30 C
Phnom Penh

TAG

មីន អ៊ុងឡាំង

មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ទទួល​ស្គាល់​រដ្ឋាភិបាល​អ្នកស្រី អ៊ុងសាន ស៊ូជី ដោយ​បង្ហាញ​ថា​ពិភពលោក​ទាត់ចោល​របប​រដ្ឋប្រហារ

មហា​សន្និបាត​អង្គការ​សហប្រជាជាតិ បាន​បោះឆ្នោត​លើ​សេចក្តី​សម្រេច​មួយ​ដោយ​ថ្កោលទោស​រដ្ឋប្រហារ​យោធា​នៅ​ប្រទេស​ភូមា ហើយ​ទទួល​ស្គាល់​រដ្ឋាភិបាល​ជាប់ឆ្នោត​នៅ​ក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២០ បាន​ស្ដែង​ឱ្យ​ឃើញ​អំពី​កម្លាំង​ប្រជាធិបតេយ្យ​នៅ​លើ​ពិភពលោក​មាន​សំឡេង​រឹងមាំ និង​ច្រើន​លើសលប់​ប្រឆាំង​របប​មួយ​ដែល​ប្លន់​អំណាច​ពី​ម្ចាស់​ឆ្នោត។ កាលពី​ថ្ងៃ​សុក្រ ទី​១៨ ខែ​មិថុនា មហា​សន្និបាត​អង្គការ​សហប្រជាជាតិ បាន​បើក​កិច្ចប្រជុំ​របស់​ខ្លួន​ដោយ​ហៅថា​មហា​សន្និបាត។ ក្នុង​កិច្ចប្រជុំ​នៅ​ចំពោះ​មុខ​វត្តមាន ១៩៣​ប្រទេស​ជា​សមាជិក​របស់​ខ្លួន ដោយ​បាន​សម្រេច​រួម​មួយ​ដោយ​ការបោះឆ្នោត​ទៅលើ​ប្រទេស​ភូមា ដែល​កំពុង​គ្រប់គ្រង​ដោយ​ពួក​យោធា។ សេចក្តី​សម្រេច​ដែល​ថ្កោលទោស​រដ្ឋប្រហារ​យោធា​ភូមា ហើយ​គាំទ្រ​រដ្ឋាភិបាល​ជាប់ឆ្នោត​នៃ​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​អ្នកស្រី អ៊ុងសាន ស៊ូជី បាន​ប្រព្រឹត្ត​ទៅ​ដោយ​ប្រទេស​ចំនួន ១១៩ ប្រឆាំង​របប​សឹក ហើយ​គាំទ្រ​រដ្ឋាភិបាល​ជាប់ឆ្នោត។ មាន​ប្រទេស​តែ​មួយ​ដែល​បាន​បោះឆ្នោត​របស់​ខ្លួន​ជំទាស់​ការ​ថ្កោលទោស​ពួក​យោធា​ភូមា គឺ​ប្រទេស​បេឡារូស។ ចំណែក​ប្រទេស​ចំនួន​៣៧...

សវនាការ​សំណុំរឿង​អ្នកស្រី អ៊ុងសាន ស៊ូជី ចាប់ផ្ដើម​ជាមួយ​នឹង​ការរារាំង​អ្នកកាសែត​មិន​ឲ្យ​ចូល​សវនាការ

ការ​ជំនុំជម្រះ​ក្ដី​ប្រឆាំង​អ្នកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំ​រដ្ឋាភិបាល​ជាប់ឆ្នោត​កាលពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ចាប់ផ្ដើម​រយៈពេល​ពីរ​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៥ មិថុនា លើ​សំណុំរឿង​ចំនួន ៦​បទ​ចោទ ដែល​នាំ​ឲ្យ​អ្នកស្រី​ប្រឈម​មុខ​អាច​មាន​ទោស ១៥​ឆ្នាំ។ សវនាការ​នេះ​ចាប់ផ្ដើម​ជា​លើកដំបូង​រយៈពេល​ជាង ៤​ខែ​បន្ទាប់ពី​ពួក​យោធា​ធ្វើ​រដ្ឋប្រហារ​នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ ក្នុង​សំណុំរឿង​ដែល​តុលាការ​ក្រោម​អំណាច​របស់​ពួក​យោធា​ផ្ដើម​បើក​សវនាការ គឺ​ករណី​នាំចូល​វិទ្យុ​ទាក់ទង។ ក្នុង​សំណុំរឿង​នេះ មន្ត្រី​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី ជាពិសេស​អ្នកស្រី អ៊ុងសាន...

មេធាវី​ថា​អ្នកស្រី អ៊ុងសាន ស៊ូជី ស្នើសុំ​ស្បៀងអាហារ និង​ថវិកា​មួយ​ចំនួន

អតីត​ទីប្រឹក្សា​រដ្ឋ​ភូមា និង​ជា​មេដឹកនាំ​គណបក្ស​ឈ្នះ​ឆ្នោត​នៅ​ក្នុង​ការបោះឆ្នោត​ឆ្នាំ​២០២០ អ្នកស្រី អ៊ុងសាន ស៊ូជី បាន​ស្នើសុំ​ស្បៀង និង​ថវិកា ខណៈ​អ្នកស្រី​កំពុង​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន។ គេហទំព័រ​នៃ​សារព័ត៌មាន Coconuts Yangon បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​៨ មិថុនា ថា អ្នកស្រី ស៊ូជី បាន​ប្រាប់​មេធាវី​របស់​អ្នកស្រី​ថា រយៈពេល ២​សប្ដាហ៍​មក​នេះ អ្នកស្រី​ពុំ​មាន​ថវិកា​ដើម្បី​ទិញ​របស់របរ​ផ្សេងៗ និង​ស្បៀងអាហារ​នោះ​ទេ។ អ្នកស្រី​បាន​ស្នើសុំ​ឱ្យ​មេធាវី​របស់​អ្នកស្រី គឺ​មេធាវី Min Min Soe...

ប្រធាន​អាស៊ាន​ជាន់​ទឹកដី​ភូមា​ជួប​មេ​រដ្ឋប្រហារ មីន អ៊ុងឡាំង

សមាគម​អាស៊ាន​មាន ១០​ប្រទេស ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ប្រទេស​ភូមា​ផង​ដែរ។ សមាគម​នេះ​បាន​បញ្ចេញ​នូវ​ផែនការ​ប្រាំ​ចំណុច​របស់​ខ្លួន​តាមរយៈ​កិច្ចប្រជុំ​កំពូល​មេដឹកនាំ​អាស៊ាន​កាលពី​ថ្ងៃ​ទី​២៤ មេសា។ ផែនការ​ប្រាំ​ចំណុច គឺ​ក្នុង​នោះ​បាន​កំណត់​បញ្ជូន​ប្រេសិត​អាស៊ាន​ទៅកាន់​ប្រទេស​ភូមា ប៉ុន្តែ​បាន​ខកខាន​ដោយសារតែ​អាស៊ាន​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​មេដឹកនាំ​ខ្លះ​ប្រឆាំង​នឹង​ការ​ដែល​អាស៊ាន​លូកដៃ​ស៊ី​ជម្រៅ​ក្នុង​រឿង​ភូមា។ ឥឡូវ​នេះ ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០២១ គឺ​ប្រទេស​ព្រុយណេ។ ក្នុង​ឋានៈ​ប្រធាន​អាស៊ាន ប្រទេស​នេះ​បាន​សម្រេច​បញ្ជូន​រដ្ឋមន្ត្រី​ម្នាក់​ទៅ​ប្រទេស​ភូមា​ដោយ​មិន​អើពើ​ពួក​យោធា​គំរាមកំហែង​អំពី​អស្ថិរភាព​ក្នុង​ប្រទេស​នោះ​ទេ។ សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​ជប៉ុន Nikkei Asia ចុះផ្សាយ​ថា រដ្ឋមន្ត្រី​ការបរទេស​ទី​២ នៃ​ប្រទេស​ព្រុយណេ គឺ​លោក Dato Erzwan Pehin Yusof និង​អគ្គលេខាធិការ​អាស៊ាន Lim...

សហគមន៍​អឺរ៉ុប​ថ្កោលទោស​យោធា​ភូមា​ដែល​មាន​ផែនការ​រំលាយ​បក្ស​អ្នកស្រី អ៊ុងសាន ស៊ូជី

ក្រោយ​ពី​ទទួល​បាន​ដំណឹង​ថា របប​សឹក​ភូមា​មាន​ផែនការ​រំលាយ​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​របស់​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​អ្នកស្រី អ៊ុងសាន ស៊ូជី សហភាព​អឺរ៉ុប​ជា​កម្លាំង​ប្រជាធិបតេយ្យ​ដ៏​ធំ​នៅ​អឺរ៉ុប ប្រកាស​ថ្កោលទោស​ពួក​យោធា​ដោយ​គំរាម​ថា​នឹង​មាន​វិធានការ​ធ្ងន់ធ្ងរ​ប្រឆាំង​របប​សឹក​មួយ​នេះ។គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ ហៅ​កាត់​ថា NLD នៃ​ប្រទេស​ភូមា បាន​ឈ្នះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី​ជា​លើក​ទី​២ នៅ​ក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ដែល​អ្នក​សង្កេតការណ៍​បោះឆ្នោត​ជាតិ​និង​អន្តរជាតិ​ហៅថា​ជា​អច្ឆរិយ​នៃ​ប្រទេស​ដង​ទន្លេមេគង្គ​នៃ​តំបន់​អាស៊ី​អាគ្នេយ៍។ ប៉ុន្តែ​ពួក​យោធា​បាន​ប្លន់​អំណាច​តាមរយៈ​រដ្ឋប្រហារ​ថ្ងៃ​ទី​១ កុម្ភៈ ឆ្នាំ​២០២១ ដោយ​រំលាយ​ឆន្ទៈ​ប្រជាជន​ភូមា​រាប់​លាន​នាក់។ពី​ទីក្រុង​ព្រុយហ្សែល ប្រទេស​បែលហ្សិក ការិយាល័យ​អ្នក​នាំពាក្យ​សម្រាប់​គណៈកម្មការ​សហគមន៍​អឺរ៉ុប បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​ពួក​យោធា​ភូមា ដោយ​ប្រឆាំង​ដាច់ខាត​ការប៉ុនប៉ង​រំលាយ​បក្ស​នយោបាយ​នៃ​បក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​នៅ​ភូមា។អ្នក​នាំ​ពាក្យ​គណៈកម្មការ​ប្រតិបត្តិ​នៃ​សហភាព​អឺរ៉ុប បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «ប្រសិនបើ​គណៈកម្មការ​បោះឆ្នោត​នៃ​ប្រទេស​ភូមា​ដែល​ពួក​យោធា​លើក​បន្តុប​ដំណើរការ​ផែនការ​រំលាយ​បក្ស​នេះ...

Latest news