27.4 C
Phnom Penh

TAG

បឹងតាមោក

បុរស​ខ្លាំង​កម្ពុជា​លោក ហ៊ុន សែន សម្រេច​កាត់​ឆ្វៀល​ផ្ទៃដី​បឹង​តាមោក ១០០​ហិកតា​ឱ្យ​ឧកញ៉ា ហ៊ុន តូ ជា​ក្មួយប្រុស​របស់​លោក

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន សម្រេច​កាត់​ឆ្វៀល​ផ្ទៃដី​បឹង​តាមោក ១០០​ហិកតា ឱ្យ​ឧកញ៉ា ហ៊ុន តូ ជា​ថ្នូរ​នឹង​ការ​ផ្តល់​លុយ​ចំនួន ៥០​លាន​ដុល្លារ​អាមេរិក​សម្រាប់​សាងសង់​ក្រសួង​មហាផ្ទៃ។ សារព័ត៌មាន The Cambodia Daily បាន​ទទួល​លិខិត​មួយ​នៅ​ថ្ងៃទី​១៣ មិថុនា នេះ ដែល​ចេញ​ដោយ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២១ ស្ដីពី​ការ​ផ្តល់​ដី​ទំហំ ១០០​ហិកតា ស្ថិត​ក្នុង​សង្កាត់​ពញាពន់...

បឹង​តាមោក ត្រូវ​បាន​កាត់ ឆ្វៀល និង​ច្រៀក​ពុះ​ចែក​បក្ខពួក​ចំនួន ៨០​ដង​ហើយ​គិត​ត្រឹម​ខែ​សីហា នេះ

អង្គការ​ក្រៅ​រដ្ឋាភិបាល រក​ឃើញ​ថា ផ្ទៃ​បឹង​តាមោក ត្រូវ​បាន​កាត់​ឱ្យ​បុគ្គល​ឯកជន និង​ស្ថាប័ន​ផ្សេងៗ​ចំនួន ៨០​លើក​ហើយ ដែល​ស្មើ​នឹង​ទំហំ​ដី​ជាង ២​ពាន់​ហិកតា (២៤២៧,៣០៤៨​ហិកតា) ឬ​ស្មើ ៧៤,៩២% នៃ​ផ្ទៃ​បឹង​ទាំងមូល គិត​ត្រឹម​ខែ​សីហា ឆ្នាំ​២០២៤ នេះ ខណៈ​សហគមន៍​សំរោងត្បូង កំពុង​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​ការ​កាត់​ឆ្វៀល​នេះ។ អង្គការ​សមាគម​ធាងត្នោត ចេញ​សេចក្តី​រាយការណ៍​នៅ​ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២៤ នេះ​ថា បើ​ផ្អែក​លើ​ស្ថានភាព​ជាក់ស្ដែង រាជរដ្ឋាភិបាល​បាន​កាត់​ផ្ទៃ​បឹង​តាមោក ចំនួន...

អ្នក​ឃ្លាំមើល​អំពាវនាវ​ឱ្យ​លោក ហ៊ុន ម៉ាណែត ចេញ​មុខ​ដោះស្រាយ​សិទ្ធិ​លំនៅឋាន​ពលរដ្ឋ​ដែល​កំពុង​រង​ការ​បណ្តេញ​ចេញ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម អំពាវនាវ​ឱ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា​ដែល​កំពុង​បន្ត​វេន​នៅ​សម្រាប់​អាណត្តិ​ថ្មី លោក ហ៊ុន ម៉ាណែត ចេញ​មុខ​ដោះស្រាយ​បញ្ហា​សិទ្ធិ​លំនៅឋាន​របស់​ពលរដ្ឋ ហើយ​មិន​គួរ​យក​គំរូ​តាម​អតីត​នាយករដ្ឋមន្ត្រី​ចាស់​លោក ហ៊ុន សែន នោះ​ទេ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៩ មីនា នេះ​ថា បញ្ហា​នៃ​ការ​បណ្តេញ​ពី​លំនៅឋាន​កើត​មាន​ស្ទើរតែ​គ្រប់​កន្លែង​នៅ​ទូទាំង​ប្រទេស ខណៈ​ការ​តវ៉ា​ក៏​ចេះ​តែ​កើតមាន​ជា​ហូរហែ​ដែរ ដូច្នេះ​នាយករដ្ឋមន្ត្រី​ក៏​គួរតែ​បាន​ឃើញ​បញ្ហា​ទាំងនេះ​ដែរ​ហើយ...

ពលរដ្ឋ​ជាយក្រុង​ភ្នំពេញ​មួយ​ចំនួន​រង​របួស​ពេល​ឃាត់​គ្រឿងចក្រ​កាយ​ដី​ពួកគេ​ធ្វើ​ប្រឡាយ​ទឹក​បន្ទាប់​ពី​បឹង​តាមោក​ត្រូវ​បាន​លុប​ជិត​អស់

សមាជិក​មួយ​ចំនួន​នៃ​សហគមន៍​សំរោង​ខាងត្បូង បាន​រង​របួស​ពី​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​អាជ្ញាធរ​ជាច្រើន​នាក់ និង​សមាជិក​សហគមន៍​មួយ​ចំនួន ខណៈ​ពួកគេ​ចុះ​ទៅ​ហាមឃាត់​គ្រឿងចក្រ​អេស្កាវ៉ាទ័រ​ឲ្យ​បញ្ឈប់​សកម្មភាព​កាយ​ដី​របស់​ពួកគេ​ដើម្បី​ធ្វើ​ប្រឡាយ​ទឹក។ គេហទំព័រ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ បាន​បង្ហោះ​នៅ​ថ្ងៃទី​២៧ ខែ​កុម្ភៈ កន្លង​មក​ថា កាលពី​ព្រឹក​ថ្ងៃទី​២៧ កុម្ភៈ មាន​ផ្ទុះ​ហេតុការណ៍​ប្រវាយប្រតប់​គ្នា​រវាង​កងកម្លាំង​សន្តិសុខ​ខណ្ឌ​ព្រែកព្នៅ និង​សហគមន៍​សំរោង​ខាងត្បូង ដែល​បាន​ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​សន្លប់​បាត់​ស្មារតី និង​ការ​ស្រែក​យំ​របស់​ពលរដ្ឋ​ផ្សេង​ទៀត ដើម្បី​ទាមទារ​រក​អ្នក​ទទួល​ខុសត្រូវ​លើ​ទង្វើ​នេះ។ ប្រភព​ដដែល​បាន​សរសេរ​ថា ការ​ប្រឈមមុខ​ដាក់​គ្នា​នៅ​ពេលនេះ​ដែល​ពាក់ព័ន្ធ​នឹង​រឿង​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​តំបន់​បឹង​តាមោក គឺ​កើត​ឡើង​នៅ​ពេល​ដែល​គ្រឿងចក្រ​ឈូស​ឆាយ​ចំនួន ៣​គ្រឿង ជាមួយ​នឹង​សន្តិសុខ​ចំនួន ១០​នាក់ ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​ឈូស​ឆាយ​ដី​ដែល​កាន់កាប់​ដោយ​សមាជិក​សហគមន៍។ សមាជិក​សហគមន៍​មួយ​ចំនួន​បាន​ប្រមូល​ផ្តុំ​គ្នា និង​ព្យាយាម​បញ្ឈប់​ការ​ឈូស​ឆាយ​នោះ។ ប្រភព​ខាងលើ​អះអាង​ថា ការ​ឈូស​ឆាយ​ដោយ​មាន​វត្តមាន​កង​កម្លាំង​នគរបាល​ចំនួន​ប្រហែល​ជាង ២០០​នាក់...

លោក ហ៊ុន សែន បន្ត​កាត់​ដី​បឹង​តាមោក​ឱ្យ​ប្អូនថ្លៃ​របស់​លោក​ជិត ២០​ហិកតារ​បន្ថែម​មុន​ផ្ទេរ​អំណាច

បុរស​ខ្លាំង​ដែល​ដឹកនាំ​ប្រទេស​ដោយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ លុប​បឹង និង​រំលោភ​ដី​រដ្ឋ លោក ហ៊ុន សែន បាន​សម្រេច​កាត់​ផ្ទៃដី​បឹង​តាមោក ឬ​បឹង​កប់ស្រូវ ឱ្យ​ទៅ​ប្អូនថ្លៃ​ខ្លួនឯង គឺ​ឧកញ៉ា ឡាញ់ ភារ៉ា ដែល​ត្រូវ​ជា​ស្វាមី​អ្នកស្រី ហ៊ុន សេងនី ជា​លើក​ទី​ពីរ ក្នុង​ទំហំ​ផ្ទៃដី​ជិត ២០​ហិកតារ (១៦​ម៉ឺន ២​ពាន់ ៧០៨​ម៉ែត្រ​ក្រឡា) ធ្វើ​ជា​កម្មសិទ្ធិ​បន្ថែម​ទៀត។ លោក ហ៊ុន សែន...

បឹង​តាមោក​នៅ​សល់​ផ្ទៃ​បឹង​ប្រមាណ ២៣% បន្ទាប់ពី​រដ្ឋាភិបាល​ពុះ​ច្រៀក​ចំនួន​៧០​លើក​ឱ្យ​ក្រុមហ៊ុន ស្ថាប័ន​និង​អ្នក​មាន​អំណាច

ផ្ទៃដី​បឹង​តាមោក ឬ​បឹង​កប់ស្រូវ ដែល​មាន​ទំហំ​សរុប​ជាង ៣​ពាន់​ហិកតារ (៣២៣៩,៧​ហិកតារ) ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ចិញ្ច្រាំ ពុះ​ច្រៀក និង​កាត់​ឱ្យ​ក្រុមហ៊ុន ស្ថាប័ន និង​បុគ្គល​ឯកជន​ចំនួន ៧០​លើក អស់​ជាង ២​ពាន់​ហិកតារ (២៣៦៩,៨៩១៣​ហិកតារ) ដែល​ធ្វើ​ឱ្យ​បឹង​ដ៏​ធំ​មួយ​នេះ​នៅ​សល់​ផ្ទៃដី​ត្រឹមតែ​ប្រមាណ​ជា ២៣​ភាគរយ​ទៀត​ប៉ុណ្ណោះ។ អង្គការ​សមាគម​ធាងត្នោត បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៨ ខែ​តុលា ឆ្នាំ​២០២៣ នេះ​ថា គិត​ត្រឹម​ខែ​កក្កដា ឆ្នាំ​២០២៣ បឹង​តាមោក ឬ​បឹង​កប់ស្រូវ...

នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ​បន្ត​កាត់​ផ្ទៃដី​បឹង​តាមោក ៧​ហិកតារ​បន្ថែម​ទៀត​ឱ្យ​បុគ្គល​មាន​ប្រាក់

នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ​លោក ហ៊ុន សែន បាន​កាត់​ផ្ទៃដី​បឹង​តាមោក ៧​ហិកតារ​ប្រគល់​ឲ្យ​បុគ្គល​មាន​ប្រាក់​ដែល​ពុំ​សូវ​ស្គាល់​ឈ្មោះ ដើម្បី​ឲ្យ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដោយ​ពន្ធអាករ​ជា​បន្ទុក​របស់​រដ្ឋ ដែល​រហូត​មក​ដល់​ពេលនេះ ផ្ទៃដី​បឹង​ធម្មជាតិ​មួយ​នេះ​ត្រូវ​បាន​កាត់​អស់​ជាង ២០០០​ហិកតារ​ហើយ ដើម្បី​ឲ្យ​អ្នក​មាន​អំណាច និង​មាន​លុយ។ យោង​តាម​អនុក្រឹត្យ​ចុះ​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២៣ បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ពូជ​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​កាត់​ផ្ទៃដី​បឹង​តាមោក​ចំនួន ៤​ទីតាំង​ស្ថិត​នៅ​សង្កាត់​សំរោង និង​សង្កាត់​ព្រែកព្នៅ ខណ្ឌ​ព្រែកព្នៅ សរុប ៧​ហិកតារ...

រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ភរិយា​ឧកញ៉ា លី យ៉ុងផាត់ បង្កើត​រោងចក្រ​ផលិត​ស្ករស​នៅ​កំពង់ស្ពឺ

រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន កំពង់ស្ពឺ ស៊ូហ្គើរ របស់​អ្នកស្រី គីម ហ៊ាង ភរិយា​របស់​អ្នកឧកញ៉ា លី យ៉ុងផាត់ បង្កើត​រោងចក្រ​ផលិត​ស្ករស ជី​អេតាណុល និង​អាកុល នៅ​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ខណៈ​ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន​មិន​ទាន់​ដោះស្រាយ​ចប់​នៅឡើយ។ លោក លី យ៉ុងផាត់ ជា​សមាជិក​ព្រឹទ្ធសភា​របស់​បក្ស​កាន់​អំណាច​ផង ជា​ប្រធាន​ក្រុមហ៊ុន គ្លូប៊ល ហៅស៍ ខេមបូឌា និង​ជា​ប្រធាន​ក្រុមហ៊ុន​ជាច្រើន​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បណ្ដេញ​ពលរដ្ឋ​ចេញពី​លំនៅឋាន​ដោយ​បង្ខំ​នៅ​ខេត្ត​កោះកុង...

ភរិយា​មេបញ្ជាការ​រង​កងពល​តូច​លេខ​៧០ ទទួល​បាន​គោរមងារ​ឧកញ៉ា​បន្ទាប់ពី​កាន់​ក្រុមហ៊ុន​ដែល​ពី​មុន​ដឹកនាំ​ដោយ​ភរិយា​លោក ហ៊ុន ម៉ាណែត

ភរិយា​របស់​មេបញ្ជាការ​រង​កងពល​តូច​លេខ​៧០ អ្នកស្រី សាយ សោភា ត្រូវ​បាន​លោក ហ៊ុន សែន ទូល​ថ្វាយ​ទៅ​ព្រះមហាក្សត្រ​ឲ្យ​ផ្ដល់​គោរមងារ​ជា «ឧកញ៉ា» ដែល​កំពុង​ដឹកនាំ​ក្រុមហ៊ុន​ជំនួស​អ្នកស្រី ពេជ ចន្ទមុន្នី ដែល​ជា​ភរិយា​របស់​លោក ហ៊ុន ម៉ាណែត។ ក្នុង​ព្រះរាជក្រឹត្យ​ដែល​ឡាយព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ​ខ្មែរ​កាលពី​ថ្ងៃទី​៧ ខែ​តុលា ឆ្នាំ​២០២២ បាន​ត្រាស់​បង្គាប់​ផ្ដល់​គោរមងារ​ដល់​អ្នកស្រី សាយ សោភា ជា «ឧកញ៉ា» ចាប់​ពី​ពេលនេះ​តទៅ។ លោក ហ៊ុន...

បុរស​ខ្លាំង​បន្ត​កាត់​ផ្ទៃដី​បឹង​តាមោក ១៣៣៧២៩​ម៉ែត្រ​ក្រឡា​ប្រគល់​ឱ្យ​ប្អូន​ថ្លៃ​របស់​លោក

បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ពូជ​នៅ​កម្ពុជា​លោក ហ៊ុន សែន បាន​បន្ត​កាត់​ផ្ទៃដី​បឹង​តាមោក​ចំនួន ១៣៣៧២៩​ម៉ែត្រ​ក្រឡា​បន្ថែម​ទៀត ដើម្បី​ប្រគល់​ទៅ​ឲ្យ​អ្នកឧកញ៉ា ឡាញ់ ភារ៉ា ដែល​ជា​ស្វាមី​របស់​អ្នកស្រី ហ៊ុន សេងនី។ ក្នុង​អនុក្រឹត្យ​ចេញ​កាលពី​ថ្ងៃទី​០៤ ខែ​មករា ឆ្នាំ​២០២៣ ដែល​ចុះហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​កាត់​ផ្ទៃដី​បឹង​តាមោក​នៅ​ទីតាំង ៣​កន្លែង ដោយ​មាន​ទំហំ​ចំនួន ១៣៣៧២៩​ម៉ែត្រ​ក្រឡា ក្នុង​សង្កាត់​គោករកា និង​សង្កាត់​ពន្សាំង ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ។ ផ្ទៃដី​ទាំង...

Latest news

© 2021, ដេលី. All rights reserved.