TAG
បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់
បក្សក្រៅរដ្ឋាភិបាលថាបើខ្លួនឈ្នះមេឃុំ-សង្កាត់ត្រឹមតែមួយគឺដូចពលរដ្ឋខ្មែរឈ្នះទូទាំងប្រទេស
មន្ត្រីជាន់ខ្ពស់គណបក្សក្រៅរដ្ឋាភិបាលមួយអះអាងថា បើគណបក្សរបស់ខ្លួនអាចឈ្នះមេឃុំ-សង្កាត់ត្រឹមតែមួយឃុំនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅដើមខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ គឺប្រៀបដូចប្រជាពលរដ្ឋខ្មែរឈ្នះទូទាំងប្រទេសដូច្នោះដែរ។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៧ មករា នេះថា ប្រសិនបើគណបក្សរបស់លោកឈ្នះបានមេឃុំត្រឹមតែមួយនៅពេលបោះឆ្នោតខាងមុខនេះ ក្រុមរបស់លោកនឹងជ្រើសរើសឃុំមួយចំនួនដើម្បីធ្វើការប្រឡងប្រណាំងស្នាដៃកសាងភូមិឃុំគំរូ ដែលអាចផ្តល់សេចក្តីសង្ឃឹមថ្មីជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។
បណ្ឌិត យ៉ង សាំងកុមារ លើកឡើងថា បើទុកឲ្យគណបក្សកាន់អំណាចបន្តដឹកនាំគ្រប់ឃុំ-សង្កាត់ទាំងអស់ ៥ឆ្នាំបន្តទៀត ប្រជាពលរដ្ឋនឹងគ្មានឱកាសប្រៀបធៀបស្នាដៃរបស់គណបក្សផ្សេងក្នុងការអភិវឌ្ឍប្រទេសជាតិនោះឡើយ។...
លោក យ៉ង សាំងកុមារ៖ ការជ្រើសរើសប្រធានភូមិល្អគឺខុសពីការលើកបន្តុបមេបក្សនៅក្នុងភូមិដើម្បីត្រួតត្រាពលរដ្ឋ
មន្ត្រីជាន់ខ្ពស់គណបក្សក្រៅរដ្ឋាភិបាលមួយ លើកឡើងថា ការជ្រើសរើសឱ្យបាននូវប្រធានភូមិល្អសម្រាប់បម្រើពលរដ្ឋមូលដ្ឋាន គឺមានប្រយោជន៍សម្រាប់សហគមន៍ឆ្ងាយណាស់ពីការលើកបន្តុបមេបក្សនៅក្នុងភូមិ ដើម្បីត្រួតត្រាពលរដ្ឋ និងរកផលប្រយោជន៍សម្រាប់តែគណបក្សរបស់ពួកគេ។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២១ ធ្នូ នេះថា នៅពេលពលរដ្ឋអាចជ្រើសរើសប្រធានភូមិដែលជាតំណាងពិតប្រាកដរបស់ខ្លួនបានហើយ នោះពលរដ្ឋនឹងរស់នៅប្រកបដោយសុខសន្តិភាព និងមានសេរីភាពពេញលេញជាមិនខាន។
លោកបន្តថា ក្រុមការងារភូមិដែលមានប្រធានភូមិ អនុភូមិ និងជំនួយការភូមិទូទាំងប្រទេសមានប្រមាណជាង ១ពាន់ភូមិ តែងទទួលបានប្រាក់ខែប្រមាណជាង...
IDEA TALK៖ តើយុវជនត្រូវត្រៀមខ្លួនបែបណាក្នុងការជ្រើសរើសមេឃុំ និងចៅសង្កាត់ដែលខ្លួនពេញចិត្ត?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ស្តីអំពី៖ «តើយុវជនត្រូវត្រៀមខ្លួនបែបណាក្នុងការជ្រើសរើសមេឃុំ និងចៅសង្កាត់ដែលខ្លួនពេញចិត្ត?»។
GDP៖ ការបោះឆ្នោតឃុំ-សង្កាត់ខាងមុខនឹងគ្មានយុទ្ធនាការដេកផ្ទះឈ្នះឯងដូចឆ្នាំ២០១៨ទៀតទេ
មន្ត្រីបក្សក្រៅរដ្ឋាភិបាលមួយ អះអាងថា សេណារីយោនយោបាយ និងការបោះឆ្នោតនៅកម្ពុជាក្នុងឆ្នាំ២០២២ ខាងមុខនេះ បានលេចរូបរាងកាន់តែច្បាស់ហើយថា គ្មានយុទ្ធនាការដេកផ្ទះឈ្នះឯង ដូចកាលពីពេលបោះឆ្នោតជាតិឆ្នាំ២០១៨ ទៀតនោះទេ។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៥ ធ្នូ នេះថា ការប្រកួតប្រជែងរកសំឡេងឆ្នោតអាចត្រឡប់ទៅរកស្ថានភាពស្រដៀងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១២ វិញ ព្រោះថាគណបក្សដែលបែកចេញពីគណបក្សសង្គ្រោះជាតិ ដូចជាគណបក្សភ្លើងទៀន ជាដើម...
GDP ប្រកាសជំហរចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ដើម្បីផ្តល់អ្នកដឹកនាំល្អជូនពលរដ្ឋ
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ.ប.ម.) បានប្រកាសជំហរក្នុងពិធីសមាជវិសាមញ្ញរបស់ខ្លួនថា គណបក្សនេះនឹងចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីផ្តល់អ្នកដឹកនាំល្អ ជាពិសេសគឺមេឃុំល្អជូនពលរដ្ឋសម្រាប់ដឹកនាំអភិវឌ្ឍនៅមូលដ្ឋានតាមគោលនយោបាយអភិវឌ្ឍន៍ភូមិឃុំរបស់ខ្លួន។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានប្រារព្ធពិធីសមាជវិសាមញ្ញរបស់ខ្លួននៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ដើម្បីធ្វើវិសោធនកម្មលក្ខន្តិកៈគណបក្ស និងប្រកាសជំហរក្នុងការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ ខាងមុខ ដែលមានការចូលរួមពីសមាជិករបស់ខ្លួនដែលមកពីតាមបណ្តាខេត្តជាច្រើនរបស់កម្ពុជា។
គណបក្សនេះលើកឡើងថា បរិយាកាសនយោបាយនៅកម្ពុជាបច្ចុប្បន្ននេះកំពុងពេញនិយមក្នុងការដឹកនាំនយោបាយបែបបុគ្គលនិយម ជាជាងការដឹកនាំដោយការអនុវត្តតាមបែបប្រព័ន្ធលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស បើទោះបីជាក្នុងរដ្ឋធម្មនុញ្ញបានចែងអំពីការប្រកាន់របបប្រជាធិបតេយ្យ សេរីពហុបក្សហើយក៏ដោយ ដូច្នេះ គ.ប.ម. នឹងចូលរួមកែប្រែឱ្យកម្ពុជាអនុវត្តតាមគោលការណ៍ប្រជាធិបតេយ្យស្របតាមរដ្ឋធម្មនុញ្ញរបស់ខ្លួនវិញ។
ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង...
អ្នកវិភាគ៖ របៀបទាក់ទាញសន្លឹកឆ្នោតរបស់រដ្ឋាភិបាលកម្ពុជា ផ្ទុយស្រឡះពីប្រទេសប្រជាធិបតេយ្យជឿនលឿន
អ្នកវិភាគនយោបាយ និងសង្គម លើកឡើងថា របៀបនៃការទាក់ទាញសន្លឹកឆ្នោតរបស់រដ្ឋាភិបាលកម្ពុជា ផ្ទុយគ្នាដាច់ស្រឡះពីប្រទេសប្រជាធិបតេយ្យជឿនលឿន ស្របពេលដែលស្ថាប័នជាតិធំៗ ដូចជាស្ថាប័នអាជ្ញាកណ្ដាលរបស់កម្ពុជា ដែលហៅកាត់ថា គ.ជ.ប. ត្រូវគេមើលឃើញថាស្ថិតក្រោមឥទ្ធិពលនយោបាយរបស់បក្សកាន់អំណាចទាំងស្រុងសព្វថ្ងៃនេះ។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី២៤ ខែវិច្ឆិកា នេះថា វិធីសាស្ត្រក្នុងការរកសំឡេងឆ្នោតរបស់បក្សកាន់អំណាចនៅកម្ពុជាមុនរដូវកាលបោះឆ្នោតបានមកដល់ ពួកគេតែងប្រើវិធានការគាបសង្កត់ និងបង្កការលំបាកដល់សកម្មភាពបក្សប្រឆាំងគ្រប់បែបយ៉ាង ដោយលើកឡើងពីបញ្ហានេះ ឬបញ្ហានោះ...
IDEA TALK៖ តើការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំ២០២២ នឹងធ្វើឡើងប្រកបដោយអត្ថន័យប្រជាធិបតេយ្យដែរឬទេ?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីអំពី៖ «តើការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំ២០២២ នឹងធ្វើឡើងប្រកបដោយអត្ថន័យប្រជាធិបតេយ្យដែរឬទេ?»។
IDEA TALK៖ តើការបោះឆ្នោតឃុំ-សង្កាត់ដែលខ្វះវត្តមានបក្សប្រឆាំង អាចជះឥទ្ធិពលបែបណាដល់កម្ពុជាជាប្រធានអាស៊ាន?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីអំពី៖ «តើការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ បើខ្វះវត្តមានបក្សប្រឆាំង អាចជះឥទ្ធិពលបែបណាដល់ប្រទេសកម្ពុជាជាប្រធានអាស៊ាន?»។
គ.ជ.ប៖ ថ្ងៃដំបូងនៃដំណើរការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតពុំមានបញ្ហាប្រឈមធ្វើឱ្យរាំងស្ទះនោះទេ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប បានអះអាងថា ថ្ងៃដំបូងដែលខ្លួនបើកឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត កាលពីថ្ងៃអង្គារ ទី១២ ពុំមានបញ្ហាប្រឈមធ្វើឱ្យរាំងស្ទះនោះទេ ខណៈមន្ត្រីបក្សក្រៅរដ្ឋាភិបាលសុទ្ធតែមានទស្សនៈដូចគ្នាពីសារសំខាន់នៃការបោះឆ្នោតជ្រើសរើសតំណាងពលរដ្ឋនៅមូលដ្ឋាននេះ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់មានរយៈពេល ៥០ថ្ងៃ ដែលគិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចែកជាបីដំណាក់កាល។ ក្នុងនោះ ១៥ថ្ងៃដំបូងគិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៦ ខែតុលា...
លោក ស ខេង៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ជាផ្នែកមួយនៃការពង្រឹងលទ្ធិប្រជាធិបតេយ្យ
ឧបនាយករដ្ឋមន្ត្រីកម្ពុជា លោក ស ខេង អះអាងថា ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាផ្នែកមួយនៃការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងជាការកសាងអំណាចរដ្ឋបាលនៅមូលដ្ឋានផងដែរ ប៉ុន្តែមានមន្ត្រីគណបក្សក្រៅរដ្ឋាភិបាលខ្លះបានរិះគន់ពីការលើកឡើងនេះទាំងស្រុង។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានលើកឡើងក្នុងពិធីប្រកាសផ្ទេរភារកិច្ចអភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១១ តុលា ឆ្នាំ២០២១ នេះថា ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាផ្នែកមួយនៃការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងពង្រឹងការកសាងអំណាចរដ្ឋបាលនៅមូលដ្ឋាន ដើម្បីធានាប្រសិទ្ធភាពនៃការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន តាមរយៈគោលនយោបាយកំណែទម្រង់តាមប្រព័ន្ធវិមជ្ឈការ និងសហវិមជ្ឈការរបស់កម្ពុជាសព្វថ្ងៃនេះ។
មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចរូបនេះជំរុញឱ្យថ្នាក់ដឹកនាំ...