TAG
បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់
តុលាការនឹងប្រកាសសាលក្រមលើបណ្តឹង គ.ជ.ប ប្តឹងលោក សុន ឆ័យ នៅដើមខែតុលា
សាលាដំបូងរាជធានីភ្នំពេញនឹងប្រកាសសាលក្រមលើបណ្តឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលប្តឹងលោក សុន ឆ័យ ជាប់ពាក់ព័ន្ធការ «បរិហារកេរ្តិ៍ជាសាធារណៈ» នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ហើយនៅថ្ងៃដដែលនោះ ក៏ជាថ្ងៃដែលតុលាការបន្តបើកសវនាការជំនុំជម្រះលើបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជាផងដែរ។
នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នេះ អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ជាមួយមេធាវីរបស់លោក បានចូលទៅតុលាការភ្នំពេញដើម្បីតទល់ជាមួយ គ.ជ.ប និងគណបក្សប្រជាជនកម្ពុជា...
លោក ស ខេង ថាការបោះឆ្នោតនៅកម្ពុជាស្របតាមគោលការណ៍ប្រជាធិបតេយ្យជានិច្ច
អនុប្រធានបក្សកាន់អំណាច លោក ស ខេង អះអាងថា ការបោះឆ្នោតនៅកម្ពុជាពីមួយអាណត្តិទៅមួយអាណត្តិស្របតាមគោលការណ៍ប្រជាធិបតេយ្យជានិច្ច និងប្រព្រឹត្តទៅដោយគ្មានអំពើហិង្សា ហើយពលរដ្ឋបានចូលរួមដោយសេរី។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានលើកឡើងក្នុងជំនួបជាមួយអ្នករាយការណ៍ពិសេសសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា លោក វីទិត ម៉ុនតាប៊ន កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ថា កម្ពុជាតែងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន ក្នុងនោះ កម្ពុជាបានអនុវត្តនូវការបោះឆ្នោតយ៉ាងទៀងទាត់ ទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់...
លោក ស ខេង ណែនាំសមាជិកបក្សរបស់ខ្លួនដែលជាប់ឆ្នោតត្រូវរួមគ្នាបម្រើពលរដ្ឋ
អនុប្រធានបក្សកាន់អំណាច លោក ស ខេង ណែនាំឱ្យសមាជិកបក្សរបស់ខ្លួនដែលបានជាប់ឆ្នោតជាក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវរួមគ្នាបំពេញតួនាទីភារកិច្ចបម្រើប្រជាពលរដ្ឋឱ្យបានល្អ ដោយយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋឱ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពនៅក្នុងមូលដ្ឋានរបស់ខ្លួន។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានបក្សកាន់អំណាច លោក ស ខេង បានលើកឡើងក្នុងកិច្ចប្រជុំជាមួយសមាជិករបស់ខ្លួនក្នុងខេត្តព្រៃវែង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ថា សមាជិកគណបក្សកាន់អំណាចទាំងអស់ដែលបានជាប់ជាមេឃុំ ជំទប់ឃុំ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវតែខិតខំយកចិត្តទុកដាក់ដោះស្រាយក្ដីកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមរបស់ពលរដ្ឋឱ្យបានឆាប់រហ័ស...
លោក សុន ឆ័យ ស្នើតុលាការឲ្យតម្កល់ទុកមិនចាត់ការបណ្ដឹងបក្សប្រជាជននិងគ.ជ.ប
អនុប្រធានគណបក្សភ្លើងទៀន ស្នើតុលាការឲ្យតម្កល់ទុកមិនចាត់ការចំពោះបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា ដែលប្តឹងទារប្រាក់ជិត ១លានដុល្លារពីលោកពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» និងបណ្ដឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយថាអ្វីដែលរូបលោកបាននិយាយជារឿងពិត និងមានភស្តុតាងច្បាស់លាស់។
ការស្នើរបស់លោក សុន ឆ័យ អំឡុងពេលដែលចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធនឹងបណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជា ដែលប្ដឹងរូបលោកពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ក្រោយពីលោក សុន ឆ័យ រិះគន់រឿងភាពមិនប្រក្រតីនៃការបោះឆ្នោត។
ប្រាប់អ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញ លោក សុន ឆ័យ លើកឡើងថា បណ្ដឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងបណ្ដឹងគណបក្សប្រជាជនកម្ពុជា ដែលប្ដឹងរូបលោកមានលក្ខណៈប្រហាក់ប្រហែលគ្នា។...
លោក សុន ឆ័យ ថាមិនសុំទោស គ.ជ.ប ដោយសារជាបណ្តឹងនយោបាយ
អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ អះអាងថា បណ្ដឹងដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្ដឹងរូបលោក គឺជារឿងនយោបាយ ហើយលោកនឹងមិនសុំទោស គ.ជ.ប ជាសាធារណៈតាមការទាមទារនោះទេ។
ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ កក្កដា នេះ អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ថ្លែងថា លោកចាត់ទុកបណ្ដឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលប្ដឹងរូបលោក ថាជារឿងនយោបាយ ហើយករណីនេះវាបានឆ្លុះបញ្ចាំងឱ្យឃើញពីការដើរថយក្រោយនៃដំណើរការប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា។
លោកបានថ្លែងបន្តទៀតថា លោកមិនសុំទោស...
លោក សុន ឆ័យ ថានឹងចូលបំភ្លឺនៅតុលាការនៅថ្ងៃទី១២ និង១៥ ខែកក្កដាខាងមុខនេះ
អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ អះអាងថា លោកនឹងចូលបំភ្លឺនៅចំពោះមុខអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១២ និង១៥ ខែកក្កដា ឆ្នាំ២០២២ តាមបណ្តឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា។
លោក ជូង ជូងី មេធាវីការពារក្តី បានមានប្រសាសន៍ថា លោក សុន ឆ័យ បានមកជួបលោកនៅការិយាល័យដើម្បីពិភាក្សាអំពីផ្លូវច្បាប់។ លោកថា លោក សុន...
បក្សកាន់អំណាចទទួលយកលទ្ធផលផ្លូវការនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២
ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ដែលកំពុងដឹកនាំរដ្ឋាភិបាលដោយឯកបក្ស បានប្រកាសទទួលយកលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលផ្លូវការកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នេះ។
គណបក្សកាន់អំណាចដែលដឹកនាំដោយបុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ នេះថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២...
GDP គ្រោងបង្កើតគណៈកម្មាធិការឃ្លាំមើលការដឹកនាំរបស់មេឃុំ-ចៅសង្កាត់បក្សកាន់អំណាច
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) នឹងបង្កើតគណៈកម្មាធិការឃ្លាំមើលការអនុវត្តការដឹកនាំមេឃុំ-ចៅសង្កាត់អាណត្តិថ្មីរបស់គណបក្សកាន់អំណាច ដើម្បីឲ្យប្រាកដថា តើពួកគេនឹងអនុវត្តគោលនយោបាយរបស់ខ្លួនតាមការសន្យាជូនពលរដ្ឋដែរឬទេ។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៤ មិថុនា នេះថា លោកអបអរសាទរដល់គណបក្សកាន់អំណាចដែលឈ្នះឆ្នោតដឹកនាំឃុំ-សង្កាត់អាណត្តិទី៥ នេះ ប៉ុន្តែលោកក៏នឹងតាមដានថា តើមេឃុំ និងចៅសង្កាត់អាណត្តិថ្មីនឹងអនុវត្តគោលនយោបាយ ឬទិសដៅសំខាន់ៗទាំង ៧ចំណុចរបស់ខ្លួនដូចការសន្យាកាលពីពេលឃោសនាបោះឆ្នោតដែរឬក៏អត់។
បណ្ឌិត យ៉ង សាំងកុមារ...
វេទិកាពលរដ្ឋថា គ.ជ.ប បាត់បង់តម្លៃដោយសារឃុបឃិតជាមួយបក្សកាន់អំណាចប្លន់ប្រព័ន្ធបោះឆ្នោត
ប្រធានវេទិកាពលរដ្ឋ លើកឡើងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ធ្វើឱ្យបាត់បង់សេចក្តីថ្លៃថ្នូរ និងតម្លៃជាស្ថាប័នអនុវត្តច្បាប់បោះឆ្នោតដោយខ្លួនឯង ដោយសារតែឃុបឃិតជាមួយបក្សកាន់អំណាចប្លន់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ដើម្បីបំពេញគោលដៅនយោបាយរបស់លោក ហ៊ុន សែន។
ប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃទី១៣ ខែមិថុនា នេះថា ការបាត់បង់សេចក្តីថ្លៃថ្នូររបស់ស្ថាប័នជាតិរៀបចំការបោះឆ្នោតនោះ គឺមកពីមូលហេតុថា ស្ថាប័នថ្នាក់ក្រោមរបស់ គ.ជ.ប បានរំលោភច្បាប់យ៉ាងធ្ងន់ធ្ងរ ដូចជាការបិទទ្វារការិយាល័យរាប់សន្លឹកឆ្នោត និងការមិនបង្ហាញតម្លាភាពដល់ពលរដ្ឋ ជាដើម...
បក្សកាន់អំណាចប្តឹងលោក សុន ឆ័យ ទារជំងឺចិត្ត១លានដុល្លារជុំវិញការរិះគន់លទ្ធផលបោះឆ្នោត
មេធាវីគណបក្សកាន់អំណាចប្តឹងអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ដោយទាមទារសំណងជំងឺចិត្ត ៤ពាន់លានរៀល ដែលស្មើនឹង ១លានដុល្លារអាមេរិក បន្ទាប់ពីលោករិះគន់ជុំវិញលទ្ធផលការបោះឆ្នោតកាលពីពេលថ្មីៗនេះ។
មេធាវីប្រចាំការរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា គឺលោក គី តិច បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ប្តឹងអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ បន្ទាប់ពីលោក សុន ឆ័យ បានរិះគន់លទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃទី៥...