31 C
Phnom Penh

TAG

បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់

អ្នក​ឃ្លាំមើល៖ បក្ស​នយោបាយ​ទាំងអស់​ត្រូវ​ជ្រើសរើស​បេក្ខជន​មេឃុំ​ជា​មនុស្ស​មាន​សមត្ថភាព​អាច​បម្រើ​ពលរដ្ឋ​បាន

អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ដើម្បី​ឲ្យ​មាន​យុត្តិធម៌​ក្នុង​ការ​រៀបចំ​បេក្ខជន​របស់​ខ្លួន គណបក្ស​នយោបាយ​ទាំងអស់​ត្រូវតែ​ជ្រើសរើស និង​តែងតាំង​បេក្ខជន​ក្រុមប្រឹក្សា​ទាំងនោះ​ជា​មនុស្ស​ដែល​មាន​សមត្ថភាព​បរិបូណ៌​អាច​បម្រើ​ពលរដ្ឋ​បាន​ពេញលេញ​នៅ​មូលដ្ឋាន។ អ្នកវិភាគ​នយោបាយ​និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ថា បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​គ្រប់​គណបក្ស​នយោបាយ ត្រូវតែ​ស្គាល់​សក្ដានុពល​របស់​ពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ-សង្កាត់ និង​សក្ដានុពល​នៃ​តំបន់​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់លាស់ មុន​នឹង​ឈរ​ឈ្មោះ​ឲ្យ​ពលរដ្ឋ​បោះឆ្នោត​គាំទ្រ។ លោក​អះអាង​ថា បេក្ខជន​ក្រុមប្រឹក្សា​ឃុំ​មកពី​គ្រប់​គណបក្ស​នីមួយៗ ត្រូវតែ​ផ្សារភ្ជាប់​ទំនាក់ទំនង​ឲ្យ​បាន​ល្អ​ជាមួយ​ប្រជាជន​នៅ​ក្នុង​ឃុំ​ដែល​ខ្លួន​ឈរ​ឈ្មោះ​ឲ្យ​បាន​កាន់តែ​ច្រើន ដើម្បី​ងាយស្រួល​នៅ​ពេល​ដែល​ខ្លួន​ជាប់​ឆ្នោត​ជា​មេឃុំ ឬ​ក្រុមប្រឹក្សា ដែល​នឹង​ត្រូវ​សហការ​ជាមួយ​ពលរដ្ឋ​ក្នុង​ឃុំ​នោះ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នានា និង​រៀបចំ​ឃុំ-សង្កាត់​ដែល​ខ្លួន​ត្រូវ​គ្រប់គ្រង​នោះ​ឲ្យ​បាន​ល្អ​ជូន​ប្រជាពលរដ្ឋ​របស់​ខ្លួន។ បណ្ឌិត ឡៅ...

GDP៖ ការ​កសាង​សង្គម​ប្រជាធិបតេយ្យ​ឲ្យ​រឹងមាំ​គឺ​ត្រូវ​ធ្វើ​នយោបាយ​ប្រឈម​នឹង​បុគ្គល​ធិបតេយ្យ​យ៉ាង​ស្វិតស្វាញ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) បាន​លើកឡើង​ថា ដើម្បី​កសាង​សង្គម​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​ឲ្យ​បាន​រឹងមាំ គឺ​ត្រូវ​ប្រឈម​នឹង​ការ​ប្រកួតប្រជែង​លើ​សមរភូមិ​នយោបាយ​បែប​បុគ្គលធិបតេយ្យ​យ៉ាង​ស្វិតស្វាញ។ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២១ ថា របប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ពិតជា​ត្រូវការ​ពេលវេលា​សមរម្យ​មួយ​ក្នុង​ការ​បោះជំហាន​ទៅមុខ​ម្តង​មួយ​ជំហានៗ​ប្រៀប​ដូចជា​ការ​សាងសង់​ផ្ទះ​ធំ​ទូលាយ និង​រឹងមាំ​មួយ​សម្រាប់​ប្រយោជន៍​ពលរដ្ឋ​ខ្មែរ​ទាំងមូល​ដូច្នេះ​ដែរ។ លោក​អះអាង​ថា ដើម្បី​លើកស្ទួយ​សង្គម​ប្រជាធិបតេយ្យ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​របស់​លោក បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ក្នុង​ការចូលរួម​ប្រកួតប្រជែង​រក​ការ​គាំទ្រ​ក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ក្នុង​ឆ្នាំ​២០២២ ដើម្បី​ចូលរួម​អភិវឌ្ឍ​ឲ្យ​មាន​ឃុំ-សង្កាត់​គំរូ និង​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣...

គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ដែល​គ្មាន​ការ​គំរាមកំហែង​ពី​បក្ស​កាន់​អំណាច​ចំពោះ​ម្ចាស់​ឆ្នោត

គណបក្ស​ក្រៅ​រដ្ឋាភិបាល​ជំរុញ​ឲ្យ​កម្ពុជា​អនុវត្ត​ច្បាប់​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​ពេល​កន្លងមក ដើម្បី​ជួយ​ឲ្យ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​មាន​ទំនុក​ចិត្ត​ចូលរួម​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ក្នុង​ឆ្នាំ​២០២២ ខាងមុខ ដោយ​គ្មាន​ការ​ភ័យខ្លាច ដែល​គ្មាន​ការ​គំរាមកំហែង​ណាមួយ​ពី​គណបក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ។ ពួកគេ​បាន​សម្គាល់​ឃើញ​ថា គណបក្ស​កាន់​អំណាច​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​ដោយ​ឯក​បក្ស​បច្ចុប្បន្ន តែងតែ​ប្រើ​ល្បិច​កល និង​ការ​គំរាមកំហែង​គ្រប់​រូបភាព​ដើម្បី​ឈ្នះ​ការបោះឆ្នោត​ស្ទើរតែ​រាល់​អាណត្តិ។ អគ្គហេរញ្ញិក​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក សៀវ វិសុទ្ធ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ថា ដើម្បី​ឲ្យ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នា​ពេល​ខាងមុខ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ រដ្ឋាភិបាល​កម្ពុជា​គួរតែ​មាន​ភាព​ក្លាហាន​បើក​លំហ​សេរីភាព​បញ្ចេញ​មតិ បើក​លំហ​ប្រជាធិបតេយ្យ...

IDEA TALK៖ តើ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ ខាងមុខ ប្រព្រឹត្ត​ទៅ​ដោយ​របៀប​ណា?

កម្មវិធី Idea Talk សម្រាប់​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ ខាងមុខ ប្រព្រឹត្ត​ទៅ​ដោយ​របៀប​ណា?»។

Latest news