33.2 C
Phnom Penh

TAG

បឹងតាមោក

ពលរដ្ឋ​នៅ​ជាប់​បឹង​តាមោក​ទទូច​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ពន្លឿន​ដោះស្រាយ​វិវាទ​ដីធ្លី​ឲ្យ​ពួកគេ

ពលរដ្ឋ​ប្រមាណ ៣០​នាក់​តំណាង​ឲ្យ ២៥០​គ្រួសារ រស់នៅ​ជាប់​បឹង​តាមោក ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ នាំគ្នា​ជំរុញ​ទៅ​ក្រសួង​រៀបចំ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដើម្បី​ពន្លឿន​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ពួកគាត់។ ការ​ជំរុញ​នេះ ធ្វើឡើង​អំឡុង​ពេល​ពលរដ្ឋ​រស់នៅ​ជាប់​បឹង​តាមោក​ប្រមាណ ៣០​នាក់​តំណាង​ឲ្យ ២៥០​គ្រួសារ ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​ក្រសួង​រៀបចំ​ដែនដី ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី និង​រដ្ឋសភា នៅ​ថ្ងៃ​ព្រហស្បតិ៍ នេះ ដើម្បី​តាមដាន​ញត្តិ​ដែល​ពួកគេ​ធ្លាប់​បាន​ដាក់​ទៅ​ស្ថាប័ន​ទាំង​៣ នេះ​ឱ្យ​ជួយ​អន្តរាគមន៍​ជំរុញ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួកគេ។ លោកស្រី ប្រាក់ សុភា ប្រាប់​អ្នក​សារព័ត៌មាន​នៅ​មុខ​ក្រសួង​ដែនដី​ថា ពួកគាត់​អស់​ជំនឿ​លើ​អាជ្ញាធរ​ថ្នាក់​ក្រោម ទើប​មក​រក​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​ជួយ​ដោះស្រាយ...

លោក ហ៊ុន សែន បន្ត​កាត់​ផ្ទៃ​បឹង​តាមោក​ឱ្យ​កូនប្រុស​មន្ត្រី​ជាន់ខ្ពស់​ទំហំ​ជាង​៣៨​ហិកតារ

លោក ហ៊ុន សែន សម្រេច​កាត់​ផ្ទៃដី​ចំនួន ០៨​ទីតាំង​មាន​ទំហំ​ជាង ៣៨​ហិកតារ​ចេញពី​ផ្ទៃ​បឹង​តាមោក​បន្ថែម​ទៀត​ឱ្យ​ទៅ​កូនប្រុស​បង្កើត​របស់​លោក ហូ សិទ្ធី ដែល​ជា​នាយក​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី។ មេដឹកនាំ​ដែល​ពូកែ​លុប​បឹង​លុប​ទន្លេ​រូប​នេះ​បាន​ចេញ​អនុក្រឹត្យ​កាលពី​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២២ កន្លងទៅ​ដែល​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ទើប​ទទួល​បាន សម្រេច​កាត់​ផ្ទៃដី​បឹង​តាមោក ឬ​បឹង​កប់ស្រូវ​ចំនួន ០៨​ទីតាំង​មាន​ទំហំ​ជាង ៣៨​ហិកតារ (៣៨៥៧៦៨​ម៉ែត្រក្រឡា) ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ពញាពន់ សង្កាត់​ពន្សាំង និង​សង្កាត់​គោករកា...

រដ្ឋាភិបាល​កាត់​ឆ្វៀល​បឹង​ទន្លេបាទី​ជាង​២០០​ហិកតារ​ក្នុង​ខេត្ត​តាកែវ​ឱ្យ​ឯកជន​កាន់កាប់

មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​ឧស្សាហ៍​លុប​បឹង​លុប​ទន្លេ លោក ហ៊ុន សែន បាន​សម្រេច​កាត់​ឆ្វៀល​ដី​ទន្លេបាទី​ជាង ២០០​ហិកតារ​ក្នុង​ខេត្ត​តាកែវ ទៀត​ហើយ​ពី​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ មក​ជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ ដើម្បី​ប្រគល់​ឱ្យ​បុគ្គល​ឈ្មោះ ស្រ៊ុន ប៊ុនលាភ ធ្វើការ​អភិវឌ្ឍ។ លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​កាលពី​ដើម​ខែ​មីនា ឆ្នាំ​២០២២ ស្ដីពី​ការ​កំណត់​ផ្ទៃ​បឹង​ទន្លេបាទី​ទុក​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ និង​ការ​ធ្វើ​អនុបយោគ​មក​ជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ ក្នុង​ភូមិសាស្ត្រ​ស្រុក​បាទី ខេត្ត​តាកែវ និង​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្តាល ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​២៣ ខែ​មិថុនា...

ពលរដ្ឋ​នៅ​ជាប់​បឹង​តាមោក​ស្នើ​លោក ហ៊ុន សែន ជួយ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដល់​ពួកគេ

ពលរដ្ឋ​នៅ​ជាប់​បឹង​តាមោក ស្នើ​ឲ្យ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ថ្នាក់​ក្រោម​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ដើម្បី​ឱ្យ​ពួកគេ​បាន​រស់នៅ​លើ​ដី​បច្ចុប្បន្ន​ស្រប​ច្បាប់ ដោយ​មិន​បារម្ភ​ពី​ការ​បណ្ដេញ​ចេញ​ទាំង​បង្ខំ និង​ការ​ដោះដូរ​ទៅ​កន្លែង​ផ្សេង​ទៀត។ ពលរដ្ឋ​រស់នៅ​ភូមិ​សំរោងត្បូង សង្កាត់​សំរោងត្បូង ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៣ មិថុនា បាន​នាំគ្នា​ប្រមូលផ្ដុំ​តវ៉ា​នៅ​លើ​ដី​ដែល​កំពុង​រស់នៅ ក្រោយពី​អាជ្ញាធរ​បាន​ចោទ​ពួកគេ​ថា​រស់នៅ​លើ​ចំណី​ផ្លូវ​ដោយ​ខុសច្បាប់ និង​មិន​ព្រម​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឱ្យ​ពួកគេ។ ពលរដ្ឋ​រស់នៅ​ភូមិ​សំរោងត្បូង លោកស្រី ផន សុខុម បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា កន្លងមក​ពួកគាត់​រស់នៅ​ទីនោះ​ដោយ​អាស្រ័យ​ផល​លើ​ផ្ទៃ​បឹង​តាមោក និង​លក់ដូរ​បន្តិចបន្តួច​ដើម្បី​ចិញ្ចឹម​គ្រួសារ និង​ដោះស្រាយ​បញ្ហា​បំណុល ប៉ុន្តែ​បច្ចុប្បន្ន...

លោក ហ៊ុន សែន កាត់​ផ្ទៃដី​មេ​ទឹក​និង​បឹង​ចំនួន​៤​ទំហំ​ជាង​២០០​ហិកតារ​ឱ្យ​ឯកជន​គ្រប់គ្រង

ផ្ទៃដី​មេ​ទឹក និង​បឹង​ដែល​មាន​ទំហំ​ជាង ២៣៤​ហិកតារ​ស្ថិត​នៅ​ស្រុក​ចំនួន​៣ ក្នុង​ខេត្ត​កណ្តាល ត្រូវ​បាន​លោក ហ៊ុន សែន ធ្វើ​អនុបយោគ​ពី​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ទៅ​ជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ​ចាប់​ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ។ ក្នុង​អនុក្រឹត្យ​មួយ​ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន កាលពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០២២ បាន​ឱ្យ​ដឹង​ថា ដី​មេ​ទឹក និង​ដី​បឹង​ចំនួន ៤​ទីតាំង​ដែល​រដ្ឋាភិបាល​ធ្វើ​អនុបយោគ​ពី​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​មក​ជា​សម្បត្តិ​ឯកជន ស្ថិត​នៅ​ក្នុង​ស្រុក​ចំនួន​៣ នៃ​ខេត្ត​កណ្ដាល ក្នុង​នោះ ផ្ទៃដី​មេ​ទឹក​ប្រមូលខ្លា​ចំនួន ៥៩​ហិកតារ ស្ថិតនៅ​ភូមិ​អញ្ចែងក្រោម ឃុំ​ពុកឫស្សី ស្រុក​ខ្សាច់កណ្ដាល...

លោក ហ៊ុន សែន បន្ត​កាត់​ដី​បឹង​តាមោក​ឱ្យ​មន្ត្រី​ផ្កាយ​៤ និង​មន្ត្រី​ផ្សេង​ទៀត​ធ្វើជា​កម្មសិទ្ធិ

លោក ហ៊ុន សែន បន្ត​កាត់​ផ្ទៃដី​បឹង​តាមោក​បន្ថែម​ទៀត ដើម្បី​ប្រគល់​ទៅ​ឱ្យ​មន្ត្រី​ពាក់​ផ្កាយ​៤ និង​មន្ត្រី​ផ្សេង​ទៀត​ធ្វើជា​កម្មសិទ្ធិ ស្រប​ពេល​ដែល​ផ្ទៃដី​បឹង​ធម្មជាតិ​ដែល​នៅ​សល់​ចុងក្រោយ ត្រូវ​បាន​រដ្ឋាភិបាល​កាត់ និង​ដោះដូរ​អស់​ជាង ២​ពាន់​ហិកតារ​ហើយ​នោះ។ ក្នុង​អនុក្រឹត្យ​មួយ​ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២២ បាន​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​សម្រេច​កាត់​ផ្ទៃដី​បឹង​តាមោក​ចំនួន​ពីរ​ទីតាំង​ដែល​មាន​ទំហំ​ជាង ៦​ហិកតារ (៦១៨៣៦​ម៉ែត្រ​ក្រឡា) ស្ថិត​នៅ​សង្កាត់​ពញាពន់ ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ ចេញពី​ផ្ទៃ​បឹង​តាមោក (បឹង​កប់ស្រូវ)...

បុរស​ខ្លាំង​កម្ពុជា​កាត់​ដី​រដ្ឋ​រាប់​រយ​ហិកតារ​ឲ្យ​សាច់ញាតិ​និង​ឧកញ៉ា​មួយ​ចំនួន​ទៀត

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន កាត់​ដី​រដ្ឋ​រាប់​រយ​ហិកតារ​ប្រគល់​ឱ្យ​ប្អូនស្រី​របស់​ខ្លួន និង​គ្រួសារ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​កាន់​អំណាច ឧកញ៉ា លី យ៉ុងផាត់ រួម​ទាំង​វិស័យ​ឯកជន​ធំៗ​មួយ​ចំនួន​ទៀត។ ដី​រដ្ឋ​ទំហំ​ប្រមាណ ៣​ម៉ឺន ៦​ពាន់​ហិកតារ ត្រូវ​បាន​លោក ហ៊ុន សែន ផ្តល់​សម្បទាន​សេដ្ឋកិច្ច​ទៅ​ក្រុមហ៊ុន​ចិន Union Development Group ឬ​ហៅ​កាត់​ថា UDG ដែល​រង​ទណ្ឌកម្ម​ក្រោម​ច្បាប់ Magnitsky របស់​អាមេរិក។...

បុរស​ខ្លាំង​កម្ពុជា​កាត់​ផ្ទៃដី​បឹងតាមោក​បន្ថែម​ទៀត​ឱ្យ​ប្អូនស្រី​និង​ជំនួយការ​របស់​ខ្លួន

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន សម្រេច​កាត់​ផ្ទៃដី​បឹងតាមោក​បន្ថែម​ទៀត​ដើម្បី​ប្រគល់​ឱ្យ​ប្អូនស្រី និង​ជំនួយការ​របស់​លោក​ធ្វើជា​កម្មសិទ្ធិ។ ចាប់ពី​ឆ្នាំ​២០១៨ ដល់​ចុង​ឆ្នាំ​២០២១ ផ្ទៃ​បឹងតាមោក​នេះ​ត្រូវ​បាន​លោក ហ៊ុន សែន កាត់​ជាង ២​ពាន់​ហិកតារ​ហើយ។ ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២១ លោក ហ៊ុន សែន បាន​សម្រេច​កាត់​ដី​ផ្ទៃ​បឹងតាមោក​ជាង ២​ហិកតារ​ស្ថិត​ក្នុង​ភូមិ​ត្រពាំងពោធិ៍ សង្កាត់​គោករកា ខណ្ឌ​ព្រែកព្នៅ ប្រគល់​ឱ្យ​លោក ក្រូច...

សមត្ថកិច្ច​ចម្រុះ​ចុះ​រុះរើ​ផ្ទះ​ពលរដ្ឋ​ដោយ​មិន​ជូនដំណឹង​និង​មិន​ទាន់​ដោះស្រាយ​សំណង

ពលរដ្ឋ​នាំគ្នា​ផ្ទុះ​ការ​តវ៉ា​បន្ទាប់​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​នៅ​ថ្ងៃ​ទី​២៨ កុម្ភៈ បាន​ចុះ​រុះរើ​ផ្ទះ​ពលរដ្ឋ​ដោយ​មិន​ជូនដំណឹង និង​មិន​ដោះស្រាយ​សំណង​ជូន​ពួកគេ។ សមត្ថកិច្ច​ចម្រុះ​ជាច្រើន​នាក់ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៨ កុម្ភៈ បាន​ចុះទៅ​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ ១​ខ្នង​ដែល​កំពុង​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៣១ សង្កាត់​ពញាពន់ ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ។ ពលរដ្ឋ​ដែល​កំពុង​រស់នៅ​ទីនោះ​បង្ហាញ​ការ​ព្រួយបារម្ភ​ខ្លាច​មាន​ការ​បណ្ដេញ​ទាំង​បង្ខំ ខណៈ​ផ្ទះ​ពលរដ្ឋ ១១​ខ្នង ក្នុង​នោះ​មាន​មួយ​ខ្នង​ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​របស់​រដ្ឋាភិបាល​កម្ពុជា​ចុះ​រុះរើ ដោយ​មិន​បាន​ជូនដំណឹង និង​មិន​ដោះស្រាយ​សំណង​ជូន​ពួកគាត់​ឡើយ។ បើ​តាម​ពលរដ្ឋ អះអាង​ថា នៅ​ទីតាំង​ខាងលើ​ដំបូង​ឡើយ​មាន​ផ្ទះ​ពលរដ្ឋ​សរុប ២៣​ខ្នង តែ​ក្រោយមក​មាន​ប្រជាពលរដ្ឋ​ចំនួន ១២​ខ្នង​ផ្ទះ​បាន​ព្រម​ទទួលយក​សំណង​ជា​ដី​ឡូត៍​ទំហំ​ទទឹង ៥​ម៉ែត្រ...

ដី​បឹងតាមោក​ជិត ៦៥% ត្រូវ​រដ្ឋាភិបាល​កាត់​ឱ្យ​ឧកញ៉ា ក្រុមហ៊ុន​ឯកជន និង​ស្ថាប័ន​រដ្ឋ​ចំនួន ៤៣​លើក

អង្គការ​សមាគម​ធាងត្នោត រក​ឃើញ​ថា ផ្ទៃ​បឹងតាមោក ឬ​បឹង​ទំនប់កប់ស្រូវ​ជិត ៦៥% ត្រូវ​បាន​រដ្ឋាភិបាល​កាត់​ប្រគល់​ទៅ​ឱ្យ​ឧកញ៉ា ក្រុមហ៊ុន​ឯកជន និង​ស្ថាប័ន​រដ្ឋ​ចំនួន ៤៣​ដង ដើម្បី​ធ្វើជា​កម្មសិទ្ធិ​ដែល​ធ្វើ​ឱ្យ​ទំហំ​ផ្ទៃ​បឹងតាមោក​មួយ​នេះ​នៅ​សល់​តែ​ជាង ១​ពាន់​ហិកតារ​ប៉ុណ្ណោះ។ របាយការណ៍​មួយ​របស់​អង្គការ​សមាគម​ធាងត្នោត ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២២ ដែល​សារព័ត៌មាន The Cambodia Daily ទទួល​បាន​នៅ​ថ្ងៃ​ទី​១១ កុម្ភៈ នេះ ឲ្យ​ដឹង​ថា គិត​ត្រឹម​ខែ​ធ្នូ ឆ្នាំ​២០២១...

Latest news