសង្គមប្រជាធិបតេយ្យសេរីពហុបក្សឲ្យបានរឹងមាំ គឺត្រូវប្រឈមនឹងការប្រកួតប្រជែងលើសមរភូមិនយោបាយបែបបុគ្គលធិបតេយ្យយ៉ាងស្វិតស្វាញ។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ថា របបប្រជាធិបតេយ្យនៅកម្ពុជា ពិតជាត្រូវការពេលវេលាសមរម្យមួយក្នុងការបោះជំហានទៅមុខម្តងមួយជំហានៗប្រៀបដូចជាការសាងសង់ផ្ទះធំទូលាយ និងរឹងមាំមួយសម្រាប់ប្រយោជន៍ពលរដ្ឋខ្មែរទាំងមូលដូច្នេះដែរ។
លោកអះអាងថា ដើម្បីលើកស្ទួយសង្គមប្រជាធិបតេយ្យ គណបក្សប្រជាធិបតេយ្យមូលដ្ឋានរបស់លោក បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមប្រកួតប្រជែងរកការគាំទ្រក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងឆ្នាំ២០២២ ដើម្បីចូលរួមអភិវឌ្ឍឲ្យមានឃុំ-សង្កាត់គំរូ និងការបោះឆ្នោតជាតិឆ្នាំ២០២៣...