35 C
Phnom Penh

TAG

បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់

គ.ជ.ប៖ យ៉ាង​ហោច​ណាស់​មាន​គណបក្ស​នយោបាយ​១៧​ចូលរួម​ការ​បោះឆ្នោត​ឃុំ-សង្កាត់

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ថា យ៉ាងហោចណាស់​មាន​គណបក្ស​នយោបាយ​ចំនួន​១៧ ដែល​នឹង​ត្រូវ​ចូលរួម​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ ខាងមុខ​នេះ។ អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បា​ឱ្យ​ដឹង​ថា ការ​បោះឆ្នោត​ឃុំ-សង្កាត់​សម្រាប់​នីតិកាល​ទី​៥ នេះ មាន​គណបក្ស​នយោបាយ​ចំនួន​១៧ បាន​ដាក់​បញ្ជី​បេក្ខភាព​មេឃុំ-ចៅសង្កាត់​បម្រើ​ឱ្យ​ការបោះឆ្នោត​ឆ្នាំ​២០២២។ កាលពី​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០២២ គ.ជ.ប បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​អំពី​ចំនួន​គណបក្ស​នយោបាយ​ទាំង​១៧ ដែល​នឹង​ត្រូវ​ចូលរួម​ការបោះឆ្នោត​ឃុំ-សង្កាត់​នៅ​ឆ្នាំ​២០២២ ខាងមុខ​នេះ។ គណបក្ស​ប្រជាជន​កម្ពុជា​មាន​បេក្ខជន​ឈរ​ឈ្មោះ​ចំនួន...

លោក ស ខេង ហាម​មន្ត្រី​រាជការ​យក​ម៉ោង​ការងារ​រដ្ឋ​ទៅ​ធ្វើ​សកម្មភាព​បក្ស​នយោបាយ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ហាម​មន្ត្រី​រាជការ​ស៊ីវិល​យក​ម៉ោង​បម្រើ​ការងារ​រដ្ឋ សម្ភារៈ ទីកន្លែង និង​មធ្យោបាយ​ដឹកជញ្ជូន​របស់​រដ្ឋ ទៅ​ធ្វើ​សកម្មភាព​ឃោសនា​បោះឆ្នោត​ឲ្យ​គណបក្ស​នយោបាយ។ លោក ស ខេង បាន​ចេញ​លិខិត​ណែនាំ​មួយ​ចុះ​នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ផ្ញើ​ជូន​ទៅកាន់​អភិបាល​រាជធានី-ខេត្ត ស្ដីពី​ការ​សុំ​ច្បាប់​ឈប់​សម្រាក​របស់​មន្ត្រី​រាជការ​ស៊ីវិល និង​ការ​សុំ​ច្បាប់​ឈប់​ពិសេស​របស់​មន្ត្រី​រាជការ​ស៊ីវិល ដែល​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ថា ចំពោះ​មន្ត្រី​រាជការ​ដែល​មាន​បំណង​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ មន្ត្រី​រាជការ​នោះ​ត្រូវ​ដាក់​ពាក្យ​សុំ​ឈប់​ពិសេស​ឲ្យ​បាន​យ៉ាងតិច​មុន ៧​ថ្ងៃ​នៃ​ការ​មក​ដល់​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់។ លិខិត​ដដែល​ថា ក្នុង​រយៈពេល​ឃោសនា​បោះឆ្នោត មន្ត្រី​រាជការ​ស៊ីវិល និង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​តាម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់...

បុរស​ខ្លាំង​កម្ពុជា​ប្ដេជ្ញា​មិន​ឱ្យ​មាន​អំពើ​ហិង្សា ឬ​មាន​មនុស្ស​ស្លាប់​ដោយសារ​ការ​បោះឆ្នោត​ឡើយ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ប្ដេជ្ញា​មិន​ឱ្យ​មាន​អំពើ​ហិង្សា ឬ​មាន​អ្នក​របួស និង​ស្លាប់​ដោយសារ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ ខាងមុខ​នេះ​ឡើយ ហើយ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន បង្ក​លក្ខណៈ​ឲ្យ​គណបក្ស​ទាំងអស់​មាន​សិទ្ធិ​ជួបជុំ​សមាជិក​សមាជិកា និង​លើក​ស្លាក​ដូច​គណបក្ស​កាន់​អំណាច។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​ស្ពាន ៧​កន្លែង​នៅ​ខេត្ត​ក្រចេះ និង​ខេត្ត​ព្រៃវែង នៅ​ថ្ងៃ​ទី​១៦ កុម្ភៈ បុរស​ខ្លាំង​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​បង្ក​លក្ខណៈ​ឲ្យ​គណបក្ស​ទាំងអស់​ដែល​ប្រជែង​សម្រាប់​ការ​បោះឆ្នោត​ឃុំ-សង្កាត់ នា​ខែ​មិថុនា ខាងមុខ មាន​សិទ្ធិ​ជួបជុំ​សមាជិក​សមាជិកា និង​លើក​ស្លាក​ដូច​គណបក្ស​កាន់​អំណាច ទោះបីជា​យុទ្ធការ​បោះឆ្នោត​មិនទាន់​មកដល់​ក៏​ពិតមែន។ បុរស​ខ្លាំង​បាន​លើក​ឡើង​ថា ដើម្បី​ឱ្យ​បក្ស​នយោបាយ​ទទួល​បាន​ឱកាស​សម្រាប់​ការ​ជួបជុំ​ជាមួយ​សមាជិក ក៏ដូចជា​ពលរដ្ឋ...

គណបក្ស​នយោបាយ​៦ ត្រៀម​បង្កើត​បក្ស​ប្រឆាំង​តែ​មួយ​ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣

គណបក្ស​នយោបាយ​ចំនួន​៦ ដែល​ទើប​បង្កើត​កន្លងមក​នេះ បាន​ចាប់ផ្ដើម​ចង​សម្ពន្ធភាព​នឹង​គ្នា ដើម្បី​ត្រៀម​បង្កើត​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​ចូលរួម​ប្រកួតប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច​សម្រាប់​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៧ នៅ​ឆ្នាំ​២០២៣ ខាងមុខ​នេះ។ គណបក្ស​ទាំង​៦ ដែល​បាន​ចង​សម្ពន្ធភាព​នឹង​គ្នា​រួចរាល់​នោះ​រួម​មាន៖ គណបក្ស​កែទម្រង់​កម្ពុជាគណបក្ស​ភ្លើង​ទៀនគណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋានគណបក្ស​កម្ពុជា​និយមគណបក្ស​កម្លាំង​ប្រជាធិបតេយ្យនិង​គណបក្ស​បំណង​ពលរដ្ឋ។ គណបក្ស​ទាំងនោះ ភាគច្រើន​គឺជា​គណបក្ស​ដែល​កើត​ចេញពី​អតីត​មន្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ លោក អ៊ិត សារម្យ ប្រធាន​គណបក្ស​បំណង​ពលរដ្ឋ បាន​សរសេរ​នៅ​លើ Facebook របស់​លោក​ថា ការ​ចាប់​ដៃ​គ្នា​នេះ ដោយសារតែ​គណបក្ស​ទាំង​៦ មាន​គោលនយោបាយ​ស្ទើរតែ​ដូចគ្នា និង​មាន​ទិសដៅ​ដើម្បី​ជាតិ​មាតុភូមិ​តែ​មួយ។ លោក​ថា ការ​បង្កើត​គណបក្ស​ធំ​មួយ​នា​ពេល​អនាគត គឺ​ត្រូវ​រង់ចាំ​មើល​អំពើ​របៀប​ធ្វើការ​ជាមួយ​គ្នា​សិន ដោយសារ​បច្ចុប្បន្ន គណបក្ស​ទាំង​៦ នៅ​មាន​ចំណុច​ខ្វះ​ចន្លោះ​ដែល​មិនទាន់​យល់​ចិត្ត​គ្នា​មួយ​ចំនួន ដូចជា​ការ​លុបបំបាត់​ជម្លោះ​ផ្ទៃក្នុង​របស់​បក្ស...

អ្នក​ស្រាវជ្រាវ​ផ្នែក​នយោបាយ​អន្តរជាតិ​ថា​នៅ​ពេល គ.ជ.ប. មិន​ឯករាជ្យ លទ្ធផល​បោះឆ្នោត​ក៏​មិន​ឯករាជ្យ​ដែរ

អ្នក​ស្រាវជ្រាវ​ខាង​វិទ្យាសាស្ត្រ​នយោបាយ​អន្តរជាតិ បាន​លើកឡើង​ថា នៅ​ពេល​ដែល​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ឬ​ហៅ​កាត់​ថា គ.ជ.ប. មិន​ឯករាជ្យ នោះ​លទ្ធផល​ដែល​ស្ថាប័ន​ជា​អាជ្ញាកណ្ដាល​មួយ​នេះ​បាន​ផ្សព្វផ្សាយ គឺជា​លទ្ធផល​ដែល​មិន​ប្រកប​ដោយ​ភាព​ឯករាជ្យ​ឡើយ។ និស្សិត​ថ្នាក់​បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ការ​សិក្សា​ផ្នែក​អន្តរជាតិ​នៃ​សកលវិទ្យាល័យ Queensland លោក ឈាត ស្រ៊ាង បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ​ថា...

លោក ស ខេង ស្នើ​អាជ្ញាធរ​មូលដ្ឋាន​បង្ក​បរិយាកាស​ងាយស្រួល​ដល់​គ្រប់​គណបក្ស​ក្នុង​ការ​បើក​ស្នាក់ការ

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ស្នើ​ឲ្យ​អភិបាល​រាជធានី-ខេត្ត​បង្ក​បរិយាកាស​នយោបាយ​ងាយស្រួល​ដល់​គ្រប់​គណបក្ស​ទាំងអស់ អាច​បើក​ទីស្នាក់ការ​គណបក្ស លើក​ស្លាក​សញ្ញា​គណបក្ស និង​ជួបជុំ​មន្ត្រី​គណបក្ស​ដែល​ស្ថិត​ក្នុង​ទីតាំង​ឯកជន មិន​ចាំបាច់​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ឃុំ-សង្កាត់​ឡើយ ដើម្បី​បង្ក​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ សេចក្តី​ណែនាំ​របស់​រដ្ឋមន្ត្រី​មហាផ្ទៃ ចុះ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ បាន​ឲ្យ​ដឹង​ថា អ្វី​ដែល​គណបក្ស​សាមី​ត្រូវ​ធ្វើ គឺ​គ្រាន់តែ​ជូនដំណឹង​ជា​លាយលក្ខណ៍​អក្សរ​ទៅ​អាជ្ញាធរ​ឃុំ-សង្កាត់​ប៉ុណ្ណោះ​អំពី​ការ​បើក​ទីស្នាក់ការ​របស់​គណបក្ស ការ​លើក​ស្លាក​សញ្ញា​គណបក្ស និង​ការ​ជួបជុំ​មន្ត្រី​គណបក្ស​ដែល​ស្ថិត​ក្នុង​លំនៅឋាន​ឯកជន ឬ​ទីតាំង​ឯកជន។ លិខិត​ដដែល​របស់​លោក ស ខេង...

IDEA TALK៖ ដើម្បី​ប្រយោជន៍​ជាតិ និង​ពលរដ្ឋ តើ​ភាគី​ណា​នៃ​អ្នក​ប្រជាធិបតេយ្យ​ដែល​ស័ក្តិសម​ជា​គូប្រកួត​ពិតប្រាកដ​ជាមួយ​បក្ស​កាន់​អំណាច?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ ស្តីអំពី៖ «ដើម្បី​ប្រយោជន៍​ជាតិ និង​ពលរដ្ឋ តើ​ភាគី​ណា​នៃ​អ្នក​ប្រជាធិបតេយ្យ​ដែល​ស័ក្តិសម​ជា​គូប្រកួត​ពិតប្រាកដ​ជាមួយ​បក្ស​កាន់​អំណាច?»។

គណបក្ស​ចំនួន​៦ ទាមទារ​ឱ្យ គ.ជ.ប រក្សាទុក​កំណត់ហេតុ​រាប់​សន្លឹកឆ្នោត​ទម្រង់​១១០២ ដូច​មុន

គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន ៦ ទាមទារ​ឱ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប. រក្សា​ទុក​កំណត់ហេតុ​នៃ​ការ​រាប់​សន្លឹកឆ្នោត​ទម្រង់​១១០២ ឱ្យ​នៅ​ដដែល និង​ឱ្យ​ចែក​កំណត់ហេតុ​រាប់​សន្លឹកឆ្នោត​ទម្រង់​១១០២ នេះ ជូន​ភ្នាក់ងារ​គណបក្ស​នយោបាយ​ដែល​មាន​វត្តមាន​នៅ​ការិយាល័យ​រាប់​សន្លឹកឆ្នោត​ដូច​ការ​បោះឆ្នោត​មុនៗ​បន្ត​ទៀត។ គណបក្ស​ដែល​នឹង​ចូលរួម​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ​ចំនួន ៦ បាន​ចេញ​ញត្តិ​រួមគ្នា​នៅ​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា ដើម្បី​ឱ្យ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ខាងមុខ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ និង​ដើម្បី​ទទួល​បាន​ការ​ទុកចិត្ត​ពី​សំណាក់​គណបក្ស​នយោបាយ និង​ពលរដ្ឋ​ម្ចាស់​ឆ្នោត​គ្រប់​រូប ព្រមទាំង​បញ្ចៀស​នូវ​ជម្លោះ​នយោបាយ​នៅ​ពេល​ក្រោយ គ.ជ.ប. ត្រូវតែ​រក្សា​ទុក​ទម្រង់​នៃ​ការ​រាប់​សន្លឹកឆ្នោត​១១០២...

IDEA TALK៖ បរិយាកាស​នយោបាយ​នៅ​មុន​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ក្នុង​ប្រទេស​កម្ពុជា

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០២២ ស្តីអំពី៖ «បរិយាកាស​នយោបាយ​នៅ​មុន​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ក្នុង​ប្រទេស​កម្ពុជា»។

មន្ត្រី​បក្ស​កាន់​អំណាច​ក្នុង​ខេត្ត​សៀមរាប​ចោទ​មន្ត្រី​បក្ស​ខេត្ត​របស់​ខ្លួន​ថា​ប្រព្រឹត្ត​អំពើពុករលួយ

ប្រធាន​សាខា​បក្ស​ជាច្រើន​ភូមិ​របស់​គណបក្ស​កាន់​អំណាច បាន​ចោទ​មន្ត្រី​គណបក្ស​ខេត្ត​របស់​ខ្លួន​ថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ ដោយ​ការ​ដក​ឈ្មោះ​ចៅសង្កាត់​ជ្រាវ ក្នុង​ខេត្ត​សៀមរាប លោក គង់ ប៊ឹប ទាំង​អយុត្តិធម៌​ចេញពី​បេក្ខជន​ក្រុមប្រឹក្សា​សង្កាត់ លែង​ឱ្យ​គាត់​ឈរ​ឈ្មោះ​ជា​បេក្ខជន​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ខាងមុខ​នេះ។ ប្រភព​ដដែល​អះអាង​ថា មូលហេតុ​ដែល​ប្រធាន​សាខា​បក្ស​ជាច្រើន​ភូមិ​របស់​គណបក្ស​កាន់​អំណាច រួម​ជាមួយ​សមាជិក​បក្ស​ភូមិ​ជាច្រើន​នាក់​ទៀត នាំគ្នា​មក​តវ៉ា​ដល់​កន្លែង​ប្រារព្ធ​សន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ថ្ងៃ​ទី​២១ ខែ​មករា នេះ គឺ​ដោយសារតែ​ប្រធាន​គណបក្ស​ខេត្ត​បាន​ដក​ឈ្មោះ​លោក គង់ ប៊ឹប ចេញពី​បញ្ជី​បេក្ខជន​ចៅសង្កាត់​របស់​ពួកគេ។ ប្រភព​ដដែល​បញ្ជាក់​ថា មុន​ការ​ប្រកាស​ឈ្មោះ​បេក្ខជន​ក្នុង​សន្និបាត​នេះ ពួកគេ​បាន​បោះឆ្នោត​គាំទ្រ​ឱ្យ​លោក គង់ ប៊ឹប...

Latest news