31.7 C
Phnom Penh

TAG

បោះឆ្នោត

គណបក្ស​ឆន្ទៈ​ខ្មែរ​តំណាង​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ដាក់​ពាក្យ​ប្រជែង​ការ​បោះឆ្នោត​ព្រឹទ្ធសភា

គណបក្ស​ឆន្ទៈ​ខ្មែរ ជួស​មុខ​ឲ្យ​គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​សម្ព័ន្ធ​ទាំង ៤ បាន​ទៅ​ដាក់​ពាក្យ​សុំ​ចុះបញ្ជី​គណបក្ស​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ រួច​រាល់​ហើយ ដោយ​រង់ចាំ​តែ​ការ​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) តែប៉ុណ្ណោះ។ អគ្គលេខាធិការ​រង និង​ជា​អ្នក​នាំពាក្យ គ.ជ.ប លោក សោម សូរីដា បាន​ថ្លែង​ថា គ.ជ.ប បាន​ទទួល​ពាក្យ​ស្នើសុំ​ពី​គណបក្ស​ឆន្ទៈ​ខ្មែរ​រួច​ហើយ ដោយ គ.ជ.ប មាន​ពេល ៧​ថ្ងៃ​បន្ទាប់​ពី​ថ្ងៃ​ទទួល​ពាក្យ ក្នុង​ការ​ពិនិត្យ​ឯកសារ​របស់​គណបក្ស​ឆន្ទៈ​ខ្មែរ ដូច​គ្នា​នឹង​ការ​ទទួល​ពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ។ ប្រភព​ដដែល​បាន​លើកឡើង​ថា...

លោក មាជ សុវណ្ណារ៉ា ថា​បើ​សម្ពន្ធភាព​បក្ស​ទាំង​៤​ជា​ការ​កេង​ចំណេញ​នយោបាយ នោះ​នឹង​មិន​មាន​អាយុវែង​ឡើយ

មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា គណបក្ស​ក្រៅ​រដ្ឋាភិបាល​ទាំង ៤ ដែល​បង្កើត​សម្ពន្ធភាព​ឆ្ពោះ​ទៅ​អនាគត ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា លុះត្រាតែ​សម្ពន្ធភាព​នោះ​ជា​សម្ពន្ធភាព​ស្មោះត្រង់ ឬ​ជា​សម្ពន្ធភាព​មិន​ទាល់ច្រក ប៉ុន្តែ​បើ​ការ​បង្កើត​សម្ព័ន្ធ​នេះ​ដើម្បី​ឆ្លៀត​ឱកាស​កេង​ចំណេញ​នយោបាយ​នោះ សម្ពន្ធភាព​នេះ​នឹង​មិន​មាន​អាយុជីវិត​យូរ​អង្វែង​ឡើយ។ អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១១ តុលា នេះ​ថា ប្រសិនបើ​ការ​បង្កើត​សម្ពន្ធភាព​នេះ​ធ្វើឡើង​នៅ​មុន​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧ កន្លង​ទៅ គឺជា​ឱកាស​ល្អ​បំផុត​ក្នុង​ការ​ប្រកួតប្រជែង...

អ្នកវិភាគ​ចាត់ទុក​ការ​ចង​សម្ពន្ធភាព​របស់​បក្ស​ក្រៅ​រដ្ឋាភិបាល​ថា​ជា​ការ​ដំណើរ​ត្រឹមត្រូវ​ទាំង​ការ​ពង្រឹង​កម្លាំង​ប្រជាធិបតេយ្យ និង​ការ​ពង្រីក​កម្លាំង

អ្នក​ឃ្លាំមើល​ចាត់ទុក​ការ​ចង​សម្ពន្ធភាព​រវាង​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន ៤ ថា​ជា​ដំណើរ​ត្រឹមត្រូវ​ទាំង​ការ​ពង្រឹង​កម្លាំង​ប្រជាធិបតេយ្យ និង​ការ​ពង្រីក​កម្លាំង​ប្រកួត​នយោបាយ​ជាក់ស្ដែង ដើម្បី​តទល់​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ដែល​មាន​អំណាច​ហូរហៀរ​ហួស​ព្រំដែន​នៃ​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​ទៅ​ទៀត។ ការ​លើកឡើង​របស់​អ្នកវិភាគ​នយោបាយ លោក គឹម សុខ បន្ទាប់ពី​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន ៤ បាន​ប្រកាស​ចង​សម្ពន្ធភាព​ឆ្ពោះ​ទៅ​អនាគត​ជាមួយ​គ្នា។ គណបក្ស​ក្រៅ​រដ្ឋាភិបាល​ទាំង ៤ នោះ​រួម​មាន​គណបក្ស​ភ្លើង​ទៀន គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​កែទម្រង់​កម្ពុជា។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន ចុះ​ថ្ងៃទី​១០ ខែ​តុលា ឆ្នាំ​២០២៣ របស់​គណបក្ស​ភ្លើង​ទៀន...

គ.ជ.ប បើក​យុទ្ធនាការ​១៩​ថ្ងៃ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​និង​ចុះឈ្មោះ​បោះឆ្នោត​ទូទាំង​ប្រទេស

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បើក​យុទ្ធនាការ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ការ​ចុះឈ្មោះ​បោះឆ្នោត​រយៈពេល ១៩​ថ្ងៃ​នៅ​ទូទាំង​ប្រទេស​ចាប់ពី​ថ្ងៃទី​១ រហូត​ដល់​ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០២៣។ គ.ជ.ប បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១ ខែ​តុលា ឆ្នាំ​២០២៣ នេះ​ថា ដំណើរការ​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ការ​ចុះឈ្មោះ​បោះឆ្នោត​រយៈពេល ១៩​ថ្ងៃ​នេះ គឺ​រាប់​បញ្ចូល​ទាំង​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​ផង​ដែរ ប៉ុន្តែ​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត នឹង​ត្រូវ​ផ្អាក​តែ ១​ថ្ងៃ​ប៉ុណ្ណោះ គឺ​នៅ​ថ្ងៃទី​១៤ ខែ​តុលា ដើម្បី​ឱ្យ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ និង​ក្រុម​ការងារ​ចុះឈ្មោះ​បោះឆ្នោត...

រដ្ឋាភិបាល​យក​ថ្ងៃទី​២៦-ឧសភា-២០២៤ ជា​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ

រដ្ឋាភិបាល​កម្ពុជា​សម្រេច​យក​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៤ ជា​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ សម្រាប់​អាណត្តិ​ទី​៤។ នាយករដ្ឋមន្ត្រី​របស់​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ចេញ​សេចក្តី​សម្រេច​កាលពី​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២៣ ឱ្យ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ រដ្ឋមន្ត្រី​មុខងារ​សាធារណៈ និង​ប្រធាន​ស្ថាប័ន​ពាក់ព័ន្ធ អនុវត្ត​នូវ​សេចក្តី​សម្រេច​ខាងលើ ដោយ​ការ​ទទួល​ខុសត្រូវ​ខ្ពស់ ដើម្បី​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក...

IDEA TALK៖ ចរន្ត​នៃ​ការ​ផ្លាស់ប្ដូរ​នៅ​ប្រទេស​កម្ពុជា​ឆ្នាំ​២០២៣

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២៣ ស្តីអំពី៖ «ចរន្ត​នៃ​ការ​ផ្លាស់ប្ដូរ​នៅ​ប្រទេស​កម្ពុជា​ឆ្នាំ​២០២៣»។

IDEA TALK៖ តើ​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ ពលរដ្ឋ​អាមេរិកាំង​ជ្រើសរើស​បក្ស ឬ​គិត​រឿង​អតិផរណា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៣ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ ពលរដ្ឋ​អាមេរិកាំង​ជ្រើសរើស​បក្ស ឬ​គិត​រឿង​អតិផរណា?»។

តំណាងរាស្ត្រ​អាមេរិកាំង​មួយ​រូប​ព្រមាន​ពី​អវត្តមាន​លោក កឹម សុខា ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២៣

សមាជិក​សភា​សហរដ្ឋ​អាមេរិកាំង​មួយ​រូប​ដែល​ជា​ជើងឯក​ក្នុង​ការ​ទាមទារ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ព្រមាន​ថា ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២៣ នឹង​គ្មាន​ន័យ ប្រសិនបើ​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មិន​អាច​ចូលរួម​បាន​នោះ។ តំណាងរាស្ត្រ​សហព័ន្ធ​សហរដ្ឋ​អាមេរិក​ប្រចាំ​រដ្ឋ​កាលីហ្វ័រញ៉ា ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក Alan Lowenthal បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ក្នុង​ពិធី​ទទួលទាន​ភោជនាហារ​សាមគ្គី​របស់​សហគមន៍​ខ្មែរ​ដើម្បី​អបអរ​សាទរ និង​ផ្តល់​កិត្តិយស​សម្រាប់​ការ​ចូល​និវត្តន៍​របស់​លោក​កាលពី​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២២ ថា ប្រសិនបើ​លោក...

គ.ជ.ប ព្រម​ទទួលយក​សំណើ​បក្ស​ក្រៅ​រដ្ឋាភិបាល​ទៅ​ពិនិត្យ​ដើម្បី​កែលំអ​ប្រព័ន្ធ​បោះឆ្នោត

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លើកឡើង​ថា ខ្លួន​នឹង​ទទួល​យក​សំណើ​របស់​គណបក្ស​នយោបាយ​ទាំង​៤ ព្រមទាំង​រៀបចំ​ជា​របាយការណ៍​ដើម្បី​ពិនិត្យ និង​សម្រេច​ថា​តើ​គួរ​យក ឬ​មិន​គួរ​យក​នូវ​ចំណុច​ណា​ខ្លះ ដើម្បី​កែលំអ​ប្រព័ន្ធ​បោះឆ្នោត​ឱ្យ​ស្រប​ទៅ​តាម​ច្បាប់​របស់​កម្ពុជា។ គ.ជ.ប ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២២ ថា ក្នុង​ជំនួប​នេះ គណបក្ស​នយោបាយ​ទាំង​៤ បាន​លើកឡើង​នូវ​សំណើ​ចំនួន ១៧​ចំណុច ដើម្បី​កែលំអ​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា ហើយ​តំណាង​គណបក្ស​នយោបាយ​ទាំងនោះ​បាន​រៀបរាប់​អំពី​បញ្ហា​ដែល​ពួកគេ​ជួប​ការ​លំបាក​នា​ពេល​កន្លងមក​ផង​ដែរ។ គ.ជ.ប អះអាង​ថា ចំណុច​ខ្លះ​ដែល​តំណាង​គណបក្ស​បាន​ស្នើ​ឡើង គឺ​មិន​ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​របស់​ខ្លួន​នោះ​ទេ ប៉ុន្តែ​ទាក់ទង​ទៅ​នឹង​ស្ថាប័ន​រដ្ឋសភា ដែល​ជា​ស្ថាប័ន​រៀបចំ​ច្បាប់ និង​ស្ថាប័ន​ក្រសួង​មហាផ្ទៃ...

លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ពលរដ្ឋ​បោះឆ្នោត​គាំទ្រ​ឪពុក​ខ្លួន​ធ្វើ​នាយករដ្ឋមន្ត្រី​បន្ត

បេក្ខភាព​អនាគត​នាយករដ្ឋមន្ត្រី និង​ជា​កូនប្រុស​ច្បង​របស់​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​បោះឆ្នោត​គាំទ្រ​ឪពុក​របស់​លោក​ធ្វើជា​នាយករដ្ឋមន្ត្រី​បន្ត​ទៀត ដើម្បី​អាច​ដឹកនាំ​កម្ពុជា​ឆ្ពោះ​ទៅ​រក​វឌ្ឍនភាព​រុងរឿង​កាន់តែ​ខ្លាំង​ជាង​ពេល​បច្ចុប្បន្ន។ លោក ហ៊ុន ម៉ាណែត បាន​អះអាង​នៅ​ក្នុង​ពិធី​សម្ពោធ​កុដិ​មួយ​កន្លែង​ក្នុង​វត្ត​ព្រៃតុម្ព ខេត្ត​កំពត កាលពី​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០២២ ថា ឪពុក​របស់​លោក​តែង​គិតគូរ​ជាប់​ជា​ប្រចាំ​អំពី​សុខទុក្ខ​របស់​ពលរដ្ឋ ហើយ​តែង​នៅ​ក្បែរ​ពលរដ្ឋ​ខ្មែរ​គ្រប់​ពេលវេលា​ទាំងអស់។ លោក ហ៊ុន ម៉ាណែត អះអាង​ថា ឪពុក​របស់​លោក​បាន​នាំ​មក​នូវ​សន្តិភាព​ពេញលេញ​ជូន​ពលរដ្ឋ និង​ប្រទេស​កម្ពុជា​ទាំងមូល ដោយ​ការ​ការពារ​មិន​ឱ្យ​មាន​ការ​វិលត្រឡប់​មក​វិញ​នូវ​របប​ប្រល័យ​ពូជសាសន៍ ដែល​ជា​ស្នាដៃ​ក្នុង​ការ​ស្វែងរក​សិទ្ធិ​សេរីភាព​ជូន​ពលរដ្ឋ​ឱ្យ​រស់នៅ​ក្នុង​សុខ​សន្តិភាព...

Latest news

© 2021, ដេលី. All rights reserved.