TAG
បឹងតាមោក
អ្នកវិភាគ៖ អ្នកមានអំណាចអាចគ្រប់គ្រងដីរាប់ពាន់ហិកតារក្នុងសង្គមដែលមានសីលធម៌ទាបនិងច្បាប់ទន់ខ្សោយ
អ្នកឃ្លាំមើលសង្គម លើកឡើងថា ក្នុងសង្គមដែលមានសីលធម៌ទាប អំណាចច្បាប់នៅទន់ខ្សោយ គឺធ្វើឲ្យអ្នកមានអំណាច និងអ្នកមានលុយអាចប្រើឥទ្ធិពលដែលខ្លួនមានរំលោភយកដីពលរដ្ឋក្រីក្ររាប់ពាន់ហិកតារធ្វើជាកម្មសិទ្ធិរបស់ខ្លួន ខណៈពលរដ្ឋយ៉ាងច្រើនលើសលប់មានដីធ្លីតិចតួច និងខ្លះទៀតអត់មានដីធ្លីសូម្បីតែសម្រាប់សាងសង់លំនៅឋានរបស់ខ្លួន។
អ្នកវិភាគនយោបាយនិងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ថា នៅកម្ពុជា ពលរដ្ឋក្រីក្រដែលជាមនុស្សពេញវ័យក្នុងចំណោម ៥នាក់មានម្នាក់បានធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ដោយសារតែជីវភាពទីទ័លក្រ។ លោកថា ករណីបែបនេះមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ខ្មែរកន្លងមកនោះទេ។
លោកអះអាងថា នៅកម្ពុជាបច្ចុប្បន្ននេះ...
អ្នកឃ្លាំមើល៖ រដ្ឋាភិបាលកាត់ផ្ទៃបឹងតាមោកបន្ថែមទៀត ដោយសារអំណាចនៃទឹកលុយ
អ្នកវិភាគ និងមន្ត្រីគណបក្សនយោបាយ លើកឡើងថា ដោយសារតែអំណាចនៃទឹកលុយ ហើយមិនបានគិតពីផលប្រយោជន៍ជាតិទៅថ្ងៃខាងមុខ បាននាំឲ្យការកាត់ផ្ទៃបឹងតាមោកទៅឲ្យវិស័យឯកជន ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ហើយផ្ទៃបឹងដ៏ធំមួយនេះនឹងត្រូវលុបអស់ខ្ទេចខ្ទីក្នុងពេលដ៏ឆាប់ខាងមុខ។
ការព្រួយបារម្ភនេះ ធ្វើឡើងស្របពេលដែលលោក ហ៊ុន សែន បានកាត់ផ្ទៃបឹងតាមោកជាង ៤ហិកតារបន្ថែមទៀតទៅឱ្យឈ្មោះ សាយ សោភា ដើម្បីធ្វើជាកម្មសិទ្ធិ ស្របពេលដែលផ្ទៃបឹងធម្មជាតិចុងក្រោយនេះត្រូវបានរដ្ឋាភិបាលកាត់អស់ប្រមាណ ១ពាន់ហិកតារ។
នៅក្នុងសិក្ខាសាលាស្ដីពីការបណ្ដុះបណ្ដាលមួយ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត សុខ...
សង្គមស៊ីវិលថាបឹងធម្មជាតិមានច្រើន តែរដ្ឋាភិបាលមើលរំលងគុណតម្លៃនៃបឹងទាំងនោះដោយកាត់ឱ្យឯកជនជាបន្តបន្ទាប់
ក្រុមអង្គការសង្គមស៊ីវិល សម្ដែងការសោកស្តាយដែលបឹងធម្មជាតិមួយចំនួនត្រូវបានរដ្ឋាភិបាលកម្ពុជាកាត់ និងចាក់ដីលុបជាបន្តបន្ទាប់ ក្រោមហេតុផលនៃកិច្ចអភិវឌ្ឍន៍ បើទោះបីជាបឹងទាំងអស់នោះមានគុណតម្លៃ ប៉ុន្តែតម្លៃនេះត្រូវបានរដ្ឋាភិបាលមើលរំលង។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា CCHR អ្នកស្រី ចក់ សុភាព បានសរសេរនៅលើ Facebook នៅថ្ងៃទី២៣ សីហា ដោយលើកឡើងថា ប្រទេសគេគ្មានបឹងទន្លេដូចកម្ពុជានោះឡើយ ប៉ុន្តែគេបានប្រឹងច្នៃ និងសាងសង់បឹងស្រះដាក់កណ្តាលក្រុង ដាំដើមឈើដើម្បីលម្អបន្ថែមឱ្យមានផាសុកភាពដល់ពលរដ្ឋ ខណៈកម្ពុជាមិនបាច់ចំណាយថវិកាដ៏លើសលុបក្នុងការជីក ឬកសាងបឹងសិប្បនិមិត្តនោះទេ។
ប្រទេសកម្ពុជាមានបឹងធម្មជាតិដែលមានស្រាប់ជាច្រើន ដូចជាបឹងកក់ ត្រូវបានរដ្ឋាភិបាលអនុញ្ញាតឲ្យលុបទាំងស្រុង...
ឡានដឹកដីល្មើសបច្ចេកទេសចេញពីបឹងតាមោកកំពុងបំពុលបរិស្ថាននិងរំខានដល់ការរស់នៅរបស់ពលរដ្ឋ
ពលរដ្ឋរស់នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រាប់សារព័ត៌មាន The Cambodia Daily នៅរសៀលថ្ងៃចន្ទ ទី១៦ ខែសីហា ថា រាល់ថ្ងៃនេះមានរថយន្តដឹកដី និងថ្មរាប់សិបគ្រឿង បានដឹកចេញពីបឹងតាមោក ធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងបង្កផលវិបាកដល់ការរស់នៅរបស់ពលរដ្ឋ។
ប្រភពដដែលបានឲ្យដឹងថា មិនត្រឹមតែពលរដ្ឋរស់នៅអមសងខាងផ្លូវនោះទេ អ្នកធ្វើដំណើរឆ្លងកាត់តំបន់នោះក៏រងផលប៉ះពាល់ដែរ ដោយមានធូលីដីហុយ និងពំនូកដី និងថ្មដែលជ្រុះចេញពីទ្រុងរថយន្តទាំងនោះ។
ពួកគាត់អះអាងថា ចំណុចដែលរថយន្តទាំងនោះបើកឆ្លងកាត់ គឺផ្ដើមចេញពីមហាវិថីឈ្នះឈ្នះ និងកំណាត់ផ្លូវបេតុងមួយខ្សែទើបសង់ថ្មីចាប់ពីភូមិស្វាយចេក ខណ្ឌព្រែកព្នៅ...